ប្រទេសកូរ៉េខាងជើងបានសាកល្បង “ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដែលមានកម្លាំងខ្លាំង” ខណៈប្រទេសឯកោមួយនេះ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាវុធយុទ្ធសាស្ត្រថ្មី និងបង្កើនល្បឿននុយក្លេអ៊ែរ និងកម្មវិធីមីស៊ីល។ ទីភ្នាក់ងារ ព័ត៌មានផ្លូវការ KCNA បាននិយាយថា ការសាកល្បងដែលគ្រប់គ្រងដោយមេដឹកនាំគីម ជុងអ៊ុន បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅឯកន្លែងបាញ់បង្ហោះផ្កាយរណបស៊ូហែ របស់កូរ៉េខាងជើង។
ដោយការធ្វើតេស្តបាញ់នេះ បានបង្ហាញពីភាពជឿជាក់ និងស្ថេរភាពរបស់ម៉ូទ័រ ដោយផ្តល់នូវការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយទៀត។ អ្នកជំ នាញនិយាយថា ការសាកល្បងនេះ ហាក់ដូចជាមានគោល បំណងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលផ្តល់ថាមពលដល់ម៉ាស៊ីន ដែលកូរ៉េខាងជើងបាននិយាយថា គឺជា “ប្រភេទដំបូងបង្អស់” នៅក្នុងប្រទេស៕
ប្រែសម្រួលដោយ: ជ ង៉ា







