ឯកឧត្ដម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដីទំហំ ៤៩,២៥គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតំបន់ព្រែកកេងកងខាងកើត ក្នុងភូមិសាស្រ្ដស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង របស់ក្រុមហ៊ុន អេច ធី គ័ង យី (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក (ម្ចាស់គម្រោង) ដែលសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អាយមេកស៍ (ខេមបូឌា) ឯ.ក នៅទីស្តីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងនាយកដ្ឋាន អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គាធិការដ្ឋាន និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល និងព្រៃឈើ) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង វប្បធម៌ និងវិចិត្រសិល្ប: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាជាច្រើនរូបផងដែរ ៕






