ក្រុមអ្នកជំនាញការចិនចំនួន៧នាក់ នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ ១៩ ។
នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
លោកស្រីបានរំលឹកពីករណី កូវីដ១៩ នៅកម្ពុជា ថា ក្រៅពីជនជាតិចិន និងអង់គ្លេស បានជាសះស្បើយនោះ គឺអ្នកឆ្លងជំងឺនេះទាំងអស់ មិនទាន់ឃើញមានការវិវត្តន៍ណាមួយដែលអោយយើងមានការបារម្ភនោះទេ បច្ចុប្បន្ននេះពួកគាត់មានសុខភាពធម្មតា ដោយស្ថិតក្រោមការតាមដានសុខភាពយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យ ទាំងនៅមន្ទីរពេទ្យ និងនៅតាមកន្លែងដែលដាក់ឲ្យនៅដាច់ដោយឡែក៕





