ការកាត់បន្ថយបុគ្គលិក របស់ក្រុមហ៊ុនផលិតរថយន្ត Ford នៅប្រទេសអេស្ប៉ាញ នឹងកើនដល់ ៣ពាន់នាក់ ពោលគឺបន្ទាប់ពីក្រុមហ៊ុនមួយនេះ ទើបបានប្រកាសថា នឹងកាត់ ចំនួន១៦០០ នាក់ បន្ថែមទៀត។
កាលពីឆ្នាំមុន ក្រុមហ៊ុនអាមេរិកមួយនេះ បានកាត់បន្ថយបុគ្គលិក ចំនួន១១០០នាក់ នៅរោងចក្រ អាល់មូសសេហ្ស ក្បែរនឹងទីក្រុង Valencia ភាគខាងកើត ប្រទេសអេស្ប៉ាញ។
ក្រុមហ៊ុនថា ការកាត់បន្ថយនេះ បានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឈប់ការផលិត ម៉ូដែល S-Max និង Galaxy នៅរោងចក្រ មួយនេះ។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច