លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាសូមប្រកាសច្រាន ចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមថា ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត។
លោកបញ្ជាក់ថា នេះជាករណីឆបោកទេ ធនាគារជាតិនៃ កម្ពុជា មិនដែលមានកម្មវិធីហ្នឹងទេគណនីហ្វេសប៊ុកនេះ មិនមែនជាគណនីហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានោះទេ ហើយធនាគារជាតិ នៃកម្ពុជា មិនមានគណនីហ្វេសប៊ុកឈ្មោះ Cambodia bank ទេ ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋមានប្រយ័ត្នប្រយែង កុំមានការចាញ់បោកឲ្យដោះ ព្រោះនេះជាករណីឆបោកទេ ។
ប្រភពពីទទក






