កំពងស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ ខណៈដែលកំពុងតែបើក រថយន្តហើយត្រូវបានរថយន្តមួយគ្រឿងទៀតបើកលឿនបញ្ច្រាស់ផ្លូវបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយធ្លាក់ពី លើផ្លូវជាតិបណ្តាលអោយរបួសម្នាក់ ចំណែកតៃកុងរថយន្តម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០៤និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ ៤ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៧១ទៅលេខ៧២ ត្រង់ចំណុចភូមិ ក្រាំងភ្នៅ ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្ត01គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៏សឆ្នូតក្រហមគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងកើតទៅទិសខាងលិច បើកបរដោយឈ្មោះ ថិល ចាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅ ភូមិដីឆ្នាំង ឃុំហោមសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលមកដល់ចំណុចខាងលើបានរេចង្គូតមកខាងឆ្វេងដៃហើយបានបុកជាមួយនិងរថយន្ត មួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៍សពាក់ស្លាកលេខ ភ្នំពេញ 4A.4270 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលអោយអ្នក បើកបររថយន្តមកពីទិសខាងកើតរងរបួសធ្ងន់។
ចំណែកអ្នកបើកបររថយន្តមកពីទិសខាងលិចស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់រថយន្ត ទាំងពីរគ្រឿងខូចខាតធ្ងន់ហើយត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនិតិវិធី ៕អ៊ុ ណូន









