ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី៥ ខែធ្នូ នេះ។
បេក្ខជនប្រឡងសរុប ១២៨ ១៣៤នាក់ ក្នុងនោះស្រី ៦៨ ៧៧១នាក់។ បើតាមក្រសួងអប់រំ យុវជន និង កីឡា មណ្ឌលប្រឡងមាន ២២១មណ្ឌល និង ៥ ១៧៤ បន្ទប់ រីឯគណៈមេប្រយោគ និងគណៈកម្មការមាន ២៧ ៧៥៣នាក់។
សម្រាប់ការប្រកងនៅថ្ងៃប្រឡងទីមួយ ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា ប្រវត្តិវិទ្យា និងជីវវិទ្យា ពេលព្រឹក ហើយពេល រសៀលបន្តដោយគីមីវិទ្យា និងភាសាបរទេសនា។
រីឯថ្នាក់វិទ្យាសាស្ត្រសង្គមវិញ ផ្តើមដោយមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា បន្ទាប់មកប្រវត្តិវិទ្យា នៅពេលព្រឹក ហើយបន្តដោយភូមិវិទ្យា និងភាសាបរទេស នៅពេលរសៀល។
ចំពោះការប្រឡងនេះ ក្រសួងអប់រំ បានសហការជាមួយក្រសួង ស្ថាប័ន ៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខា ភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហព័ន្ធសហភាពយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា។
ក្រសួងអប់រំ យុវជន និង កីឡា គ្រោងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នឹងប្រកាសនៅតាមបណ្ដាខេត្តផ្សេងៗទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕






