ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងម៉សស្គីតថូ ហ្វាយអឺ (Mosquito Fire) នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលជាភ្លើងដ៏ធំបំផុតរបស់រដ្ឋ នៅតែឆាបឆេះនៅតំបន់ ផ្លែសហ្សឺ (Placer)។ គេបានការជម្លៀសប្រជាជន ដែលរស់នៅទីក្រុងក្បែរៗនោះ ហើយត្រូវបានបញ្ជាដោយការិយាល័យតម្រួតកាលពីថ្ងៃអង្គារ បន្ទាប់ពីភ្លើងបានឆាបឆេះម្តងទៀត។
ភ្លើងបានឆាបឆេះសំណង់យ៉ាងតិចចំនួន៤៦ និងធ្វើឱ្យមនុស្សជាង១១,០០០នាក់ត្រូវភៀសខ្លួន ដោយសារភ្លើងឆេះនេះ។ផ្ទៃដីជាង ៥០,០០០ហិចតានៅភ្នំ សៀរ៉ា នីវ៉ាដា (Sierra Nevada) ត្រូវបានឆាបឆេះ បំផ្លាញដោយសារភ្លើងផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






