ខេត្ត បន្ទាយមានជ័យ ៖ បន្ទាប់ពីចុះសូសុខទុក្ខកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនៅខេត្តបាត់ដំបងនិងខេត្តប៉ៃលិននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និង នគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្តមានរបស់សម្ដេចក្រឡាហោម ក្នុង បរិបទពិភពលោកកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេល នេះបានបង្ហាញទឹកចិត្តយកចិត្តទុក ដាក់ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ដែលពីម្សិលមិញសម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ៕
សម្តេចក្រឡាហោម ស ខេង បន្តដំណេីរ ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ៖ បន្ទាប់ពីចុះសូសុខទុក្ខកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនៅខេត្តបាត់ដំបងនិងខេត្តប៉ៃលិននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និង នគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្ដេចក្រឡាហោម ក្នុង បរិបទពិភពលោកកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេល នេះបានបង្ហាញទឹកចិត្តយកចិត្តទុក ដាក់ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ដែលពីម្សិលមិញសម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ៕ នីម វណ្ណា
Posted by SEATV News 24 Hours on Wednesday, 25 March 2020





