រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤
រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណរបស់ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត។
សម្តេចធិបតី បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីទាំងអស់ ដែលបានរក្សានូវទំនៀមទម្លាប់ ក៏ដូចជាប្រវត្តិនៃពិធីនេះ ដែលរទេះសាឡីគោ កាលដើមឡើយ គឺត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោក យាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យ ប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរ សាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយចំនួនរទេះ សាឡីគោ ដែលចូលរួមក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប ៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ក៏ដូចជាសូមអបអរសាទរដល់ជ័យលាភី ៖
ក. គោគូធំ
– លេខ១ ៖ មកពីខេត្តកំពង់ចាម
– លេខ២ ៖ មកពីខេត្តកំពង់ស្ពឺ
– លេខ៣ ៖ មកពីរាជធានីភ្នំពេញ
ខ. គោគូតូច
– លេខ១ស្ទួន ៖ មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល
– លេខ៣ ៖ មកពីរាជធានីភ្នំពេញ ៕






