BBC៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា បានវាយលុកលើស្ពានទៅកាន់ឧបទ្វីបគ្រីមៀ ដោយនិយាយថា វាជា “អំពើភេរវកម្ម”។
លោកប្រធានាធិបតី ពូទីន បាននិយាយថា កងកម្លាំងចារកម្មរបស់អ៊ុយក្រែន មានគោលបំណងបំផ្លាញផ្នែកដ៏សំខាន់មួយ នៃហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី។
លោកពូទីនបាននិយាយថា គ្មានការងឿងឆ្ងល់ទេ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដ៏សំខាន់របស់រុស្ស៊ី។
ជនល្មើស និងអ្នកទទួលផលរបស់ខ្លួន គឺកងកម្លាំងរបស់អ៊ុយក្រែន”។
មន្ត្រីអ៊ុយក្រែន មិនបានចង្អុលបង្ហាញថាកងកម្លាំងរបស់ពួកគេនៅពីក្រោយការវាយប្រហារនោះទេ។
ប៉ុន្តែទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបដិសេធការចោទប្រកាន់របស់លោកពូទីន៕
ប្រែសម្រួលដោយ: ជ ង៉ា






