
ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាព្រឹកថ្ងៃទី១៦ ខែ កញ្ញា ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់ការសាងសង់រួចរាល់១០០% និងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ។
ខាងភាគី ក្រុមហ៊ុន នៅតែបំពេញកាតព្វកិច្ចកិច្ចមួយចំនួនប៉ុណ្ណោះ និងដាក់ឲ្យដំណើរការបាន។
សូមជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាការវិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ។
ពេលដាក់ដំណើរការ អាកាស យានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម៕

