ឥណ្ឌូណេស៊ី៖ មេប៉ូលិសរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៦នាក់កំពុងប្រឈម មុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញការរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់កាលពីថ្ងៃទី០១ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់១៣១នាក់។ អ្នករៀបចំការ ប្រកួត និងប៉ូលីសស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស៊ើបអង្កេត ខណៈមនុស្សជាច្រើនទៀតអាចនឹងត្រូវចោទប្រកាន់។
ពួកគេនឹងត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យស្លាប់ ដែលអនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ៥ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស។ ជនសង្ស័យរួម មានមន្ត្រីប៉ូលិសបីនាក់ជុំវិញការប្រើឧស្ម័នបង្ហូរទឹកភ្នែក ប្រធានគណៈកម្មការរៀបចំ និងប្រធានសន្តិសុខក្លិបអារីម៉ា FC។ គួរបញ្ជាក់ថា ការរត់ជាន់គ្នានៅក្នុងតំបន់ ម៉ាឡាង (Malang ) នៃខេត្ត ចាវាភាគខាងកេីត( East Java) គឺជាគ្រោះមហន្តរាយកីឡាដ៏អាក្រក់បំផុតរបស់ពិភពលោក ខណៈដែលអ្នកគាំទ្របាល់ទាត់រាប់រយនាក់ បានព្យាយាមរត់គេចពីកុប្បកម្មពហុកីឡដ្ឋាន និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយប៉ូលីស ដែលនាំឱ្យមានការប៉ះទង្គិចកាន់តែអាក្រក់ ដោយសារច្រកចេញជាច្រេីនត្រូវបានចាក់សោរ ៕
ប្រែសម្រួលដោយ ប៊ុន សុភាព