(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០)៖យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ក្រោយពេលហូបត្រីក្រពត សត្វមាន់ងាប់៧ក្បាល សត្វឆ្កែ១ក្បាល និងមនុស្សចំនួន៣នាក់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗដោយសារតែទៅនេសាទត្រីបាន ត្រីក្រពតនាំគ្នាហូប កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា មានករណី ពុលត្រីក្រពតបណ្តាលអោយស្លាប់មនុស្ស២នាក់ មានឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំជាកសិករ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ) និងឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (សព្វថ្ងៃស្នាក់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (បានស្លាប់ភ្លាមៗក្រោយពេលហូបរួច)។
ហើយមនុស្សចំនួន៣នាក់ទៀតកំពុងសង្គ្រោះ បន្ទាន់គឺ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិនពុលក្អូតចង្អោរទៅមន្ទីពេទ្យជាសះស្បើយ ទី២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោរយកទៅព្យាបាលជាសះស្បើយ និងទី៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោយកទៅមន្ទីរពេទ្យជាសះស្បើយ។
សមត្ថកិច្ចបន្ថែមថាក្នុងករណីនេះបណ្តាលអោយងាប់សត្វមាន់ចំនួន៧ក្បាលនិងឆ្កែ១ក្បាលដោយសារសត្វទាំងនោះស៊ីកាកសំណល់ត្រីក្រពតនោះ។
សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុគឺក្រុមប្រជាពលរដ្ឋបាននាំគ្នាទៅរកត្រី ហើយរកបានទាំងត្រីក្រពតក៏នាំគ្នាស្លរហូប ស្រាប់តែមានអាការៈពុល រហូតដល់ស្លាប់២នាក់ និង៣នាក់ជួយសង្គ្រោះទាន់ពេល ៕
ពុលត្រីក្រពតស្លាប់មនុស្ស២នាក់ ៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០)៖យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ក្រោយពេលហូបត្រីក្រពត សត្វមាន់ងាប់៧ក្បាល សត្វឆ្កែ១ក្បាល និងមនុស្សចំនួន៣នាក់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះភ្លាមៗដោយសារតែទៅនេសាទត្រីបាន ត្រីក្រពតនាំគ្នាហូប កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។តាមការបញ្ជាក់ពីសមត្ថកិច្ចថា មានករណី ពុលត្រីក្រពតបណ្តាលអោយស្លាប់មនុស្ស២នាក់ មានឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំជាកសិករ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាពឃុំត្រពាំងជោ) និងឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (សព្វថ្ងៃស្នាក់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (បានស្លាប់ភ្លាមៗក្រោយពេលហូបរួច)។ហើយមនុស្សចំនួន៣នាក់ទៀតកំពុងសង្គ្រោះ បន្ទាន់គឺ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកចំអិនពុលក្អូតចង្អោរទៅមន្ទីពេទ្យជាសះស្បើយ ទី២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាអ្នកហូបពុលក្អូតចង្អោរយកទៅព្យាបាលជាសះស្បើយ និងទី៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកហូបបានពុលក្អូតចង្អោយកទៅមន្ទីរពេទ្យជាសះស្បើយ។សមត្ថកិច្ចបន្ថែមថាក្នុងករណីនេះបណ្តាលអោយងាប់សត្វមាន់ចំនួន៧ក្បាលនិងឆ្កែ១ក្បាលដោយសារសត្វទាំងនោះស៊ីកាកសំណល់ត្រីក្រពតនោះ។សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុគឺក្រុមប្រជាពលរដ្ឋបាននាំគ្នាទៅរកត្រី ហើយរកបានទាំងត្រីក្រពតក៏នាំគ្នាស្លរហូប ស្រាប់តែមានអាការៈពុល រហូតដល់ស្លាប់២នាក់ និង៣នាក់ជួយសង្គ្រោះទាន់ពេល ៕ អ៊ុំ ណូន
Posted by SEATV News 24 Hours on Monday, 25 May 2020





