BBC៖ សហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងធ្ងន់ធ្ងរចំពោះការគម្រាមកំហែងរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារតំបន់នានាក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃពុធ មេដឹកនាំរុស្ស៊ី បានព្រមានថា ប្រទេសរបស់លោក នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារទឹកដីរបស់ខ្លួន។ តំបន់អ៊ុយក្រែនចំនួន៤ កាន់ កាប់ដោយកងកម្លាំងរុស្ស៊ី ហៀបនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជាមួយរុស្ស៊ី។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ហៅការបោះឆ្នោតទាំងនេះថា ជាសមយុទ្ធក្លែងបន្លំ ដើម្បីផ្តល់ភាពស្របច្បាប់ ដល់ការបញ្ចូលឧបសម្ព័ន្ធខុស ច្បាប់។ យ៉ាងណាមិញទង្វើរបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានថ្កោលទោសយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមរដ្ឋ មន្ត្រីការបរទេស អាមេរិកបានអោយដឹងថា រុស្ស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ ‘ប្រព័ន្ធសព្វាវុធទាំងអស់ ដែលមាននោះទេ ដោយសារចេតនារបស់រុស្ស៊ីចង់រួមបញ្ចូលទឹកដីអ៊ុយក្រែន នៅថ្ងៃខាងមុខជារបស់ខ្លួន។ អតីតមេដឹកនាំរុស្ស៊ីលោក ឌីមីទ្រី (មេដវេដេវ) Dmitry Medvedev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមធ្យោបាយដែលរុស្ស៊ីនឹងប្រើប្រាស់គឺ អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដើម្បីការពារខ្លួន៕
ប្រែសម្រួលដោយ: ជ ង៉ា








