កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាយ៉ាងមមា ញឹក ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅចុង ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ ឲ្យបានលឿនទៅតាមគម្រោង ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំ ពិភាក្សា ទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោង នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេស ត្រូង៊វអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារ ស្ថាបនាផ្លូវនេះអនុវត្តការងារបានលឿននិងមិនមានការរាំងស្ទះ ។
ចំពោះផលប៉ះពាល់ពីការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយ ជា មួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់។
មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង។
ក្រៅ ពីការស្ថាបនាផ្លូវនេះ ក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះយើងដាក់លូជា អក្សអ៊ុយ (U)នៅកណ្តាលទ្រូងផ្លូវ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ខាងមុខ ។
នៅពេលនេះកម្ពុជា កំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និង គុណភាពកីឡាករ ខណៈ ពហុកីឡដ្ឋានថ្មីសន្លាងមួយ ឈ្មោះ ហុកីឡដ្ឋានជាតិ មរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងស្រស់ស្អាតនោះ។
ស៊ី ហ្គេមឆ្នាំ ២០២៣នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះ ទេ តែវាជាឱកាសដែលកម្ពុជា ស្តារវិស័យទេសចរណ៍ខ្លួនផង និង អាស៊ានផង ក្រោយវិបត្តកូវីដដ៏ធ្ងន់ធ្ងរនេះ៕
ដោយ៖ សំអាត និង ពិសិដ្ឋ.






