ក្រសួងសុខាភិបាល នៃប្រទេសអ៊ូហ្គង់ដា បាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងស្វែងរក ៧៦ពាន់លាន ស៊ីលលីង (shillings) ប្រហែល ២០លានដុល្លារអាមេរិក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការឆ្លើយតបនឹងជំងឺអេបូឡា (Ebola) រយៈពេលបីខែ។ លោក តេដ្រូស អាដាណម ហ្គេប្រៃសេីស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការ សុខភាពពិភព លោក បាននិយាយនៅក្នុងធ្វីតធឺកាលពីថ្ងៃទី២៨ ខែតុលា បាននិយាយថា ធនធានគ្រប់គ្រាន់គឺត្រូវការជាបន្ទាន់សម្រាប់ការបង្កើនការឆ្លើយតបអេបូឡានៅក្នុងប្រទេសអ៊ូហ្គង់ដា ក៏ដូចជាការគាំទ្រដល់ប្រទេស ជិត ខាងដើម្បីរៀបចំ។
គួរបញ្ជាក់ថា អ៊ូហ្គង់ដា កំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺដ៏សាហាវនេះ។ ស្រុកមួយចំនួនបានចាប់ផ្តើមចេញសេចក្តីណែនាំ អំពីការធ្វើដំណើរឲមាន ការប្រុងប្រយ័ត្ន ដោយភ័យខ្លាចការនាំចូលជំងឺនេះ។ តួលេខរបស់ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ប្រទេសនេះបានចុះបញ្ជីករណីអេបូឡាចំនួន ១១៥ ដោយបានបញ្ជាក់ និងមានអ្នកស្លាប់ចំនួន ៣២ នាក់ ចាប់តាំងពីការផ្ទុះឡើងត្រូវបានប្រកាសកាលពីថ្ងៃទី ២០ ខែកញ្ញា៕
ប្រែសម្រួលដោយ ប៊ុន សុភាព






