(ខេត្តស្ទឹងត្រែង,ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០)៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានស្នើដល់គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ ឲ្យចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានលើកឡើងនិងសំណូមពរនៅតាមវេទិការសាធារណៈនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋកាន់ តែមានទំនុកចិត្តលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់រាជរដ្ឋាភិបាល ,ខេត្ត, ក្រុមប្រឹក្សា និងការទទួសត្រូវចំពោះការងាររបស់អាជ្ញាធរ។
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងបែប នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ធ្វើ ឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។
ឯកឧត្តម ឈាង ឡាក់ មានប្រសាសន៍ថាអាជ្ញាធរពាក់ព័ន្ធត្រូវចេះទទួលខុសត្រូវខ្ពស់ចំពោះការងារ និងការជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព រហ័សទាន់ពេលវេ លា និងមានតម្លាភាព ជៀសវាងមានបញ្ហារាំងស្ទះដែលអាចនាំឲ្យប្រជាពលរដ្ឋមើលឃើញពីភាពអវិជ្ជមានក្នុងការអនុវត្តការងារ។
ឯកឧត្តមបន្តថា នៅក្នុងវេទិការពិគ្រោះយោ បល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនៅតាមបណ្តាឃុំស្រុកកន្លងប្រជាពលរដ្ឋមូលដ្ឋានបានសំនូមពរឲ្យជួយដោះស្រាយនូវបញ្ហាប្រឈមនានាជាច្រើន ក្នុងនោះអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានដោះស្រាយរួចរាល់នៅនឹងកន្លែង ហើយនៅមួយចំនួនទៀតនៅតែបន្តមិនទាន់ដោះស្រាយទៀត។ដែលបញ្ហាទាំនេះត្រូវបានប្រជាពលរដ្ឋលើកឡើងនិងសំណូមពរឡើងវិញ យើងត្រូវពិនិត្យនិងដោះស្រាយជូនពួកគាត់។
គួរបញ្ជាក់ថារបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនេះរួមមាន៖ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត, ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២ ០ និងទិដៅបន្តរបស់រដ្ឋបាលខេត្ត និងបញ្ហាផ្សេងៗ៕





