ជាភ័ព្វសំណាងរបស់កម្មការិនីរោងចក្រស្បែកជើងម្នាក់ ដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ 70លានរៀល កាលពីដើមសប្ដាហ៍កន្លងទៅនេះ ។ អ្នកដែលមានសំណាងខាងលើនេះមាន ឈ្មោះ គង់ ស្រីមុំ អាយុ28 ឆ្នាំ បច្ចុប្បន្នបម្រើការងារកម្មការិនីនៅរោងចក្រស្បែកជើង កាលីនតុន និងជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានគ្រួសារជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រ ។
នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុន ដែលបានចុះទៅប្រគល់រង្វាន់ដល់លំនៅដ្ឋាន ដែលស្ថិតនៅអាសយដ្ឋាន ដូចបានជម្រាបជូនខាងលើនេះ អ្នកនាង គង់ ស្រីមុំ បានរៀបរាប់ប្រាប់ថា បច្ចុប្បន្ននេះ កម្រិតជីវភាពគឺមានភាពលំបាក ជាខ្លាំងដែលសូម្បីតែផ្ទះស្នាក់នៅគឺមានទំហំត្រឹមមួយគ្រែ បាំងបិតដោយស្លឹកត្នោតចាស់ៗ ធ្លុះធ្លាយតែប៉ុណ្ណោះ ព្រោះតែចំណូលដែលរកបានពីការងារមានចំនួនតិចតួចមិនអាចផ្គត់ផ្គង់ជីវភាពបាន។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ មុនពេលទៅធ្វើការងារនៅរោងចក្រ អ្នកនាងបានទិញភេសជ្ជៈខារ៉ាបាវពីអ្នកលក់ ដែលស្ថិតនៅជិតផ្ទះមួយកំប៉ុងទុកសម្រាប់ទទួលទាន លុះពេលសម្រាកពីការងារអ្នកនាងបានយកមកគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុង ។ ភ្លាមនោះដោយសារតែមិនចេះអក្សរ អ្នកនាងបាន
យកទៅអោយអ្នករួមការងារជួយមើលទើបដឹងថា ជារង្វាន់ធំរបស់ខារ៉ាបាវនូវចំនួនទឹកប្រាក់ 70លានរៀល ។
បន្ទាប់ពីបានដឹង អ្នកនាងពិតជាមានអារម្មណ៍រំភើប ហើយក៏សុំយកដំណឹងនេះទៅប្រាប់ដល់ក្រុមគ្រួសារ និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។
មហាសំណាងខាងលើនេះ អ្នកនាង គង់ ស្រីមុំ នឹងយកថវិកាមួយចំនួនទៅសង់បំណុលធនាគារឯកជន ហើយទុកមួយចំណែកទៀតយកទៅសាងសង់ផ្ទះឱ្យមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន នឹងទុកមួយចំនួនសម្រាប់បង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត់។
សូមបញ្ជាក់ថា ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។
អត្ថបទះ ឈួន សំអាត រូបភាព ប៊ុន ចាន់ពិសិដ្ឋ











