នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រកាសថា យេីងរកឃេីញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វេីតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយេីងទេ រហូតពេលនេះ ។
ករណីសង្ស័យជំងឺ: មានកន្ទួលឬពងបែក លេីដៃ បាតដៃ ជេីង បាតជេីង ឬលេីមុខ និងមានរោគសញ្ញាមួយឬច្រេីនខាងក្រោម: គ្រុនក្តៅលេីស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡេីនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ ។






