តមតាមការអញ្ជើញរបស់ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនៅល្ងាចថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាង កើត ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ទីម័រខាងកើត ជាពិសេស ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ដំណើរ.






