ខេត្តកំពង់ស្ពឺ ÷ ដោយមានការយកចិត្តទុកដាក់លើសុខមាលភាពប្រជាជន កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តមានថវិកាជាង ២០០ លានរៀលសម្រាប់ត្រៀមបម្រុងចំណាយលើការព្យាបាល អ្នកជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19 ប្រសិនបើមានអ្នកទុក កូរវិត 19 ក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះនៅគ្រាដែល ឯកឧត្តមដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះពិនិត្យ និងលើកទឹកចិត្តដល់ម្ចាស់រោងចក្រសហគ្រាសកំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន នៅលើទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០។
ក្នុងដំណើរពិនិត្យ និងសំណេះសំណាលជាមួយម្ចាស់រោងចក្រ សហគ្រាស simano ឯកឧត្តម សូមឱ្យតំណាងរោងចក្រលើកទឹកចិត្តដល់ជនពិការ បានចូលរួមបំរើការងារក្នុងរោងចក្រ ដូចជនមានកាយសម្បទាមាំមួនឯទៀត ដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិត និងលើកកម្ពស់ជីវភាពគ្រួសារ។
តាមរយៈសារនេះដែរ ឯកឧត្តម សូមឲ្យម្ចាស់រោងចក្រ សហគ្រាសនានា បន្តអប់រំណែនាំ ពីវិធីលាងដៃសម្អាត ជាមួយអាល់កុល ពាក់ម៉ាស និងបាញ់ថ្នាំនៅចំណុចច្រក កម្មករចេញ និងចូលរបស់ខ្លួន ដូចនៅរោងចក្រស៊ីម៉ាណូ នឹងរោងចក្រសាប្រ៊ីណា ដើម្បីលើកកម្ពស់សុខមាលភាពកម្មករ កម្មការិនី ស្របតាមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕






