ឥណ្ឌូនេស៊ី ៖ សំរាប់រយៈពេលជាង២ទសវត្សន៏ចុងក្រោយនេះ ក្រុមគ្រួសារជនជាតិឥណ្ឌូនេស៊ី ដែលសាច់ញាតិរបស់ពួក គេទាំងនោះត្រូវបានសម្លាប់ អំឡុងពេលធ្វើចលាចលនយោបាយនា ឆ្នាំ១៩៩៨ បានប្រារព្ធពិធីរំលឹកខួបលើកទី២១ និងបន្ត ស្វែងរកយុត្តិធម៌លើកការស្លាប់នៃអ្នកជាទីស្រលាញ់របស់ពួកគេ ដែលនាំទៅរកការចុះពីតំណែងនៃប្រធានាធិបតី ស៊ូ ហាតូ។
មនុស្សប្រមាណ១២០០នាក់ ត្រូវបានសម្លាប់ ក្នុងរដ្ឋធានីហ្សាកាតា ដែលភាគច្រើនបានជាប់នៅក្នុងអគារដែលកំពុងឆាប ឆេះ ខណៈដែលក្រុមតវ៉ាបានខឹងសម្បាដើរតាមដងផ្លូវ និងបានបំផ្លាញហាងទំនិញ កាលពីខែ ឧសភា ឆ្នាំ១៩៩៨។
ជនរងគ្រោះភាគច្រើន មកពីសហគមន៏ជនជាតិចិន ជាជនជាតិភាគតិច នៅក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើន បំផុតលើពិភពលោក។ សំរាប់ជនជាតិចិន ជាជនជាតិភាគតិចជាច្រើន ក្នុងប្រទេសឥណ្ដូនេស៊ី បានរំលឹកទិវាចងចាំដែលមិន អាចបំភ្លេចបាន ទៅលើក្រុមជនជាតិភាគតិចរបសពួកគាត់។ ក្រុមនិស្សិត ដែលដឹកនាំការតវ៉ាកាលពី ខែឧសភា ឆ្នាំ១៩៩៨ គឺជាគោលដៅផងដែរ ដែលមួយចំនួនត្រូវបានបាញ់សម្លាប់ ឬត្រូវបានចាប់ឃុំខ្លួន។
ជារៀងរាល់ថ្ងៃព្រហស្បត៏ ក្រុមអ្នកតវ៉ាមួយក្រុមតូច ស្លៀកសំលៀកពាក់ពណ៌ខ្មៅ ដែលជានិមិត្តរូបនៃការតស៊ូ ដែលប្រមូល ផ្តុំគ្នាដ៏ស្ងាត់ស្ងៀមនៅខាងក្រៅ វិមានប្រធានាធិបតី ក្នុងទីក្រុងហ្សាកាតា ដែលកំពុងស្វែងរកយុត្តិធម៌ សំរាប់អ្នក ដែលបាន ស្លាប់អំឡុងចលានានយោបាយ ក្នុងឆ្នាំ ១៩៩៨។
អ្នករៀបចំចលនាតវ៉ាប្រចាំសប្តាហ៏បាននិយាយថា គ្រប់ប្រធានាធិបតីទាំងអស់ ដែលឡើងកាន់អំណាចបានសន្យាថា ពួកគេនឹងដោះស្រាយបញ្ហាតាមរយៈដំណើរការផ្លូវច្បាប់ ប៉ុន្តែគ្មានប្រធានាធិបតី ណាម្នាក់ធ្វើតាមការសន្យាឡើយ ។ គណៈកម្មការជាតិ ទទួលបន្ទុកសិទ្ធមនុស្សប្រទេសឥណ្ដូនេស៊ី និយាយថា បណ្តឹងសិទ្ធមនុស្សដែលត្រូវបានបញ្ជូន តែងតែផ្ញើរមកវិញព្រោះមិនពេញលេញ។
រូបភាពពី Reuters









