កំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងបុរសម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ធ្ងរត្រូវ បានដឹកបញ្ជូនមកសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺផងដែលខណះដែលជិះម៉ូតូ១គ្រឿងហើយត្រូវបានគោ យន្តកន្ត្រៃដឹកឈើសន្លឹកបើកលឿនបញ្ច្រាសទិសបុកកិនបណ្តាលអោយអូសកៀបសង្កត់ជាប់ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧៥ ទៅលេខ៧៦ស្ថិតនៅក្នុង ភូមិភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកឱរ៉ាល់បាននិយាយអោយដឹងថានៅមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងដែលបង្ករដោយគោយន្តកន្ត្រៃដឹកឈើសន្លឹកមួយគ្រឿងពេញតែម្តងមានម៉ាកគូបូតាកម្លាំង ម៉ាស៊ីន១៥សេស ដឹកឈើសន្លឹកបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (ក្រោយបង្កហេតុបានរត់គេចខ្លួនបាត់ ស្រមោល) ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតលុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតដោយសារតែ(ជាប់កញ្ចាប់ដៃ) បណ្តាលអោយទៅបុកម៉ូតូ ០១គ្រឿង ដែល បើកបរបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៤ ពណ៌ស្មៅ ពាក់ស្លាកលេខភ្នំពេញ 1CH 0345 មកពីទិសខាងកើតបើកបរដោយឈ្មោះណាត លាងហេង ភេទប្រុស អាយុ១៧ឆ្នាំជាសិស្ស (គោយន្តកិនស្លាប់) នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះពក ដេត ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ធ្ងរ អ្នកទាំង២រស់នៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរបានរាយការណ៍ទៅនគរបាលមូលដ្ឋាននិងនគរបាលជំនាញ ចរាចរណ៍ ស្រុកចុះធ្វើការវាស់វែងប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យ ហៅរថយន្តសាមុយដឹកអ្នករបួសយកទៅ សង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ក្រោយធ្វើការវាស់វែងម៉ូតូត្រូវខូចខាតទាំងស្រុង ក្រោយកើតហេតុ អ្នក បើកបរ គោយន្តបានរត់គេចខ្លួនបាត់ សម្ភារៈគោយន្តកន្ត្រៃបង្កហេតុដែលជាវត្ថុតាងនិងម៉ូតូជនរងគ្រោះត្រូវបានដកហូត យកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។
បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿងនឹស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកគោយន្ត នឹងម្ចាស់គោយន្តដើម្បីនាំខ្លួន មកធ្វើការសាកសួរនិងដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ អ៊ុំ ណូន











