
ភ្នំពេញ៖លោកមេប៉ុស្តិ៍ផ្សារកណ្តាល១ខណ្ឌដូនពេញបានបញ្ជាក់នៅម៉ោង១២និង៥០នាទីថ្ងៃដដែលនេះថាបន្ទាប់ពី អគ្គីភ័យបានពន្លត់ទាំងស្រុងហើយនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចូលពិនិត្យកន្លែងទីតាំងភោជនីយដ្ឋានដែលឆេះ នោះបានរកឃើញមនុស្សម្នាក់ទៀតបានថប់ដង្ហើមឆេះស្លាប់នៅក្នុងបន្ទប់ឡៅតឿ ។
ដូច្នេះបញ្ជាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យដោយផ្ទុះធុងហ្គាស់នោះគឺមានជនរងគ្រោះរហូតដល់០៥នាក់ដែល៤នាក់របួសធ្ងន់និស្រាលនិងស្រ្តីម្នាក់ទៀតស្លាប់។ជនរងគ្រោះដែលស្លាប់រូបនោះជាបុគ្គលិកហាងផ្នែកបោកគក់ ឈ្មោះអិន ស្រីម៉ៅ ភេទ ស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅជាមួយអុំស្រីឈ្មោះញ៉ែម សារឿន អាយុ ៥៤ឆ្នាំ នៅសង្កាត់ផ្សាកណ្តាលទី២ ខណ្ឌ ដូនពេញ មានស្រុកកំណើតនៅភូមិ ជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដែលទើបចូលបំរើការបានត្រឹមតយៈពេល ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីធ្វើកោសលវិច្ច័យរួចរាល់សមត្ថកិច្ចដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទួលសង្កែ ប្រគល់អោយ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត៕ ចាន់ធឿន








