ព័ត៌មានថ្មី
- គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២១ ខែកញ្ញា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល៕
- គ.ជ.ប ប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ គ.ជ.ប ដែលស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នុត សុខុម អនុ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា រដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕ សំអាង
- កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាព ដោយមានការចូលរួមពីមន្ត្រីជំនាញក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណមការ និងដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះ ដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ទឹកកខ្វក់ជាង២លានតោនក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ។ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខា កាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមាន ភាពល្អប្រសើរថែមមួយកម្រិតទៀត៕
- កម្លាំងនគរបាលស្រុករមាសហែក ធ្វើការបង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យពីរនាក់ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូ ១គ្រឿង នៅស្រុករមាសហែក ខេត្តស្វាយរៀង៖ ជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាស ហែក ដែលបំរ៉ុងចេញពីផ្ទះ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។ ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ។ ចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជា […]
- រដ្ឋមន្ត្រីក្រសួងអប់រំទស្សនកិច្ចសាលារៀនដែលត្រូវបានបើកឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី២ នៅស្រុកកងមាស ខេត្តកំពង់ចាម កំពង់ចាម÷ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យដំណើរ ការបើកសាលារៀនឡើងវិញដំណាក់កាលទី២ វិទ្យាល័យ ហ៊ុន សែនខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់គណ: គ្រប់គ្រង បុគ្គលិកសិក្សា និងសិស្សានុសិស្ស ត្រូវអនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការការពាក់ម៉ាសនិងលាងដៃជាប្រចាំ ។ ក្នុងថ្នាក់រៀនមានសិស្សមិនលើសពី២៥នាក់ ដោយត្រូវអង្គុយឆ្ងាយពីគ្នា១,៥០ម៉ែត្រ និងមិនអនុញ្ញាតឲ្យមានមានការជួបជុំគ្នាលើសពី៥០នាក់ឡើយ។
- ឆ្នាំ២០២១ កម្ពុជា និងធ្វើជាសហប្រធានជាមួយអាមេរិកក្នុងកិច្ចប្រជុំមេគង្គ-សហរដ្ឋអាមេរិក ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅ វិញទៅមក ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរុំទេសភាពជាដៃគូមេគង្គ-សហ រដ្ឋអាមេរិកលើកទី១ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំ បានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រ តិបត្តិការមួយទសវត្សនៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះ ពាល់ពីជំងឺកូវីដ-១៩ និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។ កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យា បាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគ វិនិច្ឆ័យប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចតទៅ៖ (១) ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រ តិបត្តិការតាមរយៈកម្មវិធីជាក់ លាក់ ឬផែនការសកម្មភាពជាក់ស្តែង […]
- បង្គាមានចាក់បញ្ចូលចាហួយ ចំនួន ២៨ គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ រកឃើញ និងដកហូត ក្រុងស្ទឹងសែន (ខេត្តកំពង់ធំ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រចំនួន ២ ស្តង់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែម ទៀត៕
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ៩ រោចខែភទ្របទ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត។ ក្នុងជំនួបនោះ លោកជំទាវ Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជាបានជាសះស្បើយទាំងស្រុង ជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជាដែលកន្លងមកបានផ្ដល់នូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរធ្វើឱ្យបេសកកម្មកាទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះជាង២ឆ្នាំកន្លងមកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់ ក្នុងនោះរួមទាំងមានការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះ ក៏មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។ លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈ […]
- អាជ្ញាធរខេត្តសៀមរាប បិទអាជីវកម្មស្ថានីយឧស្ម័នឥន្ធនៈ នៅមិនបានអនុវត្តវិធានការសុវត្ថិភាពត្រឹមត្រូវ នេះជាការចុះបិទអាជីវកម្មមួយកន្លែង នៅក្រុងសៀមរាបដែលមិន បានអនុវត្តតាមបទដ្ឋានផ្សេងៗ និងអនុវត្តផ្ទុយពីអនុក្រឹត្យលេខ១៣១ ស្តីពីលក្ខខណ្ឌ និងវិធានការនានាស្តីពីការបង្ការ និងពន្លត់អគ្គិភ័យ។ កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងការិយាល័យ សេដ្ឋកិច្ច បានចូលរួមសហការចុះបិទ និងបញ្ឃប់សកម្មភាពស្ថានីយឧស្ម័នឥន្ធនៈ របស់លោក ឯល អ៉ីស្មាឯលមានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រោម ក្រុង/ខេត្ត សៀម រាប ដែលដឹកនាំដោយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត សៀមរាប។ ក្រុមការងារចម្រុះបានសម្រេច បិទ និងបញ្ឃប់សកម្មភាព ស្ថានីយឧស្ម័នឥន្ធនៈ របស់លោក ឯល អ៉ីស្មាឯល មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប គិតចាប់ពីថ្ងៃនេះតទៅ៕
- សម្ដេចតេជោរីករាយ ដោយអ្នកជំងឺកូវីដ-១៩ចុងក្រោយព្យាបាលជាសះស្បើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យ ប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុង ក្រោយ បានព្យាបាលជាសះស្បើយហើយ។ នេះជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជាយើង។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សូមបងប្អូនបន្តចូលរួមថែរក្សាសុខភាពអនាម័យអោយបានល្អ កុំអោយឆ្លងកូវីដ-១៩ អោយសោះ។ សូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។ សូមបងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស៕
- កម្ពុជា បណ្តេញចេញជនជាតិចិនចំនួន០១នាក់ ដោយសារប្រព្រឹត្តខុសច្បាប់កម្ពុជា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាវេលាម៉ោង ២៣និង៥៥នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញ ចេញខេត្តព្រះសីហនុ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕
- រដ្ឋមន្ត្រីទេសចរណ៍ជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានបង្កើនការអនុវត្តន៍វិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍កំលុងពេលភ្ជុំបិណ្ឌ (ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នាកំលុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅទីស្នាក់ការ NOCC ម្សិលមិញ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរកវិធីសាស្ត្ររបន្ថែមក្នុងការទប់ស្កាត់ COVID-19 នាកំលុងពេលភ្ជុំបិណ្ឌនេះ។ ឯកឧត្ដមបណ្ឌិត ថោង ខុន បានថ្លែងថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលគ្រប់អ្នកធ្វើការងារនានាអាចឈប់សម្រាករហូត ៩ថ្ងៃ និងមានទេសចរក្នុងស្រុកចេញធ្វើដំណើរកម្សាន្តកើនរហូតដល់ជាង ២លាននាក់ ហើយពុំមានករណីរាតត្បាតឆ្លង COVID-19 នៅក្នុងសហគមន៍ និងគោលដៅទេសចរណ៍ណានោះទេ ហើយនៅក្នុងឱកាសឈប់សំរាកបុណ្យភ្ជុំបិណ្ឌចំនួនចំនួន ៣ថ្ងៃ គ្រប់អ្នកបម្រើការងារនានាអាចឈប់រាករហូតដល់ ៥ថ្ងៃ បណ្តាពលរដ្ឋក្រៅពីអញ្ជើញធ្វើដំណើរទៅទីវត្តអារាមនោះ ប្រជាពលរដ្ឋទាំងនោះនឹងបន្តធ្វើដំណើរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទៀត។ សម្រាប់បញ្ហានេះ ឯកឧត្ដមបណ្ឌិត ថោង ខុន បានជំរុញអាជ្ញាធរមូលដ្ឋាន ជាពិសេសគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវរិះរកវិធី សាស្ត្របន្ថែម រកមធ្យោបាយបន្ថែម អនុវត្តគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីខិតខំធ្វើឱ្យសហគមន៍ទេសចរណ៍នៅទូទាំងប្រទេសគ្មានករណីរាត ត្បាត COVID-19 និងធ្វើឱ្យកម្ពុជាទាំងមូលដ្ឋានក្លាយជាគោលដៅទេសចរណ៍មានគុណណភាពនិងសុវត្ថិភាព។ ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្តថា នៅក្នុងឱកាសឈប់ សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក […]
- ADB ផ្តល់កម្ចី១២៧លានដុល្លារ ដើម្បីជួយពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយនៅព្រឹកថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០ ឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់ កម្ចី១២៧,៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយ ស្ថេរភាពនិងអាចទុកចិត្តបាន។ គម្រោងនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយប្រើថវិកាចំនួន៦.៧លានដុល្លារ។ ក្នុងនោះរាប់ បញ្ចូលទាំង៤,៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ ( Strategic Climate Fund)នៃការ ពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេ សដែលមានចំណូលទាប និង២លានដុល្លារពីមូលនិធិថាមពលស្អាត (Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ីមានប្រ សាសន៍ថា “គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ […]
- ក្រសួងសុខាភិបាល បដិសេធថា ពលរដ្ឋវៀតណាម ៣នាក់ មានវីរុសកូវីដ-១៩ មិនមែនឆ្លងមុនពេលចេញពីកម្ពុជាទេ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាមចំនួន ៣នាក់បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីត្រឡប់ទៅប្រទេសវៀតណាម វិញ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ៖ « នេះជាព័ត៌មានមិនត្រឹមត្រូវទេ។ ករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា មានជនជាតិវៀតណាមចំនួន ០៣នាក់ ដែលត្រឡប់ពីកម្ពុជា កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ នៃខេត្តស្វាយរៀង កម្ពុជា និងខេត្តតៃនិញ វៀតណាម ត្រូវបានរកឃើញមានវីរុសកូវីដ-១៩ ក្នុងនោះការធ្វើតេស្តលើកទី១ សុទ្ធតែអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ ទើបវិជ្ជមាន៕
- ថ្ងៃនេះ អត្រាប្តូរប្រាក់ ១ដុល្លារអាមេរិកស្មើនឹង ៤ ១០០,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ១០០,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៧៤,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ២៧៥,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៩៥,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១២៥,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥២៨,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០១០,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៨៨២,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៧,០០រៀល ; ១បាតថៃ ស្មើ ១៣១,៥០រៀល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


