ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បញ្ជាការកងទ័ពជើងគោក អះអាងថា កម្ពុជានៅតែប្រឈមនិងការប៉ុនប៉ងបង្កអស្ថេរភាពតាមរយៈការបំផុសបំផុលធ្វើ បដិវត្តន៍ពណ៌បង្កអសន្តិសុខដល់សង្គម ឯ.ឧ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក និងជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា កម្ពុជានៅតែប្រឈមនិងការប៉ុនប៉ងបង្កអស្ដេរភាពសង្គម តាមរយៈការបំផុសបំផុលធ្វើបដិវត្តន៍ពណ៌បង្កអសន្តិសុខដល់សង្គម ពីក្រុមប្រឆាំងក្នុងគោលដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការលើកឡើងរបស់មេបញ្ជាការកងទ័ពជើងគោកធ្វើឡើងនៅក្នុងពិធីប្រារព្វខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរៈសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់ ១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្វធ្វើឡើងនៅ ទីបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៩ កញ្ញានេះ។ ឯកឧត្តម បានលើកឡើងថា សភាពការសន្តិសុខជាតិ ទាំងក្នុងពេលកន្លងទៅ ក៍ដូចជាបន្តទៅមុខទៀត នៅតែប្រឈមនឹងការប៉ុនប៉ងបង្កអស្ថេរភាពក្នុងគោលដៅ ឈានទៅដល់ការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្ដើមអំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបំផុសបំផុលញុះញ៉ង បង្កចលាចល វឹកវរ និងបង្កអសន្តិសុខក្នុងសង្គមពីក្រុមប្រឆាំង។ ប៉ុន្តែរាល់ការប៉ុនប៉ងទាំងអស់ ត្រូវបរាជ័យ ដោយសារ រាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធមានការប្រុងប្រយ័ត្ន និងម្ចាស់ការលើភារកិច្ចក្នុងការថែរក្សា សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បាននូវរាល់ផែន ការទុច្ចរិតទាំងឡាយ មិនអនុញ្ញាតិឲ្យក្រុមណា បក្សណាឬជនណាមួយ អាចបង្ករគ្រោះមហន្តរាយដល់សង្គមជាតិបានឡើយ។   ឯ.ឧមានប្រសាសន៍ទៀតថាគោលដៅរបស់ពួកគេ ការ រៀបចំផែនការ វាយពីខាងក្រៅ ដើម្បីបង្កើនការដាក់សម្ពាធពីបរទេសមកលើរាជរដ្ឋាភិបាលនិងមួយផ្នែកវាយពីខាងក្នុងតាមយុទ្ធសាស្ត្រច្រេះស៊ីដែក ដើម្បីវាយបំបាក់ខែលការពាជាតិគឺកងកម្លាំងប្រដាប់អាវុធ […]
  • ក្រសួង​អប់រំ និង​ក្រុមហ៊ុន Panasonic សហការគ្នា ដើម្បី​គាំទ្រ​ការ​សិក្សា​តាម​អេឡិចត្រូនិក​នៅ​កម្ពុជា រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុម ហ៊ុន Panasonic បានប្រកាសសហការគ្នា ដើម្បី​អភិវឌ្ឍន៍​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​សិក្សា​តាម​អេឡិចត្រូនិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩។ ក្រុមហ៊ុន បានឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន១០គ្រឿង​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​បំពាក់​នៅ​ក្នុង​បន្ទប់​ថត​ពហុផ្សព្វផ្សាយ​ ដើម្បីផ្ដល់បរិយា កាសអំណោយផលដល់ការផលិតវីដេអូមេរៀន ដែល​ទឹក​ចិត្ត​ដ៏​ថ្លៃថ្លា​នេះ ​ជា​ការ​គាំទ្រ​​ដល់​ការ​ផលិត​មាតិកា​អប់រំ​អេឡិចត្រូនិក សម្រាប់​ការ​អប់រំ​​បែប​ឌីជីថល។   ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោត​សរសើរ​ចំពោះ​ការ​ចូលរួម​របស់​ក្រុមហ៊ុន ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យា ល័យ ព្រមទាំង​ផ្ទាំង​សូឡា ដើម្បី​ផ្ដល់​អំណោយ​ផល​ដល់​​សិស្ស ធានា​បាន​ថា​ពួកគេ​នៅ​តែ​អាច​សិក្សា​បាន​ ទោះ​បី​ជា​ស្ថិត​ក្នុង​តំបន់​គ្មាន​អគ្គិសនី​​ក្ដី។ លោក​ជំទាវ​បាន​ស្នើ​ក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​បន្ត​គាំទ្រ​​​វិស័យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​បន្ត​ទៀត​។ វណ្ណា  
  • កម្ពុជា-ស្វីស បន្តបេ្តជ្ញារួមគ្នា ក្នុងការកសាងធនធានមនុស្សនៅតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានជួបពិភាក្សាការងារជាមួយ លោក Markus Buerli នាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលទើបតាំងថ្មី។ ភាគីទាំង ពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង នូវអ្វីដែលជាផ្លែផ្កាកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ ភាគីទាំងពីរបានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិនេះឱ្យកាន់តែទូលំទូ លាយថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវក្របខណ្ឌគោលនយោ បាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការ អនុវត្ត រួមទាំងគោលនយោបាយអភិវឌ្ឍឧស្សាហ កម្មកម្ពុជា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា ក្រៅពីវិស័យឧស្សាហកម្ម និងសេវាកម្ម វិស័យកសិកម្ម ក៏ជាសក្តានុពលដ៏ធំមួយ ដែលអាចបង្កើតការងារបានយ៉ាងច្រើន រហូតដល់រាប់លាននាក់ជូនប្រជា ពលរដ្ឋ ដូចនេះយើងក៏យកចិត្តទុកក្នុងបង្កើនការបណ្តុះ បណ្តាលជំនាញលើវិស័យនេះ ដើម្បីឆ្លើយតបទៅតម្រូវការទីផ្សារការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងSDC នឹងរួមគ្នាបន្តធ្វើការជាមួយគ្នាតាមរយៈយន្តការជាច្រើនដែលយើងមានរួមទាំង គណៈកម្មាធិការជាតិបណ្តុះ បណ្តាល […]
  • អគ្គនាយកស៊ីម៉ាក់: កូវីត-១៩ មិនបានបញ្ឈប់ភារកិច្ច និងប្រតិបតិ្តការប្រចាំថ្ងៃរបស់អង្គភាពសុីម៉ាក់បានឡេីយ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២០​ថា កូវីត-១៩​ មិនបានបញ្ឈប់ភារកិច្ច និងប្រតិបតិ្តការប្រចាំថ្ងៃរបស់អង្គភាពសុីម៉ាក់បានឡេីយ គ្រាដែលប្រតិបត្តិការបោសសំអាតមីននៅតែបន្ត ។ ការបញ្ជាក់នេះធ្វើឡើង នៅឯចំការមីនស្ថិតក្នុងភូមិប្រាសាទ​ ឃុំអូរ៣ជាន់​ ស្រុកអូរជ្រៅ​ ខខេត្តបន្ទាយមានជ័យ ក្នុងឱកាស គណ:ប្រតិភូភ្នាក់ងារផ្តល់ជំនួយ រួមមានឯកឧត្តម ឯកអគ្គរដ្ឋទូត នៃប្រទេសអូស្ត្រាលី ប្រចាំនៅកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃប្រទេសកូរ៉េខាងត្បូង និងលោក ជំទាវ ប្រធានភ្នាក់ ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េខាង ត្បូង ប្រធានអង្គការ UNDP ប្រចាំនៅកម្ពុជា​ ដែលដឹកនាំដំណេីរទស្សនកិច្ចដោយឯ.ឧ​ ទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធានអាជ្ញាធរមីនកម្ពុជា​ និងឯ.ឧ​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយ មានជ័យ។ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បន្ថែមថាកំលាំងសុីម៉ាក់ចំនួនជិត២០០នាក់​ កំពុងបំពេញប្រតិបតិ្តការក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ​។ ឯ.ឧ អរគុណបងប្អូនកងកំលាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចដ៍មានអត្ថន័យសំរាប់ជាតិនិងប្រជាជននេះ​ ពិសេសភ្នាក់ងារផ្តល់ជំនួយ និងថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលមកបំពេញទស្សនកិច្ចនេះ បេីទោះបីជាក្នុងសម័យកូវីត-១៩កំពុងតែគំរាមកំហែងក៏ដោយ។ កូវីត-១៩​ អាចកាត់ផ្តាច់ដោយចំងាយសុវត្ថិភាព​ […]
  • រដ្ឋបាលខេត្តកំពត មានផែនការទាក់ទាញទេសចរជាតិ ឲ្យបាន ២លាន ៥សែននាក់ ត្រឹមឆ្នាំ២០២៣ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត នៅសាលាខេត្តកំពត នាព្រឹកថ្ងៃ ពុធនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឲ្យ ដឹងថា រដ្ឋបាលខេត្តមាន ផែនការកំណើនភ្ញៀវទេសចរចំនួន ២,៥០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរ ជាតិចំនួន ៣០០,០០០នាក់ នៅឆ្នាំ២០២៣។ ដើម្បីឲ្យសម្រេចបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចបានកំណត់ខាង លើ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដាក់ចេញនូវ អនុសាសន៍ចំនួន១២ ចំណុច ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែន ការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នា ទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែន ការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការ គ្រប់គ្រងអនាម័យអោយបានល្អរប្រសើ។ ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ទេសចរណ៏រយៈពេល៥ឆ្នាំ ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្ររួមមាន ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វ ផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ […]
  • ភ្នាក់ងារទេសចរណ៍ទទួលការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហានិភ័យប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំប្រាសាទអង្គរវត្ត ទទួលការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ ដែល វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍ ន៍ទេសចរណ៍អង្គរ ដោយមានកិច្ចសហការដោយនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា ។ លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែម ដល់ភ្នាក់ងាទេសចរណ៍ដែលប្រចាំការផ្ទាល់នៅក្នុងប្រាសាទ។ លោកបន្ថែមថា ការ សិក្សានេះ គឺជាទុនបន្ថែមដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗដល់ថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីរាយ ការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។ លោក លឹម ស្រ៊ូ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើនៅតាមប្រា សាទសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យប្រាកដថា ភ្នាក់ងារទេសចរណ៍ទាំងអស់ ទទួលបានចំណេះ ដឹងជាមូលដ្ឋានតាមប្រាសាទនីមួយៗ ដើម្បីរួមចំណែកក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទឱ្យកាន់តែល្អសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងដែរថា ប្រាសា ទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទីកន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ។ ការដឹងទាន់ពេលវេលានេះ អាចឱ្យអ្នកជំនាញមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។ លោកបន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការថែទាំ […]
  • នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នល្បិចបោកប្រាស់នៅលើទំព័រហ្វេសប៊ុកដោយគ្រាន់តែ Like & Share បានលុយ ឬរង្វាន់មានតម្លៃផ្សេងៗជាច្រើន នាពេលថ្មីៗនេះ​ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជា ពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំ លែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃជំនាន់ថ្មីជាដើម។ តាមការស្រាវជ្រាវរបស់ក្រុមការ ងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ០២ ដើម្បីទាញយកផលប្រយោជ ន៍ គឺ៖ វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។   វីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែក រំលែក (Share) ជាច្រើនសន្ឋឹកសណ្ឋាប់រួចមក ជនខិលខូចនឹងធ្វើការប្តូរឈ្មោះទំព័រហ្វេសបុក (Facebook Page) ធ្វើការលុបចោលនូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ទំព័រហ្វេសបុក (Facebook Page) បន្ត។ […]
  • ក្រសួងសុខាភិបាល ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Australia Beauty By SYN កំពុងផ្សព្វ ផ្សាយលក់ផលិតផលឱសថគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវ ច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះAustralia Beauty By SYN ដែលនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយផលិតផលឱសថ មិនបានចុះបញ្ជិកាត្រឹមត្រូវផ្ទុយពីច្បាប់ស្តីពីច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់ គ្រងឱសថជាធរមាន។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់ គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់ គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចឱសថគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកា ពីក្រសួងសុខាភិ បាល ហើយ រាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។   ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើ ប្រាស់ទៀតនោះ ក្រសួងសុខាភិបាល ជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិត ផល ឱសថនេះជាបន្តទៀត។ ក្រសួងសុខា ភិបា លតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុក ខាងលើនេះត្រូវបញ្ឈប់ការនាំចូល ចែក ចាយ លក់ និងផ្សព្វផ្សាយឱសថទាំងនេះជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោល៕ វណ្ណា  
  • ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៧គ្រឿងលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកតាំង ពៅ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីម្សិល មិញ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ចំនួន៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៧គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៥តោន។ លោកប្រធានលេខាធិការដ្ឋាន ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៕ វណ្ណា
  • មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ប្រាប់ឲ្យក្រុមអាជីវករ បញ្ឈប់ការចរាចរបណ្តោះអាសន្ន មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) សរុបចំនួន ១៤៥ កំប៉ុង និងបានណែនាំឱ្យម្ចាស់តូប និងផ្ទះលក់ទំនិញខាងលើដែលមានដាក់តាំងលក់នូវម្សៅទឹកដោះគោម៉ាកនូទ្រីលែត (Nutrilatt) បញ្ឈប់ការចរាចរបណ្តោះអាសន្ន។ មន្ត្រីជំនាញ ក.ប.ប. ខេត្តកំពង់ស្ពឺ បានបញ្ជាក់ជូនដល់ក្រុមអាជីវករ ទាំងអស់ឱ្យបានយល់ច្បាស់អំពី ច្បាប់បទបញ្ញាតិពាក់ពន្ធ័ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពល រដ្ឋ។ ការណែនាំនេះធ្វើឡើងកាលពីម្សិលម៉ិញ គ្រាដែលមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការពីមន្ត្រីមន្ទីរពាណិជ្ជ កម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញ និងម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារម៉ាកនូទ្រីលែត (Nutrilatt) តាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញមួយ ចំនួន ស្ថិតក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលើទំនិញសម្រាប់ប្រគេនព្រះសង្ឃ (សាដក) រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ៕ វណ្ណា
  • ក្រសួងសាធារណការ ក្រើនរំឮកជាថ្មីម្តងទៀតដល់ពលរដ្ឋ ក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិន ឃើញ នៅសល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយាន យន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ការផ្ទេរកម្ម សិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាង មុខនេះ។ ក្រសួងសាធារណៈការ ណែនាំម្ចាស់កម្មសិទ្ធយាន យន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលាដោយភ្ជាប់ឯកសារតម្រូវ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំ និះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្តបណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យាន ជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)។ ក្នុងនោះក៏ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិត ឆ្លងដែន និងលិខិតបញ្ជាក់ទី លំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត លិខិតទិញលក់ និងកិច្ចសន្យា ធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕ វណ្ណា
  • ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើកំណាយស្រាវជ្រាវ «ប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក» លោក ឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានដឹកនាំក្រុមការងារស្រាវជ្រាវនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈ សហការជាក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ផុន កសិកា ធ្វើកំណាយស្រាវជ្រាវ «ប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក» ចាប់ពីថ្ងៃទី៦ ដល់ទី១៥ ខែកញ្ញា ឆ្នាំ ២០២០ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ការសិក្សាស្រាវជ្រាវធ្វើកំណាយប្រព័ន្ធធារាសាស្ត្រនៃក្រុងលង្វែកនេះគឺក្នុងគោលបំណង៖ ចងក្រងព័ត៌មាននូវបច្ចេក ទេសនៃការជីកប្រព័ន្ធធារាសាស្ត្រពីទន្លេសាប ដើម្បីបង្ហូរទឹកបញ្ចូលក្នុងក្រុងលង្វែក សិក្សាស្វែងយល់អំពីរចនាសម័ន្ធព្រែកជីក ដែលពាក់នឹងបច្ចេកទេសសាងសង់ ទំហំ ប្រវែង ។ ពិសេសកំណត់កាលបរិច្ឆេទនៃប្រព័ន្ធធារាសាស្ត្រនេះ តាមរយៈការវិភាគសំណាកធ្យូង ដែលនឹងអាចរកឃើញនៅរណ្ដៅកំណាយ និងប្រមូលទិន្នន័យចងក្រងទុកជាប្រវត្តិសាស្ត្រសម្រាបលក្រុមអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា វណ្ណា
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២នប០) និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។ បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ៕
  • អាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី ២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទ បាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី ។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន០៨ករណី រួមមាន៖ ស្រុកអង្គរធំ៤ករណី ក្រុងសៀមរាប២ករណី ស្រុកប្រាសាទបាគង១ករណី និងស្រុកបន្ទាយស្រី១ករណី។ អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ៕ ប្រភពអាជ្ញាធរជាតិអប្សរា
  • សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ថា៖ ទោះបីយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្តី ប៉ុន្តែកងទ័ព នៃប្រទេសទាំង២ កម្ពជា.វៀតណាម នៅតែបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អថែមទៀត នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៏ រវាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួង ការពារជាតិ រួមជាមួយនាយទាហានជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត ជាមួយ ឯ.ឧ នាយឧត្តមសេនីយ៏ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រី ការពារប្រទេសវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា.វៀតណាម ព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបញ្ជាក់ថា៖ ទោះបីយើងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្តី ប៉ុន្តែកងទ័ព នៃប្រទេសទាំង២ នៅតែបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អថែមទៀត ហើយកម្ពុជាមានជំនឿថា នៅពេលខាងមុខ មានការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំដោយប្រទេសវៀតណាមនឹងទទួលបានជោគជ័យ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់ម៉ាស , អាកុល និងម៉ាស៊ីនវាស់កំដៅ ជូនដល់កងយោធពលខេមរៈភូមិន្ទកន្លងមក និងបានជួយសម្របសម្រួលដល់សិក្ខាកាមកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម ឲ្យវិលត្រឡប់មកមាតុភូមិដោយ សុវត្ថិភាព និងគ្មានសិក្ខាកាមណាម្នាក់ឆ្លងជំងឺកូវីដ19 ឡើយ។ ចំពោះកិច្ចសហប្រតិបត្តិការឆ្នាំ 2020 រវាងកងទ័ព នៃប្រទេសទាំង២ ក្នុងរយៈពេល8ខែក ន្លងមកនេះដោយជួបនូវបញ្ហាវិបត្តិជំងឺកូវីដ សម្ដេច បានលើកឡើងថា៖ យើងបានជួបនូវបញ្ហាប្រឈមមួយចំនួន […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)