ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកសម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ក្រុងតាខ្មៅ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណៈប្រតិ ភូក្រសួងអញ្ជើញចុះជួបសំណេះសំណាលសួរសុខមេបញ្ជា ការ មេបញ្ជាការរង នាយ ទាហាន ពលទាហាននៃទីបញ្ជា ការដ្ឋានអង្គរក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់សុខសន្តិភាព និងស្ថេរ ភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ដែល កំណើននេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹក ជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរណ៍ មានវិនិយោគិនបង្កើត ការងារធ្វើជូន ប្រជាជន និងប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទីកន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។ លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញ លេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេរ […]
  • ក្រសួងការងារជូនដំណឹងពីថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពីថ្ងៃឈប់សម្រាកសម្រាប់កម្មករ និយោជិត ដោយទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងថ្ងៃភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ -១៧ និងថ្ងៃទី១៨ កញ្ញាឆ្នាំ២០២០ ខាងមុខ ។ សូមអានបន្ថែមខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងដូចខាងក្រោម ៖
  • សាលារៀន ចាប់ផ្ដើមដំណើរការឡើងវិញ ក្រោមការអនុវត្តស្តង់ដាអនាម័យ សាលា​រៀន​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ដំណាក់កាល​ទី​២ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​​ពី​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​៦​ខែ។ ការ​បើក​ដំណើរ​ការ​ឡើងវិញ​នេះ សាលា​ត្រូវ​​​អនុវត្ត​នូវ​ស្តង់ដា​អនាម័យតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​សុខា ភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ឱ្យ​សាលារៀន ត្រូវ​រៀប​ចំ​បរិស្ថាន​សិក្សា​ប្រកប​ដោយ​សុវត្ថិភាព បរិយាបន្ន ផាសុកភាព និង​មេត្រីភាព។​ កៅអី​អង្គុយ​សម្រាប់​សិស្សានុសិស្ស ត្រូវ​រក្សា​គម្លាត​សុវត្ថិ ភាពយ៉ាងហោចណាស់២ម៉ែត្រ និង​រៀប​ចំ​ចំណុះ​ថ្នាក់ ដោយ​កំណត់​សិស្ស​មិន​ឱ្យ​លើស​ពី​១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្ស​ទាំង​អស់ មុន​ពេល​ចូល​សាលា​តម្រូវ​ឱ្យ​មាន​ការ​វាស់​កម្តៅ វាយត្រា​សម្គាល់ លាង​សម្អាត​ដៃ​កម្ចាត់​មេរោគ ពាក់​ម៉ាស់ ឬ​របាំង​មុខ​កាត់​បន្ថយ​ការ​ប្រមូល​ផ្ដុំ​ជាដើម។ ​​ សូមជម្រាប​ថា ការ​បើក​ទ្វា​សាលារៀន​ឡើងវិញ នៃ​គ្រឹះស្ថាន​សិក្សា​រដ្ឋ អនុវត្ត​សម្រាប់​តែ​ថ្នាក់​ទី៩ និង​ទី​១២​ប៉ុណ្ណោះ ដោយ​ឡែក​សម្រាប់​ខេត្ត​ចំនួន​៤​ទៀត​រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​មាន​អត្រា​ឆ្លង​កូវីដ -១៩ កម្រិត​ទាប ក្រសួង​បាន​អនុញ្ញាត​ឱ្យ​​បើក​ដំណើរ​ការ​គ្រប់​កម្រិត​សិក្សា​តាំង​ពី​ថ្នាក់​១ ដល់​ទី​១២៕
  • ថ្ងៃនេះ អត្រាប្ដូរប្រាក់ ១ដុល្លារអាមេរិកស្មើនឹង ៤ ១០២,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ១០២,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៨០,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៤៦២,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ៣០០៣,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១៥២,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១៣,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៦,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០១៩,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៨៧,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៧,០០រៀល ; ១បាតថៃ ស្មើ ១៣១,០០រៀល […]
  • សកម្មភាពក្រុមការងារស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងរៀបចំថតនៅខេត្តកំពង់ស្ពឺក្នុងកម្មវិធី«រស់ពីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម Surviving the Khmer Rouge Genocidal Regime » សកម្មភាពក្រុមការងារស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងរៀបចំថតនៅខេត្តកំពង់ស្ពឺក្នុងកម្មវិធី«រស់ពីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម Surviving the Khmer Rouge Genocidal Regime »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងពេលឆាប់ៗនេះ។ ផ្ដួចផ្ដើមគំនិតដោយ ឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវអគ្គនាយិកាស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ផលិតករជាន់ខ្ពស់ លោក ម៉ម រដ្ឋ ពិធីការិនី អ្នកនាង ទូច ស៊ីណាត #SEATV #THESEATVNETWORK #ទូរទស្សន៍អាស៊ីអាគ្នេយ៍
  • ប្រធាន គ.ជ.ប អំពាវនាវឱ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្ន ប្រធាន គ.ជ.ប ឯកឧត្តម ស៊ិក ប៊ុនហុក បានអំពាវនាវដល់បណ្តាស្ថាប័នពាក់ព័ន្ធឱ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះឆ្នោតប្រចាំឆ្នាំដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានបន្តចុះជួបជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពត និងខេត្តកែប ក្នុងអគារសាលប្រជុំ សាលាខេត្តកំពត ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០៕ សំអាង
  • ម្សិលមិញ មានយានយន្ត៩៦៣គ្រឿងទៀតត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៩៦៣គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧២៦គ្រឿង និងរថយន្ត ២៣៧គ្រឿង។   តាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល១២៩ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៦២,៣៧២គ្រឿង ក្នុងនោះមានម៉ូតូ ១២០,៤៤៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤១,៩២៤គ្រឿង។   ឯកឧត្តមបន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និងស្រវឹង។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ […]
  • មានវីដេអូរ៖ សាខាកាកបាទក្រហម ខេត្តព្រះសីហនុនាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋ ១.២២៦ គ្រួសារ នៅក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត និងសមាជិក សមាជិកាសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១.២២៦គ្រួសារ ក្នុងក្រុងព្រះសីហនុ ដែលពិធីធ្វើឡើងនៅសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ […]
  • អាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យអនាម័យបរិស្ថានទាំងក្នុង និងក្រៅសាលា មុនបើកឲ្យដំណើរការនៃការសិក្សា លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើលអំពីបញ្ហា អនាម័យបរិស្ថានទាំងក្នុងសាលានិងក្រៅសាលា ដើម្បីធ្វើយ៉ាងណាឱ្យការដំណើរការនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្ស មានអនាម័យបរិស្ថានល្អ និងចៀសផុតពីជំងឺកូវីដ១៩។ ដើម្បីធានាឲ្យការចូលសិក្សារបស់ប្អូនប្អូនសិស្សានុសិស្ស ដែលចាប់ផ្ដើមដំណើរការ ឡើងវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ ។ លោក ម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុបាន មានប្រសាសន៍ឲ្យដឹងថាសូមឲ្យលោកនាយកលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ និងចូលរួមជាមួយ នឹងរាជរដ្ឋា ភិបាលក្រសួងសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡាក្នុងការដាក់ឲ្យដំណើការនៃការសិក្សាឡើងវិញសូមឱ្យលោកនាយកលោកគ្រូអ្នកគ្រូទាំងអស់ត្រូវមានការបង្កើនការយកទុកដាក់ក្នុងការការពារជំងឺកូវីដ១៩ ដោយសាលាទាំងអស់ត្រូវមានអនាម័យបរិស្ថានល្អ ជាពិសេស នៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្ស តាមការណែនាំរបស់ក្រសួងចំនួន ២០ នាក់ និងមុនចូលសិក្សា សិស្សទាំងអស់ត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាកុលជែលនិងម៉ាស៊ីនស្កេនដែលក្រសួងក៏ដូចជាបណ្ដាក្រុមហ៊ុនអង្គការនានាបានផ្ដល់ជូនដល់សាលាទាំងអស់ទូទាំងខេត្តព្រះសីហនុ ក្នុងការ តាមដាន ជំងឺកូវីដ១៩ ទាំងអស់នេះគឺយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅតាមសាលារៀនសហគមន៍របស់យើង។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឲ្យដឹងថា មន្ទីរបានចុះអប់រំផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងទៅដល់នាយកសាលាលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានអប់រំសិក្សាទាំង ទូទាំងក្រុងស្រុកនៃខេត្តព្រះសីហនុ ឲ្យមានការចូលរួម ទប់ស្កាត់ការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ក្នុងការចូលសិក្សាឡើងវិញ ហើយចំពោះ សិស្សដែលត្រូវបានចូលសិក្សារៀនសូត្រសរុបនៅទូទាំងខេត្តព្រះសីហនុមានចំនួន ៤១,៩៧២ នាក់ស្រី […]
  • រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ នៅដើមសប្តាហ៍ក្រោយស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។  
  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ ថ្វាយបង្គំជំអាត់ តែត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះ​ បានអនុញ្ញាតឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ ថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រូវអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ វាស់កម្តៅ លាងដៃសម្អាតជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រ។ នេះបានតាមឯកឧត្តមអូស្មាន ហាសាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាមន្ត្រីជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអម បានស្នើឲ្យសាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗ។ ការចាប់ដៃ នៅពេលគោរពគារវកិច្ច ត្រូវជំនួសដោយការលើកដៃ និង និយាយស្វាគមន៍តាមបែបឥស្លាមវិញ ហើយបែកគ្នាវិញភ្លាមក្រោយបញ្ចប់ការថ្វាយបង្គំប្រមាណ ២០-៣០នាទី។ បន្ទាប់ពីបានថ្វាយបង្គំនៅរៀងរាល់ថ្ងៃសុក្រ​បាន​ ៤ ជំអាត់រួច​ បងប្អូនសាសនិកឥស្លាម​ នឹងអាចថ្វាយបង្គំជុំគ្នានៅតាមបណ្តា​ស៊ូរ៉ាវនានា។ សូមបងប្អូនសាសនិកឥស្លាមទាំងអស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល
  • អាជ្ញាធរជាតិអប្សរាស្វាគមន៍ការចូលរួមរបស់ធនាគារ CIMB ក្នងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។ លោក ប៊ុន យីម បានលើកឡើងថា ដោយបានឃើញពីសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកកម្ពស់គម្របព្រៃឈើដើម្បីបរិស្ថាន និងការអភិរក្សប្រាង្គប្រាសាទ ធនាគារ CIMB មានបំណងចូលរួមជាមួយអាជ្ញា ធរជាតិអប្សរាក្នុងការដាំដើមឈើដើម្បីទុកជាម្លប់ ជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានសម្តែងសេចក្តីរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរដើម្បីបរិស្ថាននិងបេតិកភណ្ឌ។ អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមរបស់ធនាគារ CIMB ក៏ដូចជាស្ថាប័នឯកជនផ្សេងៗទៀតព្រោះអាជ្ញាធរជាតិអប្សរាតែងតែ បានបង្ហាញនូវជំហរចង់ឲ្យមានការចូលរួមចំណែកជាសាធារ ណពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវ។ ចំណុចទាំងនេះនឹងបង្កើនឲ្យមាន ការយល់ដឹង ស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋានដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាដ៏មានតម្លៃពុំអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់ៗរូប៕
  • ថ្ងៃនេះ នៅកម្ពុជាមិនមានករណីឆ្លងថ្មីនៃ covid-19 ទេ ហើយមិនទាន់មានអ្នកជាសះស្បើយដែរ ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះ មិនមានករណីជាសះស្បើយ និងករណីឆ្លងថ្មី នៃវីរុសកូវីដ១៩នោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១២នាក់) និងអ្នកសម្រាកព្យាបាល២នាក់៕
  • ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៩គ្រឿងលើផ្លូវជាតិលេខ ៤៤ ខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយ ឯកឧត្តម សេង ឈួន អមដំណើរ ឯកឧត្តមគឹម សាន់ អនុរដ្ឋលេខាធិការ​ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ ប្រធានស្ថានីយជញ្ជីងកណ្តោលដុំ និងប្រធានស្ថា នីយពោធិ៍ថ្មី បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៩គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៩តោន។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ឯកឧត្តមគឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៕
  • អង្គការយូណេស្កូផ្តល់រង្វាន់មួយ«​នៃស្មារតីចងចាំ​ពិភពលោក» ដល់សារមន្ទីរទួលស្លែង ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២០ អង្គការយូណេស្កូពិភពលោក​ដែលមាន​មូលដ្ឋាន​នៅទីក្រុងប៉ារីស បាន​សម្រេច​ផ្តល់​រង្វាន់ JIKJI ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងលើសមិទ្ធផល​នៃការខិតខំ​ប្រឹងប្រែង​ក្នុងការអភិរក្ស​ឯកសារ និង​បណ្ណសាររូបថត ដែលជាមរតក​ឯកសារ​ប្រវត្តិសាស្រ្ត​ដ៏សំខាន់​សម្រាប់​មនុស្សជាតិ។ សូមអានបន្ថែម​ខាងក្រោម ៖

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)