ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ សូមអំពាវនាវដល់គណៈគ្រប់គ្រងសាលានិងសិស្ស ប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ សម្តេចតេជោ សូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕  
  • ផ្ទុះជំងឺគ្រុនឈីកជាថ្មី មនុស្ស ៤៩នាក់នៅឃុំអូរប្រាសាទ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី មនុស្សចាស់ ក្មេងចំនួន ៤៩នាក់ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសង្គ្រោះ និងព្យាបាល បន្ទាប់ពីសង្ស័យជាករណីឆ្លងជំងឺ គ្រុនឈីក។   ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ចានសង្វាត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់ RRT និងមន្ត្រីស្រុកមង្គលបូរី បានចុះស្រាវជ្រាវ និងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានអ្នកសង្ស័យកើតជំងឺគ្រុនឈីក នៅក្នុងភូមិសាស្ត្រខាងលើ។   លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីក នេះមាន ៤៩នាក់ ស្រី ២៧នាក់ កុមារ ៣៥នាក់ ក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបុរី ចំនួន ២៣នាក់ ស្រី ១៣នាក់ ក្នុងនោះមានកុមារា ៨នាក់ កុមារី ៧នាក់។ លោកថា ក្រុមគ្រូពេទ្យបានបូមឈាមចំនួន ២៣នាក់ កុមារ១៥នាក់ ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញបន្តទៀត។ […]
  • រដ្ឋមន្ត្រីការងារ ផ្ដាំដល់និស្សិត ត្រៀមទៅសិក្សាបន្តនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជា និងរក្សាស្មារតីជាតិជាធំ ក្នុងកិច្ចសំណេះសំណាល ជាមួយក្រុមនិស្សិត ដែលត្រៀមចេញដំណើរទៅសិក្សាបន្ត នៅប្រទេសអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់និស្សិតទាំងនោះ ប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតី ដោយតំកល់ប្រយោជន៍ជាតិជាធំ។ ការផ្តាំផ្ញើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ដោយមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដែលដឹកនាំដោយ លោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តី នៃអាជ្ញាធរសវនកម្មជាតិ។ លោក ទៀប សុត្ថា បានឲ្យដឹងថា ក្នុងចំណោមជ័យលាភីទាំង២៧រូបនេះ មានស្រី ១១នាក់ ដែលនិស្សិតទាំងនេះជាមន្រ្តីរាជការ មកពីតាមស្ថាប័នរដ្ឋចំនួន១៦នាក់ ក្នុងនោះមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកមកពីវិស័យឯកជនចំនួន១១នាក់ផងដែរ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាស ន៍ថា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ មានបទពិសោ ធន៍ លើការបណ្តុះបណ្តាលធនធានមនុស្ស ហើយតែងបានជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជាជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិ […]
  • ដំណឺងល្អសម្រាប់អ្នកស្វែងរកការងារធ្វើ ! ស្អែកនេះ ក្រសួងការងារនឹងផ្តល់ការងារថ្មី៣០៦កន្លែងក្នុងក្រុមហ៊ុនធំៗ ៤ កម្មវិធី «វេទិកាការងារប្រចាំខែសីហា» ដែលរៀបចំនៅស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ ៤ ដែលទើបបើកដំណើរការ ដោយបាននាំយកឱកាសការងារចំនួន ៣០៦កន្លែង ក្នុងមុខតំណែងជាច្រើនក្នុងក្រុមហ៊ុនធំៗចំនួន ៤ សម្រាប់ផ្តល់ជូនសិស្ស និស្សិត នីងយុវជនដែលកំពុងស្វែងរកការងារធ្វើ។   ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ បានឲ្យដឹងថា ក្រុមហ៊ុនធំៗទាំង ៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ រួមមាន ៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket។   ក្រសួងបញ្ជាក់ថា អ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹកដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។   ដើម្បីទទួលព័ត៌មានបន្ថែម […]
  • អ្នកភ្នំពេញ ត្រូវទុកដាក់សំរាមត្រឹមត្រូវរៀងៗខ្លួនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព្រោះបុគ្គលិក ស៊ិនទ្រី ត្រូវឈប់សម្រាក រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យរៀបចំទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌឲ្យបានត្រឹមត្រូវ ព្រោះបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ិនទ្រី មួយចំនួន ត្រូវឈប់សម្រាកពីការងារ។   ក្នុងសេចក្តសីជូនដំណឹងចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន។   សូមអានបន្ថែមនូវសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម ៖
  • ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភា អាស៊ាន លើកទី៤១ តាមប្រព័ន្ធវីដេអូ ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បានដឹកនាំគណៈប្រតិភូជាន់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ ការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចប្រធានបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ផ្សាយចេញពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត […]
  • ថ្ងៃកាន់បិណ្ឌទី៦ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បន្តអំពាវនាវឱ្យជនរួមជាតិចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃកាន់បិណ្ឌទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម ដោយសម្ដេចបានបញ្ជាក់ ថា កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ-១៩ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវ ខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។   នៅលើហ្វេសប៊ុកផេកផ្លូវការ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ សម្ដេចតេជោសរសេរថា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៦»។ ថ្ងៃទី៨ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែល បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំ សាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់ បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី […]
  • សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវផ្លាស់ប្តូរទីតាំងពីសង្កាត់វាលវង់ ទៅសង្កាត់ព្រែកលៀប សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវប្តូរពីទីតាំងចាស់ដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ទៅទីតាំងថ្មីនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC ។   តាមរយៈលិខិតចុះថ្ងៃទី៣១ ខែសីហា របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតបតាមសំណើសុំជាគោលការណ៍របស់ក្រសួងយុត្តិធម៌ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែសីហា និងចំណាររបស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែសីហាដូចគ្នា។ អគារសាលាដំបូងរាជធានីថ្មីនេះ សាងសង់កម្ពស់ ៧ជាន់ លើផ្ទៃក្រឡាសរុបជិត ២ហិកតា(១៩៩៥៩ម៉ែត្រក្រឡា) ដែលសម្រាប់ធ្វើជាអគារសាលាដំបូងរាជធានី អយ្យការអមសាលាដំបូងរាជធានី និងអគារសាលាឧទ្ធរណ៍ភ្នំពេញ។   ក្នុងលិខិតដដែល បញ្ជាក់ថា ៖ «ដោះដូរទីតាំងចាស់របស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ ១ ៧៥៦ម៉ែត្រក្រឡាស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ជាថ្នូរនឹងការសាងសង់អគារសាលាយុត្តិធម៌ថ្មី លើដីដែលទទួលបានពីរាជរដ្ឋាភិបាល ទំហំ៩ ៤៥៦ម៉ែត្រក្រឡា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយអនុវត្តស្របតាមគោលការណ៍ឯកជនភាវូបនីយកម្ម»។   ក្នុងលិខិត បន្តថា ដើម្បីធានាដំណើរការនៃការសាងសង់អគារយុត្តិធម៌ថ្មីមួយនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិទីតាំងដីសាលាដំបូង ជូនក្រុមហ៊ុនសាងសង់ដោយពន្ធប្រថាប់ត្រាជាបន្ទុករបស់រដ្ឋ។   អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក […]
  • ក្រសួងមហាផ្ទៃអំពាវនាវកុំឲ្យចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាដែលខុសច្បាប់ រដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានជូនដឹងដល់សាធារណជនជាតិ និងអន្តរជាតិស្ដីអំពីការអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមយុវជនថារៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ។ ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រសួងមហាផ្ទៃ ៖
  • សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃទី៩-១៥ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ដីពីស្ថានភាពប្រែប្រួលធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។   ក្រសួង បញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគ ខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ។ ខណៈខ្យល់មូសុងនិរតីមាន ល្បឿនមធ្យមបក់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ   ១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។ ២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C * សីតុណ្ហភាពអតិបរមា […]
  • មហាវិថីថ្មីមួយខ្សែ ប្រវែងជាង៥គីឡូម៉ែត្រ ក្នុងខណ្ឌឬស្សីកែវ បានបើកដំណើរការ ការដ្ឋានស្ថាបនាជាផ្លូវការហើយ មហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយប្រវែងជាង៥គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវលេខ១០០៣ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញរហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ បានដំណើរបើកការដ្ឋានជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០២០នេះ។ មហាវិថីថ្មីនេះ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថី អង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរកម្រាស់២០សង់ទីម៉ែត្រ។ក្នុងនោះ ផ្លូវសងខាង១២ម៉ែត្រសួនច្បារកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែង។ មន្រ្តីខាងលើបញ្ជាក់ថា នៅកណ្តាលសួនច្បារនៃមហាវិថីនេះ មានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែកជា២ ដាំដើមជ្រៃ ដើម្បីជារបាំងពន្លឺចាំងភ្នែក និងលំអ ដោយដាំស្មៅ ជាមួយនឹងការរៀបការឺឡា និងរៀបខឿនចិញ្ចើមផ្លូវសងខាង និងដាំដើមឈើ តម្លើងភ្លើងស្តុបចរាចរចំនួន៤កន្លែង លាបគំនូសចរាចរ និងតម្លើងស្លាកសញ្ញាចរាចរផងដែរ។ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើអោយប្រទេសជាតិ […]
  • ព្រឹកស្អែក សម្តេច ហេង សំរិន នឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាន(AIPA) ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ ពីវិមានរដ្ឋសភា។   បន្ទាប់ពីបើកជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតនេះ ជាមួយថ្នាក់ដឹកនាំសភាដែលជាសមាជិក AIPA។   មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមមូលបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្ត AIPA ដែលការរៀបចំមហាសន្និបាតធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩។   អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសជាសមាជិក ដូចជា ប្រ៊ុយណេ ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ […]
  • ថ្ងៃនេះ មានខេត្តចំនួន៤ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅគ្រប់កម្រិត ថ្ងៃនេះ មានខេត្តចំនួន ៤ប៉ុណ្ណោះ ដែលបានទទួលការអនុញ្ញាតពីក្រសួងឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២ ប៉ុន្តែសម្រាប់តែសាលាដែលស្ថិតនៅក្នុងទីរួមខេត្តតែប៉ុណ្ណោះ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយក្រសួងពិនិត្យឃើញថា មានហានិភ័យឆ្លងកូវីដ-១៩ កម្រិតទាប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងផងដែរថា សាលារៀនមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលជិត៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងក៏បានកំណត់ឱ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព ដោយកៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខ កាត់បន្ថយការប្រមូលផ្ដុំជាដើម។   គួររម្លឹកថា ការបើកទ្វាសាលារៀនឡើងវិញនៅព្រឹកថ្ងៃទី៧ ខែកញ្ញា […]
  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការប្រទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២០។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
  • រដ្ឋមន្ត្រីកសិកម្ម នាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តា ល។ លោក នូវប៉េង ច័ន្ទតារា បានឲ្យដឹងថា ផលិតកម្មបន្លែដែលទូទាំងខេត្ត មានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញបានជាង៤០០តោនក្នុង១ថ្ងៃ។ ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តមាន ២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង និងអន្លុងអភិរក្សមាន ៨កន្លែង និងមាន ១៧គ្រួសារចិញ្ចឹមត្រី មានស្រះចិញ្ចឹម ១៧ មានត្រីពូជ ១៣៤ ០០០ ក្បាល។ ក្រៅពីនេះ ក៏មានកសិករចិញ្ចឹមត្រីតាមបែមាន ៨គ្រួសារ មានបែចំនួន ២០។ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំជំរុញការងារផលិតកម្មស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ: […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)