ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មន្ត្រីសុខាភិបាល និងលោកគ្រូ អ្នកគ្រូ ចុះបាញ់ថ្នាំសម្អាតសាលារៀនតាមបណ្ដារាជធានី-ខេត្ត ត្រៀមបើកការសិក្សាឡើងវិញ ភ្នំពេញ ៖ អនុវត្តន៍តាមគោលការណ៍ណែនាំ​របស់​ក្រសួងអប់រំដែល​ដាក់​ឱ្យ​អនុវត្ត​តាម​ស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បី​ធានា​បាន​ថា ការ​បើកដំណើរ​ការ​សាលារៀន​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលា រៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព។   សូមរម្លឹកថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាល​​ពី​ថ្ងៃ ទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំង​ប្រថុយ ប្រថានឡើយ” ។   យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀនត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុខភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។   សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ […]
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ២,៥ម៉ឺនដុល្លារអាមេរិកជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដោយបាននាំយកនូវថវិកាចំនួន ២៥.០០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យនេះផងដែរ ។ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។ ក្នុងឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា តំណាងឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប ដែលទទួលបានពីការជិះកង់សប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។   លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលជំងឺកុមារកម្ពុជា ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។ លោកជំទាវ […]
  • មន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីបួងសួងសុំសេចក្តីសុខ ចម្រើនប្រគេនថ្វាយសម្តេចសង្ឃរាជ ទេព វង្ស ដែលកំពុងសម្រាកព្យាបាលព្រះរាជសុខភាព ននៅមន្ទីរពេទ្យ មន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទប្រមាណជាង១០០នាក់ បានមកជួបជុំគ្នាធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រើនប្រគេន ថ្វាយ សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលមានជំងឺដោយរោគាពាធ កំពុងគង់សម្រាកព្យាបាលនៅប្រទេសវៀតណាម ។   ពិធីបួងសួងនេះស្ថិតនៅក្រោមអធិបតីភាពឯកឧត្តម ទេព សំអាន អគ្គរងហិរញ្ញវត្ថុ និងភស្តុភារក្រសួងការពារជាតិ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀម រាប កាលពីថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី0៣ ខែកញ្ញា ឆ្នាំ២០២០ ដោយធ្វើនៅពីរកន្លែងផ្សេងគ្នា ពោលគឺពេលព្រឹកធ្វើនៅព្រះអង្គធំលើខ្នងភ្នំគូលែន និងពេលរសៀលធ្វើនៅវត្តទេពប្រណម្យ ក្នុងបរិវេណប្រាសាទអង្គរធំ។   នៅក្នុងពិធីតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនានោះ លោកអាចារ្យបានប្រកាសអំពាវនាវដល់ពពួកទេវតា អារុកអារក្ស អ្នកសច្ចំបាំងបទ និងវត្ថុស័ក្កសិទ្ធិក្នុងលោក នាឱកាសនោះ ដើម្បីអញ្ជើញយាងឱ្យមកសណ្ថិតនៅក្នុងពីធីបួងសួងនេះ ជាប្រយោជន៍សម្រាប់ប្រគេនថ្វាយព្រះពរសព្វសាធុការ និង ប្រោសព្រហ្មសណ្តោស ដល់ព្រះជន្មាយុសង្ខារបស់ សម្តេចសង្ឃរាជ ទេព វង្ស សូមឱ្យរួចចាក់ផុតពីទុក្ខភ័យទាំងឡាយទាំងពួង […]
  • ក្រសួងបរិស្ថានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” ដើម្បីលើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ។ នេះជាការលើកឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារមេគងភ្នំពេញ នូវព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ក្រោមប្រធានបទ យើងរួមគ្នាថែរក្សាភពផែនដី។ ឯកឧត្តម សៅ សុភាព មានប្រសាសន៍បន្ថែមថា ភ្នំគូលែនគឺជាទីកន្លែងមួយដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប៉ុន្តែក៏មានបញ្ហាប្រឈមផ្សេងៗពីការបំពុលបរិស្ថានផងដែរ ប៉ុន្តែត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះលើភ្នំគូលែន ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ គឺមិនមានឱ្យប្រើប្រាស់នូវសំណល់ប្លាស្ទិក ឬជាសំបកដបទឹកនោះឡើយ ទាំងនេះជាការចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងការបំពុលដោយប្លាស្ទិក។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមានការដាំកូនឈើចំពោះអ្នកដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែនដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់មួយយ៉ាងសំខាន់លើការគ្រប់គ្រងការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាតនិងល្អប្រសើរវិញនៅថ្ងៃអនាគត។ ព្រឹត្តិការណ៍រត់ប្រណាំងនេះក៏ជាការផ្តល់ឱកាសដល់ប្រជាសហគមន៍នៅលើភ្នំគូលែន ចូលរួមក្នុងការផ្តល់សេវាកម្មផ្សេងៗ ជាការផ្គត់ផ្គង់លើផ្នែកចំណីអាហារ ដើម្បីទទួលបានជាប្រាក់ចំណូលសម្រាប់ជីវភាពដល់ពួកគាត់ថែមទៀតផង ក្នុងន័យលើកកម្ពស់សកម្មភាពទេសចរណ៍ធម្មជាតិ និងវប្បធម៌លើភ្នំគូលែន។ សូមបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បត្រូវបានការពារនិងអភិរក្សដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ភ្នំគូលែនមានវិសាលភាព៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន៤ក្នុងខេត្តសៀមរាប […]
  • គណៈរដ្ឋមន្ត្រីកំពុងដំណើរការពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៥ នៅព្រឹកថ្ងៃសុក្រ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។   បើតាមរបៀបវារៈ កិច្ចប្រជុំនាព្រឹកថ្ងៃនេះ នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ជាមួយនេះ កិច្ចប្រជុំក៏នឹងពិភាក្សា និងពិនិត្យលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ ៖   ១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។ ២៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោគរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។ ៥៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕
  • រាជរដ្ឋាភិបាលផ្តល់កញ្ចប់ថវិកា ១៥០លានដុល្លារ សម្រាប់កសាងផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការសម្រេចប្រើប្រាស់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ កសាងហរដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្នុងទីរួមខេត្តសៀមរាប។   សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផេកផ្លូវការថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។   តាមហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា ថវិកា ១៥០លានដុល្លារ សម្រាប់កសាងផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប ជាថវិកា ដែលបានមកពីការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ធ្វើអោយរាជរដ្ឋាភិបាល សន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕
  • លោក សុន ឆ័យ និងអតីតមន្ត្រី CNRP ២រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ ២រូបទៀត គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សនេះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាដែលអាចធ្វើនយោបាយ បានឡើងវិញ។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក សុន ឆ័យ, លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន បានសរសេរលិខិត ដាច់ដោយឡែកពីគ្នាជូន សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បាទា ធ្វើនយោបាយឡើងវិញ បន្ទាប់ពីជាប់បម្រាមអស់រយៈពេលជិត ៣ឆ្នាំ។   លោក សុន ឆ័យ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ […]
  • គណៈកម្មការទី៧ នៃរដ្ឋសភាចុះពិនិត្យពីស្ថានភាពអប់រំ និងការអនុវត្តវិធានការនានារបស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៅសាលាខេត្តស្វាយរៀង។   កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពអប់រំក្នុងក្របខណ្ឌខេត្ត និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់លើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងបរិបទកូវីដ១៩ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។   សូមជម្រាបថា កិច្ចប្រជុំព្រឹកនេះ គឺជាការចុះបេសកកម្មលើកទី២ របស់គណៈកម្មការទី៧ មកកាន់ខេត្តស្វាយរៀង ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាពស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្ត ក្នុងដំណាក់កាលកូវីដ១៩៕
  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យ និងភិភាក្សាលើរបៀបវារៈចំនួន៥ ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ អង្គប្រជុំបានលើកយករបៀបវារៈចំនួន៥ ដែលជាសេចក្តីព្រាងច្បាប់ ដែលស្នើដោយរាជរដ្ឋាភិបាល បញ្ជូនមករដ្ឋសភាពិនិត្យសិក្សា ដែលមានដូចជា ៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។ ២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំង៥នេះ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ពិនិត្យ ពិភាក្សារួចហើយ នឹងបញ្ជូនឱ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕
  • ជំនឿប្រពៃណីខ្មែរក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ យោងតាមឯកសារបានពន្យល់ថា បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។   គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុ ទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។   ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស […]
  • តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរឬទេ? សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ថ្ងៃ មិនមានការពិន័យឡើយ។ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ ៥០០៛ ។ ឯកសារតម្រូវ៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក ៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ) (*ចំពោះឯកសារទី២. និងទី៣. អាចធ្វើនៅទីតាំងផ្ទាល់ AEON 1&2 និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក) ទីតាំងផ្តល់សេវា មានមណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២(ចន្ទ-អាទិត្យម៉ោង០៩: ០០ ព្រឹក – ១០:០០យប់) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវ គោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត(រៀងរាល់ម៉ោងធ្វើការ)៕
  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា​ និងឆ្លងលើរបៀបវារៈសេចក្តីព្រាងច្បាប់ចំនួន៧ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖   ៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌា។ ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្ដីពីសេវាកម្ម។ ៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីការទទួលស្គាល់ទៅវិញទៅមកការផ្ដល់អាជ្ញាបណ្ណបាហុនិកា៕
  • ក្រសួងអប់រំ ជូនដំណឹងពន្យារការប្រឡងសញ្ញាបត្របាក់ឌុប ទៅធ្វើនៅខែធ្នូ ចុងឆ្នាំនេះ ក្នុងលិខិតជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ19 ដែលអាចប៉ះពាល់ដល់ដំណើរការប្រឡង ដោយមានការយល់ព្រមពីរាជរដ្ឋាភិបាលក្រសួង នឹងពន្យសររៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ទៅធ្វើនៅក្នុងខែធ្នូឆ្នាំ២០២០ ខាងមុខនេះ។   សូមអានខ្លឹមសារទាំងស្រុងនៃលិខិតជូនដំណឹងដូចខាងក្រោម ៖   
  • កំម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរ សង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិត នៅសង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន។ ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំ ទានចំនួន ០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ អ៊ុ យឿន ភេទស្រីអាយុ ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕
  • ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមសល់សាលារៀននានា ដើម្បីពង្រឹងចំណេះដឹងលើអនាម័យបរិស្ថាន និងការគ្រប់ គ្រងសំរាមនៅតាមសាសាលារៀន នៅក្នុងឱកាសផ្តល់ធុងសំរាមជូនសាលារៀន នៅព្រឹកថ្ងៃពុធ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្សចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាន។ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងទុកដាក់ទៅតាមប្រភេទឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងនូវទម្លាប់ងាយៗប្រចាំថ្ងៃ ដែលយើងម្នាក់ៗអាចធ្វើបានដើម្បីជួយដល់បរិស្ថាន ដូចជា ការទទួលអាហារឱ្យអស់ពីចាន ការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក និងការប្រើប្រើប្រាស់កន្រ្តកដាក់សម្ភារជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ចំនួន០២ចំណុច គឺ ១)ស្រឡាញ់ការរៀនសូត្រ និង២)ស្រឡាញ់បរិស្ថាន ព្រោះការចូលរួមផ្តើមចេញពីការស្រឡាញ់។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយក្រុម ហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រគល់ធុងគ្រប់គ្រងសំរាមជូនសាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដា និងលើកទី២ នៅខែសីហា ឆ្នាំ២0២0 កន្លងទៅ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)