ព័ត៌មានថ្មី
- ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ JDS ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីម្សិលមិញ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤រូប មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ លើកឡើងពីសារៈសំខាន់នៃការសិក្សា និងតួនាទីយុវជនដែលត្រូវខំប្រឹងប្រែងសិក្សា ហើយជាឱកាសដ៏ល្អអាចពង្រឹងជំនាញ និងចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកត្តាសុខសន្តិភាព បាននាំឱ្យកម្ពុជាមានការីកចម្រើនរហូតដល់សព្វថ្ងៃ ហើយក្នុងនោះប្រជា ពលរដ្ឋក៏មានការគិតគូខ្ពស់ជាងមុនចំពោះវិស័យបរិស្ថាន ជាពិសេសផ្នែកទេសចរណ៍ធម្មជាតិ កំពុងទទួលការទាក់ ទាញកំណើនអ្នកទេសចរណ៍ទៅកម្សាន្តតាមតំបន់ធម្មជាតិនានា៕
- ថ្ងៃនេះ អត្រាប្តូរប្រាក់ ១ដុល្លារអាមេរិកស្មើនឹង ៤ ១០៧,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ១០៧,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៩២០,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៥២៨, ៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ៣០ ៤៤,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១៦០,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥៣៨,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៥,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០៣៣,០០រៀល ; ១ ០០ យេនជប៉ុន ស្មើ ៣ ៨៩៦,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៩,០០រៀល ; […]
- ផ្ទុះគ្រាប់មីនតោន របួសធ្ងន់ចំនួន២នាក់ នៅភូមិឃុំស្រអែម ស្រុកជាំស្សាន្ត បើតាមហ្វេសប៊ុកផេក របស់អគ្គនាយកស៊ីម៉ាក់ ឯ.ឧ ហេង រតនា ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ០២នាក់បានរងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មីនតោន នៅបានបន្សល់ទុកតាំងពីសម័យសង្គ្រាម។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះទាំងពីរ ទី១. ឈ្មោះ ធី ធា អាយុ២១ឆ្នាំ រងរបួសធ្ងន់ និងទី២. ឈ្មោះ សុខ ពៅ អាយុ៣៦ឆ្នាំ រងរបួសស្រាល។ អ្នកទាំងពីរនាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ ។
- រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំឱ្យមានក្រុមការងារចល័តប្រចាំការធ្វើអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំឱ្យមានក្រុមការងារចល័ត របស់អធិការដ្ឋាននគរបាលស្រុក រួមទាំងឧបករណ៍សម្ភារបច្ចេកទេស ប្រចាំការធ្វើអត្តសញ្ញាណប័ណ្ណ ជូនបង ប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅការិយាល័យច្រកចេញចូលតែមួយ របស់ស្រុកផ្ទាល់តែម្តង នៅរៀងរាល់ម៉ោងធ្វេីការចាប់ពីថ្ងៃនេះតទៅ(ដោយនៅបន្តអនុវត្តតាមយន្តការដែលមានស្រាប់)។ ការធ្វើដូច្នេះ គឺដើម្បីបង្កើនភាពងាយស្រួលនៃការផ្តល់និងទទួលសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅក្នុងស្រុកបន្ទាយស្រីឱ្យកាន់តែបានឆាប់រហ័ស ក៏ដូចជាការបង្រួមសេវាចាំបាច់មួយ ចំនួនឱ្យមកនៅកន្លែងតែមួយ៕
- ប្រធាន គ.ជ.ប៖ មន្ត្រីបោះឆ្នោតត្រូវបម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៉ិក ប៊ុនហុក បានថ្លែងថា មន្ត្រីបោះឆ្នោតត្រូវបម្រើ សេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើងឡើយ។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប។
- រយៈពេលមួយឆ្នាំនៃអាណត្តិរបស់ខ្លួនន លោកទូតជប៉ុន ជាប់ចិត្តនឹងការរៀនភាសាខែ្មរ និងវប្បធម៌ខ្មែរ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឲ្យដឹងថាពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលខ្ញុំបានមកដល់កម្ពុជាក្នុងនាមជាឯកអគ្គរាជ ទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន ។ ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជា ជនកម្ពុជាដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជា ច្រើនមកដល់ខ្ញុំ។ ក្រោយពេលខ្ញុំបានមកដល់កម្ពុជា ខ្ញុំក៏បានចាប់ផ្តើមរៀនភាសាខ្មែរ ដើម្បីបង្ហោះវីដេអូជាភាសាខ្មែរ ក្នុងទំព័រហេ្វស ប៊ុកនៃស្ថានទូតជប៉ុនជារៀងរាល់សប្តាហ៍។ នេះគឺជាកិច្ចការមួយដ៏ពិបាកខ្លាំងសម្រាប់ខ្ញុំដែលមិនធ្លាប់រៀនភាសាខ្មែរពីមុនមកសោះ។ ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹកហាត់ជារៀងរាល់សប្តាហ៍ ខ្ញុំចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយដោយបានស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀនភាសា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខ្ញុំក៏មានឱកាសបានចុះបំពេញកិច្ចការនៅខេត្តមួយចំនួននៅកម្ពុជាផងដែរ។ ហើយក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរ ជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ខ្ញុំបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បី ល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទ ព្រះវិហារ ហើយខ្ញុំក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀតដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់។ តាំងពីដើមឆ្នាំនេះមក បញ្ហាមេរោគCovid-19 បានផ្ទុះ ឡើងនៅទូទាំងពិភពលោក ហើយធ្វើឲ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិ បាល […]
- អតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច ទទួលមរណ ភាពកាលពីយប់មិញ ភ្នំពេញ៖ លោក នេត ភាក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណ ភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។ សូមបញ្ជាក់ថា ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំ ជម្រះសាលាដំបូង នៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុ ន្តែព្រះ រាជអាជ្ញាប្តឹងសាទុក្ខជំទាស់។អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយ ជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ […]
- នគរបាលចរាចរណ៍ ផាកពិន័យមធ្យោបាយសរុបចំនួន ៨៨១គ្រឿង នៅទូទាំងប្រទេសថ្ងៃទី០១ ខែកញ្ញា រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន៨៨១គ្រឿង ល្មើសច្បាប់ ស្មើនឹង ៨៨១ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូនៅទូទាំងប្រទេស ។ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរ ណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង៨៨១គ្រឿងនេះ មានម៉ូតូចំនួន៧០៩គ្រឿង ល្មើស ច្បាប់ ស្មើនឹង៧០៩ករណី និងរថយន្ដ ចំនួន១៧២គ្រឿង ល្មើសច្បាប់ ស្មើនឹង១៧២ករណី។ ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាកមិនពាក់ខ្សែក្រវ៉ាត ល្មើសល្បឿន ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភពពីអគ្គស្នងការនគរបាលជាតិ
- ក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតស្រាវជ្រាវករណី សង្ស័យឃាតកម្ម រួចបង្វែរទៅគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប នារសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ ឯក ឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវ ករណីបណ្តឹងប្រជាពលរដ្ឋមួយរូប រស់នៅខេត្តសៀមរាប គោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់ លោកអធិការ និងនាយផ្នែកមួយរូប នៃអធិការដ្ឋាននគរបាលស្រុក ខេត្តសៀម រាបថា បានឃុបឃិតជាមួយជនសង្ស័យបង្វែងសំណុំ រឿងឃាតកម្ម ទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ ថែមទាំងបានកែឯកសារទីកន្លែងកើតហេតុ និងថ្ងៃខែឆ្នាំដែលជនរង គ្រោះស្លាប់ទៀតផង។ លទ្ធផលយ៉ាងណានោះ នៅមិនទាន់បានបង្ហាញនៅឡើយទេ៕ ប្រភព៖ អគ្គាធិការដ្ឋាន
- អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យការរៀបចំតម្លើងភ្លើងបំភ្លឺសាធារណៈ នៅផ្លូវលេខ១៥ ខេត្តកំពង់ឆ្នាំង៖ ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល, លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការរៀបចំតម្លើងភ្លើងបំភ្លឺសាធារណៈ នៅផ្លូវលេខ១៥។ ការរៀបចំតម្លើងភ្លើងបំភ្លឺនោះគឺតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្លូវលេខ៥៣ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យជំនាញពាក់ព័ន្ធដែលទទួលខុសត្រូវ ត្រូវសិក្សានិងយកចិត្តទុកដាក់ដើម្បីសម្រេចតាមផែនការ ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
- ក្រសួងសាធារណៈការ បន្តចុះបិទយានដ្ឋានកែច្នៃ និងជួស ជុលរថយន្ត គ្មានច្បាប់អនុញ្ញាត រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត ចំនួន០៧ទីតាំង ដោយរកឃើញ០៦ ទីតាំង គ្មានច្បាប់អនុញ្ញាត ត្រូវបានធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំឲ្យស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជមកធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ រដ្ឋបាលខណ្ឌ ដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ តំណាង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌ សសហការជាមួយ លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ នឹងចុះពិនិត្យតាមទីតាំងយានដ្ឋានសរុបចំនួន ៤២ទីតាំង ទូទាំងខណ្ឌ។ ក្នុងនោះកម្លាំងយើងបានចុះពិនិត្យ មានយានដ្ឋានកែច្នៃ និងជួសជុលរថយន្តចំនួន ០៧ទីតាំងដោយរកឃើញ ០៦ទីតាំង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយត្រូវបានធ្វើការផ្អាកអាជីវ កម្មបណ្ដោះអាសន្ន និងនិងណែនាំឲ្យម្ចាស់អាជីវកម្ម ស្នើសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ […]
- គ្រោះថ្នាក់ចរាចរណ៍តវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យផ្ទុះឆេះ ស្លាប់អ្នកបើកម៉ូតូ ខេត្តត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ននិងរថយន្តបណ្តាលឲ្យ បុរសម្នាក់ ឈ្មោះ ខាន់ វ៉ាន់ណារ៉ា អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី ៣០ ខែសីហា លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣០-១៣១ ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណី។ រថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-6555 មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបើកបរ (រត់គេចខ្លួនបាត់)។ បើតាមសាក្សី ឲ្យដឹងថា រថយន្ត និងម៉ូតូបើកក្នុងទិសដៅស្របគ្នាពីកើតទៅលិច រថយន្តបើកបរពីមុខ ម៉ូតូបើកបរពីក្រោយជែងរួចបត់ស្តាំរថយន្តបុកម៉ូតូពីក្រោយ៕
- កម្លាំងនៃតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចុះជួយរៀបចំ ដឹកជញ្ជូនឥវ៉ាន់ អាជីវករចេញពីផ្សារធំ យករក្សាទុក លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងចំនួន១០៣នាក់ សហការជាមួយអាជ្ញាធរខេត្ត ចុះជួយរៀបចំ ដឹកជញ្ជូនឥវ៉ាន់ របស់អាជីវករចេញពីផ្សារធំ បាត់ដំបង ក្រោយពីអគ្គីភ័យឆាបឆេះកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លង ទៅ ដើម្បីយកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព និងតាមលំនៅដ្ឋានរបស់ពួកគាត់រៀងៗខ្លួន កាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ក្រោយការសង្គ្រោះ ក្រុមការងារបានចុះពិនិ ត្យវាយតម្លៃផលប៉ះពាល់ជាក់ស្តែងដែលក្នុងនោះ មានការខូចខាតសរុប៧៣តូប រួមមាន ឆេះ ទាំងស្រុងសរុប៣៣, តូបលក់ចាបហួយ ចំនួន១៦តូប, តូបលក់ខោ-អាវ ចំនួន ឆ១៣តូប, តូបលក់ចាន-ឆ្នាំង ចំនួន៤តូប។ ដោយឡែក តូបដែលរងផលប៉ះពាល់ដោយការបាញ់ទឹកពន្លត់សរុប ៤០តូប។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនាពេលនោះដែរ ក្រុមការងារជំនាញបានប្រើប្រាស់ឡានទឹកសរុប៣០ឡាន។ គួររំលឹកជូនថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានការឆ្លងចរន្តអគ្គីសនី បានធ្វើឱ្យអគ្គីភ័យឆាប ឆេះផ្សារធំខេត្តបាត់ដំបង ដែលជាសំណង់ប្រវត្តិសាស្ត្រមួយ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង មកម្ល៉េះក្នុងរជ្ជកាលហ្លួង […]
- ក្នុងរយៈពេល០៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករចំនួនជិត៤៥ម៉ឺនតោន កើន៣១,០៤% របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មឲ្យដឹងថា បរិមា ណអង្ករនាំចេញក្នុងរយៈពេល០៨ខែ ឆ្នាំ២០២០ មានចំនួន ៤៤៨ ២០៣តោន មានការកើនឡើង ចំនួន ១០៦ ១៥៨ តោន (+៣១,០៤%) ច្រើនជាងបរិមាណនាំចេញក្នុងរយៈ ពេល០៨ខែឆ្នាំ២០១៩ ដែលមានចំនួន៣៤២ ០៤៥ តោន។ ប៉ុន្តែបើប្រៀបធៀបការនាំ ចេញអង្ករក្នុងខែសីហាដូចគ្នាឃើញនៅឆ្នាំ២០២០ មានចំនួន ២២ ១៣០តោន ដែលមានការថយចុះចំនួន ១១ ៩០២តោន (-៣៤,៩៧%) តិចជាងបរិមាណនាំចេញនៅឆ្នាំ២០១៩ ដែលមានចំនួនជាង៣ម៉ឺន ៤ ពាន់តោន។ អគ្គនាយកដ្ឋានកសិកម្មឲ្យដឹងដែរថា អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៥២ ៨០២តោន ស្មើ នឹង ៧៨,៧១% និងអង្ករ ស គ្រប់ប្រភេទមាន ចំនួន ៨៩ ៦៩៩តោន ស្មើនឹង ២០,០១% អង្ករចំហុយមានចំនួន ៥ ៦៧៩តោន ស្មើនឹង ១,២៧% និងអង្ករក្រហមមាន ចំនួន ២៣តោន ស្មើនឹង […]
- ឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីបន្លំខ្លួនជាសង្ឃដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់តាមដងផ្លូវ (ខេត្តកណ្តាល,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០) ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបន្ទាប់ពីបានបន្លំស្លៀកស្បង់ជីពរជាព្រះសង្ឃដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវ។ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថា ព្រះសង្ឃក្លែងក្លាយដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ភូមិ ព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ និង ឈ្មោះ វង្ស ដារ៉ា ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមិ ស្រីជា ឃុំ ល្បើក ស្រុកឈូកខេត្ត កំពត ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានជីពរចំនួន២,ស្បង់ចំនួន ២, ហង្សសាក់ចំនួន២, លុយខ្មែរចំនួន៣០.០០០រៀល(បីម៉ឺនរៀល), ឆាយាគណៈមហានិកាយ១ក្បាល , ទូរសព្ទ័ដៃម៉ាក អិនចុចពិល ២គ្រឿង និងសំបុត្របុណ្យ ចំនួន១៩សន្លឹក […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


