ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថ យន្តដឹកលើសទម្ងន់យក្ស ៧គ្រឿង ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិ ការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយាន យន្តលើសទម្ងន់កម្រិតកំណត់ សហការជាមួយមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្តកណ្តាល និងអជ្ញាធរមូលដ្ឋាន បានឃាត់រថយន្តដឹកលើសទម្ងន់នៅឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។   ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារឃាត់បានរថយន្តដឹកលើសទម្ងន់យក្សចំនួន ៧គ្រឿង ដែលរថយន្តនីមួយៗមានទម្ងន់សរុបចាប់ពី ៧៧តោន ឡើងទៅ ដែលទម្ងន់អនុញ្ញាតឲ្យត្រឹមតែ ៤០តោនប៉ុណ្ណោះ។ រថយន្តទាំង នោះជាប្រភេទរថយន្តសណ្តោងសឺមុីរម៉ក (V1) ដឹកគ្រាប់ពោតចេញពីព្រំដែនកម្ពុជា-វៀតណាម ឆ្ពោះទៅប្រទេសថៃ ហើយរថយន្តទាំងនោះត្រូវបានរក្សាទុក និងដោះស្រាយដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។ សូមបងប្អូនម្ចាស់អាជីវករ ម្ចាស់រថយន្តដឹកទំនិញ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់បានបង្កមហន្តរាយធ្ងន់ធ្ងរដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍៕
  • មានវីដេអូរ៖ កូនប្រុសសសៃប្រសាទកាត់ក្បាលម្ដាយស្លាប់ក្នុងបន្ទប់ជួល ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺសសៃប្រសាទបានហៅម្ដាយមកពីស្រុកកំណើតមើលថែរយៈពេល១០ថ្ងៃកន្លងមកហើយ លុះក្រោយពីផឹកស្រាជុំមិត្តភក្ដិរួចស្រាប់តែជម្ងឺរើឡើងខ្លាំងបានស្រាតសម្លៀកបំពាក់ចោលអស់នៅតែខ្លួនននលគករត់ពេញប្លុកផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ មកបានកាត់ក្បាលម្ដាយបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ជួលរួចគេចខ្លួនបាត់ស្រមោលតែម្ដង។   សាកសពស្រ្តីជាម្ដាយត្រូវបានកម្មការិនីដែលជួលផ្ទះនៅជិតនោះប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ២០២ ជាន់ទី២ ផ្ទះលេខ៥៦ ផ្លូវលំ ក្រុមទី២ ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   បុរសដែលជាជនដៃដល់ខាងលើឈ្មោះអ៊ាម សំណាង អាយុ ៣២ឆ្នាំ មុខរបរនិយោជិតក្រុមហ៊ុនម៉ូតូហុងដា ស្នាក់នៅផ្ទះជួលកើតហេតុរយៈពេល២ខែមកហើយ ចំណែកស្រ្តីជាម្ដាយដែលត្រូវកូនប្រុសរូបនេះកាត់ក្បាលនោះឈ្មោះ ហាក់ សុខថា អាយុប្រហែល៦៥ឆ្នាំអ្នកទាំង២នាក់ម្ដាយនិងកូនមានទីលំនៅក្នុងភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។   តាមប្រភពពីអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះបានឲ្យដឹងថា បុរសដែលជាឃាតករសម្លាប់ម្ដាយដោយកាត់ក្បាលនេះបានស្នាក់នៅក្នុងបន្ទប់ផ្ទះជួលខាងលើម្នាក់ឯងនិងមានជម្ងឺប្រព័ន្ធប្រសាទ ហើយដោយសារតែកាលពីពេលថ្មីៗកន្លង ទៅនេះដឹងថាខ្លួនឯងមិនសូវស្រួលខ្លួនក៏បានហៅឲ្យមានមកជួយមើលថែ។បន្ទាប់មកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្រ្តីជាម្ដាយបានចាកចេញពីផ្ទះនៅខេត្តកំពង់ចាមមកកាន់ផ្ទះជួលខាងលើមើលថែកូនប្រុសរូបនេះដែលមាន រយៈ ពេល ១០ថ្ងៃមកហើយ។   ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាល្ងាចថ្ងៃទី២៨ ខែសីហា មានមិត្តភក្ដិមកបបួលផឹកសុី ហើយបុរសនេះបានផឹកជុំមិត្តភក្ដិហើយក្រោយមកស្រាប់តែជម្ងឺរើឡើងរហូតស្រាតសម្លៀកបំពាក់រត់ពេញប្លុកផ្ទះជួលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកស្រ្តីជាម្ដាយរួមនិងអ្នកជិត ខាងបាននាំគ្នាជួយចាប់។ក្រោយមកនៅវេលាយប់ជ្រៅបន្តិចបានឮស្នូរក្ដូងក្ឌាំងនៅក្នុងបន្ទប់កើតហេតុ ប៉ុន្តែខណៈនោពុំមាននរណាបានចាប់អារម្មណ៍ចេញទៅមើលឡើយព្រោះនឹកស្មានថាបុរសនោះរើបម្រាស់។   អ្នកជិតខាងដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា […]
  • មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់ បន្តចុះល្បាតដើម្បីការពារធនធានធម្មជាតិ ជាផ្នែកមួយនៃការងាររបស់ពួកគាត់ដើម្បីបញ្ឈប់សកម្មភាពធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ ដោយមន្ត្រីឧទ្យានុរក្សរបស់យើងតែងតែចេញល្បាតយ៉ាងលំបាកក្រៃលែងក្នុងរយៈពេលវែង។ មន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតស្ទឹងព្រាត់បានធ្វើការជួយសង្គ្រោះសត្វស្វាអង្គត់មួយក្បាលនេះពីអ្នកបរបាញ់សត្វព្រៃក្នុងចន្លោះពេល៩ថ្ងៃនៃការល្បាត។ សត្វស្វាត្រូវទទួលបានជាភាពពេញនិយមដើម្បីយកទៅលក់នៅភ្នំពេញជាលក្ខណៈជំនួញសត្វចិញ្ចិម។ ក្នុងកំឡុងពេលនៃការល្បាតពួកគាត់ក៏បានធ្វើការដោះលែងនូវសត្វព្រៃមួយចំនួនផ្សេងទៀតផងដែរ រួមមានដូចជា សត្វពស់ចំនួន០១ក្បាល និងបក្សីចំនួន០៩ក្បាល ព្រមទាំងបានធ្វើការដកហូតឈើចំនួន៣០០ដុំ ឧបករណ៏ឆក់ត្រីចំនួន០២ គ្រឿង និងអន្ទាក់ចំនួន២៥អន្ទាក់ ហើយនិងបានធ្វើការរុះរើជំរុំកាប់ឈើខុសច្បាប់ចំនួន០២កន្លែង និងត្រាក់ទ័រធុនតូចចំនួន០១គ្រឿងដែលផ្ទុកពេញទៅដោយប្រភេទឈើខុស ច្បាប់ និងដកហូតបានរណារយន្តចំនួន០៣គ្រឿង៕
  • ក្រុមការងារចម្រុះរដ្ឋបាលខេត្ត​ បានចុះពិនិត្យការដ្ឋាន​សាង សង់ផ្លូវកៅស៊ូបេទីម(AC) ចំនួន​ ២ខ្សែ​ ក្នុងក្រុងសៀមរាប ដើម្បីពង្រឹងគុណភាព លោក​ ពិន​ ប្រាកដ​ អភិបាល​រងខេត្ត​សៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ​ និងកំពុងសាងសង់​ផ្លូវកៅស៊ូបេទីម​(AC) ចំនួន​ ២ខ្សែ​ ក្នុងក្រុងសៀមរាប​ រួមមាន៖ ១-ផ្លូវកៅស៊ូបេទីម (AC) ទទឹង​ ១១ម៉ែត្រ​ បណ្ដោយ​ ២​ ១០០ម៉ែត្រ​ សម្រេចបាន​ ៤០​ ភាគរយ​ កំពុងដំណើរការសាងសង់ផ្លូវ​ និង​ចាក់គ្រឹះដើម្បីធ្វេីការចាក់កៅស៊ូបេទីម(AC)​ ហេីយការ​ចាក់កៅស៊ូបេទីម(AC)នឹងចាប់ផ្ដេីមនៅសប្ដាហ៍ក្រោយនេះ​ ស្ថិតនៅភូមិវត្តដំណាក់​ ចាប់ពីចំណុចវត្តដំណាក់​ កាត់មុខសាលាសង្កាត់កំរេីក​ ដល់ផ្លូវក្រវ៉ាត់ក្រុង​ ២-ផ្លូវ​ចាក់កៅស៊ូបេទីម(AC) ទទឹង​ ៧ម៉ែត្រ ​ បណ្ដោយ​ ១​ ៦៨០ម៉ែត្រ ពីផ្លូវជាតិលេខ៦(សាខាពន្ធដារខេត្ត) ដល់ផ្លូវ៣០​ សម្រេចបាន​ ៧៥ភាគរយ​ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ​ និងភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប។ ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ បានសាងសង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា […]
  • ថ្ងៃនេះ នៅកម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមិនមានអ្នកជាសះស្បើយដែរ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៩ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន៨នាក់៕
  • ក្រសួងវប្បធម៌ កោះហៅលោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសា ខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។សំណេរ និងការបោះពុម្ពផ្សាយបែបនេះធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​របស់ជាតិ។ ​ ក្នុង​ជំនួប​ដែលមាន​ការចូល​រួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក លី តារា បាន​ទទួល​ស្គាល់​កំហុសឆ្គង​ ដែលកើតមានដោយអចេតនា និងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។​ លោកបាន​សន្យា​​ថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការ​កែ​ប្រែ​កុំឲ្យមានកំហុសឆ្គងបែបនេះ​កើតទៀតនៅពេល អនាគត៕
  • អាជ្ញាធរជាតិអប្សរា កែប្រែទិដ្ឋភាពខាងលិចប្រាសាទ អង្គរវត្តឱ្យកាន់តែមានសម្រស់ស្រស់ស្អាត លោក ឡុង កុសល អ្នកនាំ ពាក្យអាជ្ញាធរជាតិអប្សរា មានប្រ សាសន៍នៅថ្ងៃទី២៨ ខែសីហា ថា៖ ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ សូមកុំភ្លេចមកលេងអង្គរវត្ត! មកម្តងនេះ ភ្ញៀវទេសចរពិតជាប្លែកភ្នែកនឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន!» លោក កុសល បញ្ជាក់ថា ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។ ក្នុងនោះដែរ យើងក៏បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការ រៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទ អង្គរវត្តកាន់តែមានរបៀប រៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។ សូមបញ្ជាក់ថា ការរៀបចំហេដ្ឋារចនាសម្ពន្ធនិងរៀបចំសួន ច្បារនៅខាងលិចប្រាសាទ អង្គរវត្តនេះ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង។ មកដល់ពេលនេះ យុទ្ធនាការរុះរើសំណង់ភោជនីយ ដ្ឋាន អាគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នងក៏បានរួចរាល់អស់ទាំងស្រុងដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ ហើយទីធ្លាខាង លិចប្រាសាទ អង្គរវត្តនេះក៏ពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធនិងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរតាមការគ្រោង ទុក៕ […]
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតអនុស្សាវរីយ៍ពីរសន្លឹកថតនៅប្រទេសបារាំង កាលឆ្នាំ១៩៨៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញរូបថតអនុស្សាវរីយ៍របស់សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីរសន្លឹកបន្ថែមទៀត ដែលសម្តេចពុំធ្លាប់បានឃើញ ដែលថតកាលពីឆ្នាំ១៩៨៧ នៅប្រទេសបារាំង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ជាមួយរូបថតពីរសន្លឹកនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ ថា៖ «ពេលនេះទទួលបានរូបថតពីរសន្លឹកបន្ថែមទៀតពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ រូបថតខ្ញុំគឺខ្ញុំមិនដែលបានឃើញទេ តែរូបថតភរិយាខ្ញុំគឺខ្ញុំធ្លាប់ឃើញ ហើយនៅចាំច្បាស់ថាថតនៅព្រឹកថ្ងៃ៤ ខែធ្នូ ឆ្នាំ១៩៨៧ ពេលចុះហត្ថលេខាលើសេចក្តីប្រកាសរួម រវាងសម្តេច ព្រះនរោត្ដម សីហនុ និងរូបខ្ញុំ បន្ទាប់ពីការចរចាលើកដំបូងនៅប្រទេសបារាំង ថ្ងៃ២ ធ្នូ ១៩៨៧។ រូបថតខ្ញុំក៏ប្រហែលថតនៅពេលនោះដែរតែប្រហែលមុនពេលចេញពីសណ្ឋាគារទៅចរចា។ កូនស្រីពៅរបស់ខ្ញុំបាននិយាយប្រាប់ម្តាយរបស់គេថារូបថតម៉ែមើលមួយភ្លែតដូចស្ត្រីកូរ៉េខាងជើង៕
  • ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា ចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនេះ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកនៃជំងឺវីរុស COVID-19 កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្តីអំពីកិច្ចសហ ប្រតិបត្តិការរវាងចិននិងកម្ពុជា ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសCOVID-19 និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុស COVID-19 នេះមក ប្រទេសទាំងពីរចិននិងកម្ពុជា បានជួយយកអាសារគ្នាទៅវិញទៅមក និងបានជម្នះរាល់ឧបសគ្គជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ ហើចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនេះ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅលើ FB Page ផ្លូវការណ៍របស់ខ្លូននាព្រឹកថ្ងៃទី ២៧ សីហា ២០២០នេះ។   ឯកឧត្តម Wang Wentian បានបង្ហាញថា ជំងឺវីរុសគ្មានព្រំដែន វាជាបញ្ហាប្រឈមជាទូទៅមួយសម្រាប់មនុស្សជាតិទាំងឡាយ។ នៅចំពោះមុខការផ្ទុះឡើងភ្លាមៗរបស់ជំងឺវីរុសមួយនេះ ការសិក្សាពីគ្នា និងជួយគ្នាទៅវិញទៅមក គឺជាអត្ថន័យដែលមាននៅក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ។ ការសហការសាមគ្គីគ្នារវាងប្រទេសទាំងពីរ ក្នុងដំណើរកិច្ចទប់ស្កាត់នឹងជំងឺវីរុស គឺជាសក្ខីភាពដ៏ល្អប្រសើរបំផុតសម្រាប់សហគមន៍ជោគវាសនារួម និងការរួមសុខទុក្ខលើក្បូនតែមួយ របស់មនុស្សជាតិទាំងឡាយ។   ឯកឧត្តម Wang Wentian បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១ នៃការចុះហត្ថលេខា អនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។ ភាគីចិនរីករាយបន្តខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា ដើម្បីសម្របសម្រួលជំរុញកិច្ចការពារសម្រាប់ជំងឺវីរុសមួយនេះ […]
  • រដ្ឋមន្រ្តីការងារ ៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គមនិងតម្លៃវប្បធម៌ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បានចាត់ទុកវិស្វករជាស្ពានសម្រាប់តភ្ជាប់ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។ ការចាត់ទុកបែបនេះ បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិរបស់ក្រុមប្រឹក្សាភិបាល នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ហៅកាត់ថា(AFEO)លើកទី១៩និងការប្រកាសចាប់ផ្តើមប្រមូលមូលនិធិ សម្រាប់ពានរង្វាន់យុវវិស្វករឆ្នើម (AFEO) តាមប្រព័ន្ធ Video Conference ពីទីស្តីការក្រសួងការងារ នៅព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០២០នេះ។ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ទាំងនេះជាសកម្មភាពរបស់វិស្វករ ដែលត្រូវតែចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្ដូរយោបល់និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេ សវិស្វករ អាស៊ាននិងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថ ភាពយល់ដឹងរបស់ខ្លួន ទាំងទ្រឹស្ដី និងការអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថាវិស្វករនៃបណ្ដាប្រទេសជាសមាជិកអាស៊ានដូចពេលប្រជុំ AFEO Mid-Term ឬ សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានតាមប្រទេសនីមួយៗ គឺមានឱកាស ធ្វើការជាមួយគ្នា រៀនសូត្រពីគ្នាទៅ វិញទៅមក ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើតបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារផងដែរ។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តី […]
  • ក្រសួងមហាផ្ទៃ ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្តាប់ធ្នាប់សាធារណៈ ដោយ មានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទ។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារ ណៈ ត្រូវបានប្រគល់ជូន រដ្ឋបាលរាជធានី-ខេត្ត យកទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើជាធាតុចូលបន្ថែមទៀត។ ហើយកិច្ចប្រជុំពិភាក្សា នាពេលព្រឹកនេះ គឺយកយោលបល់ រដ្ឋបាលរាជធានី-ខេត្ត ធ្វើជាធាតុចូល ដើម្បីកែលម្អច្បាប់នេះបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ មានប្រសា សន៍កោតសសើរ ចំពោះក្រុមការងារ ដែលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តម បានបន្ដថា គិតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ មានរយៈពេលជាង១ឆ្នាំហើយ ដូច្នេះក្រុមងារការងារត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត។ ឯកឧត្តម រៀបរាប់ថា ក្នុងកិច្ចប្រជុំពិភាក្សានាពេលព្រឹកនេះ មានគោលបំណងធំៗ ចំនួន២ រួមមាន ៖ រៀបរាប់អំពីដំណើរ […]
  • ការដ្ឋានសាងសង់ផ្លូវជាតិលេខ៦ ដាក់សួននៅកណ្តាល បានចាប់ដំណើរការចាប់ពីចំណុចស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអនុវត្តរើការ៉ូឡា និងដកដើមឈើ នៅសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ដល់ភ្លើងស្ដុបសុខាអង្គរក្រុងសៀមរាប ដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ និង ធានាសុវត្ថិភាពចរាចរណ៍ ផ្លូវនេះនៅចុងឆ្នាំ២០២០នេះ ដែលជាជំនួយរបស់គម្រោងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី(ADB )។ ការរៀបចំសាងសង់ផ្លូវនេះដែរ ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់បង ប្អូនប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរទៅមក ក៏ដូចជារៀបចំសោភ័ណ្ឌភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។ មកដល់ថ្ងៃនេះអាជ្ញាធរខេត្ត ក៏បានបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វើការរុះរើបង្គោលបំភ្លឺ គាស់កម្រាលការ៉ូឡា តាមចិញ្ចើមផ្លូវ និង ធ្វើការគាស់ដើមឈើផ្កាលម្អតាមដងផ្លូវ ដើមី្បយកទៅរក្សាទុក សម្រាប់ធ្វើការដាំឡើងវិញផងដែរ។ សូមបញ្ជាក់ផងដែរថា ផ្លូវនេះ នឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានប្រវែងបណ្តោយសរុប ៥៨០០ម៉ែត្រ ទទឹងសរុប ២៩ម៉ែត្រ ហើយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ ផ្លូវថ្មើជើងទទឹងសរុប ៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹង ២ម៉ែត្រផងដែរ។   សូមបញ្ជាក់ថាតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងារ និងគោលការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារការកែលម្អសោភ័ណភាព និងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយក្នុងខេត្ត៕
  • ក្រសួងអប់រំកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី ២១ ខែធ្នូ សម្រាប់ការប្រឡងបាក់ឌុប ភ្នំពេញ៖ ក្រសួងអប់រំ បានកំណត់កាលបរិច្ឆេទរួចហើយសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា។ ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋទូទាំងប្រទេស អាចបើកដំណើរការបង្រៀងសិស្សថ្នាក់ទី៩ និងទី១២ ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាតំណាក់កាលទី២ រហូតដល់បញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រា កវិស្សមកាលធំ។ លោកបន្តថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ត្រូវអនុវត្តតាមលក្ខ ខណ្ឌ តម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្ត នៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះ តាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០៕
  • ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស(WATERGEN) ប្រភេទ GEN-M ០១គ្រឿង ជូនកាកបាទក្រហមកម្ពុជា ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកា ស-WATERGEN ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ជូនកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីលោកជំទាវ ឃួន សុដារីអនុប្រធានកាកបាទក្រហមនិងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។ ថ្លែងក្នុងពិធីប្រគល់-ទទួលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីលក្ខណៈពិសេស ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ ជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យលក្នុងបរិយាកាសដោយស្វ័យប្រវត្តិ បានប្រមាណ៨០០លីត្រក្នុងមួយថ្ងៃ ប្រកបដោយគុណភាពនិងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថាន។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ គួរកត់សម្គាល់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនាឱកាសនេះ គឺជាការបង្ហាញនូវកាយវិការប្រកបដោយមនុស្សធម៌ ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជីវភាពរស់នៅរបស់បងប្អូនកាន់តែមានភាពប្រសើរឡើងជាលំដាប់៕
  • វិបត្តិគ្រួសារដ៏អាថ៌កំបាំង ឪពុកសម្លាប់កូនស្រី៣នាក់ រួចធ្វើឃាតខ្លួនឯងតាមក្រោយ ភ្នំពេញ ៖ ទំនងជាផ្ដើមពីវិបត្តិក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ ទើបបុរសជាប្ដីចិញ្ចឹមចិត្តចងគំនុំរហូតដាច់ចិត្តសម្លាប់កូនស្រីខ្លួនឯងចំនួន ៣នាក់គួរឲ្យអាណោចអាធម៌ រួចសម្លាប់ខ្លួនឯងតាមក្រោយ ដែលហេតុការណ៍នេះ កើតឡើងនៅម៉ោង ៩យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ជួលតាមបណ្ដោយផ្លូវ ១៩១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមសមត្ថកិច្ច ឲ្យដឹងថា បុរសជាឪពុកមានឈ្មោះ ជា សុខជុំ អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ទី២.កូនស្រីឈ្មោះ ជុំ ម៉េងជូ អាយុ ១៦ឆ្នាំ ទី៣.ឈ្មោះ ជុំ ម៉េងចិន .ស្រី អាយុ ៥ឆ្នាំ និងទី៤.ឈ្មោះ ជុំ ម៉េងជៀន . ស្រី អាយុ ៤ឆ្នាំ។   ក្រុមគ្រួសារនេះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ឪពុកមានស្រុកកំណើតភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រពន្ធមានឈ្មោះ ឌីម សុនាត អាយុ ៣៨ឆ្នាំមុខរបរធ្វើការរោងចក្រ លីអូរ នៅទួលសង្កែ។ មុនកើតហេតុគេឃើញឪពុកបានបើកម៉ូតូកង់បីមកឈប់នៅមុខបន្ទប់ជួល […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)