ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរខេត្តសៀមរាប ផ្សព្វផ្សាយផ្សាយហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង​ និងឧស្ម័នឥន្ធនៈ​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​សៀមរាប និង​ ឯកឧត្តម​ អ៉ឹង​ អៀង​ រដ្ឋលេខាធិការ​ នៃក្រសួងរ៉ែ​ និងថាមពល ជំរុញឲ្យស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅក្នុងខេត្តសៀមរាប រៀបចំប្រព័ន្ធសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីផ្សព្វ ផ្សាយច្បាប់ស្ដីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង​ និងឧស្ម័នឥន្ធនៈ​ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រតិភូអមដំណើររដ្ឋលេខាធិការ។ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ សិក្ខាសាលានាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង វិស័យប្រេង កាតនៅកម្ពុជា ហើយលោក ក៏សង្ឃឹមថា និងមានការជឿជាក់យ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ពីវិស័យប្រេង កាត រួមមាន ច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិត ផលប្រេងកាត ការគ្រប់គ្រងហានិភ័យ នៃការធ្វើអាជីវ កម្មលើស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ បែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំ សារាចរណ៏សុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និង ឧស្ម័នឥន្ធនៈ […]
  • ក្រុមហ៊ុនធៀនធៀនរបស់ចិន មានបំណងវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្ម នៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន (Fruit Day E-Commerce Co., Ltd.) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ រដ្ឋាភិបាលនៃសាធារ ណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ មកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីទាំងពីរបាននិងបន្តការខិតខំប្រឹងប្រែងរួមគ្នាអនុវត្តការនាំចេញអង្ករកម្ពុជាទៅទីផ្សារចិនឱ្យបាន ៤០០ពាន់តោន និងថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំ បូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយលោកក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។ លោក Wang Bingham បានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូង ក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិទ្យាផ្ទាល់របស់ក្រុមហ៊ុន។ ហើយដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី […]
  • រាជរដ្ឋាភិបាល បើកឲ្យប្រជាពលរដ្ឋ ដាក់លិខិតស្នើសុំមកគណៈកម្មការធិការព្រំដែន ដើម្បីពន្យល់បកស្រាយរឿងចម្ងល់បញ្ហាព្រំដែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាទៅ ឯ.ឧ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង តាមរយៈឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនឲ្យចុះទៅជួបប្រជាពលរដ្ឋ ដែលគាត់អះអាងថា បានបាត់ដីទៅខាងភាគីវៀតណាម ដើម្បីឲ្យគណៈកម្មាធិការព្រំដែនចុះស្វែងរកការពិតឲ្យបានច្បាស់លាស់។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី៤ ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម បានក្លាយជាប្រធានស្នួលនៃកិច្ចប្រជុំប្រចាំឆមាសលើកទី៤ របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកម៉ិញនេះ។ ថ្លែងនៅក្នុងសន្និសីទកាសែត នៅក្រោយកិច្ចប្រជុំ ឯ.ឧ ឈឹម ផលវរុណ ប្រធានលេខខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបើកឲ្យប្រជាពលរដ្ឋ រឺក្រុមប្រជាពលរដ្ឋ ដាក់លិខិតស្នើសុំមកគណៈកម្មការធិការព្រំដែន ដើម្បីពន្យល់បកស្រាយរឿងចម្ងល់ទាក់ទងនឹងបញ្ហាព្រំដែន។ បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម តែងតែត្រូវបានអតីតគណបក្សប្រឆាំងលើក យកមកជាប្រធានបទ ដើម្បីញុះញង់ ឲ្យប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាល។ ឯ.ឧ បណ្ឌិត ឈឹម ផលវរុណបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន […]
  • មានវីដេអូរ៖ ឆ្មក់ចូលបង្ក្រាបទីតាំងGame Online មួយកន្លែងឃាត់ខ្លួនមនុស្ស៧នាក់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដម ម៉ៅ ធនិន ដោយបានការសម្របសម្រួលពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសលាដំបូងខេត្ត បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ឆ្មក់ចូលបង្ក្រាបទីតាំង Game Online និងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី ចំនួន៧នាក់។ ប្រតិបត្តិការខាងលើធ្វើឡើង នាវេលាម៉ោង ០៧ និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងជួល ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ ខ្លួនមេការ និងមនុស្សប្រុសស្រី បានចំនួន៧នាក់ ។ ចំពោះអាជីវកម្មគ្មានច្បាប់នេះ មិនទាន់ដឹងថាជារបស់អ្នកណានៅឡើយទេ គ្រាន់តែដឹងថាម្ចាស់ផ្ទះជួល មានឈ្មោះ សឿន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ។ សេចក្តីរាយការណ៍បានបន្ថែមថា មកដល់ពេលនេះ កម្លាំងនគរបាលក្រុងពោធិ៍ សាត់ បានធ្វើការដកហូតសំភារៈមួយចំនួនធំ រួមទាំងបញ្ជូនមេការ […]
  • កម្លាំងអាវុធហត្ថស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុក ចុះបង្ក្រាបការកាប់រុករានដីព្រៃដោយឃាត់ខ្លួនជនសង្ស័យម្នាក់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០)៖ កម្លាំងកងរាជអាវុធហត្ថស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងស្រុក ចុះបង្រាបការកាប់រុករានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិ នៅចំណុចអូរដំណាក់កន្សែង,ភូមិស្ទឹងថ្មី,ឃុំប្រម៉ោយ, ស្រុកវាលវែង។ ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្នោះ សេ ចំរើន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងម៉ាស៊ីនត្រង់ទីន័រ ២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់រក្សាទុកនៅស្នាក់ការវ៉ាយអេត រវៀង៕ ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
  • អូប័រល្បឿនលឿន៤គ្រឿង របស់ លោក ឧកញ៉ា ទៀ វិចិត្រ ជួយស្វែងរកបុរសនេសាទម្នាក់ កំពុងបាត់ខ្លួនក្នុងលម្ហសមុទ្រ (ខេត្តព្រះសីហនុ,ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនបុគ្គលិកជំនាញ អមដោយអូប័រល្បឿនលឿនចំនួន២គ្រឿងបន្ថែមទៀត សរុបមានចំនួន៤គ្រឿង ឲ្យទៅសហការជាមួយកងកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចុះជួយស្វែងរកបុរសរងគ្រោះម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុង សមុទ្រទឹកជ្រៅពេលចេញទៅធ្វើនេសាទ នៅលើលំហសមុទ្រខាងក្រៅកោះរ៉ុង ដោយបានបាត់ខ្លួន ចាប់តាំងពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០មកម៉្លេះ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ចូលក្នុងសមុទ្រ បាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុច ខាងត្បូងឈៀងខាងលិច ពយភ្លើងស៊ីញ៉ូ (កោះរ៉ុងសន្លឹម) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។សាក្សីអ្នករួមដំណើរជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គេឃើញបុរសរងគ្រោះរូបនេះ បានលោតចេញពីទូក ពេលបោះយុថ្កា រៀបចំដាំបាយចំអិនម្ហូបសម្រាប់ទទួលទាន ដូចរាល់ដង ហើយក៏បានបាត់ខ្លួនរហូត ដោយមិនឃើញជនរងគ្រោះឡើងមកលើទូកវិញទេ។ […]
  • ដើមឈើចំនួន៨,៦០០ដើម បានដាំនៅតំបន់ជុំវិញខេត្ត សៀមរាប អាជ្ញាធរជាតិអប្សរាបានចែកជូន កូនឈើចំនួន ៨,៦០០ដើម ដល់សាធារណជន ហើយកូនឈើទាំងនោះ ត្រូវបានដាំនៅតាមតំបន់នានាជុំវិញខេត្តសៀមរាប។ក្នុងនោះ ថ្ងៃទី១៥ សីហា ឆ្នាំ២០២០ លោក ស៊ាន យឿម តំណាងប្រជាសហគមន៍នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួលកូនឈើចំនួន១,០០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅចែកចាយ និងដាំក្នុងបរិវេណវត្តស្រណាលចំនួន ២៨០ ដើម វត្តស្នួលចំនួន១០០ដើម វត្តភ្នំបីចំនួន២០០ដើម សាលា បឋមសិក្សារោងគោចំនួន២០០ ដើម សាលាបឋម សិក្សាស្នួលចំនួន២០០ដើម និងដាំតាមលំនៅដ្ឋានចំនួន ២០ ដើម។ អាជ្ញាធរជាតិអប្សរាក៏ផ្ដល់ដើមឈើដល់ លោក លឹម ប៊ុនហាន នាយកសាលាបឋមសិក្សាសុខ សាន្ត ស្ថិតក្នុងភូមិសុខសាន្ត ឃុំយាង ស្រុកពួក ខេត្តសៀម រាប បានទទួលកូនឈើចំនួន១០០ដើមពី អាជ្ញាធរជាតិអប្សរា យកទៅដាំនៅក្នុងបរិវេណសាលា និងសាលាឃុំយាង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាននៃកងពលធំអន្តរាគមន៍លេខ២ បានដាំកូនឈើដែលទទួលបានពី អាជ្ញា ធរជាតិអប្សរា ចំនួន៥,០០០ដើម ក្នុងបរិវេណទីបញ្ជា ការ […]
  • រដ្ឋបាលខេត្តសៀមរាប​ អរគុណដល់ក្រុមការងារគ្រប់ផ្នែក ដែលរៀបចំកម្មវិធី​ “សម្រាកសៀមរាប”ឲ្យប្រព្រឹត្តទៅដោយរលូន កម្មវិធីសម្រាកសៀមរាបដែលបានរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា និងការចូលរួមរបស់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរអប្សរា បានបញ្ចប់ទៅតាមផែនការគ្រោងទុក នឹងទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះកររហូតដល់ជាង ២០ម៉ឺននាក់។ ជាមួយនឹងសមិទ្ធផលនេះ យើងមិនភ្លេចនូវការខិតខំប្រឹង ប្រែង មន្ត្រីរាជការ កងកម្លាំងប្រដាប់ សហគ្រិនវ័យក្មេងប្រចាំខេត្តសៀមរាប សមាគមចុងភៅ សិល្បករសិល្បការិនីពិសេ សគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំអស់កម្លាំងកាយចិត្តចូលរួម ធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រ។ ពិតណាស់កម្មវិធីនេះ ក៏បានអនុវត្តយ៉ាងហ្មត់ចត់ទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខា ភិបាល លើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជាសារអប់រំមួយឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការការពារជំងឺនេះផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអរគុណដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករក្នុងខេត្តសៀមរាបទាំងអស់ មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីបង្ហាញថាសៀមរាបគ្មានជំងឺកូវីដ១៩ សៀមរាបជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព ប្រកបដោយភាពទាក់ទាញ រួសរាយរាក់ទាក់។ រដ្ឋបាលខេត្ត ក៏នឹងបន្តសកម្មភាពនេះ ក៏ដូចជាការ បង្កើតនូវកម្មវិធីនានាបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យឯកជនក្នុងខេត្តដូចជាសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ក្នុងន័យបង្កើនសកម្មភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងជីវភាពប្រជាជនក្នុងខេត្តកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
  • ប្រទេសឡានឆាង-មេគង្គ កំពុងបន្តសិក្សាលំអិតពីបញ្ហាប្រឈម ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ នៅទន្លេឡានឆាង-មេគង្គ ប្រទេសឡានឆាង-មេគង្គ កំពុងបន្តសិក្សាលំអិតពីបញ្ហាប្រឈម ដែលកើតចេញពីការប្រែប្រួលអាកាសធាតុទៅទន្លេឡានឆាង-មេគង្គ ដែលធ្វើឲ្យទឹកទន្លេ កាន់តែថយចុះ ដើម្បីឈានដល់ដាក់ចេញវិធានការ និងដំណោះស្រាយចាំបាច់នានា។ នេះជាការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកា សែតនៅក្រោយកិច្ចប្រជុំព្រឹកម៉ិញ។ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រ សាសន៏ថា ប្រទេសឡានឆាង មេគង្គកំពុងសិក្សាពីប្រវត្តិ និងកម្រិតទឹកមេគង្គ ដើម្បីសិក្សាពីបញ្ហាប្រឈមដែលកើតឡើងដោយសារប្រែប្រួលអាកាសធាតុ ធ្វើឲ្យកម្រិតទឹកទន្លេទាបមិនធ្លាប់មាន។ ឯ.ឧ រដ្ឋមន្ត្រីប្រតិភូថា ផលប៉ះពាល់មិនមែនត្រឹមតែកម្ពុជានោះទេ គឺប្រទេសទាំង៥ផ្សេងទៀត ក៏ប្រឈមដូចគ្នា ដោយសារការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំទាំង៦ នៃអនុតំបន់នេះ នឹងខិតខំប្រឹងប្រែងប្រើប្រាស់ធនធានប្រកបដោយសមធម៌ មិនថា ផ្នែកខាងលើ រឺផ្នែកខាងលើនៃទន្លេឡានឆាង មេគង្គនោះឡើយ។ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ឯ.ឧ ចាន់ យុត្ថា បានឲ្យដឹងថា ស្ថានភាព កំពស់ទឹកទន្លេមេគង្គ និងទន្លេសាប មានកម្រិតទាបជាងធម្មតា បើធៀបទៅនឹងបណ្តាឆ្នាំកន្លងទៅ។ កត្តាចំបងដែលបណ្តាលឲ្យទន្លេមេគង្គ និងទន្លេសាប ចុះទាបបែបនេះ គឺបណ្តាលមកពីបាតុភូតអ៊ែលនីញ៉ូ […]
  • នាយរដ្ឋមន្ត្រីចិន នឹងផ្តល់វ៉ាក់សាំងដល់ប្រទេសឡានឆាង -មេគង្គ ជាអាទិភាព នៅពេលបញ្ចប់ការសាកល្បងតេស្តរួចរាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យប្រទេសឡានឆាង-មេគង្គបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធ ប្រឆាំងនឹងសត្រូវរួម កូវីដ-១៩ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋ កិច្ច និងសុខភាពសាធារណៈ បំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង លើកទី៣ ថ្ងៃទី២៤ ខែសីហា តាមរយៈប្រព័ន្ធវីដេអូ នាយរដ្ឋមន្ត្រីសាធារណៈរដ្ឋប្រជាមានិត្យចិន លី ខឹឈាំង ថានឹងផ្តល់វ៉ាក់សាំងដល់ប្រទេសឡានឆាង-មេគង្គ ជាអាទិភាពមុនគេ នៅពេលបញ្ចប់ការសាកល្បងតេស្តរួចរាល់។ វ៉ាក់សាំងរបស់ចិន ត្រូវបានដាក់ឲ្យធ្វើតេស្តសាក ល្បងកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅដោយលទ្ធផលបង្ហាញថា មានប្រសិទ្ធភាព និងមិនមានគ្រុនក្តៅទៀតឡើយ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ ប្រទេសឡានឆាង-មេគង្គ ត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈ របស់ជាតិ ជាពិសេស គឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។ សម្តេចតេជោ បញ្ជាក់ថា […]
  • ភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់បានមកកម្សាន្តតាមរមណីយដ្ឋាននានានៃខេត្តព្រៃវែង ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំ (ខេត្តព្រៃវែង,ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០)៖ភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់ បានចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ធាននានា ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គិតចាប់ពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ លោក ទឹម ទេពវស្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែសីហានេះថា ក្នុងឱកាសប្រមុខរាជរដ្ឋាភិបាលអោយឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរណ៍ជាតិសរុបចំនួន២៣.៣៩២នាក់ ដែលចូលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានចំនួន៦កន្លែង រួមមាន៖រមណីយដ្ឋានធម្មជាតិនគរភ្នំ(ភ្នំឈើកាច់)ស្រុកបាភ្នំ,រមណីយដ្ឋានទួលបារាយណ៍អណ្តែត(បារាយណ៍លិច)ក្រុងព្រៃវែង,តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី(ទ័ពស្តេច)ស្រុកបាភ្នំ,តំបន់សួនសត្វតាដាបាយ៉ាប ស្រុកកំចាយមារ,គោលដៅទេសចរណ៍ស្ទឹងចា(ត្រពាំងរមាស)ស្រុកកំចាយមារ និងគោលដៅទេសចរណ៍ដីដុះ(ស្វាយភ្លោះ)ស្រុកពាមជរ។ លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរណ៍ឆ្នាំនេះបើយើងប្រៀបធៀបឆ្នាំទៅគិតសរុប គឺមានការថយចុះប្រហែលជាង៧០%ភាគរយ ខណ:ឆ្នាំទៅភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុបជាង៧ម៉ឺននាក់។ មូលហេតុនៃការថយចុះដោយសារឆ្នាំទៅមានលេងល្បែងរបាំប្រពៃណី ជាពិសេសសង្ក្រានព្រៃវែង។ ប៉ុន្តែបើគិតដាច់ដោយឡែកនូវចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តតាមរមណីយដ្ធាន និងតំបន់ទេសចរណ៍ នីមួយៗគឺមានការកើនឡើងគួរកត់សម្គាល់។ហើយសម្រាប់ភ្ញៀវទេសចរណ៍ឆ្នាំនេះគឺមានតែភ្ញៀវជាតិទាំងអស់ ពុំមានភ្ញៀវអន្តរជាតិឡើយ។ លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តបន្តទៀតថា យោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ នាឱកាសថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរបានសហការជាមួយនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានធ្វើការចុះអប់រំផ្សព្វផ្សាយនៅតាមក្រុង ស្រុក ក្នុងខេត្តព្រៃវែង សរុបរួមបានចំនួន៨៧កន្លែង ក្នុងនោះសណ្ឋាគារនិងផ្ទះសំណាក់៣៩កន្លែង ភោជនីយដ្ធាន និងអាហារដ្ធាន៤៤កន្លែង តាមបណ្តារមណីយដ្ធាន និងគោលដៅទេសចរណ៍៤កន្លែង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងមិនអោយមានការតម្លើងថ្លៃលើសកំណត់កោភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តព្រៃវែងទាំងមូលបានឡើយ។មិនតែប៉ុណ្ណោះមន្ទីរក៏បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត […]
  • ខេត្តសឹ្ទងត្រែងភល្បែងស៊ីសងគ្រប់រូបភាពរីកដូចផ្សិតរដូវវស្សា (ខេត្តស្ទឹងត្រែង,ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០)៖ រោងលេងល្បែងស៊ីសងធំៗ ចេះតែរីកដុះដាលដូចផ្សិត ធ្វើឲ្យអ្នកប្រកបមុខរបរនេះងាយស្រួលក្នុងការអង្គុយដាក់តុងយកលុយ។ បច្ចុប្បន្ននេះម្ចាស់ទីតាំងល្បែងនីមួយៗកំពុងតែត្រូវប៉ាន់ ធ្វើឲ្យអ្នកមានលុយមានអំណាចមួយចំនួននាំគ្នាសាងសង់រោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងពីអ្នកលេងល្បែងទាំងនោះ ដោយមិនពិបាកហត់នឿយដូចជាមុខរបរផ្សេងៗឡើយ។ជាក់ស្តែង នៅកន្លែងល្បែងស៊ីសងគ្រប់ប្រភេទនេះគេសង្កេតឃើញសុទ្ធជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចកន្លងទៅ ឥឡូវនេះចាប់ផ្តើមកក្រើកឡើងវិញហើយ ដូចជាកត់បាល់ដាក់លុយតាមប្រព័ន្ធអិនធីណិត វ៉ៃបាល់ បុកប៊ីយ៉ា បោះប៊ូល លេងបៀរ អាប៉ោង កត់ឆ្នោតវៀតណាម ជាដើម ។ ប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការមួយចំនួននៅខេត្តសឹ្ទងត្រែង បានរិៈគន់ថាៈ ក្រុមញៀនល្បែងស៊ីសង និងម្ចាស់ទីតាំងបង្កើតរោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងទាំងនោះ សុទ្ធតែធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ថាឈប់លេងល្បែង ថាឈប់ប្រព្រឹត្ត អ្វីដែលខុសច្បាប់ ទៀតហើយ។ ប៉ន្តែ,ទាំងអ្នកលេងល្បែង ទាំងម្ចាស់ផ្ទះអង្គុយដាក់តុង ជាច្រើនឆ្នាំមកហើយនេះនៅតែមិនរាងចាល។ គ្រប់មជ្ឈដ្ឋាននានា គេង្កេតឃញថា ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានប្រកាសណែនាំមិនអោយជួបជុំគ្នា ខ្លាចឆ្លងមេរោគជំងឺ-(COVD)-១៩ យ៉ាងណាក៏ដោយ ក្រុមញៀនល្បែងទាំងនោះ នៅតែលួចជួបជុំប្រ មូលផ្តុំគ្នា អង្គុយលេងល្បែងភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតសមត្ថកិច្ច នៅតាមមូលដ្ឋានបន្តិចណាសោះឡើយ ។ នាយករដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង បានឲ្យដឹងថាៈ អភិបាលខេត្តសឹ្ទងត្រែង ក្នុងកិច្ចប្រជុំនៅសាលាខេត្ត ជាញឹកញាប់តែងតែជម្រុញ ដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន […]
  • ជនជាតិចិន ប្លន់ នឹងប្រើកាបិតភ្ជង់ជំរិតជនជាតិចិនដូចគ្នា ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបានក្រោយពេលធ្វើសម្មភាពរួច (ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០)៖ នគរបាលបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតភ្ជង់ប្លន់និងចាប់ជំរិត រវាងជនជាតិចិន និងជនជាតិចិន)។ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី២២.០៨.២០២០ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិនម្នាក់ ។ ពេលនោះកម្លាំងជំនាញដែលកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ច បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល ដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែល ទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការ ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។ *-ជនរងគ្រោះឈ្មោះ HE JIN […]
  • ព្រឹកនេះ ប្រទេសចំនួន ៦ជាប់ទន្លេមេគង្គបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅព្រឹកថ្ងៃចន្ទ នេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គចំនួន៦ រួមទាំងកម្ពុជា បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមរយៈវីដេអូខនហ្វ្រឺរេន (Video Conference) ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) នៅឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ខណៈប្រទេសជាសមាជិកនៃឡានឆាងមេគង្គ រួមមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងចិន។ គួរជម្រាបថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង […]
  • អត្រាប្តូរប្រាក់នៅថ្ងៃនេះ ១ដុល្លារស្មើនឹង ៤ ០៩៨,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៨,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៥៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៩០,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៤៩,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១២៥,០០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១៣,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៩៥,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣០០២,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៩៤,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៦,០០រៀល ; ១បាតថៃ ស្មើ ១៣០,៥០រៀល […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)