ព័ត៌មានថ្មី
- គិតត្រឹមថ្ងៃនេះ សហរដ្ឋអាមេរិកនៅតែមានអ្នកឆ្លង និងស្លាប់ដោយ COVID-19 ច្រើនជាងគេ បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣,៥៧៧,៦០៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨១២,១៨១នាក់ និងជាសះស្បើយឡើងវិញ ១៦,០៧៥,២៨៥នាក់ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ គឺចំនួន ៥,៨៧៤,១០៦នាក់ ស្លាប់ចំនួន ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០២៣នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,៦០៥,៧៨៣ នាក់ ស្លាប់ចំនួន ១១៤,៧៧២នាក់ និងជាសះស្បើយ ២,៧០៩,៦៣៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣,១០៥,១៨៥នាក់ ស្លាប់ ៥៧,៦៩២នាក់ និងជាសះស្បើយ ២,៣៣៦,៧៩៦នាក់៕ សំអាង
- កូវីត-១៩: ក្រសួងសុខាភិបាលអះអាងថាមិនមានករណីឆ្លងថ្មី ហើយក៏មិនទាន់មានអ្នកជាសះស្បើយថ្មីដែរនៅថ្ងៃនេះ ព្រឹកថ្ងៃទី ២៤ខែសីហាឆ្នាំ 2020 នេះមិនមានអ្នកឆ្លងថ្មីហើយក៏មិនមានករណីជាសះស្បើយនោះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ទើបមកដល់ពេលនេះចំនួនអ្នកជាសះស្បើយ២៦៣នាក់ ក្នុងចំណោម២៧៣ករណី។
- ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី២៤ ខែសីហា នេះ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
- ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប៊រ័ល្បឿនលឿនចំនួន២ គ្រឿង តាមស្វែងរកជនរងគ្រោះម្នាក់ដែលកំពុងបាត់ខ្លួន ខេត្តព្រះសីហនុ: លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃ ២៣ សីហា ២០២០នេះ បានបញ្ជូនអូប៊រ័ល្បឿនលឿនចំនួន២ គ្រឿង តាមស្វែងរកជនរងគ្រោះម្នាក់ដែលកំពុងបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅពេលចេញទៅនេសាទនៅខាងក្រៅកោះរ៉ុង តាំងពីយប់ថ្ងៃទី២០សីហា២០២០។ ការស្វែងរកនៅព្រឹកនេះ ក៏មានកងកម្លាំងមានសមត្ថកិច្ច បានចូលរួមជាមួយ ផងដែរ។ ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ បានធ្លាក់ទឹក បាត់ខ្លួនក្នុងទឹកសមុទ្រ កាលពីយប់ ថ្ងៃទី២០ សីហា នៅចំណុច Lat 10°27’00” N, Long 103° 16’00” E ខាងត្បូងឈៀងខាងលិចពយភ្លើងសុីញ៉ូ (កោះរ៉ុងសន្លឹម) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដែលតាមអ្នករួមដំណើរជាមួយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានលោតចេញពីទូក ពេលបោះយុថ្កាដាំបាយ ហើយបាត់ខ្លួនរហូតមក។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងថាគេមិនទាន់ដឹងពីជោគវាសនាជនរងគ្រោះថា ស្លាប់ឬរស់នៅឡើយ ស្របពេលដែលការ ស្វែងរកកំពុងធ្វើយ៉ាងសកម្មដោយក្រុមអូប៊រ ក្រុមហ៊ុនលោកឧកញ៉ា […]
- កម្ពុជា និងជប៉ុន ឯកភាពគ្នាបើកការហោះហើរឡើងវិញនៅខែកញ្ញាឆ្នាំ ២០២០ ខាងមុខ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឲ្យដឹងថា ភាគីទាំងពីរកម្ពុជា-ជប៉ុន បានសម្តែងការពេញ ចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានឯក ភាពគ្នា បន្តពូនជ្រុំឱ្យកាន់តែល្អប្រសើរ ថែមទៀត។ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ភាគីទាំងពីរបានឯកភាពឲ្យបើកឡើងវិញតាមដំណាក់កាល និងជាបណ្តើរៗនូវការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា និងជប៉ុន សម្រាប់អ្នកដំ ណើរក្នុងគោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ជំងឺរាត ត្បាត ។ ភាគីទាំងពីរ នឹងធ្វើការជាមួយ អាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួនដើម្បីចាប់ផ្តើមការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយ:ពេលយូរលើស១៤ថ្ងៃ “ច្រកចូលសម្រាប់ការស្នាក់ នៅ» នៅដើមខែកញ្ញា ឆ្នាំ២០២០ និងពន្លឿនកិច្ច ពិភាក្សា ពីការអនុវត្តការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈពេលខ្លីជាង១៤ថ្ងៃ “ច្រកសម្រាប់ធុរកិច្ច។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងដែរថា កម្ពុជា បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ឯកឧត្តម ម៉ូតេហី្គ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិប តេយ្យ លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើ គ្រប់វិស័យ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា […]
- សម្ដេចតេជោ រីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងប្រកប ដោយភាពរីករាយ តាមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមាន ឱកាសបានឈប់សម្រាក នាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកប ដោយសុវត្ថិភាព។ ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូល រួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរនៅក្នុងពេលឈប់សម្រាកដែលមានរយៈពេល ៥ថ្ងៃកន្លងមកនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាង ល្អ និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩អោយសោះ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់៕
- គ្រោះថ្នាក់ចរាចណ៍ពេលឈប់សងចូលឆ្នាំ៥ថ្ងៃ សម្លាប់មនុស្ស២១នាក់របួស៧០នាក់ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃ២២ ខែសីហា នេះ អំឡុងឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥១លើក បណ្តាលឱ្យមានមនុស្សស្លាប់ ២១នាក់ និងរបួសធ្ងន់ ស្រាល ៧០នាក់ ។ អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព ៣១ភាគរយ កត្តាល្បឿន២៤ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ បត់មិនប្រយ័ត្ន១០ភាគរយ កត្តាយានយន្ត១០ភាគរយ វ៉ាជែង៦ភាគរយ និងកត្តាគ្រឿងស្រវឹង៤ភាគរយជាដើម៕ Sam Ang
- អាជ្ញាធរខេត្តអភិបាលរងខេត្តកំពង់ឆ្នាំង ចុះចែកជូនពូជមាន់ពលរដ្ឋ នៅឃុំឈានឡើង កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងឡាសិត២ប្រចាំខេត្ត បានថ្លែងថាៈ ការចាប់យកមុខរបរចិញ្ចឹមសត្វគឺជាផ្នែកមួយដើម្បីបង្កើនប្រាក់ ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារកាន់តែប្រសើរឡើង។ មការបញ្ជាក់់នេះ គឺក្នុងឱកាសដែលលោក អញ្ជើញចុះចែកកូនមាន់ និងចំណីមាន់ដល់ប្រជាកសិករ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង។ លោក អម សុភា បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវងាកមករកមុខរបរបន្ទាប់បន្សំ ដូចជាចិញ្ចឹមសត្វជ្រូក មាន់ ទា ត្រី កង្កែប និងដាំដំណាំរួមផ្សំជាដើម ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែមានជីវភាពប្រសើរឡើង ជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីឆ្ងាយពីស្រុក។ លោក ក៏បានណែនាំបន្ថែមទៀតថាៈ សូមប្រជា ពលរដ្ឋត្រូវស្វែងយល់ ពីបច្ចេកទេសអោយបានច្បាស់លាស់ពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះអប់រំផ្សព្វផ្សាយដល់ បងប្អូននូវការចិញ្ចឹម សត្វតាមបែប បច្ចេកទេសថ្មី។ ឯកឧត្ដម អម សុភា អំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្តទៀត អនុវត្តឱ្យបាននូវវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនាម័យជា […]
- ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុមនិស្សិតវៀតណាម ចំនួន ២៤នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៥៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុមនិស្សិតវៀតណាម ចំនួន ២៤នាក់ បានបញ្ចប់កម្មសិក្សា វគ្គបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ នៃសកល វិទ្យាល័យភូមិន្ទភ្នំពេញ ធ្វេីដំណេីរវិលត្រឡប់ទៅកាន់ប្រទសវៀតណាមវិញ៕
- ទិដ្ឋភាពនៃការរៀបចំផ្សារទឹកនៅស្ទឹងសៀមរាប ពិតជាប្លែកទាំងរស់ជាតិ និងបរិយាកាស ជាពិសេសមានការសម្តែងសិល្បៈ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។ កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕
- ភ្ញៀវទេសចរជាច្រើន ទស្សនាប្រាសាទអង្គរវត្តអំឡុងថ្ងៃឈប់សម្រាក ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃទី១នៃព្រឹត្តិការណ៍សម្រាកសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មានទេសចរជាតិជាច្រើនបានចូលមកទស្សនាប្រាសាទអង្គរវត្ត។ វត្តមានដ៏ច្រើននេះ ជាលើកដំបូងក្រោយភាពស្ងប់ស្ងាត់មួយរយៈដោយសារជំងឺកូវីដ១៩។
- កម្មវិធីសម្រាកសៀមរាប បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងកុះករមុនពេលមួយថ្ងៃនៃពិធីបើកជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសម្រុកចូលអញ្ជើញមកលេងខេត្តសៀមរាប ក្នុងកម្មវិធី “សម្រាកសៀមរាប” ដែលរដ្ឋបាលខេត្ត សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងកាកបាទក្រហមកម្ពុជា។ រដ្ឋបាលខេត្តសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖ ១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា ២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕
- សម្តេច ហេង សំរិន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចការ ងារ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខន្ធ សព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបសវនាការ ជាមួយ លោកជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ មុននឹងអញ្ជើញនិវត្តន៍មកកាន់ មាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល នេះ៕
- ក្រសួងការងារអនុញ្ញាតឱ្យប្រើប្រាស់កម្មករ និយោជិតបរទេសជាលក្ខណៈពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះចេញប្រកាសជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងកម្មករ និយោជិតជាបរទេសក្នុងលក្ខណៈពិសេស។ ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ ៖( សំអាង )
- សមត្ថកិច្ចចុះបិទទីតាំងកែច្នៃស្ករសធ្វើជាស្ករត្នោតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល សិប្បកម្មកែច្នៃស្ករស ទៅជាស្ករត្នោតមួយកន្លែង នៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចចម្រុះចុះបិទអាជីវកម្មជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនប្រឆាំងសេដ្ឋកិច្ច។ ម្ចាស់ទីតាំងមានឈ្មោះ ជុន ស្រីមុំ អាយុ៥៣ឆ្នាំ បច្ចុប្បន្ននៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន ស្ករត្នោតកែឆ្នៃ ពីស្ករស ចំនួន១២ធុង, ស្ករសចំនួន០៣ប៉ាវកន្លះ, ខ្ទះចំនួន០៣ (ខ្ទះត្នោត), ម៉ូទ័រសម្រាប់កូស្ករ ចំនួន០១គ្រឿង និងប្រេងឆាមួយកាដុងចំណុះ០៥លីត្រ។ ចំពោះម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាអប់រំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ៕ សំអាង
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


