ព័ត៌មានថ្មី
- មន្រ្ដីជំនាញនៃក្រសួងវប្បធម៌ ចុះកំណត់ដែនរក្សាការពារស្ថានីយបុរាណនៅស្រុកមង្គលបូរី មន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន៦រូប ដឹកនាំដោយលោកឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា និងដោយមានកិច្ចសហការពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះទៅកំណត់ដែនរក្សាការពារស្ថានីយបុរាណនៅក្នុងស្រុកមង្គលបូរី ដើម្បីកំណត់ទំហំស្ថានីយបុរាណដែលត្រូវការពារឲ្យបានច្បាស់លាស់។ការកំ ណត់នេះក៏មានការចូលរួមនិងទទួលស្គាល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលមានព្រំប្រទល់ជាប់នឹងស្ថានីយបុរាណ ទាំងនោះផងដែរ។ ឆ្លៀតក្នុងឱកាសនោះក្រុមការងារក៏បានធ្វេីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ព្រមទាំងគុណតម្លៃនៃស្ថានីយបុរាណនីមួយៗជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែស៊ីសជម្រៅដើម្បីការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ក្នុងសហគមន៍ឲ្យទទួលបានសុខដុមភាពថែមទៀត៕ ប្រភពពីក្រសួងវប្បធម៌
- រកឃើញករណីវិជ្ជមានកូវីដ-១៩ ពីរនាក់បន្ថែមទៀតនៅ Tokoroa នាយកផ្នែកសុខភាពទូទៅលោកវេជ្ជបណ្ឌិត Dr Ashley Bloomfield បានឲ្យដឹងថាមានករណីរកឃើញវិជ្ជមានកូវីដ-១៩ ពីរករណីទៀតនៅថ្ងៃនេះ។ បើតាមមន្ទីរពេទ្យ Waikato បានបញ្ជាក់ឲ្យដឹងថាករណីទាំងពីរនេះ គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹង ២ករណីដែលបានឆ្លងពីទីក្រុង Auckland។ អ្នកដែលបានចម្លង covid 19 នេះបានទៅលេងផ្ទះនៅ Morrinsville និងបានធ្វើដំណើរទៅ Auckland។ បើតាមការបញ្ជាក់ពី Dr Bloomfield នៅ ក្នុងសន្និសីទកាសែតថ្ងៃនេះ។ លោកបានបញ្ជាក់ថា អ្នកទាំងពីរនាក់បានធ្វើដំណើរកម្សាន្ត គឺនៅពេលដែលគាត់មានមិនមានបញ្ហាអាការណាមួយ មុនពេលគាត់ដឹងថាខ្លួនឆ្លងវីរុសមួយនេះ។ សមាជិកក្រុមគ្រួសារដទៃទៀត នៃអ្នកទាំងពីរបានតេស្តវិជ្ជមាន គឺកំពុងដាក់ខ្លួនឯងអោយនៅដាច់ ដោយឡែកនៅក្នុងផ្ទះ។ ក្រុមគ្រូពេទ្យជំនាញកំពុងតែទាក់ ទងអ្នកដែលប៉ះពាល់ផ្ទាល់ជាច្រើនផ្សេងទៀតផងដែរ។ លោក Dr Bloomfield បញ្ជាក់ថា គិតមកដល់ ពេលនេះ គឺមិនមានសញ្ញាណាមួយនៃការឆ្លងករណីថ្មីក្រៅពី ពីរករណីទើបនឹងរកឃើញនេះទេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Chris Hipkins នៅក្នុងដំណាក់កាលនេះគឺមិនចាំបាច់ដំឡើងកម្រិតតំបន់ Waikato ទៅកម្រិតប្រកាសអាសន្ននោះទេ៕
- ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី១៤ ខែសីហា នេះ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
- រកឃើញតែថ្នាំញៀនក្នុងបន្ទប់ខនដូដែលសង្ស័យបាញ់តដៃជាមួយសមត្ថកិច្ចនៅកោះពេជ្រ ក្រោយពីឡោមព័ទ្ធទីតាំងជនសង្ស័យជួញដូរថ្នាំញៀនដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច អស់មួយយប់ រហូតដល់ម៉ោងប្រមាណជា១១ថ្ងៃត្រង់ ទី១៣ ខែសីហា នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងបានសម្រេចទម្លាយទ្វារបន្ទប់ខុនដូរ ដែលជនសង្ស័យស្នាក់នៅដោយរកឃើញវត្ថុតាងជាថ្នាំញៀនមួយចំនួនធំ តែជនសង្ស័យគេចខ្លួនបាត់ បន្ទាប់ពីប៉ះទង្គិចដោយអាវុធជាមួយសមត្ថកិច្ចកាលពីយប់មិញ។ សូមជម្រាបថា កាលពីវេលាម៉ោងជាង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានជនសង្ស័យជួញដូរគ្រឿងញៀនដល់ទីតាំង ខុនដូរ មួយកន្លែងស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយខណៈនោះ ក្រុមជនសង្ស័យបានបើកការវាយប្រហារដោយអាវុធទៅលើសមត្ថកិច្ច ក្នុងពេលសមត្ថកិច្ចមូលដ្ឋានបានឡោមព័ទ្ធ ប៉ុន្តែ ការផ្ទុះអាវុធនេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕ សំអាង
- ប្រតិភូក្រសួងសាធារណការចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ជាមួយអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស។ ឯកឧត្តម បានបញ្ជាក់ថា៖ ក្រសួងប្រគល់ផ្លូវនេះ ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះ ឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។ សូមជម្រាបជូនថា ផ្លូវនេះ មានប្រវែងសរុប ៣៧,៩៥ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបាន ប្រគល់ទទួលជាបណ្ដោះអាសន្ន នៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕ សំអាង
- អភិបាលខេត្តកណ្តាល លើកទឹកចិត្តអោយមាន វិនិយោ គិនមកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានលើកទឹកចិត្ត និងអំពាវនាវ ដល់វិនិយោគិននានា មកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល អោយកាន់តែច្រើន ពីព្រោះខេត្តកណ្តាល គឺជាខេត្តមួយដែលមានសក្ដានុពលសំខាន់ៗ ដែលអាចធ្វើអោយការវិនិយោនានា ទទួលបានប្រាក់ចំណេញយ៉ាងច្រើនផងដែរ។ ឯកឧត្តម អភិបាលខេត្តកណ្តាល បានថ្លែងនូវការលើកទឹកចិត្ត និងអំពាវនាវដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម និងមន្ត្រីពាក់ព័ន្ធ អនុញាត្តអោយលោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយ ដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិសយ័ទេសចរណ៍របស់ខ្លូន ដែលមានទីតាំងក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល ដែលជំនួបនេះបានធ្វើឡើងនៅសាលាខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ។ ឯកឧត្ដមបន្តថា ខេត្តកណ្ដាលគឺជាខេត្តមួយជាប់រាជធានីភ្នំពេញ ដែលមានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ដែលផ្ដល់ឱកាសងាយស្រួលដល់អ្នកវិនិយោគនានា ក្នុងការមកវិនិយោគ ទាំងផ្នែកអចនវត្ថុ ផ្នែកឧស្សាហកម្ម សិប្បកម្មជាច្រើនផងដែរ។ ជាពិសេសខេត្តកណ្ដាលគឺ មានសក្កានុពល ធនធានធម្ម ជាតិ ជាច្រើនដែលបំរើអោយ វិសយ័កសិកម្ម វិស័យទេស […]
- អាជ្ញាធរខេត្តកំពង់ចាមឱ្យសមត្ថកិច្ចយាមនៅតំបន់កន្លែងម៉ារីនមួយគ្រឿងលិចក្នុងសម័យសង្គ្រាមលន់ ណុលនិងត្រៀមបូមស្ដារដាក់លើគោកដើម្បីត្រួតពិនិត្យ (ខេត្តកំពង់ចាម,ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)៖ ម៉ារីន១គ្រឿងដែលបានកប់នៅបាតទន្លេត្រង់ចំណុចវាលដំបងដែក ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលត្រូវបានបាញ់ពន្លិចក្នុងសម័យសង្រ្គាមចន្លោះឆ្នាំ១៩៧០ដល់១៩៧៥។ ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងសហការីបានអញ្ជើញចុះពិនិត្យនាព្រឹកថ្ងៃទី១២ សីហា២០២០ គ្រោងនឹងស្ដារឡើងគោក ដោយកងកម្លាំងស៊ីម៉ាក់ក្នុងពេលខាងមុខដ៏ឆាប់និងហាមមិនឲ្យប្រជាពលរដ្ឋ ចូលទៅក្បែរតំបន់នោះ ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ។ លោកតាឡូយ ស្រ៊ាង អាយុ៨៤ឆ្នាំ នៅភូមិវាលឃុំមានជ័យ មានប្រសាសន៍ឲ្យដឹងថានៅក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ គាត់នៅចាំបានថាក្នុងគ្រានោះមានកងម៉ារីន បានបើកឡើងតាមដងទន្លេមេគង្គចេញពីរាជធានីភ្នំពេញ លុះពេលមកដល់ជិតភូមិរបស់គាត់នៅពេលយប់ គ្រាន់តែឮសូរសំឡេងអាម៉ារីន បើកលាន់សន្ធឹកប្រជាពលរដ្ឋបាននាំគ្នាពួនសម្ងំក្នុងរណ្ដៅត្រង់សេ បន្ទាប់មកក៏ឮសូរសម្លេងកាំភ្លើងបាញ់តបតគ្នារវាងទាហានលន់ ណុល និងខ្មែរក្រហមក្នុងចន្លោះ១០ ទៅ១៥នាទី ក៏ស្ងប់ស្ងាត់ទៅវិញតែក្នុងពេលភ្លាមៗនោះមិនបានដឹងពីអាម៉ារីន លិចនោះទេទាល់តែក្រោយឆ្នាំ១៩៧៩ ទើបមានគេនិយាយ ពីម៉ារីនត្រូវបានបាញ់លិចនៅត្រង់ចំណុចវាលដំបងដែក ហើយបានកប់ក្នុងល្បាប់ភក់បាតទំន្លេ រហូតមកដល់សព្វថ្ងៃ។ អាជ្ញាធរស្រុកវិញបានបញ្ជាក់ថា នាពេលកន្លងមកក្រុមស៊ីម៉ាក់ជំនាញមុជទឹកនិងលើគោក ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យស្រង់បានបានគ្រាប់ចំនួន ៣ប្រភេទក្នុងនោះរួមមាន:គ្រាប់AK47ចំនួន៣គីឡូ គ្រាប់ 60 មីលីម៉ែត្រចំនួន ១៦គ្រាប់និងគ្រាប់ 80 មីលីម៉ែត្រចំនួន១គ្រាប់ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ប៉ុន្តែគ្រាប់នេះមិនបាននៅក្នុងមូលដ្ឋានយើងទេគឺដោយរោយតាមសាលាឡង់ដឹកខ្សាច់របស់ក្រុមហ៊ុនឯកជន ហើយបានដឹកជញ្ជូនទៅភ្នំពេញពេលបូមខ្សាច់ចេញទើបឃើញគ្រាប់ ដូចបានរាយការណ៍ជូនខាងលើ។ រីឯលទ្ធផល […]
- សម្ដេចក្រឡាហោម ស ខេង ព្រួយបារម្ភចំពោះបញ្ហាគ្រឿង ញៀនចូលដល់សហគមន៍មូលដ្ឋាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានការព្រួយបារម្ភចំពោះបញ្ហាគ្រឿង ញៀន បានចូលដល់ក្នុងសហគមន៍ ហើយជំងឺកូវីដ-១៩ មិនទាន់រីករាលដាលដល់សហគមន៍ឡើយ ដូច្នេះ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ-១៩។ ការបញ្ជាក់របស់សម្ដេចក្រឡាហោម គឺក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស ខេង មាន ប្រសាសន៍ថា «កម្ពុជាមកដល់ពេលនេះមានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅ ហើយចំណុចសំខាន់មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ហើយព្យាបាលបានទៀត»។ សម្ដេចក្រឡាហោម ស ខេង បារម្ភចំពោះ បទល្មើសគ្រឿង ញៀន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩ មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រៀបដល់ជនបទហើយ។ សម្ដេចក្រឡា ហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿង ញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំឲ្យពិបាកធ្វើទប់ស្កាត់៕
- អាជ្ញាធរជាតិអប្សរា ជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់ នៅលើស្ពានហាល ខាងលិចប្រាសាទអង្គរវត្តឱ្យដំណើការឡើងវិញ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួស ជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ ក្នុងគោលបំណងសង្គ្រោះរចនា សម្ព័ន្ធស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត កុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំ ឡើងនៅពេលជួស ជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។ ដើម្បីអនុវត្តការងារស្តារប្រព័ន្ធឱ្យបានជោគជ័យ ក្រុមអ្នកបច្ចេកទេសនៃនាយក ដ្ឋានគ្រប់គ្រងទឹកបានប្រើប្រាស់ឧបករណ៍ទំនើបបែបវិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជាប្រភេទម៉ាស៊ីនកាមេរ៉ាខ្សែសម្រាប់ថតពិនិត្យបញ្ហាដែលកកស្ទះក្នុងប្រព័ន្ធបង្ហូរទឹកដោយមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្ស ជាអ្នកលើកដាក់ថ្មឡើយ។ បន្ទាប់ពីកំណត់បាននូវបញ្ហាដែលកើតមានខាងក្នុងហើយ ក្រុមអ្នកបច្ចេកទេសបានប្រើម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បីខួងលាងសម្អាតរន្ធកកស្ទះទាំងនោះចេញ ដែលបំពង់ខួងអាចបត់បែនបានតាមសណ្ឋាននៃប្រព័ន្ធបង្ហូរទឹកចាស់ ហើយនៅ ពេលនេះប្រព័ន្ធដោះទឹកនៅលើផ្លូវដើរស្ពានហាលមុខប្រាសាទអង្គរវត្តខាងលិចមាន ដំណើរការឡើងវិញហើយ ដោយពុំមានដក់ទឹកទៀតទេ។ ក្រុមអ្នកបច្ចេកទេសអះអាងថា បញ្ហាសំខាន់ដែលធ្វើឱ្យមានការកកស្ទះគឺដោយសារមានកម្ទេចកម្ទីរ សំរាមប្លាស្ទិច និងដីបិទជិត។ ដូច្នេះដើម្បីឱ្យប្រព័ន្ធរំដោះទឹកអាចដំណើរការឡើងវិញ ក្រុមអ្នកបច្ចេកទេសបានសម្អាតរន្ធបង្ហូរទឹកសរុបទាំង អស់ចំនួន៧កន្លែង៕ អាជ្ញាធរជាតិអប្សរា
- សមត្ថកិច្ចអំពាវនាវឲ្យពលរដ្ឋមួយចំនួនឈប់បង្កសំឡេងរំខានដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន បង្កើនការអប់រំនិងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលតែងតែបង្កសំឡេងរំខានដល់អ្នកជិត ខាង។ ជាក់ស្តែងទីកន្លែងជួបជុំផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង មិនអាចសម្រាកបានជាច្រេីនកន្លែង ត្រូវបានសមត្ថកិច្ចតាមបណ្តាខណ្ឌ ប៉ុស្តិ៍ បានចុះធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពភ្លាមៗ បន្ទាប់ពីក្រុម ការងារព័ត៌មាន និងប្រតិកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាបានទទួលខំមិនពីប្រជាពលរដ្ឋ។ ជម្រាបដែរថាក្រសួងមហាផ្ទៃ កំពុងតែរៀបចំច្បាប់ក្នុងការកំណត់ម៉ោងពេលវេលា ក្នុងការរំខានដោយសម្លេង នៅពេលយប់៕
- EDC ជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់អគ្គិសនីរយៈពេល ៤ ថ្ងៃ នៅតំបន់មួយចំនួនរយ:ពេល៤ថ្ងៃ បើយោងតាមសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា EDC ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
- មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចណ៍ខេត្ត បន្តចុះផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋដែលធ្វើដំណើរតាមផងផ្លូវ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បន្តចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសិរីសោភ័ណ ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ដែលតែងតែកើតមាននៅលើដងផ្លូវ។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចណ៍នេះនៅតែបន្តចុះអប់រំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានកាយយល់ដឹង ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាន។ក្នុងពេលចុះផ្សព្វផ្សាយនេះ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់បងប្អូនពលរដ្ឋជាង៣០០មួកផងដែរ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញសេចក្ដីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ ២០២០ ដោយត្រូវអនុវត្តវិធានការដូចខាងក្រោម ៖ ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។ ២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។ ៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។ ៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ […]
- គ.ជ.អ.ប បើកកិច្ចប្រជុំ រៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ ដំណាក់កាលទី២ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ដីពីឯកសារទស្សនទាន សម្រាប់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិ បតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២។ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ឆ្នាំ២០២០ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ (២០១០-២០២០) ហេតុដូចនេះ ចាំបាច់ត្រូវរៀបចំតាក់តែងកម្មវិធីជាតិនេះដំណាក់កាលទី២ (២០២១- ២០៣០)បន្ថែមទៀត ដើម្បីអោយសកម្មភាពអនុវត្តកម្មវិធីនេះអាចចាប់ផ្ដើមបានពីឆ្នាំ២០២១។ ឯកឧត្តម បន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានលក្ខណៈស្មុគស្មាញ និងសាំញ៉ាំ ដែលតម្រូវឲ្យមានផែនទីតម្រង់ទិសច្បាស់លាស់ និងត្រូវអនុវត្តទៅតាមបរិបទជាក់ស្ដែងរបស់ប្រទេសនីមួយៗ។ ឯកឧត្តមបានបន្ថែមថា ការអនុវត្តកម្មវិធីជាតិក្នុងដំណាក់ កាលទី១កន្លងមក ទទួលបានសមិទ្ធផលច្រើន តែក៏មានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឲ្យមានការរៀបចំដោះ ស្រាយ នាពេលអនាគត តាមរយៈកម្មវិធីជាតិ ដំណាក់កាលទី២នេះ។ គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំតាក់ តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់រយៈពេល១០ ឆ្នាំ (២០២១-២០៣០) ក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤៕ ប្រភពពីក្រសួងមហាផ្ទៃ
- អភិបាលស្រុកបន្ទាយស្រី: ទូទាំងស្រុកបន្ទាយស្រី លែងមានទីសត្តឃាតសត្វសុនខទផតហើយ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយមន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែងទិញលក់សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេនៅក្នុងស្រុក(និងក៏ជាកន្លែងធំជាងគេនៅក្នុងខេត្តសៀម រាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀតដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំសាជាថ្មីឲ្យបញ្ឈប់អាជីវកម្មផងដែរ។ ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តប្រកាន់ជំហរទន់ភ្លន់លើបញ្ហានេះ ផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំឲ្យបញ្ឈប់ច្រើន ជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួលដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូនអាជីវករក្នុងដំណាក់កាលអន្តរកាលនេះ។ សង្ឃឹម ថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុកដែលគ្មានការជួញដូរសាច់ឆ្កែទាំង ស្រុង និងស្តារមកវិញនូវកិត្តិនាមជាស្រុកទេសចរណ៍ដែលមានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាល ភាពរបស់សត្វឆ្កែ។ សូមបញ្ជាក់ថា ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀម រាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយ ស្រី និងខេត្តសៀមរាប តួយ៉ាង មានសារពត៌មានអន្តរ ជាតិចំនួន១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅលើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកា និងខែធ្នូ២០១៩៕ វណ្ណា
- រដ្ឋមន្ត្រីកសិកម្ម ថាប្រជាពលរដ្ឋកំពុងតែមាននៅក្នុងការងារបង្កបង្កើនផលតាមដុះ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម កសិករនៅគ្រប់គោលដៅនៃគម្រោងទាំងអស់ នៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសបាននឹងកំពុងខិតខំប្រឹងប្រែងប្រើបា្រស់ឱកាសមាសរបស់ខ្លួន ក្នុងការចូលរួមដាំដុះដំណាំ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងចូលរួមទទួលការបណ្តុះបណ្តាលបច្ចេកទេសថ្មី ពីមន្រ្តីបច្ចេកទេសកសិកម្ម ឆ្លើយតប តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ កន្លងមក ឲ្យប្រជាកសិករយើងបង្កើនការចិញ្ចឹម និងដាំដុះបន្លែគ្រប់មុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិត ផលមិនមានសុវត្ថិភាព ក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវិត ១៩ ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


