ព័ត៌មានថ្មី
- ស.ស.យ.ក អបអរសាទរទិវាយុវជនអន្ដរជាតិ ១២ សីហា ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈ facebook page របស់ខ្លួនឱ្យដឹងថា យុវជនដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា កសាង និងអភិវឌ្ឍជាតិក្នុងនាមជាអ្នកបន្ត វេន។ យុវជនមិនត្រឹមតែមានតួនាទីក្នុងប្រទេសប៉ុណ្ណោះ ទេ យុវជនក៏ដើរតួនាទីសំខាន់លើឆាកអន្ដរជាតិក្នុងការផ្សព្វ ផ្សាយកិត្យានុភាពជាតិ និងការរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹងនានា ដែលជាយាននាំមកនូវសុខដុមនីយកម្មក្នុងពិភពលោក។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងគ្រោះ ថ្នាក់នៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ យុវជនបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ ដូច្នេះយុវជនគប្បីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង និងបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីសម្រាប់ក្រុមគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល៕
- ក្រសួងបរិស្ថាន បន្តផ្តល់ធុងសំរាមជូនសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងចំណេះដឹងលើការគ្រប់គ្រងសំរាមនៅតាមសាសាលារៀន ភ្នំពេញ ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានប្រគល់ធុងគ្រប់ គ្រងសំរាម ជូនសាលារៀនចំនួន១១ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដាកន្លងទៅជូនសាលារៀនចំនួន១១រួច មកហើយ។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រគល់ធុងសម្រាមនាថ្ងៃនេះ គឺបានបំផុសនិងជំរុញសកម្មភាពបរិស្ថាននៅតាមសាលារៀន ក៏ដូចជាលើកទឹកចិត្តឱ្យសិស្សានុសិស្សចេះគ្រប់គ្រងសំរាមបានត្រឹមត្រូវ យល់ដឹងពីសារៈសំខាន់នៃការញែកសំរាម និងចូលរួមអនុវត្តអនាម័យបរិស្ថានជាប្រចាំ។ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំង អស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្ស ដែលមានការកិតវិជ្ជមានចំពោះបរិស្ថាន។ ឯកឧត្តមបន្ថែមថាវេទិការថ្ងៃនេះ ក្រសួងបរិស្ថានមានបំណង លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងបោះចោលទៅតាមប្រភេទវាឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានលើកទឹកចិត្តឱ្យសាលារៀន ចូលរួមក្នុងការដាំដុះដើមឈើ ព្រោះថាដើម្បីមិនត្រឹមតែបានផ្តល់នូវម្លប់ប៉ុណ្ណោះទេ គឺថែមទាំងបានផ្តល់នូវខ្យល់បរិសុទ្ធក្នុងការដកបង្ហើម […]
- ឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យ ការងារក្នុងការរៀបចំកម្មវិធី” សម្រាកសៀមរាប” ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងរៀបចំពិធី សម្រាកសៀម រាប នៅដងស្ទឹងសៀមរាប ចន្លោះពីស្ពានថ្មព្រះដំណាក់ មកដលើស្ពានវត្តរាជបូរព៌។ កម្មវិធីសម្រាកសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៦ ដល់ ២១ ខែសីហា ឆ្នាំ២០២០ នៅថ្ងៃមន្ត្រីរាជការ កម្មករ វិយោជិក ឈប់សម្រាកសងទៅនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ដែលបានរៀបចំកម្មវិធីជាច្រើន មានទាំងកម្មវិធីបែបប្រពៃណីយ៍ សាសនា ជិះកង់សប្បុរសធម៌កាកបាទក្រហម ផ្សារបណ្តែតទឹក ការតាំងពិព័រណ៌ និងការជិះកង់ បោះ តង់លើភ្នំគូលែនជាដើម។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំដល់ក្រុមការងារ បច្ចេកទេសក្នុងការរៀបចំ ធ្វើការតុបតែង លម្អ ដោយមានការដាក់នូវទង់ជ្វាលា ភ្លើងគោមលម្អទៅដោយគ្រប់ពណ៌ ក្នុងការលើកនូវ សោភណ្ឌភាពដងស្ទឹងប្រវត្តិសាស្ត្រ ព្រមទាំងលម្អទៅដោយសម្រស់ផ្កាចម្រុះពណ៌ ប្រកបដោយលក្ខណៈជាសម្រស់ ធម្មជាតិ នៃវប្បធម៌ជាតិខ្មែរយើង ។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកផងដែរ ចំពោះការរៀបចំប្រព័ន្ធខ្សែភ្លើង គឺត្រូវធ្វើការពិនិត្យឲ្យដិតដល់ពីបច្ចេកទេសក្នុងការតភ្ជាប់ចរន្តភ្លើង ដើមី្បការពារកុំឲ្យមានកើតនូវប្រការអាក្រក់ណាមួយ […]
- លោកផ្កាយ១ សុំស្នេហ៍ស្ត្រីម្ចាស់ហាង”វិមានព្រិល”មិនបាន យកកាំភ្លើងគំរាមបាញ់ ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិល ដែលសមត្ថកិច្ចអះអាងថា ជាឧត្តមសេនីយ៍ត្រីនគរបាល(ផ្កាយ១)ម្នាក់ បានចូលផឹកស៊ីនៅក្នុងហាង”វិមានព្រិល”ក្នុងសង្កាត់ទួលទំពូង ហើយខណៈស្រវឹងស្រឿងៗ ក៏លួងលោមសុំស្នេហ៍ពីស្ត្រីម្ចាស់ហាងតែមិនបានសម្រេច ក៏ឈានទៅដល់ដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ី យីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចរួមទាំងសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ” វិមានព្រិល ” ស្ថិតតាមអាសយដ្ឋានខាងលើ ខណៈស្រវឹងស្រឿងៗ បុរសម្នាក់នោះបានសុំស្នេហ៍ពីម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម ដើម្បីការពារសិទ្ធិ និងកិត្តិយសរបស់ខ្លួនដែលជាហេតុធ្វើឱ្យបុរសម្នាក់នោះមានភាពអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង ហើយក៏ផ្ទុះហិង្សាជាមួយម្ចាស់ហាងមួយប្រ៉ាវរួចក៏បើករថយន្តចេញបាត់ទៅ។ មួយសន្ទុះក្រោយមក […]
- បង្ក្រាបទីតាំងផលិតបារី BPA ឃាត់ខ្លួនជនជាតិចិន និងវៀតណាមជិត២០នាក់នៅខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ៖ ទីតាំងផលិតបារី BPA ត្រូវ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាបដោយឃាត់ខ្លួនថៅកែជាជនជាតិចិននិងបុគ្គលិកចិននិងវៀតណាមប្រជិត20នាក់។ ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលរបស់លោកសាយ ណូរ៉ាព្រះរាជអាជ្ញាររងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបទីតាំងផលិតបារីមួយក«យីហោ BPA » ធ្វើឡើងកាលពីវេលា រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមព័ត៌មានអោយដឹងថា ទីតាំងផលិតបារី BPA ខាងលើគឺជារបស់ក្រុមហ៊ុនចិន ដោយមានការស្រាវជ្រាវរកឃើញថា គ្មានច្បាប់អនុញ្ញាតទើបកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែក្រុមហ៊ុនចិន និងបុគ្គលិកជាជនជាតិចិននិងវៀតណាមជិត២០នាក់ ព្រមទាំងធ្វើការដកហូតវត្ថុតាងជាច្រើនទៀតដែលស្នាក់នៅធ្វើការងារខុសច្បាប់ ដោយបាននាំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ដោយសារតែទីតាំងនេះត្រូវបានបិទឈប់ឲ្យដំណើរការតទៅទៀតហើយ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា សិប្បកម្មខាងលើនេះគ្មានច្បាប់អនុញ្ញាតនិងផលិតបារីក្លែងក្លាយបង្កការប៉ះពាល់សុខភាពអ្នកប្រើហើយបានដំណើរផលិតរយៈពេលជាង២ឆ្នាំកន្លងមកហើយ ដោយមានកម្មករបម្រើការងារជាង១០០នាក់ ហើយកម្មករទាំងនោះម្នាក់ៗទទួលបានប្រាក់ឈ្នួលជាង១០០ដុល្លារ។ បន្ទាប់ពីស្រាវជ្រាវរកឃើញកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ នៃក្រសួងមហាផ្ទៃរួមនិងសមត្ថកិច្ចមូលដ្ឋាន និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទឈប់ឲ្យដំណើរការតែម្ដង៕ ដោយ ៖ ម៉េង ធា ( សម្រួល ៖ សំអាង)
- លួចបង្កប់ដឹកឈើប្រណិតពីខេត្តស្ទឹងត្រែង ជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់ រថយន្តម៉ាកហាយឡេនដឺពណ៌ខ្មៅ ដឹកឈើពេញ បានក្រឡាប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។ គេសង្ស័យថា តៃកុងរថយន្ត ងងុយ ហើយងោក ទើបធ្លាក់ប្រឡាយ ត្រង់ចំណុចអូរបែកចានឃុំចង្ក្រង់ ស្រុកចិត្តបូរី ខេត្តក្រចេះ។ ករណីនេះ កើតឡើងនៅវេលាម៉ោងជិត៤ទាបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០ មានប្រភពឲ្យដឹងថា អ្នកបើកបររថយន្តដឹកឈើ បើករថយន្តលឿនៗណាស់ដែលងាយនឹងជួបគ្រោះថ្នាក់៕
- រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រក្រុមហ៊ុន Supper App បង្កើតការលក់ផលិតផលកសិកម្មតាមអនឡាញ ដើម្បីលើកកំពស់ផលិតផលកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន គាំទ្រឲ្យក្រុមហ៊ុន Supper App បង្កើតការលក់ផលិតផលកសិកម្មតាម អនឡាញ ដើម្បីលើកកំពស់ផលិតផលកសិកម្ម របស់កម្ពុជា ឲ្យកាន់តែសំបូរបែប។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេល លោក ប៉ាត់ ចំណាន និងសហការីមួយចំនួនទៀត ចូលជួបស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហានេះ។ លោក ប៉ាត់ ចំណាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និង Pass App។ សម្រាប់កម្ម វត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ […]
- រដ្ឋមន្ត្រីមហាផ្ទៃ ហាមដាច់ខាត មិនឲ្យមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មទៅលើអ្នកទោស តាមគ្រប់រូបភាព ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានហាមដាច់ខាត មិនឲ្យមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មទៅលើអ្នកទោស តាមគ្រប់រូបភាព ដើម្បីធានាសិទ្ធិរបស់អ្នកទោស។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទា រុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅព្រឹកថ្ងៃអង្គារនេះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្ដល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូត សេរីភាពស្របតាមនីតិវិធីច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។ សម្តេចក្រឡាហោម បានជំរុញឲ្យមន្ត្រីត្រូវលើកកំពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ និងបន្ដអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញា ទៅដល់អាជ្ញាធរ សាធារណៈ និងមន្ដ្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។ សម្ដេចក្រឡាហោម ស ខេង […]
- កម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញប្រកាសសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។ ការសម្រេចនេះ គឺនៅគ្រាដែល ករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា ពីក្រៅប្រទេស។ ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ សំ វណ្ណា
- សម្តេចតេជោ បង្ហោះរូបភាពក្រុមគ្រួសារ ៣ជំនាន់ ដែលសមាជិកជាង៣០នាក់ តាមរយៈហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះ សម្តេចតេជោ បានបង្ហោះរូបភាពក្រុមគ្រួសារ៣ជំនាន់ ដែលមានមនុស្សជាង៣០នាក់។ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ និងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥ សីហាកន្លងមកបានចៅថតជាមួយចៅ១៩ នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។ ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កំពស់ជាមួយជីតាហើយមើលទៅ៕
- ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ស្នើឱ្យមន្ត្រីទាំងអស់ ត្រូវនៅឱ្យឆ្ងាយ ពីអំពើពុករលួយ ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ស្នើឱ្យមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (ហៅកាត់ គណៈកម្មការទី១០) បានស្នើឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាមួយ ជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល និងមន្ត្រី អាជ្ញាធរខេត្តនិង មន្ទីរពាក់ព័ន្ធ។ ឯកឧត្តមដឹកនាំប្រតិភូ នៃគណៈកម្មការទី១០ដើម្បីចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការការអភិវឌ្ឍមូលដ្ឋាននិងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តជាតិក្អមសំណនៅសាលប្រជុំ ការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងស្រុកលើកដែក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានជម្រាបផងដែរ អំពីបេសកកម្មនៅខេត្តកណ្តាលនាពេលនេះ គឺដើម្បីឈ្វេងយល់ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដែក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ខេត្តនេះ […]
- នាយករដ្ឋន្ត្រីលីបង់ ប្រកាសលាលែងពីតំណែង នាយករដ្ឋន្ត្រីលីបង់ លោក Hassan Diab បានប្រកាសលាលែងពីតំណែង នៃរដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុបធ្វើឲ្យមានមនុស្សស្លាប់ ក្នុងរដ្ឋធានី បេរូត ដែលបង្ករឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ទីក្រុងបេរូត ប្រទេសលីបង់ ត្រូវបានរង្គោះរង្គើ កាលពីសប្តាហ៍មុនដោយការ ផ្ទុះ ដ៏ខ្លាំង បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ១៥៨ នាក់និងរងរបួស ៦.០០០ នាក់ ផ្សេងទៀត៕
- នគរបាលចុះស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ និងបើកបញ្ច្រាសទិស ល្មើសសញ្ញាចរាចរណ៍ជាង៨០០គ្រឿង រយៈពេល០១សប្តាហ៍ ភ្នំពេញ ៖ រយៈពេល០១សប្តាហ៍ចុងក្រោយនេះ នគរបាលរាជធានីភ្នំពេញ បន្តចុះអនុវត្តរឹតបន្តឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក៏បានស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវនិងបើកបរបញ្ច្រាសទិសល្មើស និងសញ្ញាចរាចរណ៍ហាមឃាត់ខុសច្បាប់សរុប៨១៤គ្រឿងដើម្បីយកមកអប់រំនិងផាកពិន័យតាមច្បាប់ ។ ការចុះអនុវត្តរឹតបន្តឹងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការលើកកម្ពស់ឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈនៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។ ជាពិសេសចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយយានយន្តមួយចំនួនឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ លោកវរសេនីយ៍ត្រី អេម សម្បត្តិបូរ៉ាមី នាយផ្នែកគោលដៅនៃការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា មន្ត្រីនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ សហការជាមួយនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានជាប្រចាំ។ ក្នុ ងនោះចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងចូលរួមរៀបចំសណ្តាប់ធ្នាប់តាមមុខផ្ទះ មុខហាង និងទីតាំងបើកអាជីវកម្មផ្សេងទៀតឱ្យមានរបៀបរៀបរយល្អក្នុងករណីដែលមានការអប់រំមិនរាងចាលត្រូវអនុវត្តតាមច្បាប់ ។ មិនតែប៉ុណ្ណោះនគរបាលសណ្តាប់ធ្នាប់នៅតែបន្តចាត់វិធានការម៉ឺងម៉ាត់ចំពោះយានយន្តដែលឈប់-ចត ល្មើសសញ្ញា និងគំនូសចរាចរណ៍សហាមឃាត់ខុសច្បាប់ ដោយស្ទូចរថយានយន្តល្មើសមកស្នការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិន័យតាមច្បាប់ ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ ត្រូវមានស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ដើម្បីនាំមកនូវសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ៕ ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ សំ វណ្ណា
- ការិយាល័យផលិតកម្ម និងបសុព្យាបាល បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯ.ឧ វ៉េង សាខុន បានបញ្ជាក់ថា ដោយពិនិត្យឃើញមានគោ និងក្របីរបស់កសិករ មួយចំនួននៅតាមបណ្តាខេត្ត បាននិងកំពុងប្រឈមនឹងជម្ងឺក្នុងរដូវវស្សាឆ្នាំ២០២០នេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត បាននិងកំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ ដោយសហការ ជមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារការិយាល័យកសិកម្មធនធានធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានភូមិឃុំ។ ទន្ទឹមនឹងនេះ ក្រុមការងារនៃការិយាល័យផលិត កម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត ក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់កសិករប្រើប្រាស់ផងដែរ។
- គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក អំពាវនាវប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃសងចូលឆ្នាំ ក្នុងអំឡុងឱកាសសងថ្ងៃឈប់សម្រាកការងារ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានអំពាវនាវ ដល់សាធារណជនជាអ្នកប្រេីប្រាស់ផ្លូវទាំងអស់ បន្ថែមពីលេីការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជម្ងឺកូវីដ-១៩ សូមមេត្តាយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោករាល់ពេលធ្វេីដំណេីរនៅលេីដងផ្លូវជានិច្ច។ សូមជម្រាបដែរថា បើតាមរបាយការណ៍បូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើកបណ្ដាលឲ្យស្លាប់ចំនួន ៨១៦ នាក់និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់,ខេត្ត កំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕ សំ វណ្ណា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


