ថ្ងៃ សុក្រ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្ដម ឡេង ធនយុទ្ធា ចូលរួមសិក្ខាសាលា ស្ដីពីការត្រួតពិនិត្ពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ភ្នំពេញ៖ ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ​។សិក្ខាសាលានេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែលត្រូវអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដើម្បីចែករំលែកលទ្ធផលបណ្ដោះអាសន្នស្តីការស្រាវជ្រាវអំឡុងពេលពាក់កណ្ដាលអាណត្តិ និងដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍លើកដំបូងរបស់ខ្លួនក្នុងការពង្រឹងការអនុវត្តផែនការមេនេះ។ សិក្ខាសាលានេះ ក៏មានគោលបំណងផ្តល់ឱកាសដល់គណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួមជាមួយស្ថាប័នដឹកនាំការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ស្ថាប័នតាមវិស័យរបស់អាស៊ាន ដែលពាក់ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ និងជនបង្គោលថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ននា និងដៃគូសន្ននាខាងក្រៅផ្សេងៗទៀត មុនកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលការតភ្ជាប់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ ២០២០នេះ។ សូមជម្រាបជូនថា៖ ការតភ្ជាប់អាស៊ានសំដៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័នរូបវន្ត (Physical Connectivity) ការតភ្ជាប់ស្ថាប័ននឹងស្ថាប័ន (Institutional Connectivity) និងការតភ្ជាប់ប្រជាជនននិងប្រជាជន​(People-To-People Connectivity) ក្រោមចក្ខុវិស័យសម្រេចឱ្យបាននូវការតភ្ជាប់អាស៊ានដោយរលូន និងពេញលេញ និងសមាហរណកម្មអាស៊ានសំដៅលើកកម្ពស់ការប្រកួតប្រជែង និងការយល់ ដឹងអំពីសហគមន៍អាស៊ានកាន់តែច្បាស់ និងលើកកម្ពស់សន្តិសុខនយោបាយក្នុងតំបន់ សេដ្ឋកិច្ច […]
  • ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះ គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ការដ្ឋាននេះ សម្រេចសាងសង់បាន ៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែន សុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ មន្ទីរសាធារណៈការក្រុងភ្នំពេញ
  • ទឹកដោះគោស្រស់របស់ខ្មែរ នឹងចាប់ផ្តើមលេចមុខលើទីផ្សារក្នុងស្រុកនាសប្តាហ៍នេះ ភ្នំពេញ ៖ ផលិតទឹកដោះគោស្រស់របស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក Khmer Fresh Milk Co.,Ltd នឹងចាប់ផ្តើមឈានជើងចូលមកចែកចាយផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកហើយ នាសប្តាហ៍នេះ។ «ទឹកដោះគោគិរីសួគ៌» ជាផលិតផលដំបូងបំផុតនៅកម្ពុជា ដែលបានផលិតចេញពីកសិដ្ឋានចិញ្ចឹមគោមួយកន្លែងស្ថិតនៅក្នុងភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែររមណីយដ្ឋានភ្នំតាម៉ៅ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបនាំមកពីប្រទេសអ៊ីស្រាអែល ដែលនឹងចាប់ផ្តើមលេចមុខតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ។   អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ បានបង្ហាញពីការរំពឹងទុកថា ការចែកចាយមានវិសាលភាពប្រកបដោយសក្តានុពល ដែលអាចចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈបច្ចប្បន្នមានក្រុមហ៊ុនហាងនំ មួយចំនួនបានបញ្ជាទិញផលិតផលដែលផលិតចេញពីទឹកដោះគោស្រស់នេះយ៉ាងច្រើន ទុកជាមុនរួចស្រេចហើយ។ ផលិតផលទឹកគោដែលនឹងចេញលក់នាពេលនេះ មានពីរប្រភេទគឺ ទឹកដោះគោសុទ្ធ ដែលមានចំណុះ ៨៣០មិល្លីលីត្រ និងចំណុះ ២លីត្រ និងទឹកដោះគោជូរ ឬយ៉ាអួរ ដោយដំណើរការក្នុងខែសីហា នេះ ប្រហែល ២ពាន់លីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីខែកញ្ញា ខាងមុខអាចកើនដល់៤ ឬ ៥ពាន់លីត្រក្នុងមួយថ្ងៃ។ ចំណែកនៅក្នុងខែវិច្ឆិកា ខាងមុខ អាចបង្កើនការផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ៕ សំអាង
  • យុទ្ធនាការបិទទីសត្តឃាតសុនខនៅកម្ពុជាបានចាប់ផ្ដើមជាបណ្តើរៗហើយ កន្លែងសម្លាប់ឆ្កែមួយ នៅខេត្តកំពង់ធំ ត្រូវបានចុះបិទជាស្ថាពរ និងបានសង្គ្រោះសត្វឆ្កែ១៥ក្បាល ដែលគេបម្រុងនឹងសម្លាប់។ នេះជាយុទ្ធនាការបិទទីសត្តឃាតឆ្កែ (កន្លែងសម្លាប់ឆ្កែសាច់លក់) នៅកម្ពុជា ដែលត្រូវបានចាប់ផ្ដើមបិទបណ្ដើរៗហើយ។ ការបិទដោយជោគជ័យនៃទីសត្តឃាតនៅខេត្តកំពង់ធំនេះជាទីតាំងទី២​ហើយ បន្ទាប់ពីអង្គការ ហ្វ័រផរបានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ២០១៩កន្លងទៅ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ​ហ្វ័រផរ បានអោយដឹងថា ការបិទនេះបានកើតឡើងបន្ទាប់ពីមានការ​ហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀមរាប ព្រោះថាសត្វឆ្កែប្រមាណ ៣ លានក្បាលដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹម ដែលត្រូវបានគេលួច និងយកទៅសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ អង្គការ FOUR PAWS កំពុងអំពាវនាវ ឱ្យមានការហាមឃាត់ ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែ និងឆ្មាយ៉ាងសាហាវនៅទូទាំងប្រទេស​កម្ពុជា និងនៅអាស៊ីអាគ្នេយ៍ដោយសារការគំរាមកំហែងដល់សុខុមាលភាពសត្វនិងសុខភាពសាធារណៈ។ ចំពោះទីសត្តឃាតដែលទើបតែបិទទ្វារនេះ ត្រូវបានរាយការណ៍ថា បានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាប និងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់ ។ ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាប និងភ្នំពេញ ការបិទទីសត្តឃាតនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបរិភោគសាច់ឆ្កែនៅកម្ពុជា ។ ក្នុងកំឡុងពេលបិទទីសត្តឃាតនេះ អង្គការហ្វ័រផរ បានជួយសង្គ្រោះសត្វឆ្កែទាំង១៥ក្បាលនៅនឹងកន្លែងនិងបានដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ខ្លួនគឺអង្គការសង្គ្រោះសត្វកម្ពុជា។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជាក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែហើយលោកស្រី មានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងនេះត្រូវបាន​បិទ។ សកម្មភាពនេះ មិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺនក្បាលទៀតដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ៕ អ៊ិច […]
  • ក្រុមជំនាញសុនខហិតមីនអន្តរជាតិ ពិភាក្សាលទ្ធភាពទិញ កូនសុនខពីស៊ីម៉ាក់ទៅហ្វឹកហ្វឺន និងដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុប មេក្រុមជំនាញសុនខហិតមីនអន្តរជាតិ និងប្រធានអង្គការអាប៉ូប៉ូ បានពិភាក្សាលទ្ធភាពជាមួយស៊ីម៉ាក់ ទិញកូនសុនខពីស៊ីម៉ាក់ទៅហ្វឹកហ្វឺន និង​ដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុបវិញម្តង។   មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ដែលធ្លាប់តែ ទិញសុនខហិតមីន សម្រាប់ជួយប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា ឥលូវនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចបង្កាត់ពូជ និងបង្វឹកហាត់សុនខហិត មីនដោយខ្លួនឯង។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ សីហានេះ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបមេក្រុមជំនាញសុនខហិតមីនអន្តរជាតិ និងប្រធានអង្គការAPOPO ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពទិញកូនសុនខពីអង្គភាពស៊ីម៉ាក់ទៅហ្វឹកហ្វឺននិងដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុបវិញម្តង។ អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា អាចចាប់ផ្តើមភ្លាមបាន ព្រោះមានបំរុងថវិកាជាស្រេចហើយ។ នេះជាមោទនភាព ខែ្មរអាចធ្វើបាន។ ឯ.ឧ ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីមោទនភាពរបស់ស៊ីម៉ាក់ ក្នុងការបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី៣ ម៉ឺនទៅ ៥ ម៉ឺនដុល្លារក្នុង១ក្បាល។ សូមរម្លឹកថា ជំនាញសុនខហិតមីនត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ ២០០២។ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ […]
  • រាជរដ្ឋាភិបាល សម្រេចឲ្យសិស្សសាលារដ្ឋថ្នាក់ទី០៩ និងថ្នាក់ទី១២ ចូលរៀនឡើងវិញនៅខែក្រោយ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំលុងខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១០ សីហានេះ។ តាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ បន្ថែមថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្នាក់ជាតិ នឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានបញ្ជាក់ថាការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុង ទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ ២០២០ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្ស ថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្ដីណែនាំតាមក្រោយ»៕ សំ វណ្ណា
  • សាលាជនអាចបើកឲ្យសិស្សចូលរៀនក្នុងដំណាក់កាលទី២ នៅខែកញ្ញា និងការប្រលងបាក់ឌុបនៅខែធ្នូ ចុងឆ្នាំនេះ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១០ ខែសីហា នេះ បានជូនដំណឹងថា យោងតាមការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ បានជូនដំណឹងដល់គ្រឹះស្ថានសិក្សាសាធារណៈឲ្យចូលរៀនក្នុងដំណាក់កាលទី ២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សាក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះក្នុងទ្រង់ទ្រាយតូចត្រឹម ១៥នាក់ក្នុងមួយថ្នាក់ ដោយគោរពតាមវិធានការអនាម័យនៃក្រសួងសុខាភិបាល។   ក្រសួងបានបន្ថែមថា ជាមួយគ្នានេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ចុងឆ្នាំ ២០២០ ខាងមុខនេះ។   សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម ៖
  • បន្តធ្វើតេស្តមនុស្ស ៩នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយស្ត្រីកម្លាំងមួកខៀវម្នាក់មានជំងឺកូវីដ-១៩ ភ្នំពេញ ៖ ស្ត្រីកម្លាំងមួកខៀវកម្ពុជាម្នាក់ ក្នុងចំណោម៨០នាក់ដែលត្រឡប់មកពីប្រទេសម៉ាលី មានអសយដ្ឋានរស់នៅក្នុងសង្កាត់សិត្បូ ខេត្តកណ្តាល បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៨ ខែសីហា បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គួច ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។   គួរបញ្ជាក់ថា បន្ទាប់ពីបានរកឃើញថា ស្ត្រីរូបនេះមានផ្ទុកជំងឺកូវីដ-១៩ លោកមេឃុំសិត្បូ បានផ្ញើរបាយការណ៍ទៅអភិបាលក្រុងតាខ្មៅ ដោយបញ្ជាក់ថា ស្ត្រីជាកងទ័ពមួកខៀវដែលមានផ្ទុកកូវីដ-១៩ ខាងលើ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ កាលពីថ្ងៃទី៣០ ខែកក្កដា ហើយពេលមកដល់ផ្ទះ ស្ត្រីខាងលើបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ ក្នុងនោះសមាជិកគ្រួសាររបស់ស្ត្រីខាងលើចំនួន ៩នាក់ ត្រូវបានធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័ររួចរាល់ហើយ កាលពីថ្ងៃទី៩ ខែសីហា ៕ សំអាង
  • អាជ្ញាធរខេត្តសៀមរាប កំពុងមមាញឹកតុបតែងលម្អស្ទឹងសៀមរាប ដើម្បីទាក់ទាញទេសចរ ក្នុងថ្ងៃឈប់សំរាកសងចូលឆ្នាំខាងមុខនេះ សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កម្មវិធីរួមមាន៖ ១.កម្មវិធី​សាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ។ ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយអនុវត្ត សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេល​ឈប់​សម្រាក​៕ ប្រភពីរដ្ឋបាលខេត្តសៀមរាប សំ […]
  • ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី១០ ខែសីហា នេះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
  • អត្រាប្តូរប្រាក់គោលនៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៧,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនឹងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៧,០០រៀល ; ១អឺរ៉ូ ស្មើ ៤ ៨៥៥,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៧៩,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៥០,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៧៨,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥១៣,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៩១,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០០១,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៩២,០០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៦,៥០រៀល ; ១បាតថៃ […]
  • រដ្ឋបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋចូលរួមជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការកៀរគរថវិកាសម្រាប់​ជួយកិច្ចការមនុស្សធម៌ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។ អាជ្ញាធរខេត្តសៀមរាបឲ្យដឹងថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងសាខាកាក​បាទក្រហមកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហម ក្នុងការកៀរគរថវិកា សម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ ដោយកម្មវិធីជិះកង់មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ១៦ ១៨ ២១ សីហា ឆ្នាំ២០២០ ។ ជាមួយនឹងកម្មវិធីខាងលើនេះ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមកម្មវិធីជិះកង់អាចទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាប ទល់មុខមន្ទីរគណបក្សខេត្ ត(វេទិកាអុំទូក) ក្រុមហ៊ុន Cambodia Cycling ហាងលក់កង់ អាំង គឹមសាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨៧ ៧៧១ ៧០០ ០៨៥/៧៦៩ ៤៤៥៕  
  • អគ្គនាយកដ្ឋានកសិកម្ម ច្រាលចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ថាអង្ករនាំចេញទៅអឺរ៉ុបធ្លាក់ចុះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលម៉ិញ បានបដិសេធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ថាអង្ករ នាំចេញទៅកាន់ទីផ្សារអឺរ៉ុបធ្លាក់ចុះគំហុក ដោយសារការយកពន្ធ១០០ ភាគរយពីសំណាក់អឺរ៉ុប។ អគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបគឺមានតែកើន មិនបានថមថយនោះទេ ទោះបីកម្ពុជត្រូវបង់ពន្ធ១០០ភាគរយក៏ដោយ។ រយៈពេល៧ខែ ឆ្នាំ ២០២០នេះ កម្ពុជា បាននាំអង្ករចេញទៅទីផ្សារអឺរ៉ុបមានកំណើន ៣៧,៧០ភាគរយគឺសម្រេចបានជាង១៤ម៉ឺនតោន កើនលើសឆ្នាំ២០១៩ ជាង៤ម៉ឺនតោន៕ សំ វណ្ណា  
  • សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២​នាក់ ករណីលួចម៉ូតូ ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១ បានទុកម៉ូតូម៉ាកហុងដា​សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយពុំបានចាក់សោកម៉ូតូទេ រួចក៏ចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់។ ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។ […]
  • កំពស់ទឹកនៅអាងតាម៉ុក ឡើងដល់ជិតកំរិតប្រកាសអាសន្ន ស្ថានភាពទឹក នៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមាន​ជ័យ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩០ម៉ែត្រ ធៀបនិងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ កើនឡេីង ០,០៧ម៉ែត្រ ។ កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ កម្ពស់ទឹកប្រកាស​អាសន្ន ៤,២០ម៉ែត្រ ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)