ព័ត៌មានថ្មី
- ប្រាសាទបាយក្អែក នឹងរៀបចំឱ្យក្លាយជាសារមន្ទីរលម្ហ ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទ អង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លង កាត់ទៅហួសមកហួស។ បច្ចុប្បន្នប្រាសាទនេះមានស្ថាន ភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមី តារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនា ញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងក្នុងស.វ.ទី ១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់ នៅមុនមានប្រាសាទក៏ថាបាន។ ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទ បាយក្អែកមនៅថ្ងៃទី០៣ ខែសីហា កន្លងមកនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំ នាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលម្ហដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។ ក្រុមការ ងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាក កាយ និងការរៀបចំពិធីផ្សេងៗផង៕
- មានវីដេអូរ៖ កូរ៉េគ្រោងនឹងជួយប្រព័ន្ធធារាសាស្គ្រដើម្បីកាត់បន្ថយទឹកជំនន់និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើនផល ក្នុងខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២០)៖គណៈប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងកិច្ចពិភាក្សាលើការអនុវត្តន៍ការងារដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយសារគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅដើមឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យដោយមានគ្រោះរាំងស្ងួតត្រូវបានអូសបន្លាយមានស្រុក.ក្រុងមួយចំនួនបានប៉ះពាល់ស្រូវនិងខូចខាតប្រមាណជាង៧.០០០ហិតា រដ្ឋបាលខេត្តនិងមន្ទីរជំនាញកំពុង យកចិត្តទុកដាក់នឹងរកដំណោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហាគ្មានទឹកបូមបញ្ចូលស្រែ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះម្ចាស់គម្រោង(កូរ៉េ)ដែលបានគ្រោងជួយប្រព័ន្ធធារាសាស្គ្រក្នុងខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយទឹកជំនន់និងសម្រាប់ ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានប្រើប្រាស់ និងបង្កបង្កើនផលនិងផ្តល់ ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ។ ចំណែក អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ឯកឧត្តមអ៊ឹម សិទ្ធីរ៉ា បានមានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងដើម្បីជាការគ្រោងទុកនៅពេលដែលគម្រោងកសាងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យនេះត្រូវអនុវត្ត។ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យទទួលបានគម្រោងកសាងប្រព័ន្ធធារាសាស្គ្រដែលជាគម្រោង(កូរ៉េ)តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីកសាងប្រព័ន្ធធារាសាស្គ្រជាគម្រោងកាត់បន្ថយទឹកជំនន់ និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើនផល៕ ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
- ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អបអរសាទរទិវាអាស៊ាន លេីកទី៥៣ ឆ្នាំ សារអបអរសាទរ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងទិវាអាស៊ាន ថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០។
- សម្តេចតេជោ: កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើហ្វេសប៊ុកផេក នៅព្រឹកនេះថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយ ចំនួនធំនៅខេត្តស្វាយ រៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្ត ស្វាយរៀង ក៏ដូចជាក្រុងបាវិតទាំងមូល គឺនៅដំណើរការជាធម្មតា។ ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕
- អត្រាប្តូរប្រាក់គោលនៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៣,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនឹងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៥,០០រៀល ; ១អឺរ៉ូ ស្មើ ៤ ៨៨៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៤០៩,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៧៨,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៩២,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥២២,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៩២,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០០៧,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៨៩៩,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៧,៥០រៀល ; ១បាតថៃ […]
- ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី៧ ខែសីហានេះ ! ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នេះ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
- វិទ្យាស្ថានស្រាជ្រាវ ដាំដុះ នៃខេត្តសានហ្ស៊ី មានបំណងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ បានជួប ពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើការដាំដុះរុក្ខជាតិឱសថ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ទស្សនៈកិច្ចនេះ ជាចំណែកមួយក្នុងការត្រួសត្រាយ បើកផ្លូវឲ្យប្រទេសទាំង ពីរឈានទៅធ្វើពាណិជ្ជកម្មដោយសេរីក្នុងពេលឆាប់ៗខាង មុខ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូអំពីទំហំនៃការនាំចេញកសិផលកម្ពុជានាពេលកន្លងមកដូចជាអង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយ ចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុខទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងសហការជាមួយរដ្ឋបាលគយចិន រៀបចំពិធីសារ ដើម្បីឈានទៅធ្វើការនាំចេញទៅ កាន់ទីផ្សារចិននាពេលអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះបំណងវិនិយោគបង្កើត វិទ្យា ស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល។ […]
- ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលបានទៅដល់រដ្ឋសភាហើយ ភ្នំពេញ ៖ សេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លើកយកពិនិត្យ និងអនុម័តប្រគល់ជូនគណៈកម្មការទី២ គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សហការជាមួយគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ នៃរដ្ឋសភា ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីរៀបចំដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាអនុម័ត ដើម្បីទុកជាច្បាប់សម្រាប់គ្រប់គ្រងល្បែងស៊ីសងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បាន បញ្ជាក់ជូនក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នេះថា សេចក្តីសម្រេចរបស់សម្តេច នាយករដ្ឋមន្ត្រី បានប្រកាសហើយថា កន្លែងល្បែងស៊ីសងកាស៊ីណូនៅក្នុងទី ក្រុងភ្នំពេញមិនអនុញ្ញាតទេ គឺអនុញ្ញាតឱ្យមានតែនៅក្រៅចម្ងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ប៉ុន្តែដូចករណី កាស៊ីណូណាហ្គានៅកើតមាននៅក្នុងក្រុងភ្នំពេញ ដោយសារតែកន្លងមកយើងមិនទាន់មាន ច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មផង ជាពិសេសដោយសារតែពីជំនាន់មុនប្រទេស យើងមិនទាន់រៀបរយ កង្វល់តែពីរឿងគណបក្សនេះ គណបក្សនោះ ដូចយើងដឹងស្រាប់ហើយ អីចឹងហើយបានជាការធ្វើកុងត្រាអីទៅ […]
- កេសរកូលព្រៃភ្នំពេញ បង្អូចសម្រស់ដ៏ស្រស់ស្អាត “កេសរកូលព្រៃភ្នំពេញ” ឬ “ផ្កាបាយដំណើបដី” គឺជាប្រភេទកេសរកូលព្រៃមួយប្រភេទ មានឈ្មោះវិទ្យា សាស្រ្តថា “Eulophia graminea” មានប្រភពកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ និងដុះលូតលាស់នៅលើដីតាមតំបន់វាលទំនាប ជើងភ្នំ និងក្នុងព្រៃស្រោង។ កេសរកូលប្រភេទនេះមានផ្កាដុះចេញជាជួរត្រង់ឡើងទៅលើ ពណ៌ត្របែកព្រៃលាយស និងព័ទ្ធជុំវិញដោយត្របកស្លឹកពណ៌បៃតងខ្ចីឆ្នូតស្វាយ ហើយជាទូទៅ ចេញផ្កានៅអំឡុងខែតុលា។ បច្ចុប្បន្ន កេសរកូលនេះបាន នឹងកំពុងមានវត្តមាននៅក្នុងដីដីឡូត៍មួយចំនួនក្នុងរាជធានី ភ្នំពេញ៕ ក្រសួងបរិស្ថាន
- ដំណឹងល្អ! ថ្ងៃនេះអ្នកជម្ងឺកូវីដ-១៩ ចំនួន៤នាក់បានជាសះ ស្បើយ និងគ្មានអ្នកឆ្លងវីរុសថ្មីនោះទេ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែសីហានេះឲ្យដឹងថា បុរសជនជាតិខ្មែរចំនួន០៤ នាក់ ដែលជាអ្នកធ្វើដំណើរ មកពីប្រទេសរុស្ស៊ី បានជាសះ ស្បើយ ពីជំងឺកូវីដ-១៩។ សេចក្តីប្រកាសរបស់ក្រសួង ក៏បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះមិនមានអ្នកឆ្លងវីរុសថ្មីនោះឡើយ ។ គិតមកដល់ពេលនេះ ចំនួនអ្នកជាសះស្បើយ បានកើនដល់ ២១៤នាក់ ស្មើនឹង៨៨,០៧ ភាគរយ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ២៥៣នាក់៕ វណ្ណា
- ស៊ីម៉ាក់ យកសំណល់ជាតិផ្ទុះចេញពីស្រែប្រជាពលរដ្ឋ បើតាមFacebook page ឯកឧត្តម ហេង រតនា អគ្គ នាយកស៊ីម៉ាក់ឲ្យដឹងថា ពិតជាសំណាងជីវិតមនុស្សមែន ធ្វេីស្រែភ្ជួររាស់ជាច្រេីនឆ្នាំលេីគ្រាប់មិនទាន់ផ្ទុះ តែពេលនេះមានការភ្ញាក់ផ្អេីលនិងភ័យព្រលឹងចុងសក់។ កំលាំងជំនាញសុីម៉ាក់បានបញ្ចប់ការភ័យ ខ្លាចគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពីដីស្រែនេះ។ សូមបន្តខិតខំដាំដុះបង្កបង្កេីនផលកសាងជីវភាពគ្រួសារដោយសុខសាន្តតរៀងទៅ ។
- ក្រសួងសុខាភិបាល ក្រេីនរំលឹកប្រជាពលរដ្ឋ បន្តការការពារការចម្លងវីរុសកូវីដ-១៩ នាឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ និងក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តការការពារការចម្លងវីរុសកូវីដ-១៩ កុំឲ្យឆ្លងមកបុគ្គល មកក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៌ តាមរយ: ការអនុវត្តវិធានការសាមញ្ញៗ តាមការណែនាំរបសើក្រសួងសុខាភិបាល ព្រមទាំងត្រូវចេះការពារការចម្លង ជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីក គ្រុនឈាម គ្រុន ចាញ់ ជាដេីម។ ការធ្វេីដំណេីរទៅទីណា កន្លែងណា ពេលណា ត្រូវតែពាក់ម៉ាស់ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលេីស ពីមួយម៉ែត្រកន្លះឡេីង ដេីម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។ លោកលោកជំទាវ អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកពលរដ្ឋ ត្រូវលុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រេីថ្នាំលាបដៃជេីងការពារមូសខាំ(Repellent) ប្រេីសម្លៀកបំពាក់វែងៗជិតដៃជេីង ដាក់អាបែតក្នុងពាង ឫអាងទឹក អនាម័យបរិដ្ឋានជុំវិញផ្ទះកុំឲ្យមានទឹកដក់ និងព្រៃស្តុកជាដេីម ដេីម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀតដែលបង្កឡេីងដោយសារមូសខាំ។ សូមជូនពរបងប្អូនមានសុខភាពល្អ ចៀសផុតនូវជំងឺដង្កាត់ ពិសេសកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៌ និងកុំឲ្យមូសខាំ នាំឲ្យមានជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត៕ សំ វណ្ណា
- រាជរដ្ឋាភិបាលឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។ ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា ៖ ១៖ ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់សាមីជន ឬគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន។ ២៖ ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភ ឱ្យបានដល់សាមីជន ម្នាក់ៗគ្រប់ចំនួន និងទាន់ពេលវេលា។ ៣៖ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយុទ្ធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន […]
- រដ្ឋាភិបាលណែនាំឲ្យកាត់បន្ថយការនាំចូលចំណីសត្វ ដើម្បីលើកស្ទួយការផលិតក្នុងស្រុក ភ្នំពេញ ៖ ឯ.ឧ. វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា នាំចូលចំណីសត្វស្ទើរតែជិត ៥០ភាគរយ ខណៈការផលិតក្នុងស្រុកនៅតែមានតម្លៃថ្លៃខ្ពស់។ ឯ.ឧ. បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំតុមូលស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមទាំងវិស័យឯកជន។ យោងតាមឯ.ឧ. វេង សាខុន ប្រទេសកម្ពុជានាំចូលទាំងចំណីសត្វ និងផលិតផលពាក់ព័ន្ធនឹងការចិញ្ចឹមសត្វ មានតម្លៃចន្លោះពី ២៥០លានដុល្លារទៅ ៣០០ លានដុល្លារក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ១៧ កំពុងវិនិយោគលើចំណីសត្វនៅក្នុងប្រទេស។ សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែកក្កដា ក៏បានស្នើឱ្យវិនិយោគិនក្នុងស្រុក វិនិយោគលើរោងចក្រកែច្នៃចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូល ដោយរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តមួយចំនួនសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគលើវិស័យនេះ ៕
- គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រេចបាន៥% ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២១ខែបន្ទាប់ បន្ទាយមានជ័យ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេក ទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់។ បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍន ភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។ សូមបញ្ជក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥. ២៥០.១៦៨បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


