ថ្ងៃ សុក្រ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបាន៣៦,៤% ហើយ ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់ គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងកោត សរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។ សូមជម្រាបជូនថា៖ ផ្លូវជាតិលេខ១០នេះតភ្ជាប់ខេត្តបាត់ដំ បង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការ ជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕ ក្រសួងសាធារណៈការ សំ វណ្ណា
  • មន្ត្រីជំនាញសាខា(ក.ប.ប)ចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅផ្សារសាមគ្គីក្រុងក្រចេះជាពិសេសពិនិត្យលើអំបិលអីយ៉ូតនិងអាហារូបត្ថម្ភសំរាប់ទារក (ខេត្តក្រចេះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០)៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តក្រចេះ បាននិយាយថា ក្រោយពីការចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់ ចរាចរណ៍ទំនិញខូចគុណភាព ពេញមួយព្រឹក នៅផ្សារសាមគ្គីក្រុងក្រចេះ នៅថ្ងៃទី៦ខែសីហានេះ មន្ត្រីជំនាញពុំបានរកឃើញមុខទំនិញណាមួយដែលខូចគុណភាពនោះទេ។ ការចុះស្រាវជ្រាវនៅថ្ងៃនេះ ត្រូវបានមន្ត្រីជំនាញអះអាងថា គឺក្រុមមន្ត្រីជំនាញ បានពិនិត្យដោយផ្តោតសំខាន់ទៅលើអំបិលអ៊ីយ៉ូតនិងអាហារូបត្ថម្ភសំរាប់ទារក។ លោក លាង បូរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តក្រចេះ បាននិយាយថា ការចុះស្រាវជ្រាវ ទប់ស្កាត់ ការចរាចរណ៍គ្រឿងឧបភោគ បរិភោគ ដែលមានសារធាតុគីមីហាមឃាត់ ទំនិញខូចគុណភាព ពិសេសលើអំបិលអ៊ីយ៉ូត និងអាហាររូបត្ថម្ភសំរាប់ទារក ក្រុមមន្ត្រីជំនាញ បានសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីផងដែរ។ ជាមួយនិងការស្រាវជ្រាវនោះ ត្រូវបានលោក លាង បូរ៉ា និយាយថា គឺក្រុមមន្ត្រិជំនាញ ពុំបានពិនិត្យរកឃើញមុខទំនិញណាមួយដែលខូចគុណភាពឬហួសការបរិច្ឆេទនោះទេ។ លោកបានបន្តថា ជាមួយគ្នានោះក្រុមមន្ត្រីជំនាញ បានធ្វើតេស្តលើអំបិលអ៊ីយ៉ូតជាច្រើនកញ្ចប់ ហើយឃើញថា កំហាប់អីយ៉ូតនៅក្នុងអំបិល ស្លាកសញ្ញាភ្នំពេញ គឺមានកំហាប់អ៊ីយ៉ូត២១.៩ ដោយឡែកអំបិលគ្រួស និងអំបិលច្រកថង់ គឺមានកំហាប់អីយ៉ូតតិចតួចបំផុត។ លោកថា កំហាប់អីយ៉ូតនៅក្នុងអំបិល គឺមានសារៈសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយ […]
  • ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្តឆមាសទី១និងលើកទិសដៅការងារសម្រាប់ឆមាសទី២ (ខេត្តស្ទឹងត្រែង, នៅថ្ងទី៦ ខែសីហា ឆ្នាំ២០២០): ការអនុវត្តការងារផ្គត់ផ្គង់ទឹក ស្អាត និងការលើកកម្ពស់អនាម័យជនបទឲ្យស្របតាមផែនការប្រចាំឆ្នាំ និងផែនសកម្មភាពថ្នាក់ខេត្ត ( PAP )ឲ្យបានល្អប្រសើរ មានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែងនាពេលនេះ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត ស្ទឹងត្រែងក្នុងកិច្ច ប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ដោយមានសមាសភាពចូលរួមពីលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និង មន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូប ។ មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំ លោក ព្រំ ចាន់ថា បានបញ្ជាក់ ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពរបស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ព្រមជាមួយគ្នានេះដែល ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតសុខភាពអនាម័យជនបទ៦ ខែសម្រាប់ឆមាសទី១ឆ្នាំ២០២០និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀងគរការចូលរួមរបស់អង្គការ មិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-19។ ឯកឧត្តម ដួង ពៅ គូសបញ្ជាក់បន្ថែមថាកិច្ចប្រជុំនេះក៏ជាសូចនាករ […]
  • មានវីដេអូរ៖ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់និងបើកឲ្យរថយន្តដឹកទំនិញបណ្ដោះអាសន្នមុនកសាងរចនាសម្ព័ន្ធផ្លូវថ្នល់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០)៖ ប្រសាសន៍ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថាៈលោកអញ្ជើញមក ពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចំរើនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យឺតប្រហែល២% ។ ឯកឧត្តម ទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថាឯកឧត្តមមិនអាចរង់ចាំរយៈ ពេលសាងសង់២១ខែបានទេ យើងរកនីតិវិធីបើកច្រកស្ទឹងបត់ បណ្ដោះអាសន្នមុនគំរោង ដូច្នេះក្រសួងសាធារណៈការនិងដឹក ជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៍រថយន្តដឹកទំនិញទៅមករវាងប្រទេសទាំង២, ប៉ុន្តែចំពោះឯកសារគឺត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។   ឯកឧត្តមស៊ុន ចាន់ថុលបញ្ជាក់បន្ថែមថាៈ ឯកឧត្តមមិនរង់ចាំការសាងសង់ របស់ ក្រុមហ៊ុនCMដែល មានរយៈពេល២១ខែនោះទេ។ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវធ្វើយ៉ាងណាឲ្យមានស្តង់ ដារ ជាប់បានយូរ៕   ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
  • រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យសិក្សា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ដោយក្នុងនោះកិច្ចប្រជុំបានអនុម័ត ទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ដល់គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ ទាំងបីដែលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចទទួលយកមក និពិត្យសិក្សានោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ។ ២-សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ សំ វណ្ណា
  • អភិបាលរាជធានីភ្នំពេញ ណែនាំដល់មន្ទីរជំនាញ ត្រូវលុប បំបាត់កន្លែងលក់ហ្គាស អាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរជំនាញ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ អោយអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរ ខណ្ឌទំាង១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថា អាជីវកម្មនេះ គ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាស ទាំងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យ គ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។ ឯកឧត្តម បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានកន្លែងលក់ហ្គាសខ្លះ មានទំាងផលិតហ្គាសថែមទៀត។ កិច្ចការងារនេះ គឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្កអោយមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ ដែលទាមទាត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់។ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាហ្គាស ឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេស ជាបញ្ហាប្រឈម […]
  • អភិបាលរាជធានីភ្នំពេញណែនាំឲ្យ ម្ចាស់បូរី និងសមត្ថកិច្ច ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យម្ចាស់ បូរីនិងសមត្ថកិច្ច ត្រូវពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ អោយកាន់តែប្រសើរថែមទៀត។ នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការគ្រប់ គ្រងបូរី នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែសីហា នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហការ រវាង ម្ចាស់បូរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍ អោយគ្នាទៅវិញទៅមក នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ ជួយដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានសំណង់បូរី ជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញ ការកើតឡើងនូវបទល្មើស មួយចំនួន ដែលទាមទារឲ្យភាគីទំាង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបូរី។   តាមការវាយតម្លៃ ក្នុងកិច្ចកិច្ចពិភាក្សា ក៏បានណែនាំដល់ម្ចាស់បូរីត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខបន្ថែមទៀត លើបញ្ហាការត្រៀមបង្ការពន្លត់អគ្គិភ័យ ការបំពាក់កាំម៉ារ៉ាសុវត្ថិភាព ត្រូវមានប្រព័ន្ធទូរសព្ទ ទាន់ហេតុការណ៍ ២៤ ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវការគ្រប់ គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ […]
  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំ ឆមាសទី១ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ ២០២០។ សម្ដេចក្រឡា ហោម ស ខេង មាន ប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាការប្រជុំឆមាសទី១ របស់គណៈកម្មា ធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើសេចក្តីរាយ ការណ៍អំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរយៈ ពេល ៦ខែដើមឆ្នាំ ២០២០។ សម្តេចក្រឡា ហោម បានបន្តថា យើងនឹងពិនិត្យពិភាក្សាលើចំណុចខ្វះខាត ដែលត្រូវកែលម្អ និងពង្រឹងបន្ថែម ដើម្បីអោយកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ តាមរបាយការណ៍សង្ខេបសម្រាប់កិច្ចប្រជុំឆមាសទី១ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា សកម្មភាពលទ្ធផល និងភាពប្រឈម និងទិសដៅ ដែលគណៈកម្មាធិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រឹងប្រែងអនុវត្តកន្លង មក មានដូចខាង ក្រោម៖ […]
  • រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២.០០០ម៉ាស់ ពីជំនួយរបស់ប្រជាជនខេត្តយូណាន តាមរយៈការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាបត្រូវបានធ្វើពិធីប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និង ម៉ាស់ចំនួន ២២.០០០ម៉ាស់ជូនដល់រដ្ឋបាលខេត្តក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង ឯកឧត្តម LIU ZHI JIE ប្រធានការិយា ល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប។ លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គ នាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លង មកអាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាប នាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុននិងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ ២០២៣។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្តែងនូវអំណរ គុណចំពោះ ប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២ គ្រឿង រួមទាំងម៉ាស់ ២២.០០០ […]
  • សម្ដេចតេជោ ក្រើនរំឭកប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ សម្តេចតេជោ ហ៊ុន សែនមនាយករដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់​ ដោយសារមួយរយៈចុងក្រោយនេះ​មានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ​ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រេីនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ ។   ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក​ និងឧតុនិយម។   ទន្ទឹមនឹងនេះដែរ​ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយេីងពុំមានអ្នកស្លាប់ក៏ដោយ​ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់​ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19​ ទាំងអស់គ្នា៕    
  • មន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ធ្វើសកម្មភាពប្រើអាំងវែទ័រឆក់ត្រី២ប្រភេទ ក្នុងភូមិសាស្ត្រភូមិសេះស្លាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖មនុស្ស២នាក់រួមនឹងវត្ថុតាង ឧបករណ៍ឆក់ត្រីត្រជាក់ និងក្តៅចំនួន២គ្រឿង ត្រូវបានមន្ត្រីជំនាញ រដ្ឋបាលជលផលចាប់ឃាត់ និងរឹបអូសខណៈពួកគាត់កំពុងធ្វើសកម្មភាពឆក់ត្រី នៅរំលងអាធ្រាតុ ឈានចូលថ្ងៃទី៥ខែសីហា ឆ្នាំ២០២០នៅចំណុចកោះសត្វ ក្នុងភូមិសេះស្លាប់ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍។ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងផល បាននិយាយអោយដឹងថា កម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានចុះត្រួតពិនិត្យបទល្មើសនេសាទ ក៍បានប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចខាងលើនេះក៏បានធ្វើការប្រដេញតាមចាប់ឃាត់ខ្លួនបានភ្លាមៗ។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៍បានធ្វើការឃាត់ខ្លួនបានជនសង្សយ័២នាក់រួមនិងវត្ថុតាងឆក់ត្រីមានអាំងវែទរ័ ចំនួន២គ្រឿង ១គ្រឿជាប្រភេទឆក់ត្រជាក់ ១គ្រឿងទៀតជាប្រភេទឆក់ក្តៅ ជាមួយគ្នានេះបានដកហូត អាគុយ៧០អាំពែរ១គ្រឿងដងឆក់១គូ កន្ត្រកដងត្រី១ រួមនិងមធ្យោបាយធ្វើសកម្មភាពកាណូតស្មាច់ភ្ជាប់ជាមួយម៉ាស៊ីនឡាន១គ្រឿងផងដែរ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ ម្នាក់ ឈ្មោះ មឿងវុទ្ធី ប្រុសអាយុ ២៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ តៃ សុភី ប្រុសអាយុ ១៦ឆ្នាំ អ្នកទាំងពីរ រស់នៅក្នុងភូមិថ្នល់ឈើទាល ឃុំ ផ្លូវទូក ស្រុកកំពង់លែង ។ ជនសង្សយ័ទាំង២នាក់រួមនិងវត្ថុតាងនេះ ត្រូវបានបញ្ជូនមកខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕ ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល […]
  • មានវីដេអូរ៖​ ថវិកាជាង៩លានរៀល ត្រូវបានប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ឧបត្ថម្ភជូន លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិន (ខេត្តប៉ៃលិន,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់បានដឹកនាំក្រុមការងារមូលនិធិ ជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តចំនួន ៩១នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែសីហា ឆ្នាំ២០២០ នៅបីទីតាំងផ្សេងគ្នា ក្នុងបរិវេណការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ បាននាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សា សុខភាពឲ្យបានល្អគ្រប់គ្នា។លោកជំទាវប្រធាន បានមានប្រសាសន៍បន្តថា៖ ក្រៅពីមូលនិធិនេះឯកឧត្តម អ៊ី ឈាន […]
  • សមត្ថកិច្ចឃុំរលាំងចកសហការបង្ក្រាបក្រុមញៀនល្បែងអាប៉ោង៦នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ក្រុមអ្នកញៀនល្បែង ស្រី ប្រុសចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលឃុំ ស្រុក ខេត្តសហការបង្ក្រាបខណៈដែលពួកគេកំពុងចំតិតគូថអ៊ុត ហើយកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្តង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២ ០នៅក្នុងភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា កម្លាំងព្រហ្មទណ្ឌកំរិតស្រាលខេត្ដ សហការជាមួយអធិការ ដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្រ្កាបអ្នកញៀនល្បែងស៊ីសង(អាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ជួប ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នគរបាលបញ្ជាក់ថានៅក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៦ នាក់ ជាអ្នកលេង និងដកហូតសម្ភារៈវត្ថុតាងបានមេអាប៉ោងចំនួន៤ ម៉ូតូចំនួន ១គ្រឿងចាន២ ផ្ដិល១ និងប្រាក់ចំនួន ១៦៧.៣០០ រៀល ( ដប់ប្រាំមួយម៉ឺនប្រាំពីរពាន់បីរយរៀល ) ទូរស័ព្ទដៃចំនួន៣គ្រឿង កាបូបពណ៍ខ្មៅចំនួនមួយ ។ បច្ចុប្បន្ន មុខសញ្ញាល្បែងស៊ីសងទាំង៦នាក់នេះ ត្រូវបានជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី ៕ ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ […]
  • មានវីដេអូរ៖ យោធិនពិការក្រីក្រ២០៣គ្រួសារ ទទួលគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន និងសមាគមចលនាយុវជនកម្ពុជា១៥៧ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ គ្រួសារយោធិនពិការក្រីក្រ២០៣គ្រួសារ រស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ទទួលគ្រឿងឧបភោគបរិភោគពីសប្បុរសជន និងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងវត្តប្រាសាទសំរោងតេជោសែនជ័យ ក្នុងភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ បានឲ្យលើកឡើងថា នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ មានចំងាយ៦៩គីឡូម៉ែត្រពីទីរួមខេត្ត មានផ្ទៃដី៩២០ហិកតា មានផ្ទះស្នាក់នៅសំរាប់យោធិនពិការចំនួន៤៩៦ខ្នង យោធិនពិការសរុប៥៩៥ គ្រួសារ ដែលមានមនុស្សចំនួន១៨២៧នាក់ ស្រី៨៥៦នាក់។ លោកឧត្តមសេនីយ៍បញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំ ឆ័ត្រ កងទ័ពជើងគោករបស់ក្រសួងការពារជាតិ កសាងឡើងនៅក្នុងឆ្នាំ២០១១ ផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកម្មពិសេសរាជរដ្ឋាភិបាល អតីតមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ក្នុងគោលបំណងជួយទ្រទ្រង់ជីវភាពយោធិនពិការ និងក្រុមគ្រួសាររបស់យោធិនពិការដែលពិការភាពដោយសារតែសង្គ្រាមការពារបូរណភាពទឹកក្នុងសមរភូមិ និងខ្លះបានបាត់បង់ជីវិតកាលពីសម័យសង្គ្រាមផងដែរ។ អំណោយរបស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃរួមទាំងសប្បុរសជនចែកជូនយោធិនពិការ២០៣គ្រួសារ សរុបមានមី២១០កេស អង្គរ៥តោន រួមទាំងស៊ីម៉ង់ត៍សំរាប់កសាងវត្ត៥តោនផងដែរ៕ ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ) […]
  • មានវីដេអូរ៖ អាជ្ញាធរខេត្តកំពង់ចាមគ្រោងនិងបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានច្រើនបន្ថែមទៀតដើម្បីមានលទ្ធភាពស្រោចស្រពដំណាំស្រូវរាប់ម៉ឺនហិកតា (ខេត្តកំពង់ចាម,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ អាជ្ញាធរខេត្តកំពង់ចាមកំពុងតែយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយគ្រោងបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅតាមតំបន់មួយចំនួនដែលមិនមានប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ទាំងរដូវប្រាំងនិងរដូវវស្សានេះ ជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ក្នុងពេលអញ្ជើញចុះចាក់វ៉ាក់សាំងសារទឹកគោ-ក្របី ប្រជាពលរដ្ឋជាង៧០០ក្បាល នាពេលកន្លងទៅថ្មីៗក្នុងឃុំតុងរ៉ុង ស្រុកព្រៃឈរ ។ជាក់ស្ដែងគ្រាន់តែប្រភពទឹកក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ អាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវ បានរហូតដល់៥.០០០ហិកតាផងដែរ។ លោក កៅ សោរ មេឃុំបឹងណាយ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហា ថា: ដោយសារតែមានលក្ខណៈអំណោយផលពីធម្មជាតិ ពិសេសគឺក្បាលហុងទឹកឆា ទឹកដែលមានប្រភពចេញពីក្នុងដី ដោយបានហូរធ្លាក់មកផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្រ្ត សម្រាប់នៅក្នុងឃុំរបស់លោកផ្ទាល់ អាចស្រោចស្រពដំណាំស្រូវទាំងរដូវប្រាំងនិងវស្សា បានរហូតដល់ជាង៧០០ហិកតា។ក្រៅពីនេះបានហូរធ្លាក់ទៅឃុំក្រូច និងមួយផ្នែកឃុំសំពងជ័យ ស្រុកជើងព្រៃ ផងដែរ។ លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមប្រាប់ ឱ្យដឹងថា គ្រាន់តែប្រភពក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ គឺអាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវបានទាំងរដូវប្រាំងនិងរដូវវស្សារហូតដល់៥.០០០ហិកតា។ ជាមួយនោះដោយមានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងរដ្ឋមន្ត្រីក្រសួងធនធានទឹក លោកបានខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋានដោយបានប្រឹងប្រែងជីកប្រព័ន្ធធារាសាស្រ្ត នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដើម្បីងាយស្រួលដល់កសិករយកទឹកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ ឲ្យដឹងដែរថា រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងពង្រីកប្រព័ន្ធ ធារាសាស្រ្ត ឲ្យបានច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០២១ខាងមុខ តាមរយៈការដេញថ្លៃគំរោងផ្លូវនានាប្រែក្លាយមកជាដេញថ្លៃគម្រោងប្រព័ន្ធធារាសាស្ត្រវិញ ប្រយោជន៍ដើម្បីឱ្យប្រជាកសិករមាន ទឹកសម្រាប់បូមដាក់ស្រែ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)