ថ្ងៃ សុក្រ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ អភិបាលរងខេត្តកណ្តាលជម្រុញឲ្យកសិករ ដាំដុះបន្លែបៃតងដែល មានសុវត្ថិភាពផ្នែកសុខភាពនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ខេត្តកណ្តាល,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែ របស់សហគមន៍បន្លែបៃតង ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារអោយបន្លែមានសុវត្ថិភាព។ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បាន លើកទឹកចិត្តដល់កសិរ ក្នុងការដាំដុះបន្លែជាលក្ខណៈគ្រួសារដើម្បីបង្កើនជីវភាព ហើយបន្លែ ធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុក ថែមទៀតផង ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នក ហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនាំគ្នាបន្តការដាំដុះបន្លែផ្លែឈើដែលមានសុវត្ថិភាពកាន់តែផុលផុសនាពេលខាងមុខ។ឯកឧត្តម ក៏បាន ធ្វើការណែនាំប្រជាកសិករទាំងនោះត្រូវ យកចិត្តទុកដាក់ក្នុងការ ដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះអោយបានល្អ ប្រសិនបើមានការខ្វះខាតនូវ លក្ខណៈបច្ចេកទេសដាំ ដុះណាមួយ មន្ត្រីកសិកម្ម នឹងជួយជាទីប្រឹក្សាផ្តល់ យោបល់បន្ថែមអំពីលក្ខណៈ ដាំដុះ តាមបច្ចេកទេសថ្មីទទួលបានផលច្រើននិងគ្មានជាតិគីមី។ ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមសាទរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ […]
  • ស្ត្រីខ្មែរម្នាក់ដែលបម្រើការនៅក្នុងកាស៊ីណូនៅផ្លូវព្រះរ៉ាម៣ ខេត្តនន់បុរីស្លាប់ក្នុងអំពើបាញ់ប្រហារ ប្រទេសថៃ៖ យោងតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(ណែវ ណាញូ )បានឱ្យដឹងថា កាលពីវេលាម៉ោង២២ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កន្លងមក មានហេតុការណ៍បាញ់ប្រហារនៅក្នុងអគារពាណិជ្ជកម្ មព្រះរ៉ាម៣ ផ្លូវលេខ៦៦ ខេត្តនន់បុរី បណ្តាលឱ្យមានមនុស្សស្លាប់ ចំនួន៤នាក់និងរបួស២នាក់ក្នុងនោះក៏មានស្ត្រីខ្មែរម្នាក់ផងដែរ។ កន្លែងកើតហេតុជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលនៅជាន់ ទី១មានបើកកាស៊ីណូ មានទ្វារចេញ-ចូល ត្រូវគេដឹងថាជា កាស៊ីណូរបស់”ហ៊ាទី” ។ ពេលសមត្ថកិច្ចត្រួតពិនិត្យក្នុងអគារបាន ប្រទះឃើញមានមនុស្សស្លាប់ចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ នឹងស្ត្រីម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ហើយម្នាក់ក្នុងនោះជានាយតម្រួតថ្នាក់វរសេនីយ៍ទោ។ បន្ទាប់ពីសាកសួរបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ គេបានឮសំឡេងកាំភ្លើងបាញ់ជាច្រើនគ្រាប់នៅក្នុងកាស៊ីណូនេះ។ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ មានរយៈពេលយូរល្មមក៏នៅតែមិនមានប៉ូលិសនិងសមត្ថកិច្ចក្រុមសង្រ្គោះប្រចាំមូលដ្ឋានទៅដល់ដែរ ធ្វើឲ្យអ្នកភូមិដែលរស់នៅបរិវេណនេះកើតមានការភ័យខ្លាច ហើយថែមទាំងប្រាប់ថា ខាងកាស៊ីណូសុំឲ្យបិទព័ត៌មាន និងឲ្យជញ្ជូនសម្ភារៈដែលខុសច្បាប់ចេញពីកាស៊ីណូមួយនេះ។ ជំហានដំបូងគេមិនស្គាល់ជនបង្កហេតុឡើយ ដោយគេគិតថា ជនល្មើសបានលួចរត់ក្រោយបង្កហេតុរួច។ សម្រាប់មូលហេតុគេសន្និដ្ឋានថា អាចមានបញ្ហារឿងផ្ទាល់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យមើលហេតុការណ៍ដែលកើតឡើង រួមជាមួយការតាមប្រមាញ់ជនបង្កយកមកអនុវត្តតាមច្បាប់បន្ត។ អ្នករាយការណ៍ព័ត៌មានបញ្ជាក់ថា កន្លងមក មានអ្នកបើកកាស៊ីណូផ្លាស់មកជួលអគារខាងលើបើកកាស៊ីណូជាច្រើននាក់មកហើយ ដោយចុងក្រោយនេះ”ហ៊ាទី”មកជួលបើកកាស៊ីណូ ហើយមុននឹងកើតហេតុមានបុរសជនជាតិចិនម្នាក់បាននាំយកអាវុធមកគំរាមយកលុយវិញ ដោយសារត្រូវខាងកាស៊ីណូបន្លំយកលុយទៅ ដែលនៅពេលកើតហេតុមានអ្នកលេងល្បែងប្រមាណ៦០នាក់។ អំឡុងពេលបុរសជនជាតិចិនយកកាំភ្លើងមកគំរាមនោះ នាយនគបាលម្នាក់ចូលមកចរចា តែមិនព្រមព្រៀងគ្នាបាន ទើបកើតហេតុការណ៍បាញ់ប្រហារគ្នាឡើង។ យោងតាមប្រភពដែលគួរឲ្យជឿជាក់ បានឲ្យដឹងថា […]
  • ខេត្តសៀមរាប នឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ ក្នុងថ្ងៃឈប់សងបុណ្យចូលឆ្នាំនៅចុងខែនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០។ កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប។ ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ វិធានការទាំងនោះ កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕ រដ្ឋបាលខេត្តសៀមរាប សំ វណ្ណ
  • ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុស ត្រូវដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ។ នេះ ជាប្រសាសន៍លើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញចូលរួមធ្វើបឋកថាស្តីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា នា សាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) នារាជធានីភ្នំ ពេញ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ការគ្រប់ គ្រងបរិស្ថាននិងធនធានធម្មជាតិ នៅកម្ពុជា ទាមទារឲ្យមានការចូលរួមចំណែកជាមួយនឹងការជួយចែករំលែកនូវការទទួលខុសត្រូវពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូសហការជាតិ និងអន្តរជាតិ វិស៧យឯកជន សហគមន៍ និងប្រជាពលរដ្ឋ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធ ជាពិសេ សកងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងតែបានផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕
  • កូវីដ១៩: អ្នកជំងឺ២នាក់ជាសះស្បើយ និងរកឃើញវិជ្ជមានពីរនាក់បន្ថែមទៀត អ្នកជំងឺ covid-19 ២នាក់បានជាសះស្បើយ ក្នុងនោះមានម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិអាមេរិកាំង ក្រោយក្រសួងធ្វើតេស្តអវិជ្ជមានចំនួនពីរដង។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ក៏បានរកឃើញករណីវិជ្ជមានចំនួន ២ករណីបន្ថែមទៀត ក្នុងនោះម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិកាហ្សាក់ស្តង់។  
  • គណៈកម្មការព្រំដែនកម្ពុជា ថាផែនទីថ្មីខ្នាត១/២៥០០០ មិនមែនគូសដោយវៀតណាមនៅឡើយ គណៈកម្មការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលការលើក ឡើងថា ផែនទីថ្មីខ្នាត១/២៥០០០ ជាផែនទីដែលគូសដោយវៀតណាម ធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពជាតិ។ គណៈកម្មការព្រំដែនកម្ពុជា ចាត់ទុកនេះជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ព៌តមានមិនពិត ក្នុងចេតនាទុច្ចរិត បំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យមានយល់ច្រឡំ មកលើរាជរដ្ឋាភិបាលពីការធ្វើឲ្យបាត់បង់ទឹកដី បណ្ដោយឲ្យមានការរំលោភបំពានប្រទេសវៀតណាម។  
  • សម្ដេចតេជោ បកស្រាយខួបកំណើតរបស់សម្តេច ក្នុងមួយឆ្នាំពីរដង ថ្ងៃ៥ខែសីហា២០២០ស្អែកនេះជាខួបកំណើតគម្រប់ ៦៨ ឈានចូល៦៩ឆ្នាំរបស់ខ្ញុំ(៥សីហា១៩៥២-៥សីហា ២០២០)។ សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយ ព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖ ១.ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួច ហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ៨ មករា ១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។ ២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។ ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕  
  • អាជ្ញាធរខេត្តកំពតចុះពិនិត្យមើលស្ថានភាពទឹក-កុំអោយមានជន់លិចដូចពីឆ្នាំមុន (ខេត្តកំពត,ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០)៖អាជ្ញាធរខេត្តកំពតមានឯកឧត្តមជាវតាយអភិបាលខេត្តកំពតអមដំណើរដោយលោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូក្នុងនោះមានលោកលាងរឿនសុធីអភិបាលក្រុងកំពតរួមទាំងមន្ត្រីមកពីមន្ទីរផ្សេងៗបានចុះពិនិត្យមើលស្ថានភាពទឹកភ្លៀងជោរជន់នៅតាមដងព្រែកកំពង់បាយនិងនៅតាមបណ្ដាឃុំផ្សេងៗទៀតកាលពីព្រឹកថ្ងៃទី4សីហា2020។   លោកចាន់ វណ្ណាប្រធានមន្ទីរធនធានទឹកនិងឧត្តមនិយមខេត្តកំពតបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី4ខែសីហានេះថាដោយសាតែភ្លៀងប៉ុន្មានថ្ងៃនេះជាប់ៗគ្នាអាជ្ញាធរខេត្តកំពតបានពិនិត្យមើលស្ថានភាពទឹកនៅតាមដងព្រែកកំពង់បាយក្នុងក្រុងកំពតកាលពីរសៀលថ្ងៃទី2ខែសីហា2020និងចុះពិនិត្យបន្តកាលពីថ្ងៃទី4ខែសីហានេះបន្តទៀត។ លោកចាន់ វណ្ណា បាននិយាយប្រាប់បន្តថានៅទំនប់វារីអគ្គិសនីកំចាយទឹកឡើងតែមិនទាន់ដល់កំរិតប្រកាសអាសន្នទេប៉ុន្តែអាជ្ញាធរខេត្តត្រៀមអន្តរាគមន៍-បើសិនជាភ្លៀងធ្លាក់បន្តទឹកនៅទំនប់វ៉ារីអគ្គិសនីឡើងដល់កំពស់150ម៉ែត្រខាងវ៉ារីអគ្គិសនីកំចាយគេនិងប្រាប់មកអាជ្ញាធរខេត្តហើយ។លោកចាន់ វណ្ណា បានប្រាប់បន្តថាថ្ងៃនេះខាងវ៉ារីអគ្គិសនីបានជូនដំណឹងមកអាជ្ញាធរខេត្តហើយថាទឹកឡើងកំពស់146ម៉ែត្រហើយតែបើឡើងដល់150ម៉ែត្រគេនិងបើកភ្លាម។ លោកលាង រឿងសុធី អភិបាលក្រុងកំពត បានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី4ខែសីហាថាខាងវ៉ារីអគ្គិសនីមិនអាចបើកទឹកដូចមុនៗបានទៀតទេព្រោះខេត្តយើងបានរៀបចំគណកម្មការមួយហើយ។ស្ថានភាពទឹកខ្លាំងត្រូវតែប្រកាសអាសន្នប្រាប់អោយខេត្តរៀបចំអន្តរាគមន៍។លោក លាង រឿងសុធី និយាយប្រាប់ថាររហូតមកដល់ថ្ងៃទី4ខែសីហានេះស្ថានភាពទឹកនៅក្រុងកំពតមិនទាន់អីទេប៉ុន្តែ,អាជ្ញាធរនៅតែបារម្មណ៍និងត្រៀមចាំអន្តរាគមន៍។ លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបាននិយាយប្រាប់អោយដឹងថានៅព្រឹកថ្ងៃ ទី4ខែសីហានេះ ឯកឧត្តមជាវតាយអភិបាលខេត្តបានចុះពិនិត្យមើលស្ថានភាពទឹកនៅឃុំកំពង់គ្រែងនិងឃុំត្រពាំងធំ និងសង្កាត់ក្រាំងអំពិលក្នុងក្រុងកំពត ដោយសាតែភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃអាចបង្កជាជំនន់ទឹកភ្លៀងដូចឆ្នាំមុនបាន៕ ដោយ៖កែវ ឆាត (កែសម្រួលដោយ មណ្ឌល កែវ)  
  • រលំទ្វារដែក សង្កត់ក្មេងអាយុ៩ឆ្នាំម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ហេតុការណ៏រលំទ្វារដែកនេះ កើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.៣០នាទីនៅផ្ទះឈ្មោះ ឆោម ឈាងភេទប្រុសអាយុ៥១ឆ្នាំប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល។ កុមារារងគ្រោះឈ្មោះ រុន ចំរុងភេទប្រុស អាយុ​០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ សមត្ថកិច្ចស្រុកលើកដែកឲ្យដឹងថា កុមារាឈ្មោះរុន ចំរុង និងគ្នីគ្នា៤ទៅ៥នាក់បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតា ដោយ​រុញទ្វាររបងលេង ទៅមកៗធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់មួយឈ្មោះរុន ចំរុង (ក្មេងរងគ្រោះស្លាប់ ) និងម្នាក់ទៀត ឈ្មោះភារ៉ា ឆៃរ៉ាត់អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ ឪពុកម្ដាយក្មេងរងគ្រោះ សំណូមពរ ដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួនទេ និងយកសពធ្វើបុណ្យតាមប្រពៃណី៕ រូបភាពពីនគរបាលខេត្តកណ្តាល សំ វណ្ណា
  • បើកម៉ូតូវ៉ារថយន្តមិនផុត ទៅបុករថយន្តធុនធំមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកអង្គស្នួល បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូវ៉ាជែង មិនផុតទៅបុករថយន្តនៅខាងមុខបុកពេញទំហឹង។ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣.៣០នាទី លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ បើតាមរបាយការណ៏ពីសមត្ថកិច្ចស្រុកអង្គស្នួល បានឲ្យយដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយម៉ូតូ០១គ្រឿង ម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកមកពីត្បូងទៅជើង (ស្ពានគុណគ្រូ-ថ្នល់ទទឹង) លុះដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ា ខាងឆ្វេង រថយន្ត០១គ្រឿងមិនដឹងម៉ាក ជ្រុលទៅបុករថយន្ត០១គ្រឿងទៀតម៉ាកហ្វុយស៊ោ (ប្រភេទដឹកទំនិញ) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលអោយ អ្នកបើកបរម៉ូតូដួលចូលក្រោមកង់មុខខាងឆ្វេង រថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។ សមត្ថកិច្ចបានសេក្តីសន្ឋិដ្ឋានថា ករណីនេះបណ្តាលមកពី អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន។ ចំពោះសព កំលាំងជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកចំពោះមធ្យោបាយកម្លាំងជំនាញ […]
  • មានភ្ញៀវទេសចរណ៍ ជាង៥០០នាក់ បានជាប់គាំងនៅលើកោះរ៉ុង បានមកដល់គោកដោយសុវត្ថិភាពហើយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អម ដំណើរដោយលោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរ បាលខេត្ត និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យ និងត្រៀមទទួលភ្ញៀវទេសចរណ៏ ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហ នុ។ ក្នុងនោះក៏មានក្រុមគ្រូពេទ្យ ពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាព និងរង់ចាំជួយសង្គ្រោះផងដែរ។ មន្ត្រីថ្លែងថា មានភ្ញៀវទេស ចរណ៍ ប្រមាណជាង៥០០នាក់ បានជាប់គាំងនៅលើកោះរ៉ុង ដោយសារសមុទ្ររងឥទ្ធិពលព្យុះសុីនឡាគូ ត្រូវបានអជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ សហការពីវិសយ័ឯកជន ប្រើអូប៊រ័ ល្បឿននិងសុវត្ថិភាព ទៅដឹកជញ្ជូនយកមកក្រុងព្រះសីហនុវិញ ចន្លោះពេលធាតុអាកាសធូរ ស្រាលបន្តិច នារសៀលថ្ងៃ៥ ខែសីហា ឆ្នាំ២០២០ នេះ៕ វណ្ណា
  • នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក ចាប់ផ្តើមរៀបចំកញ្ចប់ដំណើរកំសាន្តក្នុងស្រុក ទៅកាន់ខេត្តសៀមរាប នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងការយល់ដឹងជាសាធារណៈនៃក្រសួងទេសចរណ៍ ចាប់ផ្តើមទទួលចុះឈ្មោះដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប ដោយផ្តល់សេវាទេសចរណ៏ជាកញ្ចប់។ នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក បានបញ្ជាក់ថា តាមរយៈកញ្ចប់សេវាកំសាន្តក្នុងស្រុកនេះ នឹងផ្តល់នូវបទពិសោធន៍ល្អៗ ថ្មីៗ ក្នុងដើរកំសាន្តទៅកាន់កន្លែងថ្មីៗ នៅក្នុងខេត្តសៀមរាប។ នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក ឲ្យដឹងថា សម្រាប់កញ្ចប់រយៈពេល ៣ថ្ងៃ ២យប់ ចំណាយត្រឹមតែ ៩៥ដុល្លារ ដោយក្រុមទី១ចេញដំណើរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ និងក្រុមទី២៖ ចេញដំណើរថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ កញ្ចប់ដំណើរកំសាន្តនេះ បូករួមទាំងមធ្យោបាយធ្វើដំណើរដោយរថយន្តទេសចរណ៍ទំនើប ដែលមានផាសុកភាពសម្រាប់ទៅ-មក និងជូនដើរកម្សាន្ត អាហារគ្រប់ពេលឆ្ងាញ់ និងមានអនាម័យ មានមគ្គុទ្ទេសក៍ ឬអ្នកដឹកនាំភ្ងៀវប្រកបដោយវិជ្ជាជីវះច្បាស់លាស់ និងមានអនុវត្តវិធានការពារជម្ងឺកូវិដ១៩។ នេះជាការជំរុញទេសចរក្នុងស្រុក ឲ្យកាន់តែរស់រវើកថែមទៀត គ្រាដែលទេសចរណ៏បរទេសធ្លាក់ចុះ ដោយសារការបិទព្រំដែន និងជំងឺឆ្លងកូវីដ-១៩៕ សំ វណ្ណា
  • គិតត្រឹមថ្ងៃទី០២ សីហា ខេត្តក្រចេះ ផ្ទៀងផ្ទាត់ឈ្មោះគ្រួសារក្រីក្រសរុបមានចំនួនជាង ២ម៉ឺនគ្រួសារ ស្មើនឹង៩១,៩៥% គណ:កម្មការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណ:កម្មការគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ឋសភា បានជួបជាមួយ រដ្ឋបាលខេត្តក្រចេះ ដើម្បីសិក្សាស្វែងយល់អំពី ពីការប្រមូលព័ត៌មាន ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជំនាញ ជាមួយសមត្ថកិច្ចទទួលខុសត្រូវ នៅក្នុងខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ លោកជំទាវ មាន សំអាន ប្រធានគណ:កម្មការទី៨ នៃព្រឹទ្ឋសភា មានប្រសាសន៍បន្តថា នេះជាកិច្ចការសំខាន់ ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាព នៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្តក្រចេះ ដែលមានការពាក់ព័ន្ធ និងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការ កត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារ នៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។ លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្តក្រចេះ និងមន្ទីរ អង្គភាពជំនាញ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩ មិនមានការរាលដាលទៅក្នុងសហគមន៍ បន្តចុះផ្សព្វផ្សាយ […]
  • ដំណឹងបន្ទាន់ ! ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់ ខេត្តកំពត ៖ ទំនប់វារីអគ្គិសនីកំចាយ នឹងត្រូវបើកទ្វារទឹកតាមបច្ចកទេសដោយសន្សឹមៗនៅម៉ោង ៤រសៀលថ្ងៃនេះបើសិនភ្លៀងនៅតែបន្តធ្លាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។   រដ្ឋបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមដងព្រែកមានការប្រុងប្រយ័ត្នត្រៀមទប់ស្កាត់ផលប៉ះពាល់ផ្សេងៗជាយថាហេតុ៕ សំអាង  
  • រោងភាពយន្ត នឹងអាចបើកដំណើរការឡើងវិញ នៅអំឡុងខែសីហានេះ មន្ត្រីក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពផ្ទាល់ តាមរោងភាពយន្តនីមួយៗ ដើម្បីបង្កលក្ខណៈ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តាមការស្នើសុំរបស់រោងភាពយន្ត បន្ទាប់ពីបានផ្អាកអស់ជាច្រើនខែ ដោយសារជំងឺកូវីដ១៩។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បន្ទាប់ពីមានការដាក់ពាក្យស្នើសុំឲ្យបញ្ចាំងភាពយន្តឡើងវិញ ពីបណ្តារោងភាពយន្តមួយចំនួនរួចមក ក្រសួងបានធ្វើការពិចារណា ពិភាក្សា ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងសុខា ភិបាល ហើយបានធ្វើការចុះត្រួតពិនិត្យផ្ទាល់ដល់រោង ភាពយន្ត មើលទៅលើស្ថានភាពជាក់ស្តែង ដើម្បីអនុញ្ញា តឲ្យបើកដំណើរការឡើងវិញ ក្នុងអំឡុងខែសីហានេះ។ លោកបានបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ប៉ុន្តែគ្រប់រោងភាពយន្តទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិ បាល ស្តីពីវិធានការការពារជំងឺកូវីដ១៩។ នៅពេលដែលមានការត្រួតពិនិត្យ ហើយ រោងភាពយន្តទាំងអស់នោះ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រឹមត្រូវហើយនោះ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្តទាំងអស់នោះវិញហើយ ៕ វណ្ណា

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)