ព័ត៌មានថ្មី
- ពលរដ្ឋចំនួន៥៣នាក់ វិលចូលកម្ពុជាវិញតាមព្រំដែនអន្តរ ជាតិដូង ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។ ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ៥៣នាក់ ស្រី ២៥ នាក់ និងកុមារ ០៦នាក់។ ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕
- អភិបាលខេត្តព្រះសីហនុ ដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថាន ភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រា យបញ្ហាប្រឈមមួយចំ នួន និងគ្រោងស្ថាបនាឡើងវិញនូវស្ពានមួយចំនួននៅលើទីតាំងសំខាន់ៗ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវ ស្ថិតនៅភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថានឹងរៀបចំអោយមានការស្ថាបនាស្ពានថ្មី ជំនួសស្ពានចាស់ ដែលតូចចង្អៀតនៅជិតអង្គការម្លប់តាប៉ាង និងទីតាំងមួយចំនួនទៀត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកាត់បន្ថយជំនន់ទឹកភ្លៀងដែលអាចកើត មាននាពេលខាងមុខ៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
- ខេត្តកណ្តាល មានករណីឆ្លងជំងឺគ្រុនឈិក នៅស្រុកពញាឮ ចំនួន១៨៥នាក់ ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋដែលមាន ការសង្ស័យ បានឆ្លងជំងឺគ្រុនឈិក ប្រមាណ១៨៥នាក់ ស្ថិតនៅភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល។ ឯកឧត្ដម អភិបាលខេត្ត ក៏បានឱ្យដឹងទៀយថា ជំងឺគ្រុនឈិកនេះជាប្រភេទជំងឺថ្មី មួយប្រភេទទៀត ដែលវាបានធ្វើអោយអ្នកដែលបានឆ្លងជំងឺនេះ មានអការៈក្តៅខ្លួនខ្លាំង មុខឡើង ក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ ដៃជើង ហើយជំងឺនេះឆ្លងតាមរយៈមូសខ្លាញីគឺជាភ្នាក់ ងារចម្លង។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ដែលមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត កុំសាកល្បងព្យាបាលអ្នកជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថ ភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ៕ ប្រភព៖ រដ្ឋបាលខេត្តកណ្តាល សំ […]
- ក្រសួងយុត្តិធម៌ ព្រមានចាត់វិធានការផ្លូវ ច្បាប់ចំពោះអ្នកធ្វើបាតុកម្មឲ្យដោះលែងលោក រ៉ុង ឈុន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកសកម្មភាពក្នុងការប្រមូលផ្ដុំមនុស្ស នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារអោយស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះរ៉ុង ឈុន មិនមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ប៉ុន្តែគឺជាទង្វើនេះ ដាក់សម្ពាធទៅលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខ នឹងការចោទប្រកាន់អំពីបទល្មើសព្រហ្ម ទណ្ឌតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា។ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ពន្យល់ថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់ អំពីបទល្មើសណាមួយ របស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។ ក្នុងន័យនេះជនត្រូវចោទឈ្មោះ រ៉ុងឈុន មានសិទ្ធិពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែមួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់ស្របតាមនីតិវិធីជាធរមាន នៅចំពោះមុខស្ថាប័នតុលាការ៕ សំ វណ្ណា
- កម្ពុជា គ្រោងចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយប្រទេស១០ផ្សេងទៀត ក្រោយបញ្ចប់ជាមួយចិន កម្ពុជាគ្រោងនឹងបន្តចរចាជាមួយប្រទេសប្រមាណ១០ ផ្សេង ទៀត ដើម្បីយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ក្នុងបំណងបើកទីផ្សារអោយកាន់តែធំ ជាមួយនឹងពិភពលោក ។ ក្នុងពិធីតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងសំណេះសំណាលជាមួយមន្ត្រីពាណិជ្ជកម្មកាលពីថ្ងៃទី០៣ សីហា២០២០ឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មមានប្រសាសន៍ថា ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង កម្ពុជា គ្រោងនឹងធ្វើការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយផ្សេងទៀត ដូចជា ជាមួយប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន ដែលមានសមាជិក៥ប្រទេសគឺអាមេនី បេឡារុស កាហ្សាក់ ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីផងដែរ។ ក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារដើម្បីរៀបចំគោល នយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់រួចរាល់អស់ហើយផងដែរ ។ ថ្មីៗនេះកម្ពុជាទើបតែទទួលបានជោគជ័យក្នុងការ បញ្ចប់នៃកិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងរង់ចាំពេលវេលាចុះហត្ថលេខាតែប៉ុណ្ណោះ។ កិច្ចព្រម ព្រៀង នេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់កម្ពុជា អោយទទួលបានផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន ។ មានន័យថា នៅពេលកិច្ចព្រមព្រៀងនៃចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធចូលដោយស្វ័យប្រវត្តិ។ ឯកឧត្តមបន្ថែមថា ក្រសួងពាណិជ្ជកម្ម […]
- ក្រសួង២ ជួបគ្នាដើម្បីជជែកពីការាផលិតចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមកិច្ចប្រជុំតុមូល ស្តីពីផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន។ កិច្ចប្រជុំតុមូលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេស ក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម។ កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួនប្រកបដោយការប្រគួតប្រជែងបានជាមួយប្រទេសជិតខាង ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។ ធានាបរិមាណផ្គត់ផ្គង់សាច់សត្វនិងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព។ ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ ។ ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។ គួររំលឹកថា ក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង សម្តេចតេជោ នាយករដ្ឋមន្រ្តី បានជំរុញឲ្យក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម […]
- សាលារាជធានីភ្នំពេញ ណែនាំឲ្យរាល់សកម្មភាពជួបជុំ ត្រូវមកសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំឲ្យក្រុមបាតុករ ដែលប្រមូលផ្តុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៏អក្សរមករដ្ឋបាលរាជ ធានីភ្នំពេញ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងស្របតាមវិធានការណែនាំនានា ស្តីពីការបង្ការ ទប់ស្កាត់ ការរីករាលដាល់នាំចម្លងវីរុសកូវីដ-១៩។ សេចក្តីណែនាំនេះ គឺនៅ ក្រោយក្រុមបាតុករជាច្រើននាក់ បានមកប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ដែលត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់នាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកសកម្មភាពជួបជុំប្រមូលផ្តុំតវ៉ានេះ ថាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៏ និងប្រាសចាកពីគោលការណ៏ ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ សាលារាជធានីភ្នំពេញបានព្រមានថា រាល់សកម្មភាពជួបជុំប្រមូលផ្តុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៏អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថា ជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន៕ សំ វណ្ណា
- អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញ សម្អាតតាមមហាវិថី ឈ្នះឈ្នះ ជាប្រចាំ ឱ្យមាន បរិស្ថានល្អ នឹងទុកដាក់ វេចខ្ចប់សំរាម ឱ្យមានសណ្តាប់ធ្នាប់ល្អ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធធ្វើការសម្អាតមហាវិថីឈ្នះឈ្នះឱ្យបានស្អាត ឱ្យមានបរិស្ថានល្អប្រសើរ ជាមួយនឹងការទុកដាក់វេចខ្ចប់សំរាមអោយបានស្អាតជាប្រចាំ ហើយដើមឈើនៅតាមមហាវិថីនេះ ក៏ត្រូវតែកាត់លះមែឃឱ្យបានស្អាតដើម្បីសោភណភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ខណៈដែលដឹកនាំមន្រ្តី អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលបរិយាកាសនិងសណ្តាប់ធ្នាប់នៅជុំវិញបរិវេណវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងនោះ មានបរិស្ថានល្អ និង មានសណ្ដាប់ធ្នាប់កាន់តែល្អប្រសើរ។ ឯកឧត្តម អភិបាលបានមានប្រសាសន៍ថា នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងខណ្ឌជ្រោយចង្វារឃើញថា មានធូលីដី ដក់ទឹក នៅតាមចិញ្ចើមផ្លូវ ជាមួយនឹងភក់ជ្រាំជាច្រើនកន្លែងផងដែរ ។ ជាងនេះទៅទៀត ការទុកដាក់សំរាម ក៏ជាបញ្ហាប្រឈមមួយដែរ។ ដូច្នេះទេស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាចុះណែនាំបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរ នៅតាមចិញ្ចើមមហាវិថីនេះ ត្រូវសម្អាតទីតាំងលក់ដូររបស់ខ្លួន ឱ្យបានល្អ ដោយត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យតំបន់នេះ មានអនាម័យ បរិស្ថានល្អ ក៏ដូចជាចូលរួមបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ផងដែរ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ជាប្រទេសកំពុងតែប្រឈមដែរនោះ។ ក្រៅពីបញ្ហាខាងលើ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ […]
- គ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង៣០០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ ភ្នំពេញ ៖ នាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការ ស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥ គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន។ បើតាមសមត្ថកិច្ច នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងភូមិ សាស្ត្រខណ្ឌជ្រោយចង្វារ ដោយឃាត់ជនសង្ស័យចំនួន ០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។ ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿង ញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។ សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ […]
- ឯកឧត្តម សក់ សេដ្ឋា ស្នើឲ្យអាជ្ញាធរខេត្ត ត្រូវទប់ស្កាត់ និងឆ្លើយតបបន្ទាន់នូវព័ត៌មានមិនពិត ដែលមានចរិតអុចអាលញុះញង់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង ខេត្តបាត់ដំបង។ ឯកឧត្តម សក់ សេដ្ឋា បានជំរុញឲ្យរដ្ឋបាលខេត្ត និងថ្នាក់មូលដ្ឋានត្រូវអនុវត្តតាមថ្នាក់ លើដាក់ចុះស្តីអំពីការចុះផ្សព្វផ្សាយទប់ស្កាត់ជម្ងឺកូវីដ ១៩ រលកទី២ បន្តទៀត ដើម្បីទប់ ស្កាត់ការរីករាលដាលឆ្លងពីក្រៅប្រទេសមកក្នុងស្រុកយើងបន្ថែមទៀត ពិសេសការឆ្លងជម្ងឺនេះនៅតាមសហគមន៍យើង។ ហើយបន្តផ្សព្វផ្សាយដល់ប្រជាពល រដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យធ្វើ ដំណើរតាមដងផ្លូវសូមគោរពច្បាប់ជាចម្បងដើម្បីចៀសវាងកាត់ បន្ថយអាត្រាគ្រោះថ្នាក់និងស្លាប់ឲ្យមានការថយចុះទើបជាការប្រសើរ។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឲ្យអាជ្ញាធរខេត្ត ត្រូវទប់ ស្កាត់ និងឆ្លើយតបបន្ទាន់នូវព័ត៌មានមិនពិតមួយចំ នួនដែលមានចរិតអុចអាលញុះញង់ ធ្វើឲ្យមានការវឹកវរនិងប៉ះពាល់ដល់កិត្តិយសសង្គមជាតិ និងទប់ស្កាត់ បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន សូមសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាឲ្យបានល្អផងដែរ។ ឯកឧត្តម បានណែនាំឲ្យក្រុមប្រឹក្សាខេត្ត គណ:អភិបាល ខេត្តមានការគាំទ្រអភិបាលរងខេត្តថ្មី ព្រម ទាំងជួយផ្តល់បទពិសោធន៍កន្លងមកដល់ពួកគាត់ ដែលទើបតែងតាំងថ្មី ត្រូវខិតខំធ្វើការងារដោយមានកិច្ចសហការគ្នាបានល្អប្រសើ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង សំ វណ្ណា
- តម្លៃសាំងបន្តនៅថេរ និងម៉ាស៊ូតកើន៥០រៀល តម្លៃប្រេងសាំង នៅបន្តថេរ ក្នុងតម្លៃ៣០០០រៀល ក្នុងមួយលីត្រដដែលនេះ ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញមានតម្លៃត្រឹម២៨០០រៀលដោយបានកើនពី២៧៥០ រៀលនៅកាលពីខែមុន។ តម្លៃប្រេងសាំងបានកើនមកដល់ត្រឹម ៣០០០ តាំងពីថ្ងៃទី១៦ ខែឧសភា មកម្លេះ ខណៈម៉ាស៊ូតបានកើនឡើងពី ២៧០០រៀលនៅថ្ងៃដូចគ្នា។ បច្ចប្បន្នតម្លៃប្រេងសាំង កើន១រយរៀលគឺ២៨០០រៀល។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែសីហានេះ៕
- អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះកាយបង្ហូរទឹកកុំឲ្យលិចក្រុង ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះ សីហនុ នៅព្រឹកថ្ងៃ៣ សីហា២០២០បានដឹកនាំ មន្ត្រីចុះពិនិត្យស្ថានភាពផ្លូវ ស្ពាននិងប្រពន្ធ័បង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ ដើម្បីដោះ ស្រាយបញ្ហាមួយចំនួន និងរៀបគម្រោងស្ថាបនាជួសជុល ស្ពាន និងផ្លូវមូលដ្ឋានក្នុងក្រុង។ អភិបាលខេត្តព្រះសីហនុ នឹងរៀបចំអោយមានការស្ថាបនាស្ពានថ្មី ជំនួសស្ពានចាស់ ដែលតូចចង្អៀត នៅជិតអង្គការម្លប់តាប៉ាង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិនិត្យលទ្ធភាពស្ថាបនាផ្លូវបន្ថែម ព្រមទាំងរៀបចំដោះស្រាយកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា បង្ហោះនៅលើហ្វេសប៊ុកថា “មិនបានសន្យាថា ទឹកឈប់លិចក្រុងព្រះ សីហនុ នោះទេ តែបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរគ្រប់ថ្នាក់ ប្រឹងប្រែងកាយស្ដារ ទៅតាមលទ្ធភាព និង សមត្ថ ភាពទាំងកំលាំង និងថវិកាប៉ុណ្ណោះ ៕ វណ្ណា
- មន្ទីរបរិស្ថានខេត្ត ផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរកំសាន្តតំបន់ភ្នំវាលធំ ឧទ្យានជាតិវីរជ័យ មន្ទីរបរិស្ថានខេត្ត បានជូនដំណឹងដល់សាធារណជនទាំង អស់ ដែលនិយមចំពោះដំណើរកំសាន្តបែបធម្មជាតិទៅកាន់តំបន់ភ្នំវាលធំ ឧទ្យានជាតិវីរជ័យ មេត្តាជ្រាប មន្ទីរសូមធ្វើការផ្អាកជាបណ្តោះអាសន្ន សម្រាប់ការរៀប ចំដំណើរកំសាន្តនេះ ដោយខែនេះជា រដូវវស្សា មានភ្លៀងធ្លាក់ជោរជន់នៅតាមអូរមួយចំនួន ដែលពុំអាចធ្វើដំណើរបាន និងអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបដោយអនុគ្រោះ។ ឧទ្យានជាតិវីរៈជ័យ តំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរអោយទាក់ទាញ ទៅផ្សារទេសភាពដ៏ស្រស់ត្រកាល៕
- នគរបាលខេត្តព្រះសីហនុ តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកពីរនាក់កែតម្រូវចំពោះការបង្ហោះព័ត៌មានមិនពិត ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់ទៅម្ចាស់ផេក ឈ្មោះ ស្រីណុច និង បងសយ ចេញមុខកែតំរូវ ពាក្យពេជន៏ និងរូបភាពជាបន្ទាន់។ អ្នកទាំងពីរ យករូបភាពចាស់មកបង្ហោះ ដាក់ថាមានការលិចលង់ នៅថ្ងៃទី ១ និង ថ្ងៃទី ២ សីហា ២០២០ ធ្វើឲ្យមានការយល់ច្រឡំថាមានការលិចលង់ក្នុងខេត្តព្រះសីហនុ)។ ស្នងការនគរបាលខេត្តបានព្រមានថា បើមិនកែតម្រូវទេ សមត្ថកិច្ច នឹងចាត់ ចែងតាមជំនាញពេលឆាប់ៗនេះ៕
- អង្គភាពស៊ីម៉ាក់ បង្កាត់ពូជសុនខហិតមីនបានជាង ២០០ ក្បាល ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ (CMAC) បានបង្កាត់សុនខហិតមីន បានជាង ២០០ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ម៉ឺនទៅ ៥ម៉ឺនដុល្លារក្នុង ១ ក្បាល។ លោក ហេង រតនា នាយកមជ្ឈមណ្ឌលនេះ បានប្រាប់ឲ្យដឹងថា ជំនាញសុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០០២។ ប៉ុន្ដែ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ ២០១៦។ តាមទិន្ន័យរបស់អង្គការស៊ីម៉ាក់ បង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់ក្របខណ្ឌអង្គភាព CMAC បានបោសសម្អាតផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនប្រមាណ ១២០០គីឡូម៉ែត្រក្រឡា និងដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២,៩លានគ្រាប់ត្រូវបានដោះចេញយកទៅកម្ទេចចោល៕ សំអាង
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


