ថ្ងៃ សុក្រ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរខេត្តកែប ណែនាំអោយមន្ត្រីជំនាញទាំង មន្ត្រីសុខា ភិបាល និងបស្សុព្យាបាល បង្កើនការយកចិត្តទុកដាក់ លើការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺគោ និងក្របី នៅភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ៣០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានណែនាំដល់មន្ត្រីជំនាញទាំងសុខាភិបាល ក៏ដូចជាបស្សុព្យាបាល ត្រូវយកចិត្តទុកដាក់បង្កាទប់ស្កាត់ អោយបានដាច់ខាតនូវជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីការពាសុវត្ថិភាព សុខភាពប្រជាជនយើង។   ឯកឧត្តមអភិបាលខេត្តកែប បញ្ជាក់ថា ជំងឺឆ្លងមានច្រើន ប្រភេទណាស់ ដូចជា ជំងឺអាសន្នរោគ ជំងឺសា ជំងឺផ្តាសាយបក្សី ជាដើម សុទ្ធតែជាជំងឺយាយឺ ឆក់យកជីវិត មនុស្សអស់រាប់លាននាក់ និងសត្វចិញ្ចឹម ជាច្រើនក្បាល ជាពិសេស ជំងឺដែលពិភពលោក កំពុងមានការព្រួយបារម្ភ គឺជំងឺកូវីត១៩ ដែលបានឆ្លងរាលដាលជា សាកល និងពុំទាន់មានប្រទេសណាមួយ ប្រកាសថាជំងឺនេះ ផុតរលត់ទៅ ឬមានវ៉ាក់សាំងសម្រាប់ការពារព្យាបាលនៅឡើយ ដូច្នេះអ្វីដែលយើងអាចធ្វើបាននាពេលនេះ គឺរួមគ្នាទប់ស្កាត់ មិនអោយជំងឺឆ្លងទាំង អស់នេះ ឆ្លងរាលដាលចូលសហគមន៍របស់យើងបាន តាម […]
  • អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅក្នុងខេត្ត ប្រញាប់មកដាក់ពាក្យស្នើសុំច្បាប់ អោយបានទាន់ពេលវេលា ប៉ៃលិន៖ ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលមិនទាន់មានច្បាប់អនុញ្ញាតពីសុវត្ថិភាពបច្ចេក ទេស សូមប្រញាប់មកដាក់ពាក្យស្នើសុំ អោយបានទាន់ ពេលវេលា ហើយបើសិនម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ណាមួយ មិនគោរពតាមការណែនាំរបស់ក្រសួងរ៉ែនឹងថាមពល គឺត្រូវចាត់វិធានការទៅតាមនិធិវិធីច្បាប់ធ្វើការបិទកន្លែងអាជីវកម្មតែម្តង ក្នុងន័យធានាសុវត្ថិ ភាព និងការគ្រប់គ្រងវិស័យប្រេងកាតឲ្យមានប្រសិទ្ធិភាព សំដៅលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនឹងចូលរួមបង្កើនសេដ្ឋកិច្ចជាតិអោយប្រែក្លាយប្រទេសកម្ពុជាពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលធម្យមកម្រិតទាប និងបន្តឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលអនាគត។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត់នឹងផលិត ផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយនឹងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ស្ថានីយ និងអាជីវករប្រេងកាត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ធនធានប្រេងកាត ជាដើមទុនដ៏មានតម្លៃរបស់ជាតិសម្រាប់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម អោយក្លាយជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ដូច្នេះម្ចាស់ស្ថានីយ និងអាជីវករប្រេង និងឧស្ម័នឥន្ធនៈទាំង អស់ ត្រូវសហការអនុវត្តបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងគោរព ច្បាប់រួមគ្នា សំដៅរក្សាបាននូវនិរន្តរភាព នៃអាជីវកម្ម របស់បងប្អូនអាជីវករ និងរក្សាបាននូវនិរន្តរនភាព នៃបែបផែនបច្ចេកទេសសុវត្ថិភាពទាំងអស់គ្នា ដើម្បីឲ្យមានសុដុមនីយកម្ម ក្នុងមុខរបរ និងសង្គតិភាពនៃការអនុវត្តច្បាប់ និងសុវត្ថិភាពទាំងអស់គ្នា។ […]
  • អាជ្ញាធរជាតិអប្សរា នឹងប្រើពេល៤ខែអភិរក្ស និងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។   គម្រោងអភិរក្សនិងជួសជុលប្រាសាទនេះ មានរយៈ ពេល ៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ខែកក្កដា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។   ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀងនិងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ បញ្ហាសំណើមក៏ធ្វើឱ្យផ្នែកខឿនប្រាសាទពុកផុយខ្លាំង និងផ្នែកកណ្តាលមធ្យម។ រួមទាំងកត្តាមនុស្សដែលបានលួចបំផ្លិចបំផ្លាញក្បាច់ក្រឡោតខ្ពស់នៅលើជញ្ចាំង ហោជាង ផ្តែរ និងជីកកកាយគ្រឹះខាងក្នុងប្រាសាទ ធ្វើឱ្យលំនឹងប្រាសាទមានការប្រែប្រួល។ដើម្បីលើកកម្ពស់តម្លៃប្រាសាទឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសម្រេចពង្រឹងខឿនដែលពុកផុយនៅជុំវិញតួប៉ម ជួសជុលខ្លោងទ្វារខាងកើត រៀបផ្ជិត ពង្រឹងស្នាមប្រេះតូចធំនៅលើជញ្ជាំង ដំបូល និងជួសជុលដំបូលដែលពុកផុយ។   ប្រាសាទដំរីក្រាប មានទីតាំងស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជាប្រាសាទឥដ្ឋ ដែលមានតួប៉ម៣សង់លើខឿនតែ១ មានកំពែងព័ទ្ធជុំវិញ ហើយក៏ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនដែលស្ថិតនៅក្នុងរចនាបថគូលែនក្នុងរជ្ជព្រះបាទជ័យវរ្ម័នទី២ (គ.ស.៨០២-៨៥០) ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរ។ ប្រាសាទនេះមិនសូវខុសប្លែកពីសម័យមុនៗទេ គឺបែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោតចំនួន៣ […]
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២០) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១២,៤៤៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៧៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។     
  • សម្តេចតេជោ អបអរសាទរ ខួប១១ឆ្នាំ នៃការដាក់ បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក អបអរសាទរ ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារ មន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនៅថ្ងៃទី៣១កក្កដានេះ ។ បណ្ណសារសារមន្ទីរទួលស្លែងបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភព លោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែ កុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​ ២០០៩។ បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត ៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។   សូមថ្លែងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិ ការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) ដែលបានសហកសរចូលរួមរៀបចំស្រាវជ្រាវ ​និងចងក្រងឯកសារស្នើសុំនេះឡើង៕ វណ្ណា
  • អត្រាប្តូរប្រាក់គោលនៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៩,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនិងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៩,០០រៀល ; ១អឺរ៉ូ ស្មើ ៤ ៨៩១,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៤០៤,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៦៧,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៧០,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥៣៦,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៨៨,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០០៥,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៩៣៩,០០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៦,៥០រៀល ; ១បាតថៃ […]
  • ស្លាប់​២​ និងរបួស១១នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ភ្នំពេញ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ២​នាក់​ (​ស្រី​០២​នាក់​)​បាន​ស្លាប់​ របួសធ្ងន់​៨​នាក់​ (​ស្រី​២នាក់)​ និង​របួសស្រាល​​៣នាក់​ (​ស្រី១នាក់​​)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២០​ ។ ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្រណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយក ដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គ ស្នងការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃ​ទី​៣០​ កក្កដា​នេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​១៣​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៨​លើក​ ៕
  • ពលករខ្មែរ២៨នាក់ និងទារកម្នាក់ បានមកដល់កម្ពុជានៅព្រឹកនេះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិឯកឧត្តម កុយ គួង បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រចាំអេហ្ស៊ីប ពលករខ្មែរចំនួន ២៨ នាក់ និងទារក ១ នាក់ ដែលត្រូវបានរោងចក្រវាយនភណ្ឌចំនួន ០២ (Vega Textile Co., Ltd. និង Camel Textile International​Corporation) នៅប្រទេសហ៊្សកដានី បញ្ឈប់កិច្ចសន្យាការងារ នឹងធ្វើដំណើរចេញពីប្រទេសហ៊្សកដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ សូមបញ្ជាក់ថា ពលករខ្មែរចំនួន២៨នាក់នេះគឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ៕ វណ្ណា
  • ថ្ងៃនេះ អ្នកស្លាប់ដោយ COVID-19 លើពិភពលោកជាង ៦៧ម៉ឺននាក់ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ បានកើនឡើងដល់ ១៧.៤៥១.៩២៥នាក់ ក្នុងនោះមានអ្នកស្លាប់មាន៦៧៥.៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០.៩១៩.៩២៦នាក់។   គេហទំព័រអន្តរជាតិ Worldometer រាយការណ៍ថា ជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវ ហើយសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺនេះច្រើនជាងគេ គឺចំនួន ៤.៦៣៤.៥៥៧នាក់ ស្លាប់ចំនួន ១៥៥.០៧៩នាក់ និងជាសះស្បើយចំនួន ២.២៧៨.០៧៨នាក់។ បន្ទាប់មកទៀតប្រទេសដែលឈរនៅលំដាប់ទី២ គឺប្រេស៊ីល និងទី៣ គឺប្រទេសឥណ្ឌា៕  
  • សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៤៥១,៩២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៧៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០,៩១៩,៩២៦នាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋ អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៦៣៤, ៥៥៧នាក់ ស្លាប់ចំនួន ១៥៥,០៧៩នាក់ និងជាសះស្បើយចំនួន ២,២៧៨,០៧៨នាក់។ តាមពី ក្រោយដោយ ប្រេស៊ីល ដែលមានអ្នកឆ្លង ២,៦១៣,៧៨៩នាក់ ស្លាប់ចំនួន ៩១,៣៧៧នាក់ និងជាសះស្បើយ ១,៨២៤,០៩៥នាក់។ រីឯមហាយក្ស ឥណ្ឌា មានអ្នកឆ្លង ១,៦៣៩,៣៥០នាក់ ស្លាប់ ៣៥,៧៨៦នាក់ និងជាសះស្បើយ ១,០៥៩,០៩៣ នាក់ ៕
  • ថ្ងៃនេះ អ្នកជំងឺកូវីដ -១៩ នៅកម្ពុជាចំនួន ២នាក់បានជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីទេ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ទៀត បានព្យាបាលឲ្យជាសះស្បើយហើយ និងគ្មានអ្នកឆ្លងថ្មីនោះទេ។   ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង២នាក់ រួមមានស្ត្រីជនជាតិខ្មែរ អាយុ ២៤ឆ្នាំ មានអសយដ្ឋាននៅគីឡូលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គាត់បានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ និងបុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី។   សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៣៤នាក់ (៤៦នាក់ និងបុរស ១៨៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៦៤នាក់ (ស្រី៤២នាក់ និងបុរស១២២នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៦៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន ២នាក់៕
  • ថ្ងៃនេះ កម្ពុជា-កូរ៉េខាងត្បូងចាប់ផ្តើមចរចាពីពាណិជ្ជកម្មសេរីទ្វេភាគីជុំទី១ ភ្នំពេញ ៖ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងជុំទី១ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា នេះ តាមរយៈវីដេអូខន់ ហ្វើរ៉ិន។ លោកបន្តថា ការចរចានេះ ជាការបោះជំហានថ្មីមួយទៀតរបស់កម្ពុជានៅក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួន បន្ទាប់ពីការចរចាពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្រទេសចិន ទើបត្រូវបានបញ្ចប់កាលពីពេលថ្មីៗនេះ។   លោកបញ្ជាក់ថា «យើងចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ប៉ុន្តែលទ្ធភាពយើងត្រូវជ្រើសរើសប្រទេសណាដែលមានសក្តានុពលអាចផ្តល់ផលចំណេញដល់សេដ្ឋកិច្ចច្រើនឲ្យគ្នាទៅវិញទៅមក ដូច្នេះយើងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាមុន»៕ សំអាង
  • សម្ដេចក្រឡាហោម ស ខេង៖ កិច្ចការពារពលករដែលធ្វើទេសន្តរប្រវេសន៍ទាំងអស់ គឺជាភារៈកិច្ចចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជូញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា បញ្ហាទេសន្តប្រវេសន៍តែងតែមានភាពប្រឈមតិច ឬច្រើន ហើយក្នុងដំណាក់កាលនៃការរាត ត្បាតនៃជម្ងឺខូវីដ ១៩នេះ ការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈ ពេលវែង។ ហេតុដូចនេះ កិច្ចការ ពារពលករ ទាំងនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនានាដែលពលករបានធ្វើទេសន្តរប្រវេសន៍ គឺជាភារកិច្ចចាំបាច់ ដែលរាជ រដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។   សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជនទេសន្តរ ប្រវេសន៍ដែលតែងទទួលរងនូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ជាអ្នកស្វែងរកការងារ ឬជាជនភៀសខ្លួនពីតំបន់មានគ្រោះអាសន្នជាដើម ហើយបើតាមការស្រាវជ្រាវនៅទូទាំងពិភពលោក ជនទេសន្តរប្រវេសន៍ភាគច្រើន ដែលស្ថិតក្នុងស្ថានភាពលំបាក និងរងគ្រោះ ភាគច្រើនជាអ្នកដែលគ្មានជំនាញ និងចាកចេញពីប្រទេសដោយមិនស្រប ច្បាប់។ សម្ដេចបានបន្ថែមថា ជនទេសន្តរប្រវេសន៍ដែលប្រថុយប្រថានចាកចេញ ដោយខ្វះកិច្ចការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាស កេងប្រវ័ញ្ចយកផលចំណេញពីស្ថានភាពទ័លច្រករបស់អ្នកទាំងនោះ […]
  • សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតីសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។   សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រ ជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ ប្រទេស។   នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ នៅទីក្រុងភ្នំពេញក្រោមអធិបតី ភាព សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៃព្រះរាជា ណាចក្រកម្ពុជា និងមានអ្នកតំណាងចូលរួមជាង១០៧នាក់ មកពីក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ជាដើម […]
  • រដ្ឋមន្ត្រីកសិកម្ម: ការងារបង្កបង្កើនផលស្រូវខេត្តមណ្ឌលគីរីបានល្អប្រសើរ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម វ៉េង សាខុន បានឈប់ចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំ កសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក។ ជាលទ្ធផលឃើញថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានាឆ្នាំនេះបានប្រព្រឹត្តទៅល្អប្រសើរ ដោយទទួលបានរបាយទឹកភ្លៀងគ្រប់គ្រាន់ ហើយស្រូវក៏លូតលាស់បានល្អប្រសើរ ដោយកសិករមានក្តីសង្ឃឹម ថានៅក្នុងឆ្នាំ២០២០ នេះ នឹងអាចធ្វើបានពីរដង ហើយអាចទទួលបានទិន្នផល មិនតិចជាងប្រាំតោនក្នុងមួយហិកតាទេក្នុងការដាំដុះម្តងៗ ក្នុងករណីកសិករម្ចាស់ស្រែនិមួយៗ យកចិត្តទុកដាក់ថែទាំទឹក សត្វចង្រៃ និងសំអាតស្មៅបានល្អ ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)