ព័ត៌មានថ្មី
- ឯ.ឧ. ផៃ ស៊ីផាន ធ្វើសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម» នៅសាលសេរីភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម SME» ដោយមានការសម្របសម្រួលពី លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីដំណើរការ ក៏ដូចជានីតិវិធីពាក់ព័ន្ធនានា នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រានធុនតូច និងមធ្យម ដើម្បីទទួលបានឥណទានមានការប្រាក់ទាប សម្រាប់ជំរុញបន្ថែមដល់ការអភិវឌ្ឍសហគ្រានធុនតូច និងមធ្យម ឲ្យមានលទ្ធភាព គ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្ដែងរបស់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុក ដែលជាកត្តាស្នូលដើម្បីលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ចជាតិ៕ សំអាង
- ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ដែលរត់គេចពីចត្តាឡីស័ក អាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ក្រុមការងារចត្តាឡីស័ក កំពុងរៀបចំឲ្យស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងលោកស្រី រ៉ូស វីរ៉ា ដើម្បីចាកចេញពីបន្ទប់ធ្វចត្តាឡីស័កនៅវេលាម៉ោងប្រមាណជាង ១១ព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ បន្ទាប់ពីពិនិត្យមិនមានរោគសញ្ញាជំងឺកូវីដ ១៩ អស់រយៈពេល ១៤ថ្ងៃកន្លងមក ក្នុងខេត្តកំពង់ចាម។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា ស្ត្រីរូបនេះបានរងការពិន័យប្រាក់ចំនួន ១លានរៀលផងដែរ ព្រោះតែការលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក៕ សំអាង
- រដ្ឋបាលរាជធានីព្រមានវាយកម្ទេចសំណង់ខុសប្លង់អនុញ្ញាតជាច្រើនកន្លែង ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរគ្រប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹង លើគ្រប់ការដ្ឋានសំណង់ដែលបាន និងកំពុងសាងសង់ បើសិនរកឃើញថា គ្មានច្បាប់ ឬមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់អនុញ្ញាត គឺត្រូវកំហិតឱ្យរុះរើ ឬវាយកម្ទេចចោល។ ឯ.ឧ. ឃួង ស្រេង បានថ្លែងព្រមានបែបនេះ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងនូវហានិភ័យផ្សេងៗ។ គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ទ្រុឌទ្រោមចំនួន ២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ៕ សំអាង ( រូបតំណាង ពីសំណង់អគារ)
- អត្រាប្តូរប្រាក់គោលនៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៧,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនិងរូបិយបណ្ណផ្សេងទៀត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ៖ ១អឺរ៉ូ ស្មើ ៤ ៨៤៨,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣៤៤,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៥៤,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៨៥,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤០៩,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៨៨,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ២ ៩៩៥,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៩១៨,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៦,៥០រៀល ; ១បាតថៃ ស្មើ ១៣១,០០រៀល ; ១០០០ដុងវៀតណាម ស្មើ […]
- សមត្ថកិច្ច ផាកពិន័យរថយន្តល្មើសច្បាប់ចរាចរណ៏ជាង ១ពាន់គ្រឿង កាលពីម្សិលម៉ិញ ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,២២៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល២៩ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី២៩ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៣៣,៧៥៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ២៤,៩២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៩ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕ វណ្ណា
- សហគមន៍អន្តរជាតិបន្តផ្ដល់២០លានដុល្លារសម្រាប់កម្ពុជាបោសសម្អាតមីនរយ:ពេល៦ឆ្នាំ ភ្នំពេញ ៖ ប្រទេសម្ចាស់ជំនួយបានប្រកាសបន្តគាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា ដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ (២០២០-២០២៥) ជាបន្តទៀត ក្នុងទំហំទឹកប្រាក់សរុប ២០លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំស្តីពី «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤» ដែលធ្វើនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ដឹកនាំដោយលោក លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រទេសផ្តល់ជំនួយក្នុងគម្រោងនេះ រួមមាន ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ (KOICA) ប្រទេសនូវែលសេឡង់ និង UNDP។ លោក លី ធុជ បានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងពង្រឹងប្រសិទ្ធភាពប្រកបដោយតម្លាភាព គណនេយ្យភាព និងក៏រៀបចំផែនការសកម្មភាពការងារបោសសម្អាតមីនសម្រាប់ឆ្នាំ ២០២១ ផងដែរ។ គួរជម្រាបថា ការអនុវត្ដគម្រោងនេះចាប់តាំងពីឆ្នាំ ២០០៦ មកដល់ត្រឹមខែមីនា ឆ្នាំ ២០២០ បានបោសសម្អាតផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ២៤៤ […]
- ស្លាប់៥ និងរបួស១៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ២៩ កកក្កដាម្សិលម៉ិញ ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់(ស្រី២នាក់)បានស្លាប់ របួសធ្ងន់៩នាក់(ស្រី៣នាក់) និងរបួស ស្រាល៧នាក់(ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០។ នៅថ្ងៃទី២៩ កក្កដានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕
- អត្រាប្តូរប្រាក់នៅថ្ងៃនេះ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៧,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយនិងរូបិយបណ្ណផ្សេងទៀត ៖ ១អឺរ៉ូ ស្មើ ៤ ៨២៥,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣២៣,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៤៩,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៨៧,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៨៥,៥០រៀល ; ១យ៉ន់ចិន ស្មើ ៥៨៧,៥០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ២ ៩៨៧,០០រៀល ; ១០០ យេនជប៉ុន ស្មើ ៣ ៩២១,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៤៣,៥០រៀល ; ១បាតថៃ ស្មើ ១៣១,០០រៀល ; ១០០០ដុងវៀតណាម ស្មើ ១៧៨,០០រៀល ; ១០០០គីបឡាវ […]
- អាជ្ញាធរថៃចាប់បញ្ជូនពលរដ្ឋខ្មែរ៣៩នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី ២៨ ខែកក្កដា ម្សិលមិញ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ៣៩នាក់ ស្រី ០៧ នាក់ និងកុមារ ០២នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕
- កម្ពុជាពន្យារពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ទៅពាក់កណ្តាលឆ្នាំក្រោយដោយសារបញ្ហាកូវីដ-១៩ ភ្នំពេញ ៖ ឯ.ឧ. កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងខែឧសភា ឬខែមិថុនា នៅពាក់កណ្ដាលឆ្នាំក្រោយ បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ត្រូវបានខកខាន ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំនេះកាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្ដមមន្ដ្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទាំងអស់បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលនេះទៅប្រព្រឹត្តនៅពាក់កណ្ដាលឆ្នាំ២០២០ វិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំនេះកាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្ដមមន្ដ្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទាំងអស់បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលនេះទៅប្រព្រឹត្តនៅពាក់កណ្ដាលឆ្នាំ២០២១ វិញ៕ សំអាង
- ក្រសួងមហាផ្ទៃ ពិនិត្យសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ មុនដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មូល ហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើងមាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការ អនុវត្តច្បាប់ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើង វិញ។ ដោយមើល ឃើញពីភាពចាំបាច់នៃការធ្វើវិសោធន កម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋា ភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោ ប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យ ច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យា នុម័ត ក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។ សម្ដេចក្រឡា ហោម ក៏បានគូសបញ្ជាក់ថា កន្លងមក ការ អនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈម៉ត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គ ភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។ សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណា ចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។ […]
- អគ្គនាយកស៊ីម៉ាក់: ឈាមខែ្មរបន្តហូរនៅលេីដីស្រែចំការរបស់ខ្លួនដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមាន ប្រសា សន៍ថា សំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តឆក់យកជីវិតប្រជាពលរដ្ឋ ហើយឈាមខែ្មរបន្តហូរនៅលេីដីស្រែចំការរបស់ខ្លួន។ ការបញ្ជាក់របស់ឯកឧត្តមហេងរតនា នៅពេលនេះ គឺនៅគ្រាដែល មានករណីផ្ទុះគ្រាប់ពីរថ្ងៃជាប់គ្នានៅលើទឹកដីភាគពាយ័ព្យរបស់កម្ពុជា ដែលបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតរងរបួស។ ឯ.ឧ បញ្ជាក់ថា មានអ្នកខ្លះលេីកទស្សនថា ដីចំការមីនឬចំការគ្រាប់ប្រេីប្រាស់យូរហេីយ លែងគ្រោះថ្នាក់ហេីយ។ ទស្សនបែបនេះ គ្រោះថ្នាក់ណាស់សំរាប់សុវត្ថិភាពប្រជា ពលរដ្ឋ ព្រោះថាគ្រាប់មីនតោននិងសំណល់ជាតិផ្ទុះកប់ជ្រៅៗ មិនអាចសន្មត់ថាមានសុត្ថិភាពល្អគ្រប់គ្រាន់ ដោយគ្រាន់តែដីនោះបានប្រេីប្រាស់ច្រេីនឆ្នាំ និងភ្ជួររាស់កាប់កាយច្រេីនលេីកច្រេីនសារ គ្មានគ្រោះថ្នាក់ និងមិនឃេីញសំណល់ជាតិផ្ទុះអ្វីនោះទេ។ វិធានការត្រឹមត្រូវមានតែការប្រេីប្រាស់បច្ចេក ទេស និងសំភារៈជំនាញកំចាត់មីនប៉ុណ្ណោះ ទេីបអាចរំដោះដីដែលមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះនោះ ប្រកបដោយសុវត្ថិ ភាពពិតប្រាកដ។ អ្នករៀបចំគោល នយោបាយ អ្នករៀបចំនីតិវិធីរំដោះផ្ទៃដីខែ្មរដែលរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់ ត្រូវមានសីល ធម៌ កាត្វកិច្ច ឆន្ទះ និងវិជ្ជាជីវៈក្នុងការងារនេះ ដេីម្បីបង្ការទប់ស្កាត់ទិដ្ឋភាពបន្តគ្រោះថ្នាក់បែបនេះ៕ វណ្ណា
- អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម សហការគ្នា ពិនិត្យផ្ទៀងផ្ទាត់អត្ត សញ្ញាណប្រជាពលរដ្ឋ ស្នើសុំសេវាចុះបញ្ជីយានយន្ត សេវាផ្តល់បណ្ណបើកបរ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គ នា យកដ្ឋានអត្ត សញ្ញាណកម្ម លើកិច្ចសហប្រតិបត្តិការការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការផ្ទៀង ផ្ទាត់នូវភាពត្រឹមត្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ប្រជាពលរដ្ឋលើការទទួលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ។ ជំនួបប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការពិនិត្យផ្ទៀងផ្ទាត់អត្ត សញ្ញាណប្រជាពលរដ្ឋ ដែលស្នើសុំសេវាចុះបញ្ជីយានយន្ត សេវាផ្តល់បណ្ណបើកបរ និងសេវាសាធារណៈផ្សេងទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីសម្រួលដល់ប្រជា ពលរដ្ឋ ក្នុងការទទួលសេវា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ។ សូមជម្រាបជូនផងដែរថា៖ បច្ចេកទេសផ្តល់សេវាដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា […]
- សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១ ដល់ទី៤ ខែសីហា ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០ ស្ថានភាពធាតុអាកាសរបស់កម្ពុជា នឹងមានការប្រែប្រួលជាបន្តបន្ទាប់ ដោយសង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះធ្វើឲ្យខេត្តនៅតំបន់វាលទំនាបកណ្តាល ភ្លៀងនឹងធ្លាក់រាយប៉ាយ ជាមួយនិងបរិមាណពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ខ្លាំង ។ ចំណែក បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើន ។ ចំពោះ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ដោយសារស្ថានភាពបែបនេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ពិសេសនៅតាមបណ្តាខេត្តជាប់ទីទំនាប ជាប់ជួរភ្នំ តាមផ្លូវទឹក និងខេត្តជាប់សមុទ្រដែលអាចមានភ្លៀងធ្លាក់ច្រើន លាយឡំដោយខ្យល់បោកជារលកសមុទ្រខ្លាំង៕
- ក្មេងប្រុសម្នាក់អាំយុ១៤ឆ្នាំ ដើរដាក់អន្ទាក់សត្វជិតព្រំដែនថៃជាន់មីនផ្ទុះរបួសធ្ងន់ធ្ងរ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ក្មេងប្រុស ម្នាក់អាយុ១៤ឆ្នាំ បានរងរបួសធ្ងន់ធ្ងរខណៈពេលដើរ ដាក់អន្ទាក់ សត្វនិងជីកទំពាំងក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល សីមា លេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង៤និង១៥នាទី ល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០នេះ ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈុំ ខេន ប្រុសអាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោក អធិការបានបញ្ជាក់ថា៖ ក្មេងប្រុសរងគ្រោះ បានដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ត្រង់ចន្លោះបង្គោលសីមាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរែក ឃុំបន្ទាយឆ្មារ ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំង ហើយបានជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំង២និងខ្លួនប្រាណ ។ ក្រោយពីកើតហេតុក្មេងរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនោះ ជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។ ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


