ព័ត៌មានថ្មី
- មានវីដេអូរ៖ ពលរដ្ឋរស់នៅតាមដងព្រែកនាំគ្នាចុះដងត្រីពុលទឹកសំអុយហូរមកពីលើរយៈពេល2ថ្ងៃ (ខេត្តកំពត,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋជាច្រើន នាក់មកពីឃុំផ្សេងៗគ្នាក្នុងស្រុកបន្ទាយមាស បាននាំគ្នាចុះដង ត្រី ពុលទឹកនៅក្នុងព្រែកទូកមាសរយៈពេល2ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី27និងថ្ងៃទី28ខែកក្កដា2020នេះ។ តាមការអោយដឹងពីពលរដ្ឋមកពីភូមិចម្លងជ្រៃឃុំទូកមាសខាងលិចស្រុកបន្ទាយមាសបាននិយាយប្រាប់អោយដឹងថាត្រីនៅក្នុងព្រែកនេះចាប់ពុលកាលពីព្រឹកថ្ងៃទី27ខែកក្កដា2020។ ពលរដ្ឋរូបនេះបាននិយាយអះអាងថាខ្លួនមិនសូវហ៊ានចុះទៅក្នុងទឹកដងត្រីទេ ដោយសាតែទឹកនោះធំក្លិនស្អុយខ្លាំងពេកថែមទាំង រមាស់ទៀតផង។ពលរដ្ឋម្នាក់ទៀតមកពីភូមិព្រៃចេកឃុំទូកមាសខាងលិចកំពង់តែអង្គុយចាំដងត្រីពុលនៅក្នុងព្រែកនិយាយរៀបរាប់ថាពិតជាគួរអោយភ្ញាក់ផ្អើលមួយដែរកាលពីម្សិលមិញពលរដ្ឋជាច្រើននាក់បានចុះដងត្រីងាប់និងពុលនៅក្នុងព្រែកទូកមាសម្នាក់ៗបានត្រីរាប់រយគឺឡូ បរិភោគមិនអស់ថែមទាំងយកទៅលក់នៅទីប្រជុំជនទៀតផង។នៅរសៀលថ្ងៃទី28ខែកក្កដានេះពលរដ្ឋម្នាក់ទៀតបានដេញចាប់អណ្ដើកមួយក្បាលនោះមានទម្ងន់ប្រហែល20គឺឡូក្រាម។ លោកចាន់ រឹទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពតបាននិយាយប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី28ខែកក្កដានេះថាលោកបានប្រាប់ទៅមន្ត្រីជលផលប្រចាំការនៅស្រុកកំពង់ត្រាចរួចហើយ ពាក់ពន្ធ័និងករណីត្រីពុលនៅឯស្រុកបន្ទាយមាសនេះ។ ចំណែកលោកប៉ោ វី អភិបាលរងស្រុកបន្ទាយមាសក៏បានថ្លែង ប្រាប់អោយដឹងនៅរសៀលថ្ងៃទី28ខែកក្កដានេះដែរថាដោយទំនប់ទឹកមួយនៅព្រែកទូកមាសបានបាក់ហូរចុះតាមដងព្រែកកាលពីព្រឹកថ្ងៃទី27ខែកក្កដា។ លោកប៉ោ-វីអភិបាលរងស្រុកបន្ទាយមាសបានបញ្ជាក់ថា ទឹកដែលបាក់ទំនប់ហូរទៅក្រោមនោះជាទឹកមានកាកសំណល់ស្អុយរលួយ ដោយសារក្រសួងធនធានទឹកបានទប់សាងសងទ្វារ ស្ទាក់ទឹកក្នុងព្រែកទូកមាស។ លោកប៉ោ វីបានបញ្ជាក់បន្ថែមថា ដោយសារទឹកដែលកខ្វក់នេះហូរចូលទៅក្នុងព្រែកធ្វើឲ្យត្រីពុល និងងាប់ពុំមានបញ្ហាអ្វីនោះទេ។ លោកអះអាងថាបើមានភ្លៀងមួយ មេមកធ្វើអោយទឹកនោះបាត់ក្លិនត្រីក៏ឈប់ពុលនិងងាប់ដែរ៕ ដោយ៖ កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
- មានវីដេអូរ៖ ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំស្តីពីការបង្កើតគ ណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត (ខេត្តស្ទឹងត្រែង, នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២ ០២០): អនុវត្តតាមអនុក្រឹត្យរបស់រាជ រដ្ឋាភិបាល លេខ ៧៧.អនក្រ.បក ស្តីពីការប ង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ.មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ក្រុង ។ កិច្ចប្រជុំនេះ មានការចូលរួម ពីលោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តសឹ្ទងត្រែង និងក្រុមទីប្រឹក្សាផែនការរៀបចំដែនដី និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ ។ ក្រុមទីប្រឹក្សាផែនការរៀបចំដែនដី តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី បានធ្វើបទបង្ហាញ ស្តីពីការរៀចំផែ នការនីតិវិធីក្នុងការប្រមូលទិន្នន័យនានាដែលពាក់ព័ន្ធក្នុងការចុះបញ្ជីការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង សម្រាប់ខេត្តស្ទឹងត្រែង ។ ដោយបានជំរុញឲ្យមន្ទីរដែលពាក់ព័ន្ធពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណ ង់ និងសុរិយោដីខេត្ត ស្ទឹងត្រែង ដែលជាមន្ទីរគោល ក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិ បាលមួយនេះឲ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ ។ លោក មិញ […]
- អគ្គស្នងការនគរបានជាតិ ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីនគរបាលគ្រឿងញៀន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៧រូប កាលពីថ្ងៃ២៧ កក្កដាម្សិលមិញ។ អគ្គស្នងការនគរបាលជាតិ មិន បានបញ្ជាក់ពីមូលហេតុ ដែលឈានដល់ការផ្អាកការងារ បណ្តោះអាសន្ននេះទេ គ្រាន់តែតម្រូវឲ្យមន្ត្រីនគរបាលទាំង នោះ ត្រូវបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យ បុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ដើម្បីសម្រេចជាថ្មី។
- អភិបាលខេត្តកំពង់ស្ពឺ សិក្សាគម្រោងសាងសង់ផ្លូវប្រវែងប្រមាណ ២០ គីឡូម៉ែត ពីភូមិសហគមន៍រស់នៅ, ឡើងដល់ភ្នំខ្នងផ្សារដែលជាតំបន់អេកូទេសចរណ៍ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កាលពីម្សិលម៉ិញនេះបានចុះមកពិនិត្យស្ថានភាពភូមិសាស្រ្តផ្លូវឡើងភ្នំខ្នងផ្សារ ដែលមានទេសភាពស្រស់ត្រកាល និងបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ព្រមទាំងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅតំបន់នេះ។ សូមបញ្ជាក់ថា ផ្លូវដែលមានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ ពីភូមិសហគមន៍រស់នៅ ទៅដល់ភ្នំខ្នងផ្សារមានការលំបាកធ្វើដំណើ។ ដូច្នេះរដ្ឋបាលខេត្ត នឹងសិក្សាគម្រោងសាងសង់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ ឬគោយន្តដឹកភ្ញៀវរបស់សហគមន៍ បានធ្វើដំណើរងាយស្រួលជាងនេះ។ នេះគឺជាការចូលរួមរបស់រដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការនាំភ្ញៀវ ឬលក់ចំណីអាហារ និងលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវដែលបានមកលេងកម្សាន្តនៅសហគមន៍នេះ។ ឯកឧត្តម វ៉ី សំណាង បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា តាមរយៈការបង្កើតឲ្យមានតំបន់ទេសចរណ៍ រដ្ឋបាលខេត្តបានបំផុសឲ្យសហគមន៍ចូលរួមការពារព្រៃឈើ កុំឱ្យមានការកាប់បំផ្លាញ និងធ្វើឲ្យតំបន់នេះ មានរុក្ខជាតិស្រស់បំព្រងជាហេតុធ្វើឲ្យមានការទាក់ទាញ ដល់ភ្ញៀវជាតិ អន្តរជាតិមកទស្សនាតំបន់ទេសចរ ណ៍ បែបអេកូទេសចរណ៍នេះកាន់តែច្រើនឡើងបន្ថែមទៀត។ ក្រោមតំណក់ទឹកភ្លៀង និងមានភ្ញៀវចូលទិញទឹកសុទ្ធ ភេសជ្ជៈ នៅចំណុចចង្កេះភ្នំចំណតទី២ នៃភ្នំខ្នងផ្សារ ប្រជាសហគមន៍បានបង្ហាញអំពីអារម្មណ៍ សប្បាយរីករាយ ដោយឮប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តដូច្នេះ។ ពួកគាត់បានបញ្ជាក់ថា សព្វថ្ងៃនេះគាត់បានប្ដូរមុខរបរ ពីការចូលព្រៃកាប់ឈើ […]
- បង្ក្រាបក្លឹបរាត្រី ហ្គោលឡាញ ឃាត់មនុស្សជិត ៣០០នាក់ ពេលរំលងអធ្រាត្រ ភ្នំពេញ ៖ នៅវេលាម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចចម្រុះរបស់រាជធានីភ្នំពេញ បានចុះបង្ក្រាបក្លិបកម្សាន្ត យីហោ ហ្គោលឡាញ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីជិត ៣០០នាក់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការចុះបិទក្លិបនេះ គឺម្ចាស់ក្លិបនេះ មិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ដែលពុំទាន់ថមថយនៅឡើយ ហើយបានបើកឲ្យមនុស្សចូលកម្សាន្តយ៉ាងអនាធិបតេយ្យ៕ សំអាង
- រដ្ឋមន្ត្រីក្រសួងបី អនុវត្តផែនការចុះបញ្ជីដី ដោះស្រាយវិវាទដីធ្លី និងការរៀបចំការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយរឹងមាំរបស់នាយករដ្ឋមន្ត្រី ជា សុផារ៉ា ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តើមចុះ អនុវត្តផែនការចុះបញ្ជីដី ដោះស្រាយវិវាទដីធ្លី និងការរៀបចំការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។
- ខេត្តកំពង់ស្ពឺត្រូវខិតខំ ថែរក្សាការផលិតស្ករត្នោតព្រោះវាជា អត្តសញ្ញាណសម្គាល់ខេត្ត (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)៖ ឯ.ឧ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មប៉ាន សូរស័ក្ដិ បានណែនាំឲ្យមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺខិតខំ ថែរក្សាការផលិតស្ករត្នោតព្រោះវាជា អត្តសញ្ញាណសំគាល់ខេត្តកំពង់ស្ពឺ។ដូច្នេះ ត្រូវខិត ខំចុះអប់រំណែនាំឲ្យសហគមន៍ស្ករត្នោតទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវខិតខំផលិតស្ករ ទៅតាមតម្រូវទីផ្សារប្រកបដោយគុណភាព ព្រមទាំងដំណាំកសិផលផ្សេងទៀត ដែលជាសក្ដានុពលសម្រាប់ខេត្តកំពង់ស្ពឺ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានបន្តទៀតថា មន្ត្រីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ មិនត្រូវទាមទារសេវាបន្ថែម ឬកម្រៃជើងសារក្រៅអំពីការកំណត់ ដោយក្រសួងសាមី។ ហើយត្រូវមានការទំនាក់ទំនងល្អជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសម្រេចកិច្ចការតាមគោលការណ៍របស់ក្រសួង ដែលបានប្រគល់ជូន។ ហើយត្រូវអប់រំណែនាំបន្ថែមទៅដល់សមាគម ដែលមន្ទីរ បានចងក្រង ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីហានិភ័យ ចំពោះជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ផង។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម […]
- សម្តេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹក បរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ ដើម្បីបំពេញតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិ សេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មន្ទីរពេទ្យទាំងចំនួន ៥ នោះមាន: ១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង ២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង ៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង ៥-).កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។ នៅព្រឹកថ្ងៃទី ២៨ កក្កដា នេះ ឯឧ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹក ជញ្ជូន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី […]
- កម្ពុជាត្រៀមបញ្ជីរមុខទំនិញជាង១ម៉ឺនមុខ សម្រាប់នាំចូលទៅចិន នៅពេលកម្ពុជា និងចិនចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTA ឯ.ឧ សុខ សុភក្ត្រ័ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅពេលកម្ពុជា និងចិនឈានដល់ការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីររួចរាល់ មុខ ទំនិញរបស់កម្ពុជា ជាងមួយម៉ឺនមុខរបស់កម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារចិន។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសីទកាសែតស្តីអំពី “លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន FTA។ កម្ពុជា និងចិន គ្រោងនឹងចុះកិច្ចព្រមព្រៀងនេះនៅដើមខែ សីហាខាងមុខនេះ៕
- អ្នកស្រុកវាលវែង ទទួលបានអណ្តូងទឹកស្អាតដែលជាមូល និធិរបស់ឪពុកម្តាយបង្កើត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដោយមើលឃើញពីភាពចាំបាច់ និងកង្វះខាតទឹកស្អាតប្រើប្រាស់ លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បានចាត់អោយក្រុមការងារធ្វើអណ្តូងថែមជូនចំនួន៥បន្ថែម ទៅដល់ប្រជាពលរដ្ឋរស់នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលរហូតមក ដល់ថ្ងៃទី២៧ ខែកក្កដា២០២០ អណ្តូងថ្មីចំនួន៥នេះ បានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ។ លោកជំទាវប្រធានមូលនិធិបានអោយដឹងថា អណ្តូងទាំង ៥នេះ ជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧបាសក លីន គ្រី ដែលត្រូវជាឪពុកម្តាយបង្កើត របស់សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកមានសទ្ធាជ្រះថ្លា កាលពេលលោកទាំងពីរនៅមានជីវិត គឺលោកចូលចិត្តធ្វើបុណ្យដាក់ទានទៅដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសគឺការផ្តល់អណ្តូងទឹកស្អាតនេះឯង។ ដូច្នេះមុនពេលដែលលោកចែកឋានទៅ បានផ្តាំផ្ញើកូនចៅ អោយធ្វើជូនប្រជាពលរដ្ឋណា ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅទូទាំងប្រទេស។ ប្រជាពលរដ្ឋដែលធ្លាប់តែ អាស្រ័យជាមួយនឹងទឹកត្រពាំង […]
- អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀល អត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៩៥,០០រៀល។ អត្រាប្តូរប្រាក់រៀល ជាមួយនិងរូបិយបណ្ណផ្សេងទៀត ៖
- រសៀលថ្ងៃនេះ រាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាតុមូលស្តីពី «តើអ្វីជាពាណិជ្ជកម្មសេរីកម្ពុជា-ចិន?» ភ្នំពេញ ៖ នៅវេលាម៉ោង ០៣ ៖ ០០ នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី«តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មាសេរីកម្ពុជា-ចិន» នៅសាលមរតកសិល្បៈខ្មែរ ជាន់ទី៤ នៃអគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងសេចក្ដីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វេទិកាពិភាក្សានេះ មានអញ្ជើញចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា និងមានការសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៕ សំអាង
- អ្នកឆ្លងជំងឺគ្រុនឈីក ៤នាក់នៅក្រុងប៉ោយប៉ែត បានជាសះស្បើយ ខណៈ៥៦នាក់ទៀតបន្តព្យាបាលនៅឡើយ បន្ទាយមានជ័យ ៖ អ្នកជំងឺគ្រុនឈីក ចំនួន ៤នាក់ នៅក្រុងប៉ោយប៉ែត ត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ខណៈពលរដ្ឋ ៥៦នាក់ទៀត ក្នុងនោះមានកុមារ ២៨នាក់ផង កំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋក្នុងខេត្តបន្ទាយមានជ័យ នៅឡើយ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ អភិបាលក្រុងប៉ោយប៉ែត លោក គៀត ហ៊ុល បានបញ្ជាក់នៅថ្ងៃនេះថា អ្នកជំងឺគ្រុនឈីក ទាំង ៥៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ មានប្រុស ២០នាក់ និងស្រី ៣៦នាក់សរុប ៥៦នាក់ ក្នុងនោះមានក្មេងប្រុស ១២នាក់ និងក្មេងស្រី ១៦នាក់។ សូមជម្រាបថា អ្នកជំងឺគ្រុនឈីក ឡើងកម្តៅពី ៣៩ ទៅ ៤០អង្សាសេ។មានស្នាមកន្ទួលក្រហមលើស្បែក អ្នកជំងឺអាចខ្សោះជាតិទឹក ដោយសារក្អួត ហើយសាច់ដុំចុះខ្សោយ ហើមប្រអប់ដៃ ប្រអប់ជើង ឈឺសន្លាក់ម្រាមដៃ ម្រាមជើង ឈឺក្បាលខ្លាំង ឈឺចង្កេះ អស់កម្លាំងខ្លាំង ជាដើម។ […]
- បីខែចុងក្រោយ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣៦៨នាក់ របួសជាង១ពាន់នាក់ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៨៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៧ ខែកក្កដា បានកើតឡើង ៦៧៥លើក បណ្តាលឲ្យស្លាប់មនុស្ស ៣៦៨នាក់បានស្លាប់និង របួសចំនួន ១.០៦៧នាក់ ក្នុងនោះរបួសធ្ងន់ ៦១៨នាក់។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧ ខែកក្កដា កើតឡើងចំនួន ១២លើក ស្លាប់ ៧នាក់ របួស ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៨នាក់។ តាមរបាយការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ចំនួន ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕ សំអាង
- អភិបាលខេត្តសៀមរាប: អាជ្ញាធរខេត្ត នឹងរៀបចំព្រឹត្តិការណ៏ រយៈពេល២ថ្ងៃ ក្នុងឱកាសថ្ងៃឈប់សម្រាកខាង មុខ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្តនឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយ នៅថ្ងៃទី ២០. ២១ ខែ សីហាឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកខាងមុខ នេះ ដើមី្បធ្វើការស្តារឡើងវិញវិស័យទេចរណ៍នៅខេត្តសៀមរាប ជាមួយវិធានការការពារជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីនោះផង។ ការបញ្ជាក់នេះត្រូវបានធ្វើ ឡើងនៅក្នុងជំនួបជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិ បាលធនាគារជាតិកម្ពុជា កាលពីម្សិលមិញនេះ។ ឯកឧត្តមទេសាភិបាល បានកោតសរសើរពីភាពដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តវ័យក្មេង ដែលមានវិធី សាស្ត្រ និង វិធានការល្អៗមួយចំនួនក្នុងកិច្ចអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានភាពស្រស់ស្អាត ក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរ ជាតិ ទោះបីនៅលើពិភព លោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ពិតមែន តែខេត្តសៀម រាប ក៏មិនបន្ធូរបន្ថយពីកិច្ចអភិវឌ្ឍន៍ និង ការស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឡើយ។ ឯកឧត្តមក៏បានលើនូវគំនិតល្អៗមួយ ចំនួន ដោយផ្តោតសំខាន់ទៅលើទេសចរ ណ៍បៃតង ដោយ យើងរួមគ្នាធ្វើការដាំឡើងវិញនូវឈើទាំង ឡាយ ដែលរងការកាប់បំផ្លាញពីក្រុមជនឧក្រិដ្ឋព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននៃភពផែនដី និង ធ្វើឲ្យមាន ការបម្រែបម្រួលអាកាសធាតុនៃភពផែនដីទៀត ផង។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


