ព័ត៌មានថ្មី
- ការងារបង្កបង្កើនផលស្រូវ ខេត្តកំពង់ចាមសម្រេចបាន ៨៤ ភាគរយ មន្ទីរកសិកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ការងារបង្ក បង្កើនផលស្រូវរដូវវស្សា សម្រេចបាន ៧២ ៧០១ ហ.ត ស្មើនឹង ៨៤,០៩% នៃផែនការ ៨៦ ៤៦១ ហ.ត ។ ក្នុងនោះមានស្រូវស្រាល ៣៥ ៥៣២ ហ.ត ស្មើនឹង ២០៣,៩៧%នៃផែនការ ១៧ ៤២០ហត, ស្រូវបង្កើនរដូវ អនុវត្តបាន១២ ០១០ ហ.ត ស្មើនឹង ១២៥,៧៧ % នៃផែនការ ៩ ៥៤៩ ហ.ត) ស្រូវកណ្តាល អនុវត្តបាន ១៨ ៨៧៤ ហ.ត ស្មើនឹង ៥៨,៧១% នៃផែនការ ៣២ ១៥០ហ.ត, ស្រូវធ្ងន់ អនុវត្តបាន: ១៨ ២៩៥ ហ.ត ស្មើនឹង ៤៩,៥៩% នៃផែនការ ៣៦ ៨៩១ ហ.ត […]
- ការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស សម្រេចបាន៨៥ភាគរយនៃផែនការ គិតមកទល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ការងារបង្ក បង្កើនផលរដូវវស្សានៅទូទាំងប្រទេស សម្រេចបាន៨៥ ភាគរយនៃផែនការ គឹស្មើនឹងជាង២លាន ២សែនហិចតា លើផែនការ២លាន ៥ដែនហិចតា។ នេះបើយោងតាមរបាយ ការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វណ្ណា
- ក្រសួង អំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ខ្លាំងនៅខេត្តជាប់សមុទ្រ ភ្នំពេញ ៖ ស្ថានភាពធាតុអាកាសរបស់កម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នឹងមានការប្រែប្រួលជាបន្តបន្ទាប់ដោយសារខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា អាចមានជំនន់ទឹកភ្លៀងនៅតំបន់ទីទំនាប ខណៈប្រព័ន្ធសម្ពាធទាបនេះ នឹងអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅចន្លោះពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ផ្នែកខ្លះនៃបណ្តាខេត្តនៅទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹក នឹងមានទឹកភ្លៀងធ្លាក់។ ដោយឡែក នៅដែនសមុទ្រកម្ពុជា ក៏អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្របក់បោកខ្លាំងចាប់ពីថ្ងៃទី១-០៣ ខែសីហា ផងដែរ៕
- កម្ពុជា រកឃើញករណីកូវីដ១៩ ថ្មីមួយទៀត លើបុរសជនជាតិឥណ្ឌា ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះថា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី មួយករណីទៀតលើអ្នកដំណើរបុរសជនជាតិឥណ្ឌា ម្នាក់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង រួចបន្តមកកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា កន្លងមកនេះ ៖
- អាជ្ញាធរខេត្តសៀមរាប បន្តលើកទឹកចិត្តកសិករដាំបន្លែសុវត្ថិភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មាន ប្រសាសន៍ថា ពិធីតាំងបង្ហាញបន្លែសុវត្ថិភាពនៅពេលនេះ ក្នុងគោលបំណង ដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តសៀម រាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែម ទៀត និងជំរុញការគាំទ្រផលិតផលបន្លែរបស់កសិករខ្មែរ ឲ្យមានទីផ្សារ និងបង្កើនប្រាក់ចំណូលរបស់សហគ មន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ហើយជាពិសេ សមានការពេញចិត្តពីប្រជា ពលរដ្ឋក្នុងការប្រើប្រាស់ និងបរិភោគ ដែលអាចកាត់បន្ថយការនាំចូលបន្លែ។ បច្ចុប្បន្នមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ជាខេត្តតភ្ជាប់នៃមណ្ឌលភូមិភាគពាយព្យ នៃគម្រោងអេមស៍ (AIMS) កំពុងជំរុញការផ្សារភ្ជាប់ក្រុមកសិករទៅនឹងទីផ្សារ ដែលបានអនុវត្តន៍លើផលិតផលមាន់ស្រែ និងបន្លែ ដែលមានសហគមន៍បន្លែសុវត្ថិភាពចូលរួមមកពីស្រុកចំនួន៧ គឺស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប ដោយបានសហការជាមួយមន្ទីរកសិកម្មខេត្ត សភាពាណិជ្ជកម្ម គម្រោងលាភ គម្រោង ASPIRE និងដៃគូរផ្សេងៗទៀត។ ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើងអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។ ហើយការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បាន២ថ្ងៃក្នុងមួយសប្តាហ៍ […]
- តំបន់ទេសចរណ៍ភ្នំក្រោមនារដូវវស្សា ស្រស់ស្អាត រង់ចាំទេសចរទៅកំសាន្ត សៀមរាប៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ បុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបលិចផងដែរ។ ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាង ត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើ កំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី១០ ក្នុងរជ្ជ កាលព្រះបាទយសោវរ្ម័នទី១។ ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅលើកំពូលភ្នំបានតាមរយៈការថ្មើរជើងតាមជណ្ដើរ ឬបើសិនលោកអ្នកមិនចង់ចំនាយកំលាំងច្រើនក្នុងការដើរ យើងសូមណែនាំអោយលោកអ្នកធ្វើដំណើរដោយប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនផ្សេងៗដូចជាឡាន ម៉ូតូ តាមផ្លូវកៅស៊ូឡើងដល់កំពូលភ្នំតែម្ដង៕ មន្ទីទេសចរណ៍ខេត្តសៀមរាប
- រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះចែកកូនត្រី កង្កែប ដល់កសិករនៅស្រុកត្បែងមានជ័យ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន៥០គ្រួសារ នៅភូមិពោធិិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា មន្ទីរកសិកម្ម បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ: ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេក ទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០ គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។ ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេង ទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០ […]
- រាជរដ្ឋាភិបាលគ្មានផែនការដោះលែងអ្នកទោស ១ម៉ឺននាក់នោះទេ ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនដែលបានសន្យាដោះលែងអ្នកជាប់ឃុំ ១ម៉ឺននាក់នោះទេ ផ្ទុយពីអ្វីដែលអង្គការក្រៅរដ្ឋាភិបាលចំនួនពីរបានលើកឡើងនាពេលថ្មីៗនេះ។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះ និងបានស្នើអង្គការចំនួនពីរ គឺអង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ឲ្យត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងខុសពីការពិតនេះ។ លោក ជិន ម៉ាលីន បន្តថា យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ មិនមែនជាយុទ្ធនាការដោះលែងអ្នកទោស តាមការទាមទារនោះទេ តែជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាន និងនីតិវិធីដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿន ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយប៉ុណ្ណោះ ។ លោក ជិន ម៉ាលីន ក៏បានរំលឹកពីការព្រមានរបស់សម្តេចតេជោ និងសម្តេចក្រឡាហោម ផងដែរ ពាក់ព័ន្ធនឹងការលើកឡើងរបស់អង្គការទាំងពីរនោះថា «ការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត […]
- ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៦ ខែកក្កដា នេះ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពកម្ពស់ទឹក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ មានដូចខាងក្រោម ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
- ត្រឹមថ្ងៃទី២៤ កក្កដា រាជរដ្ឋាភិបាល ផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ ជាង៩៤ពាន់លានរៀល បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនទៅដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ-១៩ សម្រាប់ខែមិថុនា ត្រូវបានបញ្ចប់។ គ្រួសារក្រីក្រ និងងាយរងគ្រោះជាង៥៣ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកគ្រួសារជាង២លាននាក់ បានទទួលប្រាក់ឧបត្ថម្ភនេះ។ រាជរដ្ឋាភិបាល បានចំណាយថវិកា ប្រមាណជាង៩៤ ពាន់លានរៀល ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះទាំងនោះ៕ វណ្ណា
- រដ្ឋមន្ត្រីកសិកម្ម បន្តលើកទឹកចិត្តប្រជាពលរដ្ឋបង្កើនវារីវប្ប កម្ម កាត់បន្ថយចំណាកស្រុក រូបមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេង សាខុន មានប្រសាសន៍ថា យុទ្ធនាការ បង្កើនការផលិតស្បៀងក្នុងស្រុក កាត់បន្ថយការនាំចូលជាការចាំបាច់ ដែលផ្តល់លទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋរស់នៅជនបទអាចទទួលបានប្រាក់ចំណូលដើម្បីលើក ស្ទួយជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាក ស្រុក ។ ពិសេស កាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន។ ជាក់ស្តែងស្ថានីយ៍ផលិតកូនត្រីពូជនៅខេត្តសៀមរាប រួមជាមួយនិងកសិដ្ឋានផលិតកូនត្រីពូជ របស់កសិករនៅតាមបណ្តាស្រុកចំនួន ០៨ កន្លែង កសិករចិញ្ចឹមនិងផលិតកូនកង្កែបចំនួន ៦៦ គ្រួសារ និងកសិករចិញ្ចឹមនិងផលិតកូនកន្ធាយចំនួន ១៧ គ្រួសារ បានចូលរួមផលិតកូនត្រី កង្កែប និងកន្ធាយ។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានចំនួន ១០,៥ លានក្បាល ដែលក្នុងនេះមាន ត្រីទីឡាព្យាចំនួន ៣,៣ លានក្បាល ត្រីឆ្ពិនចំនួន ៥,២ លានក្បាល ត្រីអណ្តែងចំនួន ២,១ លានក្បាល ត្រីកាបសាមញ្ញចំនួន ០,១៤ លានក្បាល។ ក្នុងនោះ ក៏មានត្រីក្រាញ់ចំនួន ៤០ ០០០ ក្បាល […]
- សម្តេចតេជោ ប្រាប់បងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំមើលស្រាល ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៦ កក្កដានេះ បានបន្តអំពាវនាវ បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែ នាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។ សូមជម្រាបដែរថា ប្រទេសកម្ពុជា អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់២២៥នាក់ អ្នកព្យាបាលជាមានចំនួន១៤៣ នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២ នាក់។ កម្ពុជាគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសកម្ពុជា គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។ សម្តេចបញ្ជាក់ថា “ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះ ហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើង ហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន”។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់៕ វណ្ណា
- សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៥៦នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យចំនួន៥៦នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកក្កដា។ ក្នុងចំណោមជនសង្ស័យទាំង៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤៦នាក់ និងប្រើប្រាស់ ១០នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice)ស្មើនឹង ៩២៨,២២ក្រាម និង២៩កញ្ចប់តូច និងមេតំហ្វេតាមីន(Wy) ស្មើនឹង២,៦៦ក្រាម ៕
- កម្ពុជាសម្រេចផ្អាកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរយៈ ដោយអនុវត្តចាប់ពី ថ្ងៃទី០១ ខែសីហា នេះតទៅ កម្ពុជាសម្រេចផ្អាកជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយរយៈ ដោយអនុវត្តចាប់ពី ថ្ងៃទី០១ ខែសីហា នេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីយប់ម៉ិញ។
- កសិករធួន ព័រ នៅសង្កាត់សំរោង អាចរកប្រាក់ចំណូលបានប្រមាណ ២៨ ០០០ដុល្លារ ក្នុងមួយឆ្នាំ ពីការចិញ្ចឹមសត្វ និងដាំត្រសក់ផ្អែម កសិករ ធួន ព័រ ចាប់ផ្តើមដាំបន្លែ តាំងពីឆ្នាំ ២០១២ ក្រោមការជួយ គាំទ្រ បណ្តុះបណ្តាល បច្ចេកទេស ពី អង្គការ IDE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ។ ពីដំបូងឡើយ គាត់មានជីវភាពលំបាកប្រកបមុខរបរធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ តែដោយមានចិត្តស្រលាញ់ លើមុខរបរកសិកម្ម លោកតែងតែចូលរួម រាល់សកម្មភាពនានា ដែលពាក់ព័ន្ធនិងការសិក្សារៀនសូត្រពីការងារ ចិញ្ចឹមសត្វ និងដាំដុះ។ ការខិតខំទាំងទ្រឹស្តី និងអនុវត្តផ្ទាល់រហូតមកទល់ពេលនេះ ក្រុមគ្រួសារគាត់ មានប្រាក់ចំណូលពី ការដាំដុះ ល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតមានប្រាក់ សាងសង់ផ្ទះបានសមរម្យ ទិញដីស្រែបាន ១០ ហិកតា និង ដីចំការបាន ៤,៥ ហិកតា និង មានគោ ក្របីជាង២០ ក្បាលបន្ថែមទៀត ។ ជាមធ្យមគ្រួសារកសិករនេះ អាចរកប្រាក់ចំណូលបានក្នុងមួយឆ្នាំប្រមាណ ២៨ ០០០ដុល្លារអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីភា្ញក់ផ្អើល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


