ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កសិករចិញ្ចឹមទានៅក្រុងសំរោង អាចរកចំណូលបានប្រហែ ល៩,៥លានរៀល ក្នុងមួយខែ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សព្វ ថ្ងៃគាត់មានមេទាពង ២៤០០ក្បាលកំពុងផ្តល់ពងសព្វថ្ងៃនិងត្រៀមដាក់កូនទា ៥០០០ក្បាលទៀតនៅពេលទ្រុងថ្មីសាងសង់រួច។ គាត់ចិញ្ចឹមលើផ្ទៃដីសរុបប្រមាណ ១៦០០មែត្រក្រឡាដែលចំណាយសាងសងលើទ្រុងអស់ ១៣០០ដុល្លា ប្រក់ស្បូវលាយស័ង្កី។ ចំណែកការចំណាយទៅលើការផ្តល់ចំណីនិងកម្មករអស់ប្រហែល ៥៨មុឺនរៀលក្នុង១ថ្ងៃនិងចំនេញបានចន្លោះពី២៩មុឺនទៅ ៣០មុឺនរៀល ក្នុង១ថ្ងៃ។ គាត់លក់លាមកទាក្នុង ១ខែបាន ៥០មុឺនរៀលបន្ថែមទៀត។សរុប១ខែគាត់អាចរកចំណូលបានប្រហែល៩,៥លានរៀល។   ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើកោតសរសើរកសិករ សូ យក់សេងនិងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះ ថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីជំនាញបន្តចុះផ្តល់ការណែនាំ និងផ្សព្វផ្សាយពីរបៀបធ្វើ និងលាយចំណីជូនកសិករ ជាពិសេសរបៀបកែច្នៃម៉ាស៊ីនកិនចំណី ដែលអាចជួយសម្រួលដល់ពលកម្មក្នុងវិស័យចិញ្ចឹមសត្វ ក៏ដូចជាជួយសម្របសម្រួលយន្តការទីផ្សារដល់កសិករផង ដើម្បីធានានិរន្តភាពផលិតកម្ម និងតម្លៃទីផ្សារ៕
  • តុលាការខេត្តស្រះកែវ ពិន័យពលករខ្មែរ២៦នាក់ ក្នុង ម្នាក់៣.០០០បាត ដែលលួចចូលពីប្រទេសម៉ាឡេស៊ី បម្រុងឆ្លងមកកម្ពុជា (ក្រុងប៉ោយប៉ែត,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ នៅសាលាដំបូងខេត្តស្រះកែវ ប្រទេសថៃ ភ្នាក់ងារស៊ើបសួរតម្រួតខ្លងលឹក ស្រុកអារញ្ញកាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២០ បាននាំខ្លួនពលករខ្មែរឥស្លាមចំនួន២៦នាក់ ដាក់ពាក្យប្ដឹងទៅតុលាការខេត្តស្រះកែវ ពីបទលួចចូលប្រទេស ដោយតុលាការបានពិចារណាសំណុំរឿង នឹងអានក្រមថា បុរសឈ្មោះ ម៉ៅ រ៉ាហ្វីត អាយុ៣៤ឆ្នាំ ពលករខ្មែរឥស្លាម រួមទាំងបក្ខពួកសរុប២៦នាក់ ធ្វើទង្វើខុសច្បាប់ពិតប្រាកដ សម្រេចដាក់ទោសពិន័យក្នុងម្នាក់៣.០០០បាត ក្រោយពីជម្រះថ្លៃពិន័យរួចរាល់ហើយ អោយអង្គភាពពាក់ពន្ធ័ ដំណើរការបញ្ជូនត្រឡប់ទៅប្រទេសតាមច្បាប់។ សូមជំរាបថា ការចាប់ឃុំខ្លួនពលករខ្មែរឥស្លាមខាងលើ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនបុរសឈ្មោះ ម៉ៅ រ៉ាហ្វីត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ព្រមទាំងបក្ខពួកសរុប១៨នាក់ ក្នុងនោះប្រុស៧នាក់ ស្រី១១នាក់ នឹងអ្នកតាមមកជាមួយ៨នាក់ មានក្មេងប្រុស១នាក់ ក្មេងស្រី៧នាក់ ចោទប្រកាន់ពីបទជាបុគ្គលបរទេសមិនចូល-ចេញតាមផ្លូវ,មិនឆ្លងកាត់ការត្រួតពិនិត្យ នឹងស្នាក់នៅព្រះរាជាណាចក្រថៃ ដោយមិនមានការអនុញ្ញាតិ ។ សម្រាប់ផ្លូវនឹងវិធីលួចចូលប្រទេសរបស់ពលករខ្មែរឥស្លាមក្រុមនេះ រហូតអាចធ្វើដំណើរពីព្រំដែនប្រទេសម៉ាឡេស៊ី មកជាយដែនខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវដែលទល់មុខទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននោះ ពលករខ្មែរឥស្លាមទាំង២៦នាក់ បានប្រើវិធីធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី លួចចូលមកតាមច្រករបៀង ក្នុងស្រុក សុង៉ៃ កូលុក ខេត្តណះរ៉ា […]
  • ផ្សារសហគមន៍ដំបូង របស់ខេត្តបន្ទាយមានជ័យ ចាប់ដំណើរការហើយដំណើរការ៣ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ-សៅរ៍-អាទិត្យ) (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំដាក់ឲ្យដំណើរការ ផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ ក្នុងជួយលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពកសិករ ជាអ្នកផលិត មានទីផ្សារ ពិសេសផ្តោតសំខាន់លើបន្លែសុវត្ថិភាព គ្មានជាតិគីមី យកដាក់តាំងលក់ ដែលមានទីតាំងស្ថិតនៅប៉ែកខាងជើង សួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងនោះក៏មានការរបៀចំឲ្យមានជាម្ហូបអាហារ សម្រាប់បងប្អូនពលរដ្ឋមកលេងកំសាន្ត និងពិសារចំណីអាហារនៅទីនោះផងដែរ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា ៖ ការបង្កើតផ្សារសហគមន៍នេះឡើង ដោយមានការចង្អុរបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងន័យលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋជាកសិករ ដែលដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីយកមកដាក់តាំងលក់ផ្តោតលើបន្លែសុវត្ថិភាពគ្មានជាតិគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ផ្សារសហគមន៍នេះមិនដំណើរលក់រៀងរាល់ថ្ងៃនោះទេ គឺបើកដំណើរការតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍-អាទិត្យតែប៉ុណ្ណោះ។ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនកសិករដែលមកលក់បន្លែ នៅផ្សារសហគមន៍នេះតែបន្លែដែលដាំដុះដោយខ្លួនឯង ឬសហគមន៍ មិនប្រើប្រាស់ថ្នាំគីមី និងមិនមែនជាបន្លែនាំចូលពីក្រៅប្រទេសឡើយ […]
  • មានវីដេអូរ៖ ឯកឧត្តម ស៊ុយ សែម ដឹកនាំប្រជុំក្រុមការងារថ្នាក់ជាតិ ដើម្បីពង្រឹងពង្រីកសកម្មភាពការងារនៅមូលដ្ឋានខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២០ សម្រាប់អនុវត្តបន្តនៅទូទាំងខេត្តពោធិ៍សាត់។ សមាសចូលរួមពីអនុប្រធានក្រុមការងារ សមាជិក សមាជិកា សរុបប្រមាណ ១០១៥នាក់។ ឯកឧត្តម ស៊ុយ សែម ក៏បានថ្លែងកោតសរសើរដល់ សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ក៏ដូចជានៅមូលដ្ឋាន ដែលបានរួមគ្នាធ្វើសកម្មភាពជាបន្តបន្ទាប់ចុះជាប់ជាមួយប្រជាជន ដោះស្រាយបាននូវសំណើ សំណូមពររបស់មូលដ្ឋានទាន់ពេលវេលា។ ក្នុងជំហានបន្ទាប់ ឯកឧត្តម ស៊ុយ សែម បានដាក់ចេញនូវផែនការសកម្មភាពការងារចំនួន១០ចំណុច ដែលរួមមាន៖ ១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពនៅមូលដ្ឋាន បង្កេីនការទប់ស្កាត់ បង្ក្រាបបទល្មេីសគ្រឿងញៀន និងបទល្មេីសផ្សេងៗទៀត។ ២-ពង្រឹង និងពង្រីក សមាជិកបក្ស និងនាំសមាជិកបក្សទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងចងក្រងក្រុមបក្សឡើងវិញ។ ៣-ពង្រឹងការងារនយោបាយ ក្នុងស្រទាប់យុវជន (អប់រំ និងថែទាំ)។ ៤-ចុះជួបជាមួយប្រជាជនឱ្យបានញឹកញ៉ាប់ ដោយបង្កើតកម្មវិធីដើម្បីគ្រប់គ្រងយុវជន។ ៥-ធ្វើការប្រកបដោយតម្លាភាព […]
  • អ្នកនាំពាក្យក្រសួងសុខាភិបាលថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ មិនអាចមេីលរំលងបានឡេីយ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការ ពារខ្លួនជាប់ជានិច្ច។ លោកជំទាវបញ្ជាក់ថា ថ្ងៃនេះ​ ថ្វី ត្បិតតែការរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រេីនណាស់​ ដែល យេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយ សារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែល អាចកេីតមានគ្រប់ពេលវេលា គ្រប់កាល: ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ៕ វណ្ណា
  • ក្រុមហ៊ុនចំនួន១៥ទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់កម្ពុជាទៅប្រទេសចិន ភ្នំពេញ ៖ បច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនវិនិយោគចម្ការដំណាំចេករហូតដល់ ១៥ក្រុមហ៊ុន លើផ្ទៃដីដាំដុះជាង៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិន។   យោងតាមការហ្វេសប៊ុកស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះថា នាពេលថ្មីៗនេះរដ្ឋបាលគយប្រទេសចិន ទើបអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៥ទៀត អាចវេចខ្ចប់ និងនាំចេញផ្លែចេករបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន លើកទី៤ ទើបធ្វើឲ្យចំនួនក្រុមហ៊ុនកើនឡើងដល់ ១៥ក្រុមហ៊ុន។   តាម Facebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយ ថា «កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និងក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន ៥ ជាសហគ្រាសចំការ និងរោងចក្រវេចខ្ចប់នាំចេញផ្លែចេកនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនលើកទី៤។ រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨.០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្មទម្រង់នៃការនាំចេញ […]
  • ប្រជាពលរដ្ឋចំនួន ១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកអង្គរជុំទទួលអំណោយពីអង្គការIOM លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្តសៀមរាបចុះសួរសុខទុក្ខ និង ចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋវិលត្រឡប់ពីក្រៅប្រទេសនៅស្រុកអង្គរជុំ ចំនួន ១៣នាក់ ដែលកំពុងស្នាក់នៅដាក់ខ្លួនដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នក ដទៃ នៅសហគមន៍ នៅសាលាបឋមសិក្សាបត់ ឃុំដូនពែង ស្រុកអង្គរជុំ ដោយមានកិច្ចសហការជាមួយអង្គការIOM និង មន្ទីរ អង្គភាពចុះជួយស្រុក។   លោកអភិបាលស្តីទីស្រុកអង្គរជុំ បានឲ្យដឹងថា ចាប់ពីការផ្ទុះឡើងនៃជម្ងឺកូវិដ១៩នេះ ប្រជាពលរដ្ឋធ្វើចំណាក់ស្រុក ចំនួន៥ពាន់២២នាក់ ស្រី២ពាន់៦៦៥នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញមកដល់ពេលនេះ មានចំនួនសរុប ២ពាន់៧៤៩នាក់ ស្រី ចំនួន ១ពាន់ ២២៣១នាក់ ហើយបានកំពុងធ្វើចត្តាឡីស័ក នៅតាមឃុំចំនួន ៦៤នាក់ និងបានឆ្លងកាត់ធ្វើចត្តាឡីស័ក វិលទៅកាន់ភូមិដ្ឋាន មានចំនួន ៨៨៧នាក់ ។   លោកស្រី យូ សុភា បានធ្វើការកោតសរសើរចំពោះបង ប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះ ដោយសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនឲ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជម្ងឺឆ្លងកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ […]
  • ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកផ្សារលក់កសិផលពលរដ្ឋ រៀងរាល់ចុងសប្ដាហ៍ ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកផ្សារលក់កសិផលពលរដ្ឋ រៀងរាល់ចុងសប្ដាហ៍ ដើម្បីផ្ដល់ឱកាសដល់កសិករដាំបន្លែ ត្រី សាច់ បំពេញត្រូវការក្នុងស្រុក បានកាន់តែច្រើនថែមទៀត និងមានទីផ្សារល្អ។ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរ សាទរ ជាមួយបណ្តុំកសិករ និងសហគមន៍កសិកម្មនៃគម្រោងកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខេត្ត បន្ទាយមានជ័យទទួលបានផ្សារសហគមន៍ផលិត ផលខ្មែរ ដែលត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯ.ឧ អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅកាច់ជ្រុងវេទិកាសួនមានជ័យ។ ការសាងសង់ផ្សារនេះឡើងក្នុងគោល បំណងជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ ។ ផ្សារសហគមន៍នឹងត្រូវបានអនុញ្ញាតឲ្យតាមបណ្តាសហ គមន៍, បណ្តុំអាជីវកម្ម, ក្រុមកសិករ ដែលមានផលិតផលកសិកម្មស្រស់ កែច្នៃ ហើយជាផលិត ផលសុវត្ថិភាព អាច លក់ក្នុង១សប្តាហ៍ ៣ថ្ងៃ គឺថ្ងៃសុក្រ, សៅរ៍ និងថ្ងៃ អាទិត្យ៕ វណ្ណា
  • បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល មកចិញ្ចឹម និងភ្ញាស់យកកូនកង្កែបលក់ អាចចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមា ញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ ស្ថិតនៅភូមិអង្រ្កង ឃុំកន្រ្ទាំង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។ បញ្ញវន្តរូបនេះបានចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៧ ក្រោយ ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្តជលផល នៅចុងឆ្នាំ២០១៦ ដោយបានចាប់ផ្តើមពីការចិញ្ចឹមមេពូជចំនួន៣០គូ។ បច្ចុប្បន្នលោកមានមេពូជកើនដល់ ២០០០ ក្បាល និងមេពូជបម្រុងចំនួន ៥០០០ក្បាល នៅលើផ្ទៃដីប្រមាណ ២៥០០ម៉ែត្រក្រឡា។ ជាមធ្យមក្នុងមេពូជ ២០០០ ក្បាល លោកអាចមានលទ្ធភាពបង្កាត់ភ្ញាស់លក់កូនបានចំណូលប្រចាំខែប្រមាណ ២០០០ដុល្លារអាមេរិក។ លោកបានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាបញ្ហាក្នុងការចិញ្ចឹមកង្កែបគឺបញ្ហាតម្លៃចំណី ព្រោះប្រើចំណីដែលបាននាំចូលពីក្រៅ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឱ្យរដ្ឋបាលជលផលបញ្ជូនមន្រ្តីបច្ចេកទេស មកបង្រៀនកសិករពីរបៀបលាយចំណីដោយ ខ្លួនឯង តាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងមានផលចំណេញខ្ពស់៕ប្រភពក្រសួងកសិកម្ម សំ វណ្ណា  
  • អភិបាលខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ រួមគ្នាថែរក្សា ការពារ តំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ មណ្ឌលគិរី៖ នៅក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារធនធានធម្មជាតិ ក៏ដូចជា មជ្ឈ មណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឱ្យបាគង់វង្ស ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឱ្យក្លាយជាតំបន់មួយ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី មានការកើនឡើងជារៀងរាល់ឆ្នាំ ពិធីនេះធ្វើឡើងនៅបរិវេណភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។   ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមក អាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញ ក៏បានធ្វើការដាំកូនក្ងោក កូនស្រល់ និងកូនឈើឈើប្រណិតរាប់រយដើម នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគ តិច ភ្នំដោះក្រមុំនេះ ដូច្នេះ ដើម្បីឱ្យដើមឈើទាំងឡាយនោះ មានការដុះលូតលាស់ល្អ គឺទោះតែមន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សា ការពារ ចៀសវាងការកាប់ទន្រ្ទាននៅបរិវេណភ្នំដោះក្រមុំ […]
  • បណ្ដុំអាជីវកម្មដំណាំបន្លែ ជួយគាំទ្របច្ចេកទេសកសិករ ក្នុងការដាំបន្លែទទួលបានផលល្អ ការរីកចម្រើនធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ របស់បណ្ដុំអាជីវកម្មដំណាំបន្លែ នៅភូមិត្រពាំងក្រពើឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានធ្វើឲ្យសមាជិកបណ្តុំ កាន់តែមានជីវភាពប្រសើរឡើងជាលំដាប់។ សូមបញ្ជាក់ថា បណ្ដុំអាជីវកម្មដំណាំបន្លែ នៅភូមិត្រពាំងក្រពើ ទទួលបានការបំពាក់បំប៉ន និងជួយគាំទ្របច្ចេកទេស ហេដ្ឋា រចនាសម្ព័ន្ធ និងធនធានថវិកាមួយចំនួន របស់គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់និងការបម្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE ។ ជាលទ្ធផលដែលទទួលបានគឺ៖ ក្រោយពីបានចាប់ផ្តើមចងក្រងជាសមាជិកបណ្ដុំគ្រួសារកសិករពីដំបូងមានចំនួន ៣៩គ្រួសារ ហើយមកទល់បច្ចុប្បន្ននេះមានសមាជិកបានកើនឡើងរហូតដល់ចំនួន៥៤គ្រួសារមានផ្ទៃដីសរុប ១៦ហិកតា បាននឹងកំពុងរៀបចំផែនការដាំខ្ទឹមស្លឹកជាបន្ត បន្ទាប់ ហើយកសិករខ្លះបានប្រមូលផលលក់ទៅទីផ្សារក្នុងតម្លៃ ៥០០០៛ ក្នុងមួយគីឡូក្រាម រីឯប្រាក់ចំណូលប្រចាំឆ្នាំរបស់សមាជិកបណ្តុំកសិករនៅទីនោះ អាចទទួលបានពី ២ ០០០ ទៅ ៥ ០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ អាស្រ័យទៅលើទំហំដីរបស់សមាជិករបណ្តុំកសិករ នៃគ្រួសារនិមួយៗ ។ សូមបញ្ជាក់បន្ថែមថា៖ មកទល់ឆ្នាំ ២០២០ នេះ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការបម្រួលអាកាសធាតុ បានពង្រីកសកម្មភាពរបស់ខ្លួនរហូតដល់ ២៤ ខេត្ត ដែលទទួលហិរញ្ញប្បទានសម្បទាន និងឥតសំណងពី ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD៕ ក្រសួងកសិកម្ម វណ្ណា
  • ក្រុមអាជីវករមកពី៩ខេត្តស្វែងយល់ពីបទពិសោធន៍ការផលិតផ្គត់ផ្គង់ចែកចាយនិងគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មទឹកស្អាតពីអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង (ខេត្តបាត់ដំបង,ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២០)៖ក្រុមអាជីវករប្រកបអាជីវកម្មសេវាកម្មផ្គត់ផ្គង់ទឹកស្អាតមកពី៩ខេត្តប្រមាណជិត១០០នាក់ បានចុះមកធ្វើទស្សនកិច្ចសិក្សានិងចង់ស្វែងយល់ ដើម្បីដកស្រង់បទពិសោជន៍បច្ចេកទេសពីអង្គភាព រដ្ឋាករទឹកខេត្តបាត់ដំបងក្នុងគោលបំណងផ្តល់ឱកាសឲ្យអាជីវករទឹកស្អាតឯកជន ធ្វើទស្សនកិច្ចសិក្សាពីប្រព័ន្ធគ្រប់គ្រងនិងបច្ចេកទេសផលិតទឹកស្អាត ដើម្បីផ្តល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងទីប្រជុំជនខេត្តនិងបណ្តាស្រុកមួយចំនួនរបស់ពួក។ កញ្ញា សេង សុរ័ត្ន អនុប្រធានអង្គភាពរដ្ឋាករទឹកទទួលបន្ទុកការងារផ្នែកផលិតកម្មនិងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង បានធ្វើបទបង្ហាញនិងផ្តោតសំខាន់ពីបទពិសោធន៍ក្នុងការផលិតការផ្គត់ផ្គង់ចែកចាយនិងពីការគ្រប់គ្រងសង្វាក់ផលិតកម្មទឹកស្អាត ព្រមទាំងបានផ្តល់ការបកស្រាយនូវសំណួរមួយចំនួន ដែលក្រុមអាជីវករទឺកស្អាតឯកជនបានសាកសួរ។ បញ្ហាពីការតភ្ជាប់បណ្តាញទឹក ការបាត់បង់ទឹកស្អាត បញ្ហាបំណុល បញ្ហាដំណោះស្រាយពីហានិភ័យផ្សេងៗ។ ពិសេសការបង្ហាញនូវចំណុចលទ្ធផលវិជ្ជមានពីការគ្រប់គ្រងទឹកស្អាតដែលបាត់បង់ទឹក ដោយលុបបំបាត់នូវការលេចធ្លាយទឹកស្អាតដែលបានលេចជ្រាបបាត់ទៅក្នុងដីប្រមាណជាង៥០ភាគរយកន្លងមក។ប៉ុន្តែបច្ចុប្បន្ននេះការបាត់បង់ខាងលើនេះវាបានថយធ្លាក់ចុះមកឲ្យមកនៅត្រឹមតែ៨ភាគរយតែប៉ុណ្ណោះ។ គិតទាំងការប្រើប្រាស់ទៅលើសេវាសាធារណៈផ្សេងៗ ដូចជាការប្រើប្រាស់សម្រាប់រថយន្តពន្លត់អគ្គិភ័យជាដើម។ល។អង្គភាពបានពង្រីកបណ្តាញទឹកស្អាតក្នុងតំបន់សេវាផ្គត់ផ្គង់បានទូលំទូលាយដោយស្របទៅតាមសមត្ថភាពនៃផែនការផ្គត់ផ្គង់ទឹកស្អាត។ អង្គភាព បានពង្រឹងនូវសមត្ថភាពជំនាញក្រុមការងារប្រចាំការ ដើម្បីរុករកទឹកធ្លាយទាំងពេលយប់ ទាំងពេលថ្ងៃ ថែមទាំងបានធ្វើការតាមដានត្រួតពិនិត្យ(តេស្ត)គុណភាពទឹកជាប្រចាំ ដើម្បីធ្វើឲ្យទឹកស្អាតនិងធានាបាននូវកម្រិតគុណស្តង់ដារ មុននឹងបញ្ជូនទៅឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។ លោក សុខ សាមើឌី នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបញ្ជាក់ថាតាមរយៈកម្មសិក្សារបស់សមាជិកក្នុងសមាគមទឹកស្អាតឯកជននៅអង្គភាពរដ្ឋាករទឹករបស់រដ្ឋក្នុងខេត្តបាត់ដំបង ដែលជាអង្គភាពលំដាប់ឈានមុខគឺវាបានបង្កើននូវទំនាក់ទំនាក់ទំនងល្អរវាងសមាជិក ជាមួយនិងថ្នាក់ដឹកនាំនៃសមាគមនិងរវាងសមាជិកនឹងសមាជិកឲ្យកាន់តែស្និតស្នាលនិងទទួលបានចំណេះដឹងក្នុងការស្វែងយល់បន្ថែមទៀតពីបញ្ហាប្រឈមនិងដំណោះស្រាយនានា តាមរយៈទទួលបានពីការចែករំលែកនូវចំណេះដឹង ពីបទពិសោធន៍ លើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតផងដែរ។ គម្រោងខាងលើនេះកំពុងតែបន្តអន្តវត្តនៅទូទាំងប្រទេសប្រសិនបើអាជីវករណាមួយមានបញ្ហា សមាគមនិងជួយរិះរកនូវវិធីដោះស្រាយជូន ដោយធ្វើយ៉ាងណាសំរេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់នៅទូទាំងប្រទេស សមស្របនិងឆ្លើយតបតាមអនុសាសន៍ របស់ សម្តេច អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានកំណត់ ៕ ដោយៈអ៊ុងសារុំ (កែសម្រួលដោយ មណ្ឌល […]
  • អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺផ្លូវពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូ បេទីមីណឺផ្លូវចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរមានភាពងាយ ស្រួល និងជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។ ការសម្រេចនេះ ធ្វើឡើងខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌ ទួលគោក ចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០។ កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងខណៈ ចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦វិញនឹង អ៊ុតចាប់ពីផ្លូវលេខ២៤៧ ដល់ ២៦១ ។ ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយមានភាពងាយស្រួល ហើយក៏ជាការលើកសោភ័ណ ភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតថែមទៀត៕
  • ក្រសួងការងារ: រោងចក្រសហគ្រាសចំនួន ៧ ដែលមានកម្មករជាង ៧ ពាន់នាក់ បន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានជូនដំណឹងសហគ្រាស រោងចក្រចំនួន៧ ដែលមានកម្មករចំនួន ៧.២៧៧ បម្រើការងារក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវព្យួរកិច្ចសន្យាការងារ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។
  • មានវីដេអូរ៖ ប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ថ្មីជំនួសលោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ដែលទទួលមរណៈភាព (ខេត្តពោធិ៍សាត់,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្ទាប់លោក ឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ ទទួលមរណៈភាពនាថ្មីៗនេះ។   ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នេះធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។ យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ មកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់។ និងសេចក្តីសម្រេចលេខ ១៦ តតផប/០៧២០ របស់អគ្គបញ្ជាការដ្ឋាន ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕ ដោយ៖រំដួល(កែសម្រួលដោយ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)