ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមាស ៣៦.៥ តោន ក្នុងនោះ១០តោនតំកល់នៅក្នុងប្រទេសកម្ពុជា ភ្នំពេញ៖ តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានមាសសុទ្ធរហូត ដល់ទៅ ៣៦.៥តោន មិនមែន ៣០តោនដូចការប្រកាសរបស់សម្តេចនាពេលកន្លងទៅនោះទេ។ សម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតប ទៅនឹងការលើករបស់មនុស្សមួយ ចំនួនតូច ដែលបានវាយ ប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។ សម្តេចបញ្ជាក់ថា ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះ បងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុន បម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន ៣០ តោន តែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់ ៣៦.៥ តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការ គ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។   ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍ មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា […]
  • ក្រសួងសុខាភិបាល រកឃើញករណីជំងឺ គ្រុនឈីក នៅខេត្តបន្ទាយមានជ័យ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីផ្ទុះឡើងជំងឺគ្រុនឈីកគន់ហ្គន់យ៉ា នៅភូមិចំនួន០៦ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្តីប្រកាសរបស់ក្រសួង ប្រជាពលរដ្ឋចំនួន១៦៨ នាក់ មានអាការគ្រុនក្តៅ៣៨អង្សារ កន្ទួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។ វណ្ណា
  • ជំងឺកូវីដ-១៩ លើពិភពលោកកើនដល់ជាង ១៥,៣លាននាក់ ស្លាប់ជាង ១៤ម៉ឺននាក់ អាមេរិកនៅតែជាប្រទេសនាំមុខគេ បរទេស ៖ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ គឺមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៤,០៩៩,៧៧៣នាក់ ស្លាប់ចំនួន ១៤៦,១៣៦នាក់ និងជាសះស្បើយចំនួន ១,៩៣៩,៥៧៦នាក់។   គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៥,៣៦៣,៦៨៧នាក់។ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦២៥,៤១២នាក់ និងជាសះស្បើយឡើងវិញ ៩,៣៤០,៧៦៤នាក់។   តាមព័ត៌មានពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ ក្នុងតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល បន្ទាប់មកគឺប្រទេសឥណ្ឌា៕ សំអាង
  • ស្ថានភាពកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានា នៅកម្ពុជា ថ្ងៃទី២៣ ខែកក្កដា នេះ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ បានបង្ហាញពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
  • គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោ និងរោងចក្រកែច្នៃ តម្លៃជាង៣០លានដុល្លារ បានចាប់ផ្តើមដំណើរការនៅខេត្តកំពង់ចាម ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា CDC កាលពីសប្តាហ៍មុននេះ បានយល់ព្រមឲ្យក្រុមហ៊ុន Kang Hwa E & C(Cambodia) Co., Ltd វិនិយោគលើគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ ព្រមទាំងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ១ ដែលមានកម្លាំង ៤,៥មេហ្គាវ៉ាត់ សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាននោះទៀតផង។   យោងតាមរដ្ឋបាលខេត្តកំពង់ចាមក្នុងខេត្តកំពង់ចាម មានកសិដ្ឋានចិញ្ចឹមគោ ១កន្លែង កសិដ្ឋានចិញ្ចឹមជ្រូក ១៥កន្លែង កសិដ្ឋានចិញ្ចឹមមាន់ ១៧កន្លែង និងកសិដ្ឋានចិញ្ចឹមទាយកស៊ុត ១៥កន្លែង ក្រោមទុនវិនិយោគប្រមាណ ៣១,៧ លានដុល្លារអាមេរិក។   រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯ.ឧ. វេង សាខុន បានបញ្ជាក់ថា កំណើនការចិញ្ចឹមសត្វ នាពេលនេះ ក៏ជាការឆ្លើយតបនឹងគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា«ការចិញ្ចឹមសត្វនៅកម្ពុជាកំពុងវិវឌ្ឍទៅរកចិញ្ចឹមលក្ខណៈឧស្សាហកម្ម ពិសេសការចិញ្ចឹមគោ និងជ្រូក ដែលចំនួននៃការវិនិយោគលើការចិញ្ចឹមសត្វ បច្ចុប្បន្ននេះ មានកំណើនដ៏ខ្ពស់បើធៀបនឹងឆ្នាំមុន»។   គួរជម្រាបថា ការអនុម័តរបស់ CDC […]
  • ថ្ងៃទី២២ ខែកក្កដា មានយានយន្ត ១.០៤៤គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ភ្នំពេញ ៖ ការត្រួតពិនិត្យច្បាប់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១.០៤៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៧៩៦គ្រឿង និងរថយន្ត ២៤៨គ្រឿង។   ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទជាដើម។   សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ៨លើក ក្នុងនោះស្លាប់ ៥នាក់ របួស ៨នាក់ (របួសធ្ងន់ ៣នាក់)៕ សំអាង
  • មានវីដេអូរ៖ គណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាលើការស្នើសុំឆ្វៀលដីរបស់រដ្ឋជូនប្រជាជននៅមូលដ្ឋានក្នងភូមិសាស្ត្រខេត្តសឹ្ទងត្រែង (ខេត្តសឹ្ទងត្រែង,ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០): ឯកឧត្តម ម៉ុម សារឿន អភិបា លខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំសិទ្ធិពេញលេញក្នុងការកាន់កាប់ដី ពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងពិនិត្យពិភាក្សាទៅលើនិតិវិធីក្នុងការឆ្វៀលដីរបស់រដ្ឋជូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតពិតប្រាកដ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេ ត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ក់លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ អភិបាលអភិបាល រងក្រុងស្រុកទាំង៦ និងអ្នកជំនាញពាក់ព័ន្ធជា ច្រើននាក់។   ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែ ងបានមានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មាការគ្រប់គ្រងដីរបស់រដ្ឋខេត្តធ្វើឡើងស្រប តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលបានស្នើសុំឆ្វៀលកាន់កាប់ដីរបស់រដ្ឋចេញពីតំបន់ការពារធនធានធម្មជាតិ គម្របព្រៃ ឈើ ដីអភិរក្សគ្រប់គ្រងដោយបរិស្ថានដីសម្ប ទានសង្គមកិច្ច និងដីផ្សេងៗទៀតដែលជាដីគ្រប់គ្រងដោយរដ្ឋនិងពុំទាន់បានកាត់ចេញជូនប្រជាជន។   ឯកឧត្តម ម៉ុម សារឿន បន្តថាគណៈកម្មការគ្រ ប់គ្រងរដ្ឋនិងពិនិត្យការធ្វើប្រទានកម្មដីជូនប្រជាពលរដ្ឋចំពោះតែប្រជាពលរដ្ឋនិងមន្ត្រីរាជការណាដែលបានគ្រប់គ្រងដីរបស់រដ្ឋយ៉ាងតិច១០ ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីឲ្យពួកគាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់។   ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីរួម ចំណែកដោះស្រាយនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុស ច្បាប់ពីសំណាក់ជនខិលខូចមួយចំនួន។   […]
  • នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ស្អែកនេះ អង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ» នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ស្អែកនេះ អង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ» ។ ឯ.ឧ អ៊ូច ភា អភិបាលខេត្តតាកែវ នឹងអញ្ជើញធ្វើសន្និសីទ សារព័ត៌មានដោយផ្ទាល់។ វណ្ណា
  • មានវីដេអូរ៖ ភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់ ប៉ើងដំបូល រលំផ្ទះ១៣ខ្នងនៅស្រុកថ្ពង (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០)៖ភ្លៀងធ្លាក់ មួយមេលាយឡំខ្យល់កន្ត្រាក់ផងនោះ បណ្តាលអោយដួលរលំ ប៉ើងដំបូល ផ្ទះចំនួន១៣ខ្នង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឃុំចំនួន២ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកនិយាយអោយដឹងថា ភ្លៀងធ្លាក់១មេធំ និងខ្យល់កន្រ្កាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំទ័ពមាន និងឃុំយាអង្ក ស្រុកថ្ពង ដែលមានខ្លះរបើកដំបូល និងខ្លះបានដួលរលំក្នុងនោះមានផ្ទះខ្លះប្រក់ក្បឿង និងខ្លះទៀតប្រក់ស័ង្កសី។ នគរបាលបានបញ្ជាក់ថានៅក្នុងហេតុការគ្រោះធម្មជាតិនេះមិនមានគ្រោះថ្នាក់ចំពោះមនុស្សទេ។គណៈកម្មាធិការបានធ្វើរបាយការណ៍ ជូនថ្នាក់លើរួចរាល់ហើយ៕ ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ៖មណ្ឌល កែវ)  
  • ក្រុមហ៊ុនរបស់ចិន ចាប់អារម្មណ៍វិនិយោគរោងចក្រដុតសំរាម បង្កើតជាអគ្គិសនី នៅខេត្តសៀមរាប ក្រុមហ៊ុនចិន MIZUDA នឹងធ្វើការវិនិយោគសាងសង់រោងចក្រដុតសំរាម ដើម្បីផលិត និងផ្គត់ផ្គង់ឋាមពលអគ្គីសនីនៅខេត្តសៀមរាប។ រោងចក្រនោះ នឹងមានសមត្ថភាពដុតសំរាម ប្រមាណ២១ម៉ឺនតោន ក្នុងមួយឆ្នាំដែលអាចផលិតថាមពលអគ្គីសនី ជាង៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង។   រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន ( MIZUDA ) នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរិយធម៌ទីក្រុងអនាម័យ (សៀមរាប- អង្គរ ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគ ជ័យ។ សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃប្រមាណជាង ៤៨០ តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង១០០០ តោន។ ក្នុង១ឆ្នាំ រោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិតជាថាមពល អគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែ ល ១០ ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន ។ […]
  • មានវីដេអូរ៖ ម៉ូតូស៊េរីទំនើបចំនួន១២គ្រឿងនាំចូលតាមច្រករបៀងគេចពន្ធដាក់តាំងលក់ ត្រូវកម្លាំងគយចល័តក្រសួងចាប… (បន្ទាយមានជ័យ,ថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០)៖ ម៉ូតូសេរីទំនើបៗនាំចូលតាមគេចពន្ធតាមច្រករបៀងដាក់តាំងលក់នៅទីតាំង៣កន្លែងផ្សេងគ្នាត្រូវបានមន្ត្រីគយចល័តក្រសួងឃាត់បានចំនួន១២គ្រឿង លើកដាក់រថយន្តបញ្ជូនទៅការិយាល័យគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ទីតាំងនៅចំណុចគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យម្ចាស់ចូលប្រកាសពន្ធទៅតាមច្បាប់ កាលពីរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០នៅចំណុចផ្សារអគ្គឋិតក្នុងភូមិបាលិលេយ្យ១,សង្កាត់/ក្រុងប៉ោយប៉ែត។ កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥( គយចល័តក្រសួង)បានសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថ នគរបាល ចុះប្រតិបត្តិការឆែកឆេរឃ្លាំងចំនួន៣ទីតាំង ដកហូតបានម៉ូតូសេរីទំនើបៗ ចំនួន១២គ្រឿង ដែលមានម៉ូតូម៉ាក ហ្សូមមើអិច វេវ គ្លិច និងស្កូបពី ស៊េរីខ្ពស់ៗផងដែរ។ មន្ត្រីគយចល័តក្រសួងបានប្រាប់ថា ការចុះប្រតិបត្តិការនេះ គឺធ្វើដូចសព្វមួយដង ដែលចុះឆែកឆែររកម៉ូតូដែលគ្មានពន្ធ ដើម្បីយកទៅកាន់ការិយាល័យដើម្បីទុកឲ្យម្ចាស់ចូលខ្លួនទៅប្រកាសពន្ធ ស្របទៅតាមច្បាប់។ សកម្មភាពរបស់កម្លាំងមន្ត្រីគយល័ត ធ្វើឲ្យអ្នកឃើញហេតុការណ៍មានការអប់អរសាទរចំពោះចំណាត់ការនេះ ក៏ប៉ុន្តែសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹមព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលនៅជាប់ព្រំដែនថៃមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធម៉ូតូឆ្លងដែនតាមច្រករបៀងធ្វើឲ្យពន្ធដែលចូលរដ្ឋមានការបាត់បង់ក្នុងមួយខែរាប់ម៉ីនដុល្លា និងដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋឲ្យកាន់តែកើនឡើងថែមទៀត៕ ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
  • ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ស្នើដល់មន្រ្តីរបស់ខ្លួនត្រូវធ្វើការប្រកបដោយភាពទទួលខុសត្រូវខ្ពស់និងត្រូវគោរពសិទ្ធិពលរដ្ឋជាម្ចាស់ឆ្នោត (ខេត្តក្រចេះ,ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយការងារបោះឆ្នោតជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តក្រចេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ស្នើដល់មន្រ្តីរបស់ខ្លួនធ្វើយ៉ាងណា ត្រូវប្រកាន់ខ្ជាប់វិជ្ជាជីវ:ជាមន្ត្រី គ.ជ.ប ប្រកបដោយភាពទទួលខុសត្រូវខ្ពស់និងត្រូវគោរពសិទ្ធិពលរដ្ឋជាម្ចាស់ឆ្នោត។   ក្នុងពិធីនោះដែរ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានលេខាធិការដ្ឋាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប ក្រចេះ ដែលបានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន កាណូត ម៉ូតូ ឆ្លងកាត់ផ្លូវលិចទឹក ដោយថ្មើរជើង និងជាពិសេសដោយឧទ្ធម្ភាគចក្រ ដើម្បីបម្រើដល់ការបោះឆ្នោត ក្នុងស្ថានភាពភូមិសាស្រ្តដែលពិបាកមិនដូចជាខេត្តដទៃ នៃប៉ែកឥសាន្ត ។   ជាមួយគ្នានោះ យើងត្រូវបន្តការប្រើប្រាស់មធ្យោបាយទាំងអស់នេះតទៅ ដើម្បីបម្រើសេវារបស់ .គជ.ប. ហើយត្រូវគោរពសិទ្ធិម្ចាស់ឆ្នោត ត្រូវស្រឡាញ់ និងបម្រើម្ចាស់ឆ្នោត។ ម្យ៉ាងវិញទៀត ក្រៅពីភាពជាអ្នកបម្រើសេវា យើងត្រូវតែប្រកាន់ភ្ជាប់គោលការណ៍ផ្សេងទៀតគឺ ឯកភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈភាព ហើយបើអនុវត្តតាមគោលការណ៍ទាំងអស់នេះបាន គ្មាននរណាហ៊ានតវ៉ា ហើយពិតជាបានការទទួលស្គាល់ពីម្ចាស់ឆ្នោតនិងគ្រប់ភាគីពាក់ព័ន្ធ […]
  • ពលរដ្ឋខ្មែរ បន្តវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ មានចំនួន ១០៣នាក់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ម្សិលម៉ិញ មាន ពលរដ្ឋខ្មែរ បន្តវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរ ជាតិអូរស្មាច់ មានចំនួន ១០៣នាក់ ស្រី ៤៩នាក់។ អាជ្ញាធរ បានពិនិត្យសុខភាព និងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានរបស់ពួកគាត់រស់នៅ។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នក ដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបាន ការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន៕ វណ្ណា
  • ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ជាង១៥លាននាក់ ចំនួនមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុស Covid-19 ប្រចាំថ្ងៃនៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សថ្មីចំនួន ៥,៦១១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ និងមនុស្សថ្មីចំនួន ២៣៧,០៣៣នាក់ បានឆ្លងវីរុសផ្លូវ ដង្ហើមមួយនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែរ សហរដ្ឋអាមេ រិក និងប្រទេសប្រេស៊ីល មានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីនៃវីរុស Covid-19 រហូតដល់ជាង ១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីចំនួន ១,០៩២ នាក់ និងប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន ១,៣៤៦នាក់។   សូមបញ្ជាក់ជូនថា ចំនួនអ្នកឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង ១៥លាននាក់ហើយ គឺចំនួន ១៥,០៨២,៨៨៣នាក់ និងអ្នកស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជិត៦២ម៉ឺននាក់ហើយដែរ គឺចំនួន ៦១៨,៤២៧នាក់ ខណៈដែលអ្នកជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជិត១០លាននាក់ គឺចំនួន ៩,១០២,៩២៧នាក់ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ៕
  • ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារជាតិ នៃកម្ពុជា ចាប់ដៃគ្នាផ្លាស់ប្ដូរព័ត៌មានពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក និងអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយអង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ អនុស្សរណៈនេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហ ការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។   ឯកឧត្ដមរដ្ឋលេខាធិការ ស៊ុយ សាន បានមានប្រសាស ន៍ថា អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយាន យន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ការចុះហត្ថលេខានេះ គឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពល រដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមាន សមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិ ភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតប ទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។   ឯកឧត្ដមរដ្ឋលេខាធិការបាន បានស្នើឱ្យអង្គភាពទាំងបីសហការគ្នាឱ្យបានស្អិតរមួតថែមទៀត […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)