ព័ត៌មានថ្មី
- ក្រសួងសុខាភិបាល ពិន័យជាប្រាក់១លានរៀលលើស្រ្តីខ្មែរអាមេរិក ដែលរត់ចេញពីបន្ទប់ចត្តាឡីស័ក ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចផាកពិន័យចំនួន ១លានរៀល ព្រមទាំងធ្វើកិច្ចសន្យាលើស្រ្តីខ្មែរ អាមេរិកាំង ម្នាក់ ដែលបានលបរត់ចេញពីបន្ទប់ចត្តាឡីស័កនៅ រាជធានីភ្នំពេញ ទៅដល់ខេត្តកំពង់ចាម។ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្រ្តីខ្មែរ អាមេរិក រូបនេះ បានលបរត់ចេញពីកន្លែងចត្តាឡីស័កនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានតាមរកឃើញ ស្ត្រីរូបនេះនៅថ្ងៃទី១៨ ខែកក្កដា ក្នុងក្រុងកំពង់ចាម។ តាមការសាកសួរ គេបានរកឃើញ មនុស្សចំនួន ១០នាក់ផ្សេងទៀត ដែលបាន ប៉ះពាល់ដោយផ្ទាល់ជាមួយគាត់។ សូមបញ្ជាក់ថា រួមដំណើរជាមួយស្រ្តីខ្មែរអាមេរិក រូបនេះ តាមជើងយន្តហោះមកកម្ពុជា គឺគេបានរកឃើញមន្រ្តីស្ថានទូតអាមេរិក ចំនួន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការតាមដានសុខភាពជាប្រចាំ៕ សំអាង
- កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅខ្លាំងលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែកក្កដា ភ្នំពេញ ៖ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីបានអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។ ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C […]
- ក្រសួងអប់រំសម្រេចបើកដំណើរការសាលារៀនឯកជនដំណាក់កាលទី១ ចំនួន២០ នៅខែសីហា នេះ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ទៅតាមការព្រមព្រៀងជាគោលការណ៍ពីរាជរដ្ឋាភិបាល សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដែលមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ ទោះបីជាយ៉ាងនេះក្តី សាលាទាំង ២០នោះ ត្រូវបានកំណត់ឲ្យអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ផងដែរ៕ សំអាង
- ដំរីឈ្មោលអាយុជាង៥០ឆ្នាំមួយក្បាល បានងាប់មិនដឹងមូលហេតុ ខេត្តមណ្ឌលគិរី ៖ មានករណីសត្វដំរីឈ្មោល ១ក្បាល មានអាយុប្រហែលជាង ៥០ឆ្នាំ បានប្រទះឃើញងាប់ នៅចំណុចអូរប៉ាយ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៨ ៖ ០០នាទី ព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២០។ នេះបើតាមបញ្ជាក់របស់លោកវរសេនីយ៍ទោ តាក់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ លោក តាក់ យ៉េន បន្តថា ការងាប់របស់ដំរីឈ្មោលដ៏ចំណាស់នេះ មិនទាន់នរណាដឹងមូលហេតុនៅឡើយ ។ ម្ចាស់ដំរីមានឈ្មោះជ្រេម ជ្រុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិព្នង រស់នៅភូមិកើតហេតុខាងលើ។ លោកថា បច្ចុប្បន្ន ម្ចាស់ដំរី និងបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច បានមូលមតិគ្នា យកខ្មោចដំរី នេះដាក់ក្រោមដំបូលប្រក់តង់កៅស៊ូ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិចភ្នង៕ ដោយ ៖ សំអាង
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្ក បង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជា កសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ ដំបង។ ខេត្តនេះ មានប្រជាជនសរុប ១,០១៤,៤៧៣ នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០នាក់ ដោយមានប្រជា ពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការធ្វើស្រែចម្ការរបស់បងប្អូនប្រជាកសិករជាពេលបច្ចប្បន្ននេះដែលភាគច្រើនប្រើប្រាស់គ្រឿងចក្រទំនើបៗ។ មុននឹងចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំណេះ សំណាលសួរនាំដល់ប្រជាកសិករមួយចំនួន ដើម្បីបានស្វែងយល់ការលំបាក និងភាពងាយស្រួលក្នុងរបរធ្វើស្រែចម្ការ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា […]
- សម្តេចតេជោ បញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ នៅតែបន្តរហូតវិបត្តិកូវីដ-១៩ ត្រូវបានដោះស្រាយ ខេត្តតាកែវ ៖ ចំនួនគ្រួសារក្រីក្រដែលត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល បានកើនពីចំនួនជាង ៥៦ម៉ឺនគ្រួសារ ដល់ ៦១ម៉ឹន គ្រួសារហើយ មានន័យថា បានរកឃើញគ្រួសារក្រីក្រចំនួនប្រមាណ ៥ម៉ឺនគ្រួសារបន្ថែម។ ដោយឡែក ការចំណាយថវិកាឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រ បានកើនពីជាង ២៤លានដុល្លារ ដល់ជាង ២៨លានដុល្លារអាមេរិកក្នុងមួយខែ។ ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យការធ្វើស្រែព្រមទាំងសំណេះសំណាល ជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងនៅតែបន្តអនុវត្ត រហូតវិបត្តិកូវីដ១៩ ត្រូវបានដោះស្រាយ និងជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តរុករកគ្រួសារក្រីក្របន្ថែមទៀត ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល អំឡុងពេលនៃវិបត្ត-១៩៕
- សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ម៉ាសសុខាភិបាល ប្រមាណ១៨ម៉ឺនម៉ាស ជូនដល់ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។ ពិធីប្រគល់និងទទួលម៉ាស ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា តាមរយៈ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ តាមរយៈ ឯកឧត្តមនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានលះបង់កម្លំាងកាយ ចិត្តនិងស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងគ្រាលំបាកនេះ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ឯកឧត្តម កែវ ពិសិដ្ឋ បានលើកឡើងថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅក្នុងនោះសម្តេចតែងតែចុះអប់រំ […]
- ក្រសួងធនធានទឹក ជូនដំណឹងថា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ កក្កដា ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដី ជូន ដំណឹង ស្ដីពី ស្ថានភាពធាតុ អាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។ក្រសួងបានឲ្យដឹងថា តាមរយៈនៃ ការ ប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី១៥-១៧ ខែកក្កដា ខ្យល់ មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ – ២១ ខែកក្កដា ខ្យល់ មូសុង និរតី នឹងចុះខ្សោយ។ ក្រសួងធនធានទឹក ឲ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាច មានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្ត នៅ ភាគកណ្ដាល និងភាគខាងលើ អាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមក ក្នុងកម្រិត ខ្សោយទៅមធ្យម៕ ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី២១ ខែកក្កដា ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ […]
- អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗ ជាមួយប្រាក់រៀល អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗ ជាមួយប្រាក់រៀល អត្រាផ្លូវការនៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨៨ រៀល
- ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៦នាក់ថ្មីទៀត ខណៈអ្នកជាសះស្បើយមាន ៤នាក់ ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីជូនព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៦នាក់ថ្មីទៀត ដែលសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន ៤នាក់។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន ២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។ ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន ៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក៕
- សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសរសេរថា ៖ «នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ»។ សម្តេចបន្តថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ សម្តេចបន្តទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន៕
- សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសរសេរថា ៖ «នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ»។ សម្តេចបន្តថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ សម្តេចបន្តទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន៕
- ដាំដើមស្ដៅចំនួន៣.០០០ ដើមតាមខ្នងទំនប់បង្កើតជាម្លប់និងប្រែក្លាយជារមណីយដ្ឋានទេសចរក្នុងរដូវវស្សា (ខេត្តកំពង់ចាម,ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)៖ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់បានធ្វើការជួសជុលទំនប់បង្ហៀរទឹក១ខ្សែប្រវែង៣.៩០០ ម៉ែត្រ ដែលបន្សល់ពីសម័យប៉ុល ពត ព្រមទាំងដាក់ទ្វារទឹកចំនួន៣ សម្រាប់ស្រោចស្រពដំណាំស្រូវ បានទាំងរដូវប្រាំងនិងវស្សាជាង៣.០០០គ្រួសារ ស្ថិតនៅព្រំប្រទល់ស្រុកព្រៃឈរ-ជើងព្រៃ ត្រូវបានកសាងរួចរាល់១០០% ហើយ។ ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានឲ្យដាំដើមស្ដៅប្រមាណ៣.០០០ ដើមនៅតាមខ្នងទំនប់ទាំងសង្ខាងសម្រាប់ជាម្លប់ ហើយអនាគតផ្កាស្ដៅគឺសម្រាប់ធ្វើម្ហូបមានឱជារសឆ្ងាញ់ទៀតផង។ អ្នកស្រី រៀល ធី អាយុ៥១ឆ្នាំ រស់នៅឃុំសំរោង ស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា: គាត់មានដីស្រែប្រាំងទំហំកន្លះហិកតាកាលពីមិនទាន់មានទំនប់ ពេលធ្វើស្រែ ម្ដងៗត្រូវបូមទឹករហូតទៅដល់២ដំណាក់ ទើបដល់ស្រែរបស់គាត់ដែលមានផលវិបាកច្រើន ក្នុងការដោះស្រាយទឹក។ ពេលដែលបានទំនប់នេះ ត្រូវជួសជុលរួចរាល់គាត់នឹងលែងខ្វល់ពីបញ្ហាទឹកទៀតហើយ គឺពិតជាសប្បាយរីករាយនិងអរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយ លើប្រព័ន្ធស្រោច ស្រពដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកសាំង ឆន មេឃុំសំរោង មានប្រសាសន៍ឲ្យដឹងថា:នាពេលកន្លងមកកាលដែលទំនប់បង្ហៀរទឹកមិនទាន់ជួសជុលប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងស្រុកព្រៃឈរ ពេលដែលបង្កបង្កើនផលដាំដុះដំណាំស្រូវក្នុងរដូវប្រាំងគឺត្រូវជួបបញ្ហាខ្វះខាតទឹក។ លោកមេឃុំសំរោង មានប្រសាសន៍បន្តថា សមិទ្ធិផលទំនប់បង្ហៀរទឹកដែលបានសាងសង់រួចនេះបានធ្វើឱ្យប្រជាពល រដ្ឋនៅក្នុងឃុំសំរោង និងឃុំព្រៃចារ ស្រុកជើងព្រៃ លែងព្រួយរឿងខ្វះទឹកធ្វើស្រែហើយ។ នេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនោះក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត […]
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សោកស្តាយដែលបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន នាដកោសល្យវដ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីន សាឃន នាដកោសល្យវដ្តី ជាការបាត់ បង់មរតកមនុស្សរស់ របស់កម្ពុជា។ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន នាដកោសល្យវដ្តី បានទទួលមរណភាពដោយជរា ពាធក្នុងជន្មាយុ៨៣វស្សា៕ ………………………………………………………….. SEATV News 24 Hours, Real News from Cambodia #THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
- មានវីដេអូរ៖ បញ្ជួនបុរស៣នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៥ថង់ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួននៅកន្លែងផ្សេងគ្នាទៅតុលាការ ខេត្តបាត់ដំបង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស៣នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក០៥ថង់ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួននៅកន្លែងផ្សេងគ្នាកសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្សេងគ្នាក្នុងស្រុកមោងឬស្សីនិងក្រុងបាត់ដំបងខេត្តបាត់ដំបង។ លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ៣នាក់ដែលចាប់ឃាត់ខ្លួនករណីទី១ឈ្មោះមាស វាសនាភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០២ថង់ សម្ភារៈមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៦និង១០នាទីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅចំណុចក្រុមទី១៧ភូមិអង់សង្កាត់អូរចារក្រុងបាត់ដំបងខេត្តបាត់ដំបង។ ករណីទី២ឈ្មោះរ៉ើម ធឿនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភួមិរាមគន់ឃុំគារស្រុកមោងឬស្សីខេត្តបាត់ដំបងនិងឈ្មោះផា នុនហៅនិតភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអង្ក្រងឃុំជ្រៃស្រុកមោងឬស្សីខេត្តបាត់ដំបង។ ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់ ម៉ូតូមួយគ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង២២និង១៥នាទីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅចំណុចក្រុមទី០១ភួមិរាមគន់ឃុំគារស្រុកមោងឬស្សីខេត្តបាត់ដំបង។ លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរទាំង២នេះហើយចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០ហើយ៕ ដោយៈអ៊ុងសារុំ(កែសម្រួលដោយ មណ្ឌល កែវ) ………………………………………………………….. SEATV News 24 Hours, Real News from Cambodia #THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


