ព័ត៌មានថ្មី
- សាំយ៉ុងផ្តាច់ព្រលឹង ក្រឡាប់ច្រើនត្រឡប់ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាង១០នាក់ (ខេត្តសឹ្ទងត្រែង,ថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០)៖ រថយន្តសាំងយ៉ុង១គ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2M.9428 បើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៧៨A ពេលមកដល់ចំណុចបង្គោលលេខ៤៨៣ព្រំប្រទល់សឹ្ទងត្រែង-រតនៈគិរីជ្រុលចង្កូតក្រឡាប់ខ្ទាតប្រមាណ១០០ម៉ែត្របណ្តាល ឲ្យអ្នកជិះស្រីប្រុសចំនួន៣នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន៩នាក់ រីឯអ្នកបើបររថយន្តនេះបានរត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ស្រ្តីឈ្មោះ រិន្ទ ចាន់ដា ជាអ្នករួមដំណើរតែរងរបួសស្រាលបានឲ្យដឹងថា នៅពេលពេលមកដល់រង្វង់មូលអូរពងមាន់នៃខេត្តសឹ្ទងត្រែង រថយន្តនេះក៏បានផ្លាស់ប្តូអ្នកបើកបរដើម្បីបន្តទៅកាន់ខេត្តរតនៈគិរី។អ្នកបើកបរថ្មី បើកបរក្នុងល្បឿនលឿនណាស់អ្នករួមដំណើរភ័យស្លន់ស្លោរហើយនាំគ្នាស្រែកថាកុំបើកលឿនពេករួចក៏ស្រាប់តែរថយន្តក្រឡាប់តែម្ដង។ ស្រ្តី ដដែលបានបន្តទៀតថា ប្រហែលជិត២ម៉ោងក្រោយមកទើបឃើញឡានពេទ្យចំនួន២គ្រឿងបានមកជួយដឹកអ្នករងរបួសមកកាន់មន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែង។ សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារចាំប៉ូលិសចរាចរណ៍មកវាស់វែងយូរពេក បងប្អូនសាច់ញាតិក្រុមគ្រួសារសាកសពក៏សម្រេចចិត្ត ជួលឡានពេទ្យដឹកអ្នកស្លាប់ចំនួន៣នាក់យកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណ៕ ដោយ៖ ជា ប៊ុនគង់ (កែសម្រួលដោយ មណ្ឌល កែវ )
- កសិករដាំបន្លែនៅស្រុករុក្ខគិរី កំពុងទទួលផលផ្លែផ្កាតាមរយៈជំនាញបច្ចេកទេសមានគម្រោងក្រសួងកសិកម្ម បទពិសោធន៍នៃការដាំបន្លែរបស់កសិករ ឈ្មោះ ឡាច ណាម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី។ គាត់បានចាប់ផ្តើមដាំបន្លែអស់រយៈពេលពី ៥-៦ ឆ្នាំមកហើយ ដែលបានដាំដុះលើផ្ទៃដីសរុប ចំនួន ១,៩២៥ ហត ក្នុងនោះមានផ្ទៃដីដាំសណ្តែកទ្រើងចំនួន ០,២២៥០ ហ.ត ត្រប់ ០,៧០ ហ.ត និងផ្ទៃដីដាំត្រសក់ ទ្រើង ១ ហ.ត។ បច្ចុប្បន្នគាត់កំពុង់ប្រមូលផលសណ្តែក ទ្រើងបានចំនួន ៦០គ.ក្រ/ថ្ងៃ ដោយទទួលបានតម្លៃជា មធ្យមចំនួន ១ ៥០០៛/គ.ក្រ ។ បច្ចេកទេសដាំដុះបន្លែនេះ គាត់បានទទួលពីគម្រោង HARVEST ១ ហើយគម្រោងពេលនេះបានបញ្ចប់ហើយ។ ក្រោយពីគម្រោងនេះបានបញ្ចប់ គាត់ក៏ទទួលបានការគាំទ្របច្ចេកទេសបន្ត ពីមន្ត្រីការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ ម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា ចំណាយលើការដាំសណ្តែកទ្រើងលើផ្ទៃដី ០,២២៥០ហ.តអស់ទឹកប្រាក់សរុបចំនួន ១ ៨៦០ ០០០រៀល ហើយទទួលបានប្រាក់ចំណូលសរុបចំនួន ៦ ៧៥០ ០០០៛ […]
- រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបគ្នាដើម្បី ដោះ ស្រាយប្រឈម ជួយកសិករ ក្នុងវិស័យវារីវប្បកម្ម និងចិញ្ចឹមសត្វ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និ ងនេសាទ ឯ.ឧ វេង សាខុន បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៦ ខែ កក្កដា ក្នុងការជំរុញការបង្កើនវារីវប្បកម្ម និងការចិញ្ចឹមសត្វ គោលដៅបង្កើនផលិតផលកសិកម្ម ឲ្យបានកាន់តែច្រើនដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុក និងសម្រាប់ធ្វើការនាំចេញ។ កិច្ចប្រជុំនេះក៏ផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំ ចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបងគឺដើម្បីលើក កម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណ ភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការ បង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណី សត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការ ងារនៅមូលដ្ឋានផ្ទាល់។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង បានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) […]
- តម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ប្រេងនីមួយហាក់នៅទ្រឹង បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា តម្លៃប្រេងសាំងលក់រាយ នៅតាមស្ថានីយប្រេងសាំង នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣១ ខែកក្កដា នឹងចុះមកត្រឹម៣.០០០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ចំណែកប្រេងម៉ាស៊ូត ២៧៥០រៀលក្នុងមួយលីត្រ។ វណ្ណា
- សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្នន័យអត្ត សញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ច ប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្ន ន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform)។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យើងនឹងពិភាក្សាគ្នាពីការតភ្ជាប់នូវប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ពិនិត្យមើល ហើយសិក្សាបន្តទៀតទាក់ទងនឹងការតភ្ជាប់បណ្ដាញទិន្នន័យរបស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗសម្រាប់ប្រើប្រាស់នូវឯកសារអត្តសញ្ញា ណកម្ម ហើយអាចមានគោលការណ៍រួមមួយដើម្បីដោះ ស្រាយបញ្ហានេះ។ ឯឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីទាញយកអត្តសញ្ញាណ រួមទាំងរូបថត និងស្នើចាត់ក្រុមការងារធ្វើការផ្ទាល់ជាមួយអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចការអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីសិក្សាលើការងារបច្ចេកទេសតភ្ជាប់ និងទាញយកទិន្នន័យ សម្រាប់បម្រើដល់ការចុះ បញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ ឯកឧត្តមបានបន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំសមាសភាពក្រុមបច្ចេកទេស […]
- បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ជួយការងារអភិរក្សតំបន់ខាងជើងបឹងទន្លេសាប នៅខេត្តព្រះវិហារ យ៉ាងមានប្រសិទ្ឋភាព ក្រសួងបរិស្ថាន នឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្ម ជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ងាន។ លោកស្រី ភោគ ហុង ប្រធានគណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារ ធម្មជាតិ អាចដកពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់ គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ជាមួយគ្នានេះ សមាជិកបណ្តាញ ក៍បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធដើម្បីពង្រឹងកិច្ចសការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ឯកឧត្តម ខៀវ បូរិន បានលើកឡើងថាកិច្ចប្រជុំរៀបចំឡើងជាលើកទី១ នៅក្នុងឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញពីសកម្មភាពការងារ និងសមិទ្ធិផលបណ្តាញ សហគមន៍អភិរក្សធនធានធម្មជាតិ តំបន់ខាងជើងបឹងទន្លេសាបសម្រេចបាន និងកំណក់បញ្ហាប្រឈម ព្រមទាំងសស្វែងរកដំណោះស្រាយ លើការគ្រប់គ្រងសហគមន៍តំបន់ការពារ ធម្មជាតិ។ ឯកឧត្តម បានបន្ថែមថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ […]
- សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹក នាំ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅសាលប្រជុំ អគារស្នាក់ការកណ្តាលអតីតយុទ្ធជនកម្ពុជា នៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀន ស្វាយ ខេត្តកណ្តាល។
- CDC អនុម័តគម្រោងវិនិយោគរោងចក្រស្បែកជើងនៅស្រុកជើងព្រៃ ក្រោមទុន១០លានដុល្លារ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១០,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៧៩កន្លែង។ វណ្ណា
- ការធ្វើវារីវប្បកម្មរបស់កសិករលើការចិញ្ចឹមអន្ទង់ នៅខេត្តកំពង់ឆ្នាំង អាចផ្គត់ផ្គង់ទីផ្សារអន្ទង់៥តោន ក្នុងមួយឆ្នាំ កសិដ្ឋានវារីវប្បកម្មអន្ទង់ លោក ថូ វណ្ណា ស្ថិតនៅភូមិ ក្តីត្នោត ឃុំ ស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងទទួលបានជោគជ័យ។ កសិដ្ឋាននេះ បានចិញ្ចឹមអន្ទង់រយៈពេល១០ ឆ្នាំមកហើយ ដែលកសិដ្ឋានគាត់ មានអាងចំនួន៣៥អាង ចែកចេញអាងអន្ទង់បំប៉ន យកសាច់ចំនួន២៥អាង និងអាងថែទាំកូនពូជចំនួន១០អាង។ នៅក្នុងអាងនីមួយៗ ដាក់កូនពូជចិញ្ចឹមចំនួន១៥០គីឡូក្រាម ស្មើនឹង១៥០០ ក្បាល- ២០០០ក្បាល/អាង ដែលកូនពូជបានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយះពេល ៦-៧ ខែទើបអាចលក់បាន។ ម្យ៉ាងនៅពេលដែលតម្រូវការទីផ្សារមានតម្លៃខ្ពស់ កសិដ្ឋានអាចលក់បន្តិចម្តងៗ តាមការបញ្ជាទិញរបស់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក។ ចំពោះលទ្ធផលនៃការប្រមូលផលក្នុងការចិញ្ចឹមអន្ទង់ គឺមួយឆ្នាំលក់បានប្រមាណ៥តោន។ លោក ថូ វណ្ណា បាន ចែករំលែកបទពិសោធន៍ បច្ចេកទេស ក្នុងការចិញ្ចឹមអន្ទង់ដល់កសិករដ៏ទៃទៀតដែលមានបំណងចង់ចិញ្ចឹមផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ ដោះស្រាយជីវភាពរស់នៅ និងបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម។ ឆ្លងតាមបទពិសោធន៍ការចិញ្ចឹមអន្ទង់នេះកន្លងមក កសិដ្ឋា នរបស់គាត់បានបន្តចិញ្ចឹមរហូតមកជាមួយនឹងការទទួលបានជោគជ័យរៀងរាល់ឆ្នាំ ដោយទទួលបានប្រាក់ចំណូលខ្ពស់ល្អប្រសើរ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយផលិផលក្នុងស្រុក ជាពិសេសចូលរួមបង្កើនផលិតកម្មស្បៀងក្នុងការងារវិស័យកសិកម្ម ៕ ប្រភពពីក្រសួងកសិកម្ម សំ […]
- ក្រសួងការងារ ប្រកាសឲ្យកម្មករ និយោជិត នៃរោងចក្រសហគ្រាស ឈប់សម្រាកដោយមានប្រាក់ឈ្នួល រយៈ ពេល៥ថ្ងៃ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ បណ្តុះ បណ្តាល និងវិជ្ជាជីវៈ បានជូនដំណឹងពីការសងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ពី១៧ ដល់ថ្ងៃ២១ សីហា ជូនកម្មករ និយោជិត ក្នុងរោងចក្រ សហគ្រាស ជំនួសថ្ងៃឈប់សម្រាក ថ្ងៃចូលឆ្នាំថ្មី កាលពីខែមេសាកន្លងទៅ។ វណ្ណា
- តំបន់អេកូទេសចរណ៍ធម្មជាតិ កំពុងទាក់ទាញទេសចរ ក្នុងស្រុកទៅកំសាន្តយ៉ាងច្រើន នៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ កក្កដានេះ ឯ.ឧ ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្ត ព្រោះខេត្តមណ្ឌគិរី គឺជាខេត្ត ដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍។ នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ អាចទៅដល់មានចំនួន ៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគ តិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រក សត្វព្រៃ និងមានអាកាសធាតុត្រជាក់។ នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់ ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥ បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ បឹងកាឡូ ០១កន្លែង ស្មើនឹង […]
- វិទ្យាល័យមួយនៅព្រៃវែង យកគ្រាប់បែក ទៅប្រេីជាជួងសម្រាប់វាយបន្លឺសម្លេង ឯ.ឧ ហេង រតនាអគ្គនាយកស៊ីម៉ាក់ បានសំដែងការហួសចិត្ត ត្បិតវិទ្យាល័យមួយ នៅខេត្តព្រៃវែងបានយកគ្រាប់បែកយ៉ាងធំមួយ ទៅប្រេីជាជួងសម្រាប់ វាយបន្លឺសម្លេងក្នុងសាលា រៀន។ អគ្គនាយកស៊ីម៉ាក់ បន្ថែមថាក្រោយពីទទួលបានព័ត៌មាននេះ ក្រុមមន្ត្រីជំនាញរបស់ស៊ីម៉ាក់ បានចុះទៅដោះជួងគ្រាប់បែកនោះចេញដោយសុវត្ថិភាព ។ ជួងគ្រាប់បែកនេះត្រូវបានបំពាក់នៅវិទ្យា ល័យជា ស៊ីម រក្សជ័យ ស្រុកបាភ្នំ ខេខេត្តព្រៃវែង។ មន្ត្រីជំនាញ កាលពីថ្ងៃទី១៥ ខែកក្កដា បានដកហូតជួងនិងអរគុណ លោកនាយកសាលា និងប៉ូលីសមូលដ្ឋានចូលរួមសហការ និងសូមអរគុណលោកម្ចាស់គណនីឈ្មោះ Angkor Thom ដែលបានផ្តល់ពត៌មាននេះ៕ វណ្ណា
- ភាពអនាធិបតេយ្យនៃការចតរថយន្តកុងតឺន័រ តាមផ្លូវមុខកំពង់ផែក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ,ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ កាលពីរសៀល ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរ បាល សណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ចំពោះការចតរថយន្តកុងតឺន័រ ដែលឈប់ចតគ្មានសណ្តាប់ធ្នាប់នៅលើវិថីផែ ត្រង់ចំណុចមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចបន្តថា ចំពោះការចត របស់រថយន្តកុងតឺន័រ នៅចំណុចនេះបានធ្វើឲ្យ កកស្ទះចរាចរណ៍ បាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ជាពិសេសនាំឲ្យបាត់បង់សោភ័ណភាព ក្រុងទេសចរណ៍មួយនេះមួយផ្នែកដែលទាមទារឲ្យអាជ្ញាធរ ត្រូវមានវិធានការក្តៅ ទៅលើអ្នកបើករថយន្ត ឬម្ចាស់ក្រុមហ៊ុនរថយន្តកុងតឺន័រទាំងនោះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានប្រសើរឡើង។ យ៉ាងនេះក្តី គេសង្កេតឃើញថា ចំពោះវិធានការរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាចំណាត់ការ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ទៅលើរថយន្តកុងតឺន័រ ដែលចតគ្មានសណ្តាប់ធ្នាប់ទាំងនោះ ហាក់មិនមានប្រសិទ្ធភាព បានយូរអង្វែងនោះទេ ពោលគឺមានសណ្ឋាន […]
- កម្លាំងការិយាល័យសេដ្ឋកិច្ចខេត្តរកឃើញសាច់មាន់និងឆ្អឹងមាន់មាន សារធាតុគីមីនាំចូលតាមច្រករបៀង (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារ ចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់ថាៈទីតាំងទី១/ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅចំណុចកើតហេតុ/ទីតាំងទីឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិង ទីតាំងទី៣ឈ្មោះឆុន វ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរទីលំនៅចំណុចកើតហេតុ។ នៅក្នុងប្រតិបត្តិការដឹកនាំដោយលោក យឹម នី នាយរងការិយាល័យសេដ្ឋកិច្ច បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូនិងប្រហិត ២៩៦គីឡូសរុប ៧៤៨គីឡូ។ ករណីនេះលោកចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋបញ្ជាក់តាមទូរសព្ទ័ ថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបនោះគីខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូរទឹកកកក្លាសេឲ្យបានត្រឹមត្រូវ តាមស្តងដារ ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេលោកកំពុងតែសាកសួរ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ រីឯប្រហិតនិងឆ្អឹងមាន់ក្រោយពីធ្វើកំណត់ហេតុរួចរាល់ឲ្យកំលាំងយកទៅដុតកំទេចចោល។ […]
- វិនិយោគិនជប៉ុនឈានដល់ការចងមេត្រីជាមួយកម្ពុជាក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់នាំចេញ ក្រុមហ៊ុនជប៉ុនជាច្រើន បានបង្ហាញពីការចាប់អារម្មណ៍ លើការអភិវឌ្ឍបន្លែសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រុមហ៊ុនទាំងនោះ ក៏សម្រេចចងមេត្រីជាមួយកម្ពុជាដោយបានចុះអនុស្សារណយោគយល់គ្នាជាផ្លូវការផងដែរ ។ យោងតាមខ្លឹមសារនៃសេចក្តីថ្លែងហេតុបានបង្ហាញពីគោលបំណងសំខាន់ៗនៃឯកសារអនុស្សរណនេះដូចជា ១) ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។ ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ ។ ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ ) និងការប្រើប្រាស់ធាតុចូល ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការចុះអនុស្សរណរវាងភាគីកម្ពុជានិងជប៉ុននាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ និងការចាប់យកកាលានុវត្តភាព ។ ឯកឧត្តមបន្តថា គោលបំណងសំខាន់ៗ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


