ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ការបង្កបង្កើនស្រូវស្រាលរបស់កសិករមានសន្ទុះលើសផែនការគិតត្រឹមខែកក្កដានៅបាត់ដំបង (ខេត្តបាត់ដំបង,ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០)៖ ការបង្កបង្កើនផលស្រូវស្រាលរបស់ប្រជាកសិករ មានសន្ទុះលើស ផែនការបើគិតត្រឹមជាងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០នៅក្នុង ខេត្តបាត់ដំបង ទោះបីជាល្បាយទឹកភ្លៀងមានការថយចុះ ជាងឆ្នាំ កន្លងទៅក៏ដោយ។ លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថានៅដើមឆ្នាំ២០២០នេះ បរិមាណទឹកភ្លៀង ធ្លាក់នៅក្នុងខេត្តបាត់ដំបង បើគិតត្រឹមរយៈពេលពាក់កណ្ដាល ខែកក្កដា បានមានការថយចុះជាងឆ្នាំកន្លងទៅ ប៉ុន្តែការបង្កបង្កើនស្រូវមានសន្ទុះខ្លាំង ដោយការធ្វើស្រែគ្រប់ប្រភេទសម្រេចបានជាង៧០ភាគរយនៃផែនការ។ ដោយឡែកនៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម បានដាក់ផែនការធ្វើស្រូវប្រាំង ចាប់ពីខែមេសា ដល់ខែតុលាឆ្នាំ២០២០ ធ្វើឲ្យបានប្រមាណ១០ម៉ឺនហិកតា ប៉ុន្តែគិតមកដល់ជាងពាក់កណ្ដាលខែកកក្កដា កសិករបានធ្វើស្រូវស្រាលកើនឡើងដល់ជាង១៦ម៉ឺនហិកតាគឺលើសផែនការច្រើន ។ លោក ឈឹម វជ្ជរ៉ា បានបញ្ជាក់ថាបើទោះបីមានភ្លៀងធ្លាក់រាយប៉ាយ សឹងគ្រប់តំបន់ ប៉ុន្តែរហូតមកដល់ពេលនេះក៏មានស្រូវរបស់កសិករក្នុងខេត្តបាត់ដំបង បានជួបនូវបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពជាបណ្ដើរៗ ផងដែរ ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរ ។ គួរបញ្ជាក់ផងដែរថាក្នុងឱកាសចុះពិនិត្យមើលការផលិតស្រូវពូជ ប្រភេទសែនក្រអូប របស់មន្ទីរកសិកម្មខេត្ត នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ជំរុញទៅមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន […]
  • មានវីដេអូរ៖ បើកយុទ្ធនាការការពារត្រីចម្រុះក្នុងរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង (ខេត្តស្ទឹងត្រែង,ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០)៖ រយៈពេល ៥៤ ថ្ងៃនៃការបើកយុទ្ធនាការការពារត្រីចម្រុះក្នុងរដូវបិទនេសាទ ក្រុមអភិរក្សត្រីមេពូជដែលដឹកនាំដោយមន្រ្តីជលផលខេត្ត បានចុះអបរំផ្សព្វផ្សាយណែនាំ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទក្នុងរដូវត្រីពងកូនបានជាច្រើនករណី។ក្នុងនោះអបរំណែនាំប្រជានេសាទចំនួន ៨៦០ នាក់ និងបានដកហូតមងបណ្តែតវែងៗ និងមងក្រឡាធំដែលលួចនេសាទត្រីមេពូជបានប្រមាណ ១៨.០០០ ម៉ែត្រ។   នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានផ្តល់កិច្ចសម្ភាសន៍ ឪ្យភ្នាក់ ងារ(SEATV)តាមរយ:ទូរស័ព្ទ នៅរសៀលថ្ងៃ ទី១៩ ខែកក្តដាថា បន្ទាប់ពីការចាត់នូវវិធាន ការតឹងរឹងក្នុងរដូវបិទនេសាទ នៅឆ្នាំ២០១៩ កន្លងមក យុទ្ធនាការរយៈ ពេលជិតពីរខែ ក្នុងឆ្នាំ២០២០): ក្នុងរដូវបិទនេសាទនេះ ប្រជានេ សាទប្រមាណ ៩០% បានគោរពតាមការអំពា វនាវរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនធ្វើ ការនេសាទជាទ្រង់ទ្រាយធំក្នុងរដូវបិទនេសាទនោះទេ។   នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់ថា តាមការប៉ាន់ស្មានបឋម ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៨០% បានរួចពីការនេសាទដោយឧបករណ៍មងបណ្តែត ហើយមានឱកាសបានធ្វើចរាចរណ៍ទៅកាន់ជម្រកនានាតាមដងទន្លេទាំងបួន។ រដូវបិទនេសាទនៅភូមិសាស្រ្តខេត្តស្ទឹងត្រែង ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧ សភា […]
  • កសិករភ្ញាស់ និងចិញ្ចឹមកង្កែប នៅក្រុងសួងអាចរក ចំណូលបានពី២ ទៅ៣ពាន់ដុល្លារក្នុងមួយខែ កសិករ សោម លី នៅសង្កាត់វិហារលួង ក្រុងសួង បានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែប ពីមានអាងចំនួន ៦ សម្រាប់ដាក់មេពូជ ញី ២០ក្បាល ឈ្មោល ២០ ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ ៣៥០ក្បាល និងឈ្មោល ៣៥០ក្បាល ហើយមកទល់បច្ចុប្បន្ននេះអាចមានលទ្ធភាពលក់កូនកង្កែបបានចំនួន ៥០ ០០០ក្បាល ។ កសិកររូបនេះ បានភ្ញាស់កូនកង្កែប (កូនក្អុក) បានចំនួន ១០០ ០០០ ក្បាល ដែលទៀបតែញាស់បានមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។ បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អណាស់ ដោយកូនកង្កែបមួយអាចលក់បានតម្លៃ ៤០០រៀល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្ត ព្រៃវែង។ ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០ រៀល/គ.ក្រ អាចទទួលបានចំណេញបានចន្លោះពី ២ ០០០-៣ […]
  • កសិករនៅស្រុកបាកានម្នាក់ ចាប់យករបរដាំដើមផ្កាចន្ធូរ អាចរកចំណូលពី ៤០ ទៅ៥០ម៉ឺនរៀល ក្នុងមួយសប្តាហ៏ កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន បានចាប់យករបរដាំផ្កាចន្ធូ នៅលើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតា តែប៉ុណ្ណោះ ដែលការដាំដុះរបស់គាត់កំពុងប្រមូលផល ។ លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់អោយដឹងថា ដំណាំផ្កាចន្ធូ បានដាំរយះពេលមួយឆ្នាំមកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹក អស់ថវិកាសរុបជាង៨ លាន៦សែនរៀល។ ចំពោះការប្រមូលផលវិញគឺបានធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០ម៉ឺន រៀល ទៅ ៥០ម៉ឺនរៀលរៀងរាល់ ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន ០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់ នៅក្រៅខេត្ត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេល ខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំ ចំណូលពីការលក់បានចំនួន ១៧ លាន ២សែន រៀល […]
  • មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ចុះជួយព្យាបាលសត្វគោជូនពលរដ្ឋ ដើម្បីទប់ស្កាត់ជំងឺ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយលោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខ ភាពសាធារណៈបសុព្យាបាល និសហការី នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះប្រជុំណែ នាំអប់រំពីវិធានការទប់ស្កាត់ជំងឺឆ្លងសត្វគោ-ក្របី ដល់កសិករ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ពីជំងឺសត្វគោ-ក្របី នៅក្នុងភូមិឈើទាល១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុបចំនួន ៥៧នាក់ ស្រី ៣៩នាក់។   ក្រុមការងារបានធ្វើឲ្យសម្រេចនូវលទ្ធផល៖ ១) ចុះព្យា បាលសត្វគោឈឺចំនួន៣៣ក្បាល នៅតាមភូមិឈើ ទាល១, ២) ចុះព្យាបាលសត្វគោឈឺចំនួន១២ក្បាល នៅតាមភូមិឈើ ទាលតូច, ៣) ចុះចាក់វ៉ាក់សាំងគោ-ក្របី បានចំនួន៤២ ក្បាល (គោចំនួន ៣៨ក្បាល និងក្របីចំនួន ០៤ក្បាល), ៤) ចុះបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសត្វឈឺ, ៥) បន្តចុះតាមដានស្ថានភាពសត្វ នៅក្នុងភូមិទៀត ក្នុងករណីមានសត្វឈឺក្រុមការងារព្យាបាលភ្លាមៗ, ៦)បន្តការចាក់វ៉ាក់សាំងតាមផ្ទះ និងជុំវិញតំបន់ផ្ទុះជំងឺ ហើយបានយកសំណាកលើគោចំនួន ៤ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានរាជធានីភ្នំពេញ៕ ប្រភពក្រសួងកសិកម្ម សំ វណ្ណា […]
  • អាជ្ញាធរជាតិអប្សរា បន្តនាំយកកូនឈើប្រណីត ៧៥០ ដើមក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា កាលពីម្សិលម៉ិញបានយកកូនឈឺប្រណីត មានបេង និងក្រញូង មកដាំនៅបរិវេណខាង កើតប្រាសាទប្រី ដោយមានការចូលរួមមកពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍនៃក្រសួង ផែនការ ចំនួន៣៥ នាក់។ ក្នុងពិធីនោះ ក៏មានការចូលរួមពីនគរបាលការពារបេតិកភណ្ឌ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្ដាប់ធ្នាប់ ភ្នាក់ងារអភិរក្សព្រៃឈើ ព្រមទាំងមន្រ្តី បុគ្គលិក ពលករ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដែលសរុបអ្នកចូលរួមទាំងអស់ចំនួន ៩០ នាក់។ កូនឈើដែលដាំនៅពេលនោះសរុប ៧៥០ដើម ដែលមានដើមបេង ចំនួន៥០០ដើម និងដើមគ្រញូង ២៥០ដើម៕ ប្រភព អាជ្ញាធរជាតិអប្សរា សំ វណ្ណា ………………………………………………………….. SEATV News 24 Hours, Real News from Cambodia #THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia
  • មានវីដេអូរ៖ ស្ត្រីខ្មែរអាមេរិកាំងរត់ចេញពីកន្លែងចត្តាឡីស័កនៅភ្នំពេញមកដល់កំពង់ចាម បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង (ខេត្តកំពង់ចាម,ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០)៖ស្ត្រីខ្មែរអាមេរិកាំងម្នាក់ ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនិងស្ថាប័នជំនាញសុខាភិបាល តាមរកឃើញនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងកំពង់ចាម នាល្ងាចថ្ងៃទី១៨កក្កដា២០២០ និងបាននាំមកដាក់នៅសណ្ឋាគារមេគង្គ ដើម្បីតាមដានសុខភាពបន្ត។ មន្ត្រីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថា:ស្ត្រីខ្មែរអាមេរិកកាំងរូបនោះបានរត់ចេញពីមណ្ឌលចត្តាឡឺសាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧កក្កដា ២០២០ ដោយបានធ្វើដំណើរតាមរថយន្តតាក់ស៊ីមួយគ្រឿងឆ្ពោះមកកាន់ក្រុងកំពង់ចាមដោយមិនមានអ្នកណាដឹងនោះទេ។ លុះនៅថ្ងៃទី ១៨ កក្កដា ទើបមានការភ្ញាក់ផ្អើលនៅបន្ទប់ដែលគាត់ស្នាក់នៅ គ្រាដែលគេយកអាហារទៅឲ្យមិនឃើញមានមនុស្ស។បន្ទាប់មកក្រសួងសុខាភិបាល បានប្រកាសឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជួយស្វែងរកប្រសិនបើឃើញនៅកន្លែងណាមួយ ដើម្បីបញ្ចៀសខ្លាចឆ្លងជំងឺ covid ដោយតម្រូវឲ្យតាមស្វែងរកទាល់តែឃើញ។ មន្ត្រីនគរបាលបានប្រាប់បន្តឲ្យដឹងថា តាមរយៈការស្រាវជ្រាវរបស់ស្ថាប័នជំនាញបានឃើញស្ត្រីរូបនោះកំពុងតែស្នាក់នៅក្នុងសណ្ឋាគារផ្កាឈូកទិព្វ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។អាជ្ញាធរខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺcovid ក៏បាននាំស្ត្រីរូបនោះមកស្នាក់នៅសណ្ឋាគារមេគង្គមាត់ទន្លេក្រុងកំពង់ចាម វិញដែលជាកន្លែងធ្វើចត្តាឡីស័ក មនុស្សរាប់រយនាក់មកហើយនាពេលកន្លងមក។ សូមបញ្ជាក់ថា តាមរយៈការយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ លទ្ធផលនៃការធ្វើតេស្តនៅថ្ងៃទី១៩ កក្កដាគឺអវិជ្ជមាន។ទោះជាបែបនេះក្តី តាមលក្ខណៈបច្ចេកទេសរបស់សុខាភិបាល គឺតម្រូវឱ្យគាត់ស្នាក់នៅបន្តរយៈពេល១៤ថ្ងៃនៅសណ្ឋាគារមេគង្គ ។   ពេលសមត្ថកិច្ចបានតាមរកឃើញស្ត្រីខ្មែរ-អាមេរិកកាំងរូបនេះបានឆ្លើយថា គាត់បានចេញពីរាជធានីភ្នំពេញនៅវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី១៧កក្កដា ២០២០ ដោយជិះរថយន្តឈ្នួលមួយគ្រឿង ហើយមកដល់ក្រុងកំពង់ចាម នៅវេលាម៉ោង១០យប់ រួចក៏បានសម្រាកនៅសណ្ឋាគារ LBN មួយយប់ លុះព្រឹកឡើងថ្ងៃទី១៨ កក្កដា បានធ្វើដំណើរមកផ្សារធំក្រុងកំពង់ចាម ដើម្បីស្រស់ស្រូបអាហារពេលព្រឹក រួចបានបន្តទៅអ៊ុតសក់នៅហាងមិត្តភាព […]
  • មានវីដេអូរ៖ មន្ត្រីសង្កាត់រដ្ឋបាលជលផលបរិបូរណ៌សហការជាមួយសមត្ថកិច្ច កងរាជអាវុធហត្ថបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទ នេសាទ នៅចំណុចសេះស្លាប់ ក្នុងឃុំឆ្នុកទ្រូ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចចម្រុះរួមមានមន្ត្រីសង្កាត់រដ្ឋបាលជលផល បរិបូណ៌ មន្ត្រីកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិសេះស្លាប់ ស្រុកបរិបូរណ៌ ខណៈដែលបទល្មើសទាំងនេះ នៅតែបន្តសកម្មភាព ក្នុងរដូវបិទនេសាទ ។ លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានឱ្យដឹងថា៖ ដោយទទួលបានការណែនាំពីនាយខណ្ ឌ័រដ្ឋបាលជលផល ក៏ដូចជាមន្ទីរកសិកម្មខេត្ត ស្តីពីការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទ នេះ សមត្ថកិច្ចចម្រុះរួមមាន កងរាជអាវុធហត្ថ មន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ។ ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំង សរុប៨នាក់ និងកាណូតបាឡាស្មាច់៤គ្រឿង ។ ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបាន របាំងស្បៃមុងចំនួន ៨ កន្លែង ប្រវែងសរុប […]
  • គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលម៉ិញ ស្លាប់១០និងរបួស២១នាក់ ភ្នំពេញ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ១០នាក់​ (​ស្រី​០១​នាក់​)​បាន​ស្លាប់​ របួសធ្ងន់​១៥​នាក់​ (​ស្រី​ ៥នាក់​)​ និង​របួសស្រាល​ ​៦​នាក់​ (​ស្រី​ ១នាក់)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៧​ កក្កដា​នេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន ៣១​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៩​លើក​ ៕ សំ វណ្ណា
  • ថ្ងៃទី១៧ ​កក្កដា​ ម្សិលមិញ រកឃើញមធ្យោបាយល្មើសចំនួនំនួន​ ១,៣៧៣​គ្រឿង​ ភ្នំពេញ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរ ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​១៧​ ខែ កក្កដា ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,៣៧៣​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១,០៣៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​   ​ដោយឡែក​ក្នុង​រយៈពេល​ ១៧​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​០១​ ដល់​ថ្ង​ទី​១៧​ ខែកក្កដា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២០,៦២៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១៥,១២៥​គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។ ​ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ១៧ថ្ងៃ​ នៃ​ខែកក្កដា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ៕ អគ្គស្នងការនគរបាលជាតិ សំ វណ្ណា
  • គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ សម្រេចលទ្ធផលជិត១០០% ខេត្តព្រះសីហនុ: ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់ គ្រងនិងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ. ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាអនុ ប្រធាន គ.អ.ឆ.ក និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងជាសមាជិក គ.អ.ឆ.ក បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ប្រវែង ៨២,៥៧៤ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឲ្យ ដឹងថាគិតត្រឹមថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២០នេះ ការចាក់បេតុងបានសម្រេចលទ្ធផលបាន ៩៩,៩២% ការដាក់លូបានសម្រេចបានលទ្ធផល ១០០% […]
  • រូបថតមួយសន្លឹក ទាញចិត្តសម្តេចតេជោ សួររកកាល បរិច្ឆេទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុកថា យប់មិញបន្ទាប់ពីខ្ញុំបង្ហោះការវាយ កូន គោល ខ្ញុំទទួលបានរូបថតខ្ញុំនិងភរិយាមួយសន្លឹកតាមរយៈ Facebook ឈ្មោះRado SamAunដែលចូលមក Comment ។ នេះជារូបថតដែលខ្ញុំមិនដែលបានឃើញហើយមិនដែលបានដឹងថាថតនៅឆ្នាំណានិងនៅកន្លែងណា? ប្រសិនលោកRado SamAun អាចជួយប្រាប់ខ្ញុំបានខ្ញុំសូមអរគុណទុកជាមុន ព្រោះរូបថតមួយសន្លឹកនេះមើលទៅ ដូចជាខ្ញុំកំពុងបណ្តើរប្រពន្ធដើរលេងដែលពាក់សុទ្ធតែវ៉ែនតាខ្មៅ និងក្នុងវ័យមិនទាន់ក្លាយជាជីតារបស់ចៅនៅឡើយ គ្រាន់តែមិនដឹងថា ថតនៅពេលណានិងថតនៅកន្លែងណា?៕
  • ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល: រយៈពេល ៦ ខែ កម្ពុជាទទួលអ្នកដំណើរជិតពីរលាននាក់ ធ្លាក់ចុះ៦៨ ភាគរយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល: រយៈពេល ៦ ខែ កម្ពុជាទទួលអ្នកដំណើរជិតពីរលាននាក់ ធ្លាក់ចុះ៦៨ ភាគរយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ មេរោគកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ និងធ្វើឱ្យវិស័យនេះមានការធ្លាក់ ចុះគួរឱ្យកត់សម្គាល់ ពោលគឺនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ ២០២០នេះ កម្ពុជា ទទួលបានអ្នកដំណើរចំនួន ១,៩៥ លាននាក់ ធ្លាក់ចុះ៦៨% និងទំនិញចំនួន ២៥.០០០ តោន ធ្លាក់ចុះ៣០% ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ក្នុងវិស័យដឹកជញ្ជូន (the ASEAN- CHINA Transport Ministers’ meeting on COVID-19) […]
  • មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ណែនាំចំពោះនាយ នាយរងអាវុធហត្ថឲ្យចេះគោរពស្រឡាញ់ចំពោះនិវត្តន៍ជនអាវុធហត្ថចាស់ៗចាត់ទុកជារាមច្បង មានបទពិសោធន៍មុនយើង (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០)៖ មានប្រសាសន៍ក្នុងពិធីសំណេះ សំណាលជាមួយនិវត្តន៍ជន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃកំណើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣- ១៤កក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះដោយថ្លែងថា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជន របស់កងរាជអាវុធហត្ថទាំងអស់ ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការ រាជធានី/ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់ ។ មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ត្រូវចាត់ទុកនិវត្តន៍ជន(ចូលនិវត្តន៍)ជារៀមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិការពារជាតិ ការពារបូរណៈភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនៈភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ ។ នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជា ការ បានជួបជាមួយនិវត្តន៍ជនចំនួន២៧នាក់ ដោយបានផ្តល់ថវិកា […]
  • ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួបសំណេះសំណាលជាមួយ មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត(លខប)ស្ទឹងត្រែង (ខេត្តស្ទឹងត្រែង,ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២ ០២០)៖ ប្រតិភូជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ដែលដឹកនាំដោយឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបសំណេះសំ ណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងបន្ទាប់ពីបានបញ្ចប់ភារកិច្ចនៅខេត្តព្រះវិហារ ។ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងលោក ហង់ កុង បានរាយការណ៍សង្ខេបជូនគណៈប្រតិភូជាន់ខ្ពស់ គ.ជ.ប ថា ខេត្តស្ទឹងត្រែង,មានប្រជាពលរដ្ឋសរុបចំនួន ៣៧.១៣១ គ្រួសារ ស្មើនឹង ១៥៨.៥៦៧នាក់ ក្នុងនោះអ្នកដែលមានអាយុ១៨ឆ្នាំឡើងសរុបមានចំនួន ៨៦.១៣៩នាក់ ហើយប្រជាពល រដ្ឋមិនទាន់បានចុះឈ្មោះ ដោយប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ សរុបមានចំនួន ៣.៦៣០ នាក់។ប៉ុន្តែតាមផែនការសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺមានចំនួន ២.៧៦០ នាក់។ លោកហង់ កុង បានបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង មានការិយាល័យចម្បងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចំនួន ៣៤ និងការិ យាល័យចល័ត ចំនួន ១៣៣ ការិយាល័យ ហើយក្នុងនោះក៏មានការិយាល័យចំនួន ៤០ ទៀត ស្ថិតនៅទីតាំងលំបាកដោយត្រូវប្រើកាណូត និងគោយន្ត ដើម្បីដឹកជញ្ចូនសម្ភារៈទៅកាន់ទីតាំងការិយាល័យក្នុងការចុះឈ្មោះបោះឆ្នោត។ បច្ចុប្បន្នមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្ទឹងត្រែង […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)